Hesperian Health Guides

ជំពូក ៤ ៖ ចំណូលចិត្តផ្លូវភេទ និងសុខភាពផ្លូវភេទ

វិគី ព័ត៌មាន សុខភាព > សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី > ជំពូក ៤ ៖ ចំណូលចិត្តផ្លូវភេទ និងសុខភាពផ្លូវភេទ

នៅក្នុងជំពូកនេះ ៖

HAW Ch4 Page 75-1.png



នៅពេលអ្នកគិតដល់សុខភាពផ្លូវភេទ ចំណុចដែលអ្នកប្រហែលជានឹកឃើញដំបូងគេគឺសុខភាពបន្តពូជ ឬការជៀសវាងការឆ្លងជំងឺកាមរោគ។ វាជាទិដ្ឋភាពដ៏សំខាន់នៅក្នុងសុខភាពផ្លូវភេទពិតមែន។ ប៉ុន្តែ ចំណូលចិត្តផ្លូវភេទក៏ជាផ្នែកមួយដ៏សំខាន់នៅក្នុងសុខភាពផ្លូវភេទផងដែរ។

ចំពោះស្ត្រីវិញ ដើម្បីទទួលបានសុខភាពផ្លូវភេទល្អ គាត់ត្រូវការលើសពីរាងកាយដែលមានសុខភាពល្អទៅទៀត។ គាត់ត្រូវការផងដែរនូវលទ្ធភាពក្នុងការ ៖

  • បង្ហាញពីចំណូលចិត្តផ្លូវភេទរបស់គាត់ ក្នុងរបៀបមួយដែលមិនបង្ខិតបង្ខំ ហើយដែលផ្តល់ភាពសុខស្រួលដល់គាត់។
  • ជ្រើសរើសដៃគូរួមភេទ។
  • សម្រេចចិត្តថារួមភេទនៅពេលណា និងដោយរបៀបណា។
  • សម្រេចចិត្តថាតើត្រូវមានផ្ទៃពោះឬអត់ និងមាននៅពេលណា។
  • ការពារខ្លួនគាត់ពីជំងឺកាមរោគ ជាពិសេសមេរោគអេដស៍។
  • សេរីភាពពីអំពើហិង្សាផ្លូវភេទ រួមទាំងការរួមភេទបែបបង្ខំ។


សកម្មភាពនៅក្នុងជំពូកនេះ អាចជួយឲ្យអ្នកចូលរួមកាន់តែមានភាពជឿជាក់ក្នុងការជជែកអំពីបញ្ហាផ្លូវភេទ និងពីចំណុចផ្សេងៗទៀតដែលធ្វើឲ្យសម្ពន្ធផ្លូវភេទរបស់ពួកគេកាន់តែមានភាពប្រសើរឡើង។ អ្នកអាចកែសម្រួលសកម្មភាពទាំងនេះដើម្បីឲ្យសក្តិសមទៅនឹងវ័យរបស់អ្នកចូលរួម ត្រូវនឹងយេនឌ័រ ជំនឿ និងប្រពៃណីរបស់អ្នក។

ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ០៥ មករា ២០២៤