Hesperian Health Guides

ដំណោះស្រាយសហគមន៍ដើម្បីធ្វើឲ្យការសម្រាលកូនកាន់តែមានសុវត្ថិភាព

នៅក្នុងជំពូកនេះ ៖

ចំណុចមួយដែលសហគមន៍អាចធ្វើបានដើម្បីធ្វើឲ្យការសម្រាលកូនកាន់តែមានសុវត្ថិភាព គឺធានានាស្ត្រីទទួលបានការថែទាំវេជ្ជសាស្ត្របន្ទាន់ នៅពេលត្រូវការ។ នេះជាគំនិតខ្លះៗដែលសហគមន៍បានប្រើប្រាស់ដើម្បីជួយស្ត្រីនិងក្រុមគ្រួសារ នៅពេលដែលមានភាពអាសន្នក្នុងពេលសម្រាលកូន។

HAW Ch8 Page 242-1.png

បង្កើតគណៈកម្មការសុខភាពសម្រាប់ភាពអាសន្ន។ គណៈកម្មការនេះអាចរួមបញ្ចូលនូវឆ្មប គិលានុបដ្ឋាក វេជ្ជបណ្ឌិត បុរសជាប្តី ស្ត្រីមានផ្ទៃពោះ គ្រូបង្រៀន ម្ចាស់អាជីវកម្ម ដែលជួបប្រជុំគ្នាជាប្រចាំ ដើម្បីធានាថាមានសេវាគ្រប់គ្រាន់នៅក្នុងសហគមន៍ សម្រាប់ស្ត្រីមានផ្ទៃពោះ។

a man carrying a woman to the bed of a pickup truck.
រៀបចំមធ្យោបាយធ្វើដំណើរសម្រាប់ភាពអាសន្ន។ អ្នកជិតខាង ឬម្ចាស់អាជីវកម្មដែលមានរថយន្តតូច រថយន្តដឹកទំនិញ ឬយានជំនិះផ្សេងៗទៀត ផ្លាស់វេនគ្នាទទួលខុសត្រូវដឹកស្ត្រីទៅមន្ទីរពេទ្យ។ សហគមន៍ខ្លះបានបង្កើតជារ៉ឺម៉កសម្រាប់ដឹកស្ត្រីមានផ្ទៃពោះដែលត្រូវការទៅមន្ទីរពេទ្យជាបន្ទាន់។
បង្កើតមូលនិធិកម្ចីភាពអាសន្ន។ គ្រួសារនីមួយៗចូលវិភាគទានតិចតួច ដើម្បីឲ្យមានប្រាក់គ្រប់ពេលសម្រាប់ផ្តល់កម្ចីក្នុងភាពអាសន្ន។ គណៈកម្មការសុខភាពសម្រាប់ភាពអាសន្ន ជាអ្នកសម្រេចលើការប្រើប្រាស់មូលនិធិនេះ៖ បង់ប្រាក់ថែទាំវេជ្ជសាស្ត្រ សាំង ការធ្វើដំណើរ ឬអ្វីផ្សេង។ គណៈកម្មការក៏ជាអ្នកសម្រេចផងដែរ ថាតើត្រូវបង់ប្រាក់សងវិញនៅពេលណា តាមរបៀបណា។ a box labeled "Emergency Funds"; 2 hands are putting coins through a slot in the top.
2 pregnant women near a building with a sign that reads "Safe Mothers' Home."
ផ្ទះមាតុភាពគ្មានគ្រោះថ្នាក់។ ប្រសិនបើសហគមន៍ស្ថិតនៅឆ្ងាយពេកពីមន្ទីរពេទ្យ ឬផ្លូវមានស្ថានភាពលំបាកខ្លាំង ស្ត្រីនឹងមានសុវត្ថិភាពជាងបើពួកគាត់មានកន្លែងស្នាក់នៅដែលស្ថិតនៅក្បែរមន្ទីរពេទ្យ។ ប្រសិនបើសហគមន៍មួយចំនួន អាចសហការគ្នា ហើយទទួលបានការគាំទ្រពីប្រព័ន្ធសុខាភិបាលរដ្ឋ នោះពួកគេប្រហែលជាអាចបង់ប្រាក់ឈ្នូលផ្ទះឬបន្ទប់តូចមួយដែលស្ថិតនៅក្បែរមន្ទីរពេទ្យនៅទីក្រុង។ ពេលនោះស្ត្រីមានផ្ទៃពោះអាចទៅមន្ទីរពេទ្យយ៉ាងឆាប់រហ័ស ប្រសិនបើមានភាពអាសន្ន។
ការបរិច្ចាគឈាមសុវត្ថិភាព។ មេកុលសម្ព័ន្ធម្នាក់នៅប្រទេសឥណ្ឌា មានសាច់ញាតិបានស្លាប់ដោយសាររកឈាមបញ្ចូលមិនបាន។ មន្ទីរពេទ្យជិតបំផុត មិនមានការផ្គត់ផ្គង់ឈាមដែលមានឈាមជាប់ជានិច្ច។ ដូច្នេះគាត់បានជំរុញឲ្យថ្នាក់ដឹកនាំសហគមន៍ក្នុងភូមិជិតខាង ធ្វើការបរិច្ចាគឈាម និងរៀបចំយុទ្ធនាការបរិច្ចាគឈាមរៀងរាល់ឆ្នាំ។ ថ្នាក់ដឹកនាំសហគមន៍ ស្នើសុំឲ្យយុវជនធ្វើការដឹកនាំកិច្ចប្រឹងប្រែងនេះ។ សព្វថ្ងៃមានមនុស្សជាច្រើនបរិច្ចាគឈាម។ រាល់ឈាមទាំងអស់ត្រូវបានពិនិត្យរកមេរោគ ដើម្បីឲ្យឈាមមានសុវត្ថិភាព។
a door labeled "Health Post" with a sign on it reading "Donate Blood"; a woman and girl stand outside.
illustration of the below: items in a medicine kit.
តាមរយៈការធ្វើដូច្នេះ សហគមន៍ទាំងនេះកំពុងជួយសង្គ្រោះជីវិតស្ត្រីដែលមានការធ្លាក់ឈាមធ្ងន់ធ្ងរក្នុងពេលសម្រាលកូន។ ហើយដោយសារតែកិច្ចប្រឹងប្រែងពីថ្នាក់មូលដ្ឋាននេះហើយ ក្នុងរយៈពេល១៥ឆ្នាំចុងក្រោយនេះ មន្ទីរពេទ្យតែងតែមានឈាមជាប់ជានិច្ច សម្រាប់ត្រៀមលក្ខណៈពេលអាសន្ន។ ប្រអប់ថ្នាំពេទ្យសហគមន៍។ ប្រសិនបើមានអ្នកដែលចេះព្យាបាលខ្លះៗក្នុងភាពអាសន្ន នោះសហគមន៍គួរទិញបរិក្ខាវេជ្ជសាស្ត្រសាមញ្ញមួយចំនួន រក្សាទុក។ ឧទាហរណ៍ខ្លះនៃបរិក្ខាវេជ្ជសាស្ត្រមានប្រយោជន៍ មានដូចជា ទែម៉ូម៉ែត្រ ប្រដាប់វាស់សម្ពាធឈាម អង់ទីប៊ីយោទិកសម្រាប់ព្យាបាលការបង្ករោគ ថ្នាំពេទ្យសម្រាប់ការប្រកាច់ និងថ្នាំសម្រាប់ការធ្លាក់ឈាមធ្ងន់ធ្ងរក្រោយសម្រាល ដូចជា oxytocin និង misoprostol។ សូមមើល “សៀវភៅសម្រាប់ឆ្មប” ឬ “ទីណាស្ត្រីគ្មានវេជ្ជបណ្ឌិត” សម្រាប់ព័ត៌មានអំពីការប្រើប្រាស់ថ្នាំទាំងនេះ។
បុរសម្នាក់ក្នុងប្រទេសតាន់ហ្សានី រិះគន់ជាចំហរដែលនាំឲ្យមានការដឹកជញ្ជូនក្នុងភាពអាសន្នដោយមិនគិតប្រាក់

នៅក្នុងភូមិមួយនៃប្រទេសតាន់ហ្សានី ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ ឈ្មោះ Teresia បានមានផ្ទៃពោះ។ រូបរាងរបស់នាងមិនទាន់លូតលាស់ពេញលេញទេ ហើយនាងមិនមានបំណងធ្វើជាម្តាយក្នុងវ័យក្មេងបែបនេះទេ។ គិលានុបដ្ឋាកនៅមណ្ឌលសុខភាព ដឹងថាការសម្រាលកូនអាចនឹងមានគ្រោះថ្នាក់ដល់នាង និងទារក ពីព្រោះអាងត្រគាករបស់នាងនៅតូចណាស់ដែលមិនអាចឲ្យទារកឆ្លងកាត់បានទេ។ គិលានុបដ្ឋាកបានប្រាប់ក្រុមគ្រួសាររបស់នាងឲ្យនាំនាងទៅសម្រាលកូននៅមន្ទីរពេទ្យភូមិភាគ ក្នុងករណីគាត់ត្រូវការការវះកាត់។ ដូច្នេះក្រុមគ្រួសាររបស់នាងបានសន្សំប្រាក់សម្រាប់បង់ថ្លៃរថយន្តសង្គ្រោះបន្ទាន់។ ប៉ុន្តែនៅពេលដែលនាងឈឺពោះសម្រាល សាំងបានឡើងថ្លៃ ហើយក្រុមគ្រួសារមិនមានប្រាក់គ្រប់គ្រាន់សម្រាប់រថយន្តទេ។ មន្ត្រីមណ្ឌលសុខភាពមិនអនុញាតឲ្យនាងជិះរថយន្តសង្គ្រោះបន្ទាន់ទេ ទោះបីគាត់ដឹងថាជីវិតរបស់នាងកំពុងស្ថិតក្នុងគ្រោះថ្នាក់ក៏ដោយ។ គាត់ជេរស្តីឲ្យក្រុមគ្រួសារដោយសាររង់ចាំយូរមុននឹងទៅមន្ទីរពេទ្យ។ គាត់និយាយថាគ្រួសារជាអ្នកទទួលខុសត្រូវ ប្រសិនបើនាងស្លាប់។ លេខាភូមិឈ្មោះAbdallah Sadiki Aziz, បានឮបញ្ហានេះ ហើយលក់ម៉ូតូរបស់គាត់ដើម្បីជួយទិញសាំងឲ្យគ្រប់ ហើយគាត់បានទៅមន្ទីរពេទ្យជាមួយនាងនិងក្រុមគ្រួសារ។ នៅពេលពួកគេទៅដល់មន្ទីរពេទ្យ នាង Teresia ត្រូវបានធ្វើការវះកាត់បង្កើតកូន ប៉ុន្តែទារកបានស្លាប់។ នាងមិនបានធូរស្បើយបន្ទាប់ពីសម្រាលកូនទេ ហើយក៏បានស្លាប់នៅពីរបីសប្តាហ៍ក្រោយ។

HAW Ch8 Page 244-1.png

ច្រើនខែក្រោយមកទៀត សមាជិកនៃអង្គការមួយដែលមានឈ្មោះថា Women’s Dignity បានចុះទស្សនកិច្ច នៅក្នុងភូមិ ហើយបានជជែកជាមួយមន្ត្រីមូលដ្ឋានអំពីមាតុភាពគ្មានគ្រោះថ្នាក់។ លោក Abdallah បានរិះគន់ ដោយចំហរទៅលើមន្ត្រីសុខភាពដែលនៅតែយកប្រាក់ពីប្រជាជនដែលត្រូវការសេវារថយន្តសង្គ្រោះបន្ទាន់យ៉ាងចាំបាច់។ អង្គការ Women’s Dignity បានអញ្ជើញលោកទៅចូលរួមការប្រជុំជាមួយអាជ្ញាធរស្រុក ហើយគាត់បានពន្យល់ពីមន្ត្រីសុខភាពដែលបដិសេធមិនជួយសង្គ្រោះនាង Teresia។ ដោយហេតុនេះ មន្ត្រីដែលទទួលខុសត្រូវលើមណ្ឌលសុខភាព ត្រូវបានផ្លាស់ប្តូរ។ លោក Abdallah និយាយថា “មន្ត្រីមណ្ឌលសុខភាពថ្មី ធានាថាសេវារថយន្តសង្គ្រោះបន្ទាន់ត្រូវផ្តល់ជូនដោយមិនគិតប្រាក់ សម្រាប់ស្ត្រីមានផ្ទៃពោះនិងកុមារតូចៗដែលមានភាពអាសន្ន។ ប្រជាជនក្នុងភូមិរីករាយជាខ្លាំង ហើយពួកគេខ្លះបានមកអរគុណខ្ញុំដែលបានរិះគន់ជាចំហរ។

លោក Abdallah ក៏ត្រូវបានអញ្ជើញឲ្យថ្លែងនៅក្នុងសាលាក្តីអំពីជីវិតក្មេងស្រីនិងស្ត្រី ផងដែរ។ អ្នកកាសែតបានធ្វើសម្ភាសន៍គាត់ ហើយគាត់និយាយនៅក្នុងវិទ្យុជាតិ។ ប្រជាជនទូទាំងប្រទេសបានដឹងពីអ្វីដែលគាត់បានធ្វើ និងដឹងពីគ្រោះថ្នាក់ដែលក្មេងស្រីនិងស្ត្រីប្រឈមក្នុងពេលសម្រាលកូន។ លោក Abdallah និយាយថា “ខ្ញុំមិនចង់ទាញចំណាប់អារម្មណ៍មកលើរូបខ្ញុំពេកនោះទេ ប៉ុន្តែខ្ញុំរីករាយណាស់ដែលមានឱកាសនិយាយជាមួយមន្ត្រីស្រុកអំពីករណីនាង Teresia ។ ខ្ញុំរីករាយនឹងនិយាយនៅក្នុងសាលាក្តី ព្រោះខ្ញុំបានរៀនសូត្រយ៉ាងច្រើនអំពីសិទ្ធិមនុស្ស អ្វីដែលខ្ញុំមិនដឹងពីមុន។ ខ្ញុំនឹងប្រើប្រាស់ចំណេះដឹងនេះដើម្បីប្រាប់បន្តទៅដល់អ្នកភូមិខ្ញុំ។ ប៉ុន្តែខ្ញុំមិនចង់ឲ្យគេគិតថាខ្ញុំជាអ្នកបង្កបញ្ហានោះទេ ជាពិសេសគឺបុគ្គលិកមណ្ឌលសុខភាព។ ខ្ញុំ ប្រពន្ធ និងកូន ពឹងផ្អែកទៅលើពួកគេនៅពេលមានជំងឺ។ ប៉ុន្តែបើមានករណីស្រដៀងគ្នាកើតឡើងម្តងទៀត ខ្ញុំនឹងរិះគន់បើកចំហរទៀត ដើម្បីជីវិតរបស់ស្ត្រីនៅក្នុងភូមិរបស់យើង។

ការផ្លាស់ប្តូរអាចកើតឡើងនៅពេលប្រជាជនធ្វើការរៀបចំ

ចាប់តាំងពីការរាយការណ៍របស់លោក Abdallah មក មានការជំរុញកាន់តែច្រើនដើម្បីលើកកម្ពស់មាតុភាពគ្មានគ្រោះថ្នាក់ទូទាំងប្រទេស។ គោលនយោបាយបច្ចុប្បន្ននៃប្រទេសតាន់ហ្សានី “ផែនការយុទ្ធសាស្ត្រនៃផែនទីតម្រង់ផ្លូវថ្នាក់ជាតិ” តម្រូវឲ្យពាក់កណ្តាលនៃមណ្ឌលសុខភាពទាំងអស់ ផ្តល់សេវាសម្រាលកូនយ៉ាងពេញលេញនៅត្រឹមឆ្នាំ២០១។ ទោះបីការវិវឌ្ឍន៍ទាំងនេះ គួរជាទីសង្ឃឹមក៏ដោយ ការផ្លាស់ប្តូរគឺនៅមានភាពយឺតយ៉ាវនៅឡើយ។ អ្នកតស៊ូមតិដើម្បីមាតុភាពគ្មានគ្រោះថ្នាក់នៅប្រទេសតាន់ហ្សានី និយាយថា ស្ត្រីនៅតែបង់ប្រាក់សំណូកដើម្បីទទួលបានចំណាប់អារម្មណ៍វេជ្ជសាស្ត្រនៅមូលដ្ឋានសុខាភិបាល ហើយប្រឈមនឹងកង្វះបរិក្ខាចាំបាច់សម្រាប់ការបង្កើតកូន និងថ្នាំពេទ្យ។ ច្បាប់ជាការបោះជំហានក្នុងទិសដៅត្រឹមត្រូវ ប៉ុន្តែសកម្មជនត្រូវតែបន្តដាក់សម្ពាធឲ្យមានការអនុវត្តបទបញ្ជាថ្មីយ៉ាងពេញលេញ។

1 woman speaking to another.
បើវាអាចកើតឡើងនៅប្រទេសតាន់ហ្សានី វាក៏អាចកើតឡើងនៅប្រទេសម៉ិកស៊ីកូដែរ។ ខ្ញុំនឹងត្រឡប់ទៅសហគមន៍របស់ខ្ញុំ ដើម្បីជជែកជាមួយបុរសអំពីការរៀបចំនានាដើម្បីធានាថាលែងមានស្ត្រីស្លាប់ក្នុងពេលសម្រាលកូនបន្តទៀត។
ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ២៧ មិថុនា ២០១៨