Hesperian Health Guides

ជំងឺបេះដូង និងជំងឺលើសឈាម

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទីទីណាគ្មានវេជ្បណ្ឌិត

តើជំងឺបេះដូងគឺជាអ្វី?
NWTND heart Page 1-1.png
បេះដូងយើងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីរុញច្រានឈាមទៅកាន់រាងកាយទាំងមូល។ ចូរដាក់ម្រាមដៃនៅលើចំហៀងក ឬនៅលើកដៃរបស់អ្នក ដើម្បីដឹងពីចង្វាក់បេះដូងរបស់អ្នក។

រាងកាយរបស់យើង ត្រូវការបេះដូងដែលខ្លាំងក្លានិងមានសុខភាពល្អ ដើម្បីអាចរុញច្រានឈាមទៅតាមសរសៃអាទែ និងសរសៃវ៉ែនដែលជាបំពង់ដឹកជញ្ជូនឈាមពីបេះដូងទៅកាន់ផ្នែកទាំងអស់នៃរាងកាយ(តាមសរសៃអាទែ) ហើយបន្ទាប់មកជញ្ជូនត្រឡប់មកបេះដូងវិញ(តាមសរសៃវ៉ែន)។ ប្រសិនបើសរសៃវ៉ែនស្ទះឬខ្សោយ នោះវានឹងមិនមានឈាមគ្រប់គ្រាន់ត្រឡប់ទៅកាន់បេះដូងវិញទេ ដែលធ្វើឲ្យវាចុះខ្សោយ។ ហើយប្រសិនបើបេះដូងចុះខ្សោយពេក នោះវាមិនអាចរុញច្រានឈាមបានល្អទេ ហើយវាត្រូវធ្វើការយ៉ាងលំបាកជាខ្លាំង។

ដោយហេតុថា ឈាមដឹកនាំអុកស៊ីហ្សែននិងសារធាតុចិញ្ចឹម ទៅកាន់រាងកាយ នោះបញ្ហាលើចរន្តឈាមនិងបេះដូង អាចប៉ះពាល់ដល់រាងកាយទាំងមូលបាន។ វាក៏ដូចជាប្រព័ន្ធទឹកដែរ ៖ ប្រសិនបើស្នប់ត្រូវធ្វើការធ្ងន់ពេក នោះវាអាចនឹងខូច, បើវាខ្សោយពេក នោះគ្រួសារទាំងពួងមិនទទួលបានទឹកគ្រប់គ្នាទេ, បើមានការស្ទះបំពង់ នោះនឹងមានទឹកតិច, ហើយនៅផ្ទះដែលមិនទទួលបានទឹក នោះវានឹងងាយមានជំងឺច្រើន។

NWTND heart Page 1-2.png

បញ្ហាដែលកើតឡើងនៅក្នុងសរសៃវ៉ែន និងសរសៃអាទែ ហើយបញ្ហានៃសន្ទះបិទបើកនៅក្នុងបេះដូង គឺហៅថា ជំងឺបេះដូង។ ជំងឺបេះដូងដែលកើតមានជាញឹកញាប់ (ឬហៅថាជំងឺស្ទះសរសៃឈាម) មានដូចជា ៖

  • ការឡើងរឹងនៃសរសៃអាទែ ៖ នៅពេលសរសៃអាទែដែលដឹកជញ្ជូនឈាមពីបេះដូង ទៅកាន់រាងកាយទាំងមូល ក្លាយជារឹង ចង្អៀត ឬស្ទះ (ជាញឹកញាប់ដោយសារការហូបអាហារគ្មានសុខភាពច្រើនពេក) នោះនឹងមិនមានឈាមគ្រប់គ្រាន់ត្រឡប់ទៅកាន់បេះដូងវិញទេ។
  • ជំងឺខ្សោយបេះដូងដោយសារស្ទះសរសៃឈាម ៖ នៅពេលបេះដូងមិនមានកម្លាំងគ្រប់គ្រាន់ក្នុងការសប់បញ្ជូនឈាមបានល្អទេ នោះគេហៅថាបេះដូងខ្សោយ។ វាបង្កគ្រោះថ្នាក់ពីព្រោះឈាមមិនបានទៅដល់គ្រប់កន្លែងដែលចាំបាច់។ ដោយសារមានឈាមតិចហូរទៅកាន់សរីរាង្គក្នុងរាងកាយ នោះមនុស្សយើងនឹងឆាប់អស់កម្លាំងយ៉ាងងាយ។ កង្វះនៃលំហូរឈាម អាចធ្វើឲ្យហើមជើង ហើយជាតិទឹកប្រមូលផ្តុំនៅក្នុងសួត។
  • គាំងបេះដូង ៖ នោះសាច់ដុំបេះដូងត្រូវបានខូចខាត ហើយចុះខ្សោយមិនអាចធ្វើការបានត្រឹមត្រូវ។ នេះជាស្ថានភាពអាសន្ន
  • ការដាច់សរសៃឈាមខួរក្បាល ៖ នៅពេលដែលលំហូរឈាមទៅកាន់ខួរក្បាល ក្លាយជាស្ទះ ឬនៅពេលដែលសរសៃតូចមួយ (ហៅថាសរសៃឈាម) បែកធ្លាយនៅក្នុងខួរក្បាល នោះខួរក្បាលត្រូវបានខូចខាត។ #stroke|នេះជាស្ថានភាពអាសន្
  • ជំងឺបេះដូងដោយសារប្រគ្រីវ ៖ វាកើតឡើងនៅពេលដែល ជំងឺគ្រុនរលាកសន្លាក់ធ្វើឲ្យខូចខាតដល់បេះដូងរបស់កុមារ (ទំព័រ 22)។ ថ្នាំពេទ្យ ឬការវះកាត់ អាចជួយបាន។
  • បញ្ហាបេះដូងរបស់ទារកទើបនឹងកើត ៖ នៅពេលដែលទារកកើតមកមានប្រហោងឬការខូចផ្សេងទៀតក្នុងបេះដូង វាអាចនឹងឲ្យមានបញ្ហាកើតឡើងដែលមានតែការវះកាត់ទេអាចជួយបាន។ ទាំងនេះហៅថា កំហូចបេះដូង

តើនរណាដែលងាយនឹងមានជំងឺបេះដូង?

ភាគច្រើននៃជំងឺបេះដូង កើតឡើងរយៈពេលយូរ មុននឹងបង្ហាញរោគសញ្ញា។ ប៉ុន្តែដោយសារស្ថានភាពច្បាស់លាស់ខ្លះ នាំឲ្យមានជំងឺបេះដូងជារឿយៗ នោះគេងាយនឹងព្យាករណ៍ថាមនុស្សម្នាក់ដែលមានបញ្ហាទាំងនេះ ២ឬច្រើន គឺទំនងជានឹងមានបញ្ហាបេះដូងនៅពីរបីឆ្នាំបន្ទាប់៖

  • មានសម្ពាធឈាមខ្ពស់ជាង ១៤០/៩០ រាល់ពេលដែលវាស់
  • ឡើងទម្ងន់ខ្លាំងពេក
NWTND heart Page 3-1.png
គាត់តែងតែដង្ហក់ ប៉ុន្តែយើងមិនដែលគិតថាវាមកពីបេះដូងគាត់ទេ។
ការគាំងបេះដូងឬដាច់សរសៃឈាមខួរក្បាល អាចមើលទៅដូចជាកើតឡើងភ្លាមៗ ក៏ប៉ុន្តែជំងឺបេះដូងភាគច្រើនចាប់ផ្តើមនៅពេលយើងនៅក្មេង រួចច្រើនឆ្នាំបន្ទាប់មក វាកាន់តែអាក្រក់ទៅៗ។
  • មានជំងឺទឹកនោមផ្អែម
  • ជក់បារី
  • ជាបុរសអាយុលើស ៥៥ឆ្នាំ ឬស្ត្រីអាយុលើស ៦៥ឆ្នាំ


គ្គលិកសុខាភិបាលអាចលើកទឹកចិត្តឲ្យអ្នកដែលមានស្ថានភាពទាំងនេះ ពិនិត្យសម្ពាធឈាម ព្រមទាំងធ្វើតេស្ត៍ជំងឺទឹកនោមផ្អែម និង កម្រិតកូឡេស្តេរូល

អ្នកអាចកាត់បន្ថយឱកាសនៃការកើតបញ្ហាបេះដូង ហើយថែមទាំងអាចសម្រាលបញ្ហាបេះដូងដែលកំពុងមានទៀតផង។ ចូរឈប់ជក់បារី ព្យាបាលជំងឺទឹកនោមផ្អែម បរិភោគជាតិប្រៃតិច បន្ថយអាហារវេចខ្ចប់រួច ហាត់ប្រាណបន្ថែម និងកាត់បន្ថយកម្រិតតប់ប្រមល់។ ការផ្លាស់ប្តូរទាំងនេះ នឹងជួយដល់បេះដូងរបស់អ្នក។ ចូរជជែកជាមួយបុគ្គលិកសុខាភិបាល និងអានទំព័រ 9 វិធីក្នុងការបន្ថយសម្ពាធឈាម និងជួយដល់បេះដូងរបស់អ្នក

របៀបពិនិត្យបេះដូងនិងប្រព័ន្ធឈាមរត់

បុគ្គលិកសុខាភិបាលវាស់វែងថាតើបេះដូងរបស់អ្នកដំណើរការយ៉ាងដូចម្តេចដោយ៖

  • វាស់សម្ពាធឈាម។ វាបង្ហាញថាតើបេះដូងរបស់អ្នកកំពុងធ្វើការខ្លាំងពេកដើម្បីបញ្ជូន ឈាមក្នុងរាងកាយដែរឬទេ។ នៅពេលដែលការវាស់សម្ពាធឈាម ឃើញខ្ពស់ជានិច្ច វាគឺជាការព្រមានថាអ្នកមានឬអាចមានជំងឺបេះដូង ឬបញ្ហាដែលអាចនាំឲ្យជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល។
  • ធ្វើតេស្ត៍ឈាមដើម្បីវាស់កម្រិតកូឡេស្តេរូល។ កូឡេស្តេរូល គឺជាសារធាតុរាវស្រដៀងក្រមួនដែលត្រូវបានផលិតនៅក្នុងរាងកាយ ។ រាងកាយត្រូវការវាមួយចំនួន ប៉ុន្តែការមានវាច្រើន ជាសញ្ញាប្រាប់ថាបញ្ហាបេះដូងជិតមកដល់។


សញ្ញាផ្សេងទៀតដែលអាចបង្ហាញពីបញ្ហាបេះដូង ជាពិសេសប្រសិនបើអ្នកមានអារម្មណ៍ថាកើតឡើងញឹកញាប់ ដូចជា៖ឮ

  • ចង្វាក់បេះដូងញាប់ពេក យឺតពេក ឬតែងតែប្រែប្រួល (ចង្វាក់បេះដូងខុសប្រក្រតី)
  • ឈឺចាប់ក្នុងទ្រូង (angina)
  • ពិបាកដកដង្ហើម ឬដង្ហើមខ្លីៗ
  • ហើមជើងនិងកជើង
  • ពិបាកដេករាបស្មើនៅពេលយប់

ការបង្ការជំងឺបេះដូង

ជំងឺបេះដូងភាគច្រើនបង្កឡើងដោយអាហារដែលយើងបរិភោគ និងរបៀបដែលយើងរស់នៅ។ យើងអាចគ្រប់គ្រងជម្រើសទាំងនេះបានខ្លះ ប៉ុន្តែជម្រើសជាច្រើនទៀតគឺមិនស្ថិតក្រោមការគ្រប់គ្រងរបស់យើងទេ។ តើផ្ទះល្អ ឬអាហារសុខភាព អាចរកបាន និងមានតំលៃសមរម្យដែរឬទេ? តើការងារផ្តល់ប្រាក់កំរៃគ្រប់គ្រាន់ទេ? តើមានកន្លែងសុវត្ថិភាពសម្រាប់ហាត់ប្រាណ និងសម្រាប់ឲ្យកុមារលេងឬទេ? តើមានការបំពុល ឬផ្សែងបារីគ្រប់ទីកន្លែងដែរឬទេ? តើការរើសអើងជាតិសាសន៍ ភាពក្រីក្រ ជីវិតដ៏តឹងតែងសម្រាប់ស្ត្រី ឬអំពើហិង្សា ធ្វើឱ្យជីវិតរបស់យើងតានតឹងជានិច្ចឬទេ? ជំពូកនេះពិពណ៌នាអំពីដំណើរនៃជំងឺបេះដូង ប៉ុន្តែក៏មានចែករំលែកនូវគំនិតអំពីរបៀបដែលបុគ្គលម្នាក់ៗ គ្រួសារ និងសហគមន៍ អាចបង្ការជំងឺបេះដូងដើម្បីរស់នៅបានល្អប្រសើរនិងយូរជាងនេះ។

NWTND heart Page 4-1.png នៅពេលដែលកុមារអាចលេងដោយសុវត្ថិភាពរាល់ថ្ងៃ និងមានអាហារជីវជាតិសម្រាប់ហូប នោះ ពួកគេនឹងមានបញ្ហាសុខភាពតិចតួចនៅពេលពេញវ័យ។


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ២៩ វិច្ឆិកា ២០១៨