Hesperian Health Guides

Hesperian Health Guides

អាហារល្អធ្វើឲ្យមានសុខភាពល្អ

វិគី ព័ត៌មាន សុខភាព > ទីណាគ្មានវេជ្ជបណ្ឌិត ថ្មី > អាហារល្អធ្វើឲ្យមានសុខភាពល្អ

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទីទីណាគ្មានវេជ្បណ្ឌិត

អាហារជួយពង្រឹងរាងកាយរបស់យើង ក៏ដូចជាសម្ព័ន្ធភាពរបស់យើងផងដែរ។ អាហារនាំឲ្យក្រុមគ្រួសារនិងមិត្តភក្តិជួបជុំគ្នា ហើយរក្សាទំនៀមទម្លាប់របស់យើងឲ្យនៅគង់វង្ស។

ការបរិភោគអាហារគ្រប់គ្រាន់ និងអាហារដែលមានសារធាតុបំប៉នចម្រុះ គឺជាកត្តាសំខាន់ដើម្បីទទួលបាននូវសុខភាពល្អ។ អាហារផ្តល់ថាមពលដល់រាងកាយ ព្រមទាំងជួយឲ្យយើងរៀនសូត្រ និងគិតបានល្អ។ អាហារការពារយើងពីជំងឺ និងបញ្ហាសុខភាពផ្សេងៗទៀត, ធ្វើឲ្យសាច់ដុំនិងសរីរាង្គក្នុងរាងកាយយើង ដំណើរការបានត្រឹមត្រូវ, ព្រមទាំងធ្វើឲ្យស្បែក សក់ និងធ្មេញរបស់យើង ស្អាតនិងរឹងមាំទៀតផង។

ប៉ុន្តែមិនមែនគ្រប់អាហារទាំងអស់ សុទ្ធតែធ្វើឲ្យយើងមានសុខភាពល្អនោះទេ។ អាហារដែលផលិតពីរោងចក្រ ដែលមនុស្សយើងជាច្រើនពឹងផ្អែកទៅលើវា មានផ្ទុកទៅដោយអំបិល ខ្លាញ់ និងស្ករយ៉ាងច្រើនលើសពីការចាំបាច់។ អាហារកែច្នៃទាំងនេះអាចបណ្តាលឲ្យមាន ឬបង្កើននូវបញ្ហាសុខភាពជាច្រើន ដូចជាជំងឺគាំងបេះដូង និងទឹកនោមផ្អែមជាដើម។

ការថែរក្សាសុខភាព គឺអាស្រ័យលើការបរិភោគអាហារបានគ្រប់គ្រាន់ និងអាហារចម្រុះល្អ។



ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ១៦ ឧសភា ២០១៧
km.hesperian.org