Hesperian Health Guides

Hesperian Health Guides

ចំពោះ​រោគ​ជ្រាំង (កង់​ឌី​ដា, រោគ​ផ្សិត​យី​ស)

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទី ទីណាគ្មានវេជ្ បណ្ឌិត

អង្គ ​ធាតុទឹក ហ្ស​ង់​ស្យា​ន-វី​អូ​ឡេ (Gentian violet), ជី​វ៉ី (GV), គ្រី​ស្តា​ល់-វី​អូ​ឡេ (crystal violet), មេ​ទីល​រ៉ូ​ស្សានី​លី​នី​ញ៉ូ​ម ក្ល័​រ​រ៉ា​យ (methylrosanilinium chloride)


អង្គ ​ធាតុទឹក​ទាំងនេះ​ប្រើ​ព្យាបាល​រោគ​ជ្រាំង​ដែលជា​ពពួក​ផ្សិត​យី​ស​កើត​ក្នុង ​មាត់, លើ​ក្បាលដោះរបស់​ម្តាយ​ដែល​បំបៅ​ដោះ​កូន, ក្នុង​ស្រទាប់​ស្បែក​ ឬ​កើត​នៅលើ​បរបេ​យោនី​ ឬ​រន្ធ​យោនី។ អង្គធាតុទឹក​ទាំងនេះ​ ធ្វើការ​ប្រឆាំងនឹង​បាក់តេរី​មួយចំនួន​ដែល​ធ្វើ​ឲ្យ​ស្បែ​កកើត​ជំងឺ ។

ឥទ្ធិពលថ្នំាធ្វើទុក

ហ្សង់ ​ស្យា​ន-វី​អូ​ឡេ អាចធ្វើ​ឲ្យ​រលាក​ស្បែក ហើយ​បណ្តាល​ឲ្យ​ដំបៅ​កាលណា​ប្រើ​វា​នៅលើ​មាត់ ឬ យោនី។ សូម​ឈប់​ប្រើ​វា បើ​ស្បែ​កមាន​ឡើង​រោល​កន្ទួល ឬ ដំបៅ ។

សំខាន់

ហ្សង់ ​ស្យា​ន​វី​អូ​ឡេ​ធ្វើ​ឲ្យអ្វីៗដែល​វា​បាន​ប៉ះ​ទៅជា​ជាំ​ពណ៌​ស្វាយ។ ពណ៌​ស្វាយ​នេះ​នឹង​រលុប​បាត់​ពីស្បែក​ក្នុងអំឡុងពេល​ពីរ​បី​ថ្ងៃ ប៉ុន្តែ​វា​អាច​ប្រឡាក់​ជាប់​កំណាត់ ហើយ​បោក​មិន​ជ្រះ​ឡើយ ។

វិធីប្រើប្រាស់
សូម​ប្រើ​អង្គ​ធាតុទឹក មេ​ទីល​រ៉ូ​ស្សានី​លី​ញ៉ូ​ម ក្ល័​រ​រ៉ា​យ (ហ្ស​ង់​ស្យា​ន-វី​អូ​ឡេ) ចំណុះ 0.5% សូម​លាប​វា​លើ​ស្បែក, លាប​កៀរ​ក្នុង​មាត់, ឬ​លាប​លើ​បរបេ​យោនី​ឲ្យ​បាន2ឬ3ដង​ក្នុង​មួយថ្ងៃ
បើ​ជំងឺ​នោះ​មិន ​ចាប់ផ្តើម​ជា​នៅក្នុង​អំឡុង​ពីរ​ថ្ងៃ សូម​ព្យាយាម​ដូរ​ទៅ​ថ្នាំ​ផ្សេង​វិញ

ថ្នាំ នី​ស្តា​ទីន (NYSTATIN)


ថ្នាំ ​នី​ស្តា​ទីន​មានប្រសិទ្ធភាពល្អ​ចំពោះ​រោគ​ផ្សិត​យី​ស​ស្ទើរតែ​ទាំងអស់​ដែល​ កើត​ក្នុង​មាត់, លើ​ក្បាលដោះ ឬ​ស្បែក ​ឬ​ក្នុង​រន្ធ​យោនី។ ថ្នាំ​នេះ​បាន​ផលិត​ជា​ថ្នាំ​ទឹក​សំរាប់​ប្រើ​ក្នុង​មាត់, ថ្នាំ​នេះ ​ផលិត​ជា​ប្រភេទក្រែ​ម, ម្សៅ, ឬ​ជា​ថ្នាំ​គ្រាប់​សំរាប់​ស៊ុ​ល​ចូលក្នុង​រន្ធ​យោនី។

ឥទ្ធិពលថ្នំាធ្វើទុក

ស្បែក ​អាច​ក្លាយទៅជា​ស្លោក​ ឬ​រលាក​ត្រង់​កន្លែង​ថ្នាំ​នី​ស្តា​ទីន​បាន​ប៉ះពាល់។ ករណីនេះ​មិនកើតឡើង​ទូទៅ​ឡើយ។ សូម​ឈប់​ប្រើ​វា​បើ​អ្នក​កើត​រោល​កន្ទួល​លើ​ស្បែក។ ជួនកាល​ថ្នាំ​នី​ស្តា​ទីន​ធ្វើឲ្យ​អ្នក​ប្រើ​រាក​អាចម៍។

សំខាន់

រោគ ​ផ្សិត​យី​ស​ដែល​មិន​ធូរស្រាល​នឹង​ការព្យាបាល​ដោយ​ថ្នាំ​នី​ស្តា​ទីន​ឬ​ ផ្សិត​យី​ស​នោះ​ជា​ហើយកើតមក​វិញ​ម្តង​ហើយ​ម្តងទៀត ​វា​អាចជា​រោគសញ្ញា​នៃ​វីរុស​ហ៊ី​វ។

វិធីប្រើប្រាស់
ទឹក ​ថ្នាំ នី​ស្តា​ទីន មាន​ផលិត​ក្នុង​ចំណុះ 100,000 យូ​នី​ត​ក្នុង​មួយ​មី​លី​លីត្រ (units per ml) (ឬ​ជួនកាល​ផលិត500,000យូ​នី​ត​ក្នុង​មួយ​មី​លី​លីត្រ) ។ មនុស្ស​ភាគច្រើន​គួរប្រើ​ចំណុះ​ពី 100,000 ទៅ 200,000 យូ​នី​ត, ប៉ុន្តែ​មនុស្ស​ដែល​ផ្ទុក​វីរុស​ហ៊ី​វ អាច​ត្រូវការ​ច្រើន​ដល់​ទៅ 500,000 យូ​នី​ត​ក្នុង​ដូ​សនីមួយៗ
ចំពោះ​ទារក​ដែល​កើត​ជ្រាំង​ក្នុង​មាត់
សូម​ផ្តល់​ថ្នាំ​ទឹក​ចំណុះ 200,000 យូ​នី​ត (2 មី​លី​លីត្រ តិ​ជាង ½ ស្លាបព្រា​កាហ្វេ), 4 ដង​ក្នុង​មួយថ្ងៃ សូម ​យក​កំណាត់​ស្អាត​មួយ​ចំរៀក​តូច រុំ​ចង្អុលដៃ​ស្អាត​ជ្រលក់​ថ្នាំ នី​ស្តា​ទីន ដាក់ចូល​មាត់​ទារក ហើយ​កៀរ​នៅក្នុង​មាត់ ឬ ប្រើ​ប្រដាប់​បន្តក់ថ្នាំ​ចូល​មាត់ ។ សូម​បន្ត​ឲ្យ​ថ្នាំ​សំរាប់​រយៈពេល​ពីរ​បី​ថ្ងៃ​ទៀត ក្រោយពី​ផ្សិត​យី​ស​នោះ​បានជា​បាត់ ឬ វា​អាច​កើតមក​វិញ
ចំពោះ ​ម្តាយ​ដែល​បំបៅ​ដោះ​កូន ហើយ​មាន​កើតរោគ​ផ្សិត​យី​ស​លើ​ក្បាលដោះ (រមាស់,ក្រហម​ងាំង ឬ ឈឺចាប់)
សូម​ដាក់​ថ្នាំ នី​ស្តា​ទីន ចំណុះ​ពី 100,000 ទៅ 200,000 យូ​នី​ត ប្រភេទ​ថ្នាំ​ក្រែ​ម, ម្សៅ, ឬ ថ្នាំ​ទឹក លាប​លើ​ក្បាលដោះ​ឲ្យ​បាន 4 ដង​ក្នុង​មួយថ្ងៃ


km.hesperian.org