Hesperian Health Guides

Hesperian Health Guides

ទារក​ទើបនឹង​កើត និង ការ​បំបៅ​ទឹកដោះ​ម្តាយ​ដល់​ទារក

វិគី ព័ត៌មាន សុខភាព > ទីណាគ្មានវេជ្ជបណ្ឌិត ថ្មី > ទារក​ទើបនឹង​កើត និង ការ​បំបៅ​ទឹកដោះ​ម្តាយ​ដល់​ទារក

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទីទីណាគ្មានវេជ្បណ្ឌិត

ការថែទាំ​ទារក​ក្រោយពេល​កើត

សកម្មភាព​ជួយសង្គ្រោះ​ទារក​នៅ​រយៈពេល​មួយ​ម៉ោង​ក្រោយពេល​កើត​ភ្លាម និង​សំរាប់​រយៈពេល​វែង​ទៅ​ថ្ងៃមុខ​ទៀត។

១. សូម​ធ្វើឱ្យ​ប្រា​ដក​ថា ទារក​កំពុង​ដកដង្ហើម​បានល្អ។

២. សូម​រក្សា​កំដៅ​ខ្លួន​ទាក និង​ភាព​ស្ងួតស្បែក​ប៉ះនឹង ​ស្បែក​ជាមួយ​ម្តាយ​នាង។

៣. សូមជួយ​ទារក​ឱ្យ​ចាប់ផ្តើម​បៅដោះ​ម្តាយ​នាង។

តើ​ទារក​ដកដង្ហើម​បាន​ស្រួល​ឬទេ?

នៅ ​ខណៈដែល​ទារ​កកើត​ភ្លាម ​ក្រោយពី​បាន​សំអាត​ស្ងួតហើយៗបានដាក់​ទារក​ឱ្យនៅ​កៀក​ជាប់នឹង​ដោះ​ម្តាយ ​សូម​ពិនិត្យ​មើលថា​តើ​ទារក​កំពុង​ដកដង្ហើម​បានល្អ​ឬទេ​។ ការធ្វើសកម្មភាព​នេះ​ឱ្យបាន​ឆាប់រហ័ស ​ជាទូទៅអ្នកអាចជួយ​សង្គ្រោះ​ទារក​ទាំងឡាយ​ដែល​ ដក​ដង្ហើ​ម​មិន​រួច។


ដៃ​និង​ជើង​មាំ​មួន ស្បែក​សម្បុរ​ល្អ


ដកដង្ហើម​ បានល្អ

ការស្រែក​យំ
ដៃ​និង​ជើង​មិនមាំមួន​ទន់ខ្សោយ

ស្បែក​ សម្បុរក្រ​ម៉ៅ ឬ ស្វាយ ប្រែ​ទៅជា​ខៀវ​ស្លៀកស្លាំង ឬ ប្រផេះ

ស្ទះផ្លូវ​ង្ហើ​ម​ មិនមានសញ្ញា​នៃ​ការដកដង្ហើម​ឬ​មិន​ ស្រែកយំ
ទារក​នេះ​មាន​សុខ​ភាពល្អ
ទារក​នេះ​ត្រូវការជួយសង្គ្រោះ ជាបន្ទាន់

បើ​ទារក​ខ្សោយ​ស្លេកស្លាំង ឬ មិន​ដកដង្ហើម

ហាម​ទះតប់​ទារក

១. សំអាត​ស្លេស​ពី​ក្នុង​មាត់​ទារក ដោយ​ ប្រើ​កំណាត់​ទន់​ស្តើង​រុំ​ម្រាមដៃ ឬ ប្រើ​ស៊ឺ​រាំង​កំប៉ោង ឬ ឧបករណ៍​បឺត​ស្លេស​ពី​ក្នុង​មាត់​និង​ច្រមុះ​ទារក។

២. ឬត​ខ្នង​ឱ្យ​ទារកស្រាលៗឡើងចុះ សូម​ប្រើ​កន្សែង ឬ កំណាត់​ស្អាត ដើម្បី​សំអាត​ទារក​ឱ្យ​ស្ងួត ក៏​ដូចជា​រក្សា​កំដៅ​ឱ្យ​ទារក​នៅក្នុងពេល​តែមួយ។ សូម​ឬត​លើ​បាតជើង​ទារក​ផងដែរ។ ការធ្វើ​បែបនេះ​ជួយរំញោច​ទារក​បាន​គ្រប់គ្រាន់ ដែល​ទារក​អាច​ដកដង្ហើម​បាន​ខ្លាំង​ដោយ​ខ្លួនឯង។

បើ​ទារក​នៅតែ​មិនអាច​ដកដង្ហើម ឬក៏​ឈប់​ដកដង្ហើម អ្នក​ត្រូវ​ផ្តល់​ការសង្គ្រោះ​ផ្លូវដង្ហើម។

ការសង្គ្រោះ​ផ្លូវដង្ហើម

១. សណ្តូក​ទារក​នៅលើ​ផ្ទៃរាប​មាំ​មួយ ដាក់​ទារក​លើ​តុ ឬ​កម្រាល​ឥដ្ឋ​ផ្ទះ សូម​ក្រាល​ភួយ​ពីក្រោម​ទារក និង​ដណ្តប់ភួយ​បន្តិច​លើ​រាងកាយ​ទារក​ដើម្បី​រក្សា​កំដៅ។


២. លើក​ចង្កា​ទារក​ងើយ​ឡើង​បន្តិច,ធ្វើ​ដូចនេះ​ចង្កា​ទារ​កប​ញ្ឍ​រ​រាង​ ទេ​ឆ្ពោះទៅរក​ពិ​ដាន​ផ្ទះ។ អ្នកអាច​កល់​រមូរ​កំណាត់​ក្រោម​ស្មា​ទារក ព្រោះ​ការធ្វើ​បែបនេះ​ជួយ​ឱ្យ​បំពង់ក​ទារក​បើក​ចំហរដែលអាច​ដកដង្ហើម​បាន។

មុខ​ទារក​គួរ​បែរ​ត្រង់​ទៅលើ​បែបនេះ ហាម​ធ្វើបែបនេះ


៣. ហារ​មាត់​របស់​អ្នក​ឱ្យ​ធំ យក​មាត់​របស់​អ្នក​ទៅ​ផ្អិ​ប​ពីលើមាត់​និង​ច្រមុះរបស់​ទារក

អ្នក​អាច​ប្រើ​ថង់ ឬ ម៉ាស់​ជំនួស​មាត់​របស់​អ្នក។


៤. សូម​ផ្លុំ​ខ្យល់​ចូលក្នុង​មាត់​ទារក ផ្លុំ​ខ្យល់​ក្នុង​កម្រិត​ដង្ហើម​ ស្រាល​តែប៉ុណ្ណោះ ផ្លុំ​ខ្យល់​មួយ​ដង្ហើម​ស្រាលខ្លី ឱ្យ​លឿន​រហ័ស​នៅ​រៀងរាល់​មួយ ឬ ពីរ​វិនាទី​ម្តង។ សូម​ប្រុងប្រយ័ត្ន ហាម​ផ្លុំ​ខ្លាំង​ព្រោះ​វា​អាចធ្វើឱ្យ​ខូចសួត​ដ៏​តូច​របស់​ទារក។


ក្រោយពី​ពេល​ផ្លុំ​ខ្យល់​ចូលម្តងៗ សូម​រងចាំ​ឱ្យ​ទារក​ដកដង្ហើម​ចេញ​សិន

មួយ និង...
ដក​ដ​ង្ហើម


បើ ​ខ្យល់​ហាក់ដូចជា​មិន​ចូលទៅក្នុង​ខ្លួន​ទារក​ សូម​ឈប់​សិន ​ហើយ​លើក​ចង្ការ​ទារក​ម្តងទៀត​ដើម្បីឱ្យប្រាកដថា​ចង្ការ​ទារក​បញ្ឈរ​ត្រង់​ ឡើង និង​បំពង់ក​បើកចំហរ។ បន្ទាប់មក​ព្យាយាម​ផ្លុំ​ម្តងទៀត។

បើ ​ទារក​អាច​យំចេញ​ និង​ចាប់ផ្តើម​ដកដង្ហើម​​បានដោយ​ខ្លួនឯង​ចំនួន៣០ដង​ក្នុង​មួយ​នាទី នោះ ​ទារកបាន​ស្រួលបួល​ហើយ។ សូម​លើក​ទារក​ដាក់​លើ​ទ្រូង​ម្តាយ រួច ​រក្សា​កំដៅ​​សីតុណ្ហភាព​ឱ្យ​ទារកបាន​កក់ក្តៅ។ ទារក​ប្រហែលជា​លែងមានបញ្ហា ​ហើយ។ ប៉ុន្តែ​សំគាល់​មើល​ទារក​ឱ្យបាន​ដិតដល់​នៅ​អំឡុង​ពីរ​ម៉ោង​បន្ទាប់​ទៀត។ តើ​ពណ៌​សម្បុរ​លើ​រាងកាយ​ទារក​ល្អ​ឬ​អត់? តើ​ទារក​អាច​ដកដង្ហើមបាន​ស្រួល​ឬទេ? បើ​សម្បុរ​ទារក​ប្រែជា​ជាំ​ខៀវ​ជុំវិញ​រាងកាយ​និង​មាត់​ ឬក៏​ទារក​ស្ទះផ្លូវ​ដង្ហើម​ គឺត្រូវ​ទៅរក​ការជួយ​សង្គ្រោះ​ជាបន្ទាន់។

នៅ២០នាទី ​បន្ទាប់ពី​ការសង្គ្រោះ​ផ្លូវដង្ហើម​ បើ​ទារក​នៅតែ​មិនអាច​ដកដង្ហើម​បាន​ដោយ​ខ្លួនឯង នោះ​ទារក​ប្រហែលជា ​ស្លាប់។ ពេលនោះ​អ្នក​ត្រូវ​នៅក្បែរ​ក្រុមគ្រួសារ​ទារក​ព្រោះ​ពួកគេ​កំពុងតែ​សោកស្តាយ ​គឺ​ពួកគេ​ពិតជា​ត្រូវការ​ការយកចិត្តទុកដាក់ ​ពី​អ្នក។

រក្សា​កំដៅ​ខ្លួន​ទារកឱ្យ​ទារ​កនៅ​ផ្អិ​ប​ជាប់​នឹង​សាច់​ម្តាយ




សូម​ដាក់​ទារក​ឱ្យ​ប៉ះផ្ទាល់​នឹង​សាច់​ម្តាយស្បែក​និង​ស្បែក
ពាក់មួក​ឱ្យ​ទារក ឬ គ្រប​ក្បាល​ទារក​នឹង​កំណាត់​ក្រាស់


កន្លែង​ដែល​ល្អ​បំផុត​សម្រាប់​ទារក​ទើបនឹង​កើត​គឺ​នៅលើ​ទ្រូង​ម្តាយ

ទារក ​ទើបនឹង​កើត​ត្រូវ​ការរក្សា​កំដៅ​និង​ភាព​ស្ងួត។ កំដៅ​នៃ​ខ្លួន​ម្តាយ​ជួយ​ឱ្យ​ទារក​ទទួលបានភាពកក់ក្តៅ។ ហាម​យក​ទារក​ទៅពិនិត្យ​ឬ​ងូតទឹក​ឆ្ងាយ​ពី​ម្តាយ។ ទារក​មិន​ត្រូវការ​ងូតទឹក​ភ្លាមនោះទេ។ ​ការ​ងូតទឹក​អាចធ្វើឱ្យ​កំដៅ​ក្នុង​ខ្លួន​ទារក​ចុះ​ត្រជាក់​យ៉ាង​ គ្រោះថ្នាក់​បំផុត។ វា​គ្មាន​ហេតុផល​អ្វីដែល​ត្រូវ​បំបែក​ម្តាយ​និង​ទារក​ឡើយ​ លុះត្រាតែ​អ្នកត្រូវការ​សង្គ្រោះ​ផ្លូវដង្ហើម។

  • សំអាត ​ទារក​ឱ្យ​ស្ងួត ខណៈដែល​អ្នក​ដាក់​ទារ​ក​ផ្ទាល់​នឹង​សាច់​ម្តាយ​
  • ផ្តល់​ភាពកក់ក្តៅ​ឱ្យ​ទារក ដោយ​ការដាក់​ទារក​ស្រាត​លើ​ទ្រូង​ទទេរ​របស់​ម្តាយ បន្ទាប់មក​ដណ្តប់​ពីលើ​ម្តាយ​និង​ទារក។ សូម​ដូរ​ភួយ​សើម​ចេញ ហើយ​ដណ្តប់ភួយ​ស្ងួត​ថ្មី ព្រោះ​កំណាត់​សើម​ធ្វើឱ្យ ទារក​រងារ។


ប្រសិនបើ​ត្រូវការ​បញ្ជូន​ម្តាយ​ទៅកាន់​មន្ទីរពេទ្យ ឬ​មាន​មូលហេតុ​ដែល​ម្តាយ​មិនអាច​បី​ទារក​បាន នោះ​ឪពុក ឬ សមាជិក​ក្នុង​គ្រួសារ​អាចជួយ​បី​ទារក​ផ្អិ​ប​ផ្ទាល់​នឹង​សាច់ (ស្បែក-និង-ស្បែក)។


ការចាប់ផ្តើម​បំបៅ​ដោះ​ម្តាយ​ដល់​ទារក

ទារក ​ដែល​ទើបនឹង​កើត​ភ្លាម​គឺ​ឆាប់​គេង​លក់​ក្នុងពេល​មួយ​ម៉ោង​ក្រោយពី​កើត​ ភ្លាម​។ ម្តាយ​គួរតែ​បំបៅដោះ​ទារក​ឱ្យបាន​មុននឹង​ទារក​ដេកលក់។ បើ​ទារក​មិន​បៅដោះ​ភ្លាម​ទេ ​សូមព្យាយាម​ច្របាច់​ទឹកដោះដំបូង​ពីរ​បី​តំណ​ត់​ទៅលើ​មាត់​ទារក​ ដើម្បីឱ្យ​ទារក​ចាប់អារម្មណ៍។ ម្យ៉ាងទៀត អាច​ឱ្យ​ម្តាយ​យក​ក្បាលដោះ​គាត់ទៅ​ជល់ស្រាលៗនឹង​ថ្ពាល់​ទារក​។ គ្មានអ្វី​ល្អ​សម្រាប់​សុខភាព​ទារក​ជាង​ទឹកដោះ​ម្តាយ​ឡើយ។ ព័​ត៌មាន​លំអិត​បន្ថែម​អំពី​ការ​បំបៅ​ដោះ​កូន​ និង​សារ សំខាន់​នៃ​ការផ្តល់​ទឹកដោះ​ដំបូង ​សូម​អាន​ទំព័រ​ទី១។ ចុច​ទីនេះ.

km.hesperian.org