Hesperian Health Guides
ការតស៊ូមតិដើម្បីសិទ្ធិស្ត្រីដោយប្រើប្រាស់*ច្បាប់អន្តរជាតិ (Annex A)
វិគី ព័ត៌មាន សុខភាព > សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី > ឧបសម្ព័ន្ធ ក ៖ ការតស៊ូមតិដើម្បីសិទ្ធិស្ត្រីដោយប្រើប្រាស់*ច្បាប់អន្តរជាតិ (Annex A)
នាងម៉ាឡាឡា ជំរុញសមាជិកអង្គការសហប្រជាជាតិលើកកម្ពស់សិទ្ធិអប់រំ
នៅអាយុ១១ឆ្នាំ នាងម៉ាឡាឡា (Malala Yousafzai) បានក្លាយជាសកម្មជនអប់រំម្នាក់នៅពេលដែលនាងបានទាក់ទាញការចាប់អារម្មណ៍ទៅលើស្ថានភាពរបស់ក្មេងស្រីនៅភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន។ នៅពេលដែលក្មេងស្រីត្រូវបានហាមឃាត់មិនឲ្យចូលរៀននៅក្នុងតំបន់របស់នាង នាងក៏បានចាប់ផ្តើមសរសេរប្លុករៀបរាប់អំពីការរើសអើងដែលនាងនិងស្ត្រីវ័យក្មេងដទៃទៀងកំពុងជួបប្រទះ។ បន្ទាប់ពីមានការបាញ់ប្រហារមកលើរូបនាង (ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់នាង) ការខឹងសម្បាជាសាធារណៈបានបញ្ឆេះឲ្យមានជាយុទ្ធនាការអន្តរជាតិមួយដឹកនាំដោយអង្គការសហប្រជាជាតិដើម្បីទាមទារឲ្យមានការទទួលស្គាល់នូវសិទ្ធិទទួលបានការអប់រំរបស់កុមារគ្រប់រូប ដែលត្រូវបានធានានៅក្នុងមាត្រា២៦ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស។ បន្ទាប់ពីជាសះស្បើយពីរបួស នាងម៉ាឡាឡាបានបន្តការតស៊ូមតិ ហើយនៅក្នុងឆ្នាំ២០១៤ នាងក៏បានក្លាយជាបុគ្គលវ័យក្មេងបំផុតដែលទទួលបានពានរង្វាន់ណូបែលសន្តិភាព។