Hesperian Health Guides
បញ្ហាពាក់ព័ន្ធជាមួយភ្នែកនិងគំហើញ៖ ថ្នាំពេទ្យ
ចូរលាងសម្អាតដៃរបស់អ្នកមុនពេលនិងក្រោយពេលដាក់ឬបន្តក់ថ្នាំភ្នែក ពីព្រោះជំងឺភ្នែកជាច្រើនអាចឆ្លងរាលដាលយ៉ាងងាយ តាមរយៈការប៉ះពាល់មុខរបស់អ្នកជំងឺ រួចមកប៉ះភ្នែករបស់អ្នក។ ដបថ្នាំបន្តក់ភ្នែក មានបន្ទះរុំបិទជិត។ ជួយឲ្យគាត់បកបន្ទះរុំ រួចបង្ហាញពីរបៀបច្របាច់ទឹកថ្នាំ ១តំណក់។
ដើម្បីឲ្យមានប្រសិទ្ធភាព ថ្នាំក្រមួនដាក់ភ្នែក និងថ្នាំទឹកបន្តក់ ត្រូវតែចូលទៅក្នុងត្របកភ្នែក គឺមិនមែននៅខាងក្រៅទេ។ ថ្នាំក្រមួនភ្នែក នឹងស្ថិតនៅក្នុងភ្នែកបានយូរ ហើយមានប្រសិទ្ធភាពល្អនៅពេលយប់ ប៉ុន្តែនឹងធ្វើឲ្យព្រឹលភ្នែកមួយរយៈ ដែលជាហេតុធ្វើឲ្យថ្នាំទឹកបន្តក់ ងាយស្រួលប្រើជាងក្នុងពេលថ្ងៃ។
ដើម្បីចៀសវាងការឆ្លងរាលដាលនៃមេរោគ ចូរកុំឲ្យបំពង់ថ្នាំក្រមួនឬថ្នាំទឹក ប៉ះនឹងភ្នែកឲ្យសោះ។ |
ដើម្បីប្រើថ្នាំក្រមួនដាក់ភ្នែក ចូរទាញត្របកភ្នែកក្រោម ចុះក្រោមថ្នមៗ រួចច្របាច់ថ្នាំក្រមួនមួយសរសៃស្តើងដាក់តាមបណ្តោយនៃភ្នែក ដោយចាប់ផ្តើមពីចុងភ្នែកខាងច្រមុះ។
ដើម្បីថ្នាំទឹកបន្តក់ភ្នែក ចូរទាញត្របកភ្នែកក្រោមចេញក្រៅ ដើម្បីបង្កើតជាថ្នក់តូចមួយ រួចច្របាច់ថ្នាំទឹកថ្នមៗ ១ទៅ២តំណក់ ចូលក្នុងភ្នែកខណៈដែលកំពុងសំឡឹងទៅលើ។ បិទភ្នែកយឺតៗ ប៉ុន្តែព្យាយាមកុំព្រិចភ្នែក។ តំណក់ថ្នាំនឹងរាយទៅពេញផ្ទៃភ្នែក។
មាតិកា
ប្រភេទនៃថ្នាំបន្តក់ភ្នែកដែលឃើញមានញឹកញាប់
ថ្នាំបន្តក់ភ្នែកជាមួយអង់ទីប៊ីយោទិក ត្រូវបានប្រើសម្រាប់ព្យាបាលការបង្ករោគដោយមេរោគបាក់តេរី។ អង់ទីប៊ីយោទិកភ្នែក ក៏មានជាថ្នាំក្រមួនផងដែរ។ ថ្នាំទឹកនិងក្រមួនភ្នែកអង់ទីប៊ីយោទិក នឹងមិនអាចព្យាបាលភ្នែករមាស់ឬភ្នែកក្រហមដែលបណ្តាលមកពីវីរុសទេ។
ថ្នាំបន្តក់ភ្នែកជាមួយអង់ទីហ៊ីស្តាមីន ជួយសម្រាលភ្នែកដែលហូរទឹកភ្នែក ក្រហម និងរមាស់ ដែលបណ្តាលមកពីអាល់ឡែស៊ី។ ការស្អំក្រណាត់ត្រជាក់នៅលើភ្នែក អាចជួយបន្ថយភាពរមាស់ក្នុងភ្នែក ហើយវាមិនអស់ប្រាក់ទេ។
ថ្នាំបន្តក់ភ្នែកសម្រាប់ភាពរំអិល ដែលហៅថា “ទឹកភ្នែកសិប្បនិម្មិត” ឬ “ទឹកភ្នែកធម្មជាតិ” ត្រូវបានប្រើសម្រាប់ភ្នែកស្ងួត។ គេអាចប្រើវារហូតដល់ ៤ដងក្នុង១ថ្ងៃ និងពេលយប់មុនគេង។ ការសម្រាកស្អំក្រណាត់ក្តៅឧណ្ហៗពីលើភ្នែក ១ទៅ២ដងក្នុង១ថ្ងៃ រយៈពេល ៥ទៅ១០នាទី អាចជួយឲ្យភ្នែករបស់អ្នកបង្កើតសំណើមបន្ថែមដោយខ្លួនឯង។
ថ្នាំបន្តក់ភ្នែកជាមួយ natamycin ជួនកាលត្រូវបានប្រើដោយបុគ្គលិកសុខាភិបាល ដើម្បីបង្ការការបង្ករោគដោយពពួកផ្សិត នៅពេលមានដំបៅនៅលើគ័រនេ។
ថ្នាំបន្តក់ភ្នែកជាមួយ tetrahydrozoline ឬ naphzoline បង្រួមសរសៃឈាមតូចៗ ដើម្បីឲ្យភ្នែកមើលទៅមិនសូវក្រហម។ ដោយសារវាមិនព្យាបាលមូលហេតុនៃភ្នែកក្រហមទេ ដូច្នេះវាជាការខ្ជះខ្ជាយប្រាក់ប៉ុណ្ណោះ។
ថ្នាំបន្តក់ភ្នែកជាមួយ steroids (ដូចជា prednisolone ឬ dexamethasone) បន្ថយការរលាកភ្នែកក្រោយពេលវះកាត់ឬរលាកដោយសារជំងឺភ្នែកផ្សេងៗទៀត។ ប្រសិនជាប្រើមិនត្រឹមត្រូវទេ ថ្នាំបន្តក់ភ្នែក steroid អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ភ្នែក ឬអាចបិទបាំងបញ្ហាណាមួយដែលត្រូវការការព្យាបាលផ្សេងទៀត។ ថ្នាំបន្តក់ខ្លះលាយ antibiotics និង steroids (ជាញឹកញាប់បន្ថែមអក្សរ ‘Dex’ ឬ ‘Pred’ លើឈ្មោះរបស់វា)។ ត្រូវប្រើថ្នាំបន្តក់ភ្នែក steroids តែនៅពេលដែលណែនាំដោយបុគ្គលិកសុខាភិបាលជំនាញប៉ុណ្ណោះ។
ថ្នាំព្យាបាលភ្នែកដោយអង់ទីប៊ីយោទិក
ថ្នាំព្យាបាលភ្នែកដោយអង់ទីប៊ីយោទិក មានពាក្យ “eye” ឬ “ophthalmic” នៅលើស្លាកសញ្ញារបស់វា ដើម្បីបញ្ជាក់ថាវាមានសុវត្ថិភាពសម្រាប់ប្រើក្នុងភ្នែក។ មិនត្រូវប្រើថ្នាំក្រមួនស្បែកអង់ទីប៊ីយោទិក នៅក្នុងភ្នែកឡើយ។
ថ្នាំក្រមួនភ្នែកអង់ទីប៊ីយោទិក និងថ្នាំទឹកបន្តក់ភ្នែកអង់ទីប៊ីយោទិក ព្យាបាលការបង្ករោគលើភ្នែកដែលបណ្តាលមកពីបាក់តេរី និងព្យាបាលដំបៅនៅលើគ័រនេ។ ថ្នាំក្រមួនភ្នែក Erythromycin ឬ tetracycline ត្រូវបានប្រើនៅពេលសម្រាល ដើម្បីការពារភ្នែករបស់ទារកទើបនឹងកើត ពីការបង្ករោគដែលអាចឆ្លងក្នុងពេលសម្រាល។
ថ្នាំព្យាបាលភ្នែកអង់ទីប៊ីយោទិក ជាញឹកញាប់រួមមាន៖
- ថ្នាំក្រមួនភ្នែក tetracycline ១%
- ថ្នាំក្រមួនភ្នែក erythromycin ០,៥% ឬ ១%
- ថ្នាំទឹកឬថ្នាំក្រមួនភ្នែក ciprofloxacin ០,៣%
- ថ្នាំបន្តក់ភ្នែក ofloxacin ០,៣%
- ថ្នាំបន្តក់ភ្នែក gentamycin ០,៣%
- ថ្នាំបន្តក់ភ្នែក sulfacetamide ១០%
- ថ្នាំបន្តក់ភ្នែក chloramphenicol ០,៥%
ដើម្បីឲ្យថ្នាំទឹកឬថ្នាំក្រមួនដាក់ភ្នែក មានប្រសិទ្ធភាព ត្រូវដាក់វាចូលទៅក្នុងត្របកភ្នែក។ បង្ហាញគាត់ពី របៀបប្រើវា។
សម្រាប់ជំងឺរលាកភ្នាសភ្នែក (ភ្នែកពណ៌ផ្កាឈូក) ដែលបណ្តាលមកពីបាក់តេរី
ប្រើថ្នាំក្រមួនភ្នែកអង់ទីប៊ីយោទិក ឬថ្នាំទឹកបន្តក់អង់ទីប៊ីយោទិក ៤ដងក្នុង១ថ្ងៃ រយៈពេល ៧ថ្ងៃ ក្នុងភ្នែកទាំង២។ បើទោះបីជាភ្នែកបានប្រសើរក៏ដោយ ត្រូវប្រើថ្នាំព្យាបាលដោយអង់ទីប៊ីយោទិកនេះរយៈពេលពេញ ៧ថ្ងៃ ដើម្បីកុំឲ្យការបង្ករោគត្រឡប់មកវិញ។ ជួនកាល ថ្នាំត្រូវការពេល ២ថ្ងៃទើបចាប់ផ្តើមមានប្រសិទ្ធភាព។
សម្រាប់ដំបៅនៅលើគ័រនេ
បន្តក់ថ្នាំទឹកអង់ទីប៊ីយោទិក រៀងរាល់ម៉ោង រួចបញ្ជូនអ្នកជំងឺទៅរកជំនួយ។ ត្រូវបន្តក់ភ្នែករៀងរាល់ម៉ោង រយៈពេល ២៤ម៉ោង ហើយបន្ទាប់មកប្រសិនបើបានប្រសើរ ចូរបន្តក់ ៤ដងក្នុង១ថ្ងៃ រយៈពេល ៧ថ្ងៃ។ ត្រូវការជំនួយបន្ថែមប្រសិនបើភ្នែកមិនបានប្រសើរឡើងក្នុងរយៈពេល ២ថ្ងៃ។ សម្រាប់ដំបៅនៅលើគ័រនេ មិនត្រូវប្រើថ្នាំទឹកឬថ្នាំក្រមួនដែលមានជាតិ steroids ឡើយ។
សម្រាប់ជំងឺរលាកភ្នាសភ្នែករ៉ាំរ៉ៃ
ប្រសិនបើគ្មាន ថ្នាំគ្រាប់ azithromycin ទេ អាចប្រើថ្នាំក្រមួនអង់ទីប៊ីយោទិក tetracycline បាន។ ប្រើថ្នាំក្រមួនអង់ទីប៊ីយោទិក tetracycline ១% ក្នុងភ្នែកទាំង២, ២ដងក្នុង១ថ្ងៃ រៀងរាល់ថ្ងៃ រយៈពេល ៦សប្តាហ៍។
សម្រាប់ទារកទើបនឹងកើតដើម្បីបង្ការបញ្ហាភ្នែក
អង់ទីប៊ីយោទិកត្រូវបានប្រើដើម្បីការពារភ្នែករបស់ទារកទើបនឹងកើត ពីការបង្ករោគដែលអាចឆ្លងទៅទារកក្នុងអំឡុងពេលសម្រាល។ បន្ទាប់ពីជូតត្របកភ្នែកដោយក្រណាត់និងទឹក ភ្លាមៗបន្ទាប់ពីកើត ចូរដាក់ថ្នាំក្រមួនអង់ទីប៊ីយោទិកមួយក្នុងចំណោមនេះ ក្នុងភ្នែកទាំង២របស់ទារកទើបនឹងកើតគ្រប់រូប ក្នុងអំឡុង ២ម៉ោងដំបូង៖
ថ្នាំក្រមួនភ្នែក tetracycline ១% ឬ erythromycin ០,៥% ទៅ ១% ។ ដាក់ថ្នាំមួយសរសៃស្តើងនៅក្នុងភ្នែកម្ខាងៗ តែ១ដងគត់ ក្នុងអំឡុង ២ម៉ោងបន្ទាប់ពីកើត។
បើគ្មានថ្នាំក្រមួនទេ ចូរប្រើ៖
សូលុយស្យុង povidone-iodine ២,៥%
Azithromycin
Azithromycin គឺជាអង់ទីប៊ីយោទិកដែលព្យាបាលការបង្ករោគជាច្រើន រួមទាំងជំងឺរលាកភ្នាសភ្នែករ៉ាំរ៉ៃ។ គេត្រូវការប្រើវាតែមួយដូសតាមមាត់ប៉ុណ្ណោះ។ នៅតំបន់ដែលមន្ត្រីសុខាភិបាលធ្វើយុទ្ធនាការលុបបំបាត់ជំងឺរលាកភ្នាសភ្នែករ៉ាំរ៉ៃ, គេអាចនឹងផ្តល់ថ្នាំ azithromycin ឲ្យសហគមន៍ទាំងមូលដើម្បីព្យាបាលជំងឺរលាកភ្នាសភ្នែករ៉ាំរ៉ៃ ក្នុងពេលបច្ចុប្បន្ន ព្រមទាំងបង្ការករណីថ្មីៗក្នុងពេលជាមួយគ្នា។
សម្រាប់ជំងឺរលាកភ្នាសភ្នែករ៉ាំរ៉ៃ
កុមារអាយុ ៦ខែ និងលើសនេះ អាចប្រើរហូតដល់ ៤០ម.ក្រ។ ដើម្បីកំណត់ដូសតាមទម្ងន់ខ្លួន៖ ផ្តល់យ៉ាងតិច ២០ម.ក្រក្នុង១គ.ក្រ តាមមាត់ ក្នុងមួយដូស, ប៉ុន្តែមិនត្រូវផ្តល់លើស ១០០០ម.ក្រ (១ក្រ.)ឡើយ។វីតាមីនអា, retinol
វីតាមីនអា បង្ការជំងឺខ្វាក់មាន់ និងភាពស្ងួតក្រពេញទឹកភ្នែក។
ដើម្បីទទួលបានវីតាមីនអាគ្រប់គ្រាន់ គាត់ត្រូវបរិភោគបន្លែនិងផ្លែឈើពណ៌លឿង បន្លែស្លឹកបៃតងចាស់ និងអាហារដូចជាស៊ុត ត្រី និងថ្លើម។ ក្នុងតំបន់ដែលមានករណីជំងឺខ្វាក់មាន់ និងភាពស្ងួតក្រពេញទឹកភ្នែកញឹកញាប់ ហើយមិនអាចរកអាហារទាំងនេះបានគ្រប់ពេលនោះទេ ចូរផ្តល់វីតាមីនអាដល់កុមារ រៀងរាល់ ៦ខែ។
មិនត្រូវប្រើលើសចំនួនដែលបានណែនាំនោះទេ។ វីតាមីនអាច្រើនពេកពីថ្នាំបំពង់ ថ្នាំគ្រាប់ ឬប្រេង អាចមានគ្រោះថ្នាក់។ មិនត្រូវផ្តល់ដូសធម្មតារបស់មនុស្សពេញវ័យ ២០០,០០០ U ឲ្យទៅក្មេងស្រីឬស្រ្តីដែលអាចនឹងមានផ្ទៃពោះនោះទេ ឬស្ត្រីទើបមានផ្ទៃពោះក្នុង៣ខែដំបូង ពីព្រោះវាអាចបង្កគ្រោះថ្នាក់ដល់គភ៌ដែលកំពុងលូតលាស់។ សម្រាប់ស្ត្រីមានផ្ទៃពោះ វីតាមីនអាត្រូវបានផ្តល់ជាដូសតូចៗច្រើនដង ជំនួសឲ្យដូសធំតែមួយដង។
ទំពារថ្នាំគ្រាប់ឬថ្នាំបំពង់។ ប៉ុន្តែសម្រាប់កុមារតូច ចូរកិនថ្នាំគ្រាប់រួចលាយជាមួយទឹកដោះម្តាយបន្តិច។ ឬកាត់ថ្នាំបំពង់ រួចច្របាច់ទឹកវាចូលក្នុងមាត់របស់កុមារ។
ដើម្បីបង្ការកង្វះវីតាមីនអាលើកុមារ
ជាផ្នែកមួយនៃកម្មវិធីបង្ការ៖
អាយុ ៦ខែទៅ ១ឆ្នាំ៖ ផ្តល់ចំនួន ១០០,០០០ U តាមមាត់ មួយដង។អាយុលើស ១ឆ្នាំ៖ ផ្តល់ចំនួន ២០០,០០០ U តាមមាត់ មួយដង។ ផ្តល់ឡើងវិញរៀងរាល់ ៦ខែ។
ដើម្បីព្យាបាលជំងឺខ្វាក់មាន់
បើនរណាម្នាក់កំពុងមានការពិបាកក្នុងការសំឡឹងមើលរួចទៅហើយ ឬមានសញ្ញាដទៃនៃជំងឺខ្វាក់មាន់ ត្រូវផ្តល់ចំនួន ៣ដូស។ ដូសទី១ត្រូវផ្តល់ភ្លាមៗ, ដូសទី២ ត្រូវផ្តល់មួយថ្ងៃបន្ទាប់ ហើយដូសទី៣ ត្រូវផ្តល់យ៉ាងតិចនៅ ២សប្តាហ៍បន្ទាប់។
ចំពោះដូសនីមួយៗទាំង៣៖
អាយុក្រោម ៦ខែ៖ ផ្តល់ចំនួន ៥០,០០០ U តាមមាត់ក្នុងដូសនីមួយៗ។អាយុ ៦ខែទៅ ១ឆ្នាំ៖ ផ្តល់ចំនួន ១០០,០០០ U តាមមាត់ក្នុងដូសនីមួយៗ។
សម្រាប់កុមារដែលមានជំងឺកញ្ជ្រឹល
វីតាមីនអា អាចជួយបង្ការជំងឺរលាកសួត និងពិការភ្នែក ដែលជាផលវិបាកញឹកញាប់២យ៉ាងនៃជំងឺកញ្ជ្រឹល។
អាយុក្រោម ៦ខែ៖ ផ្តល់ចំនួន ៥០,០០០ U តាមមាត់ មួយថ្ងៃម្តង រយៈពេល ២ថ្ងៃ។អាយុលើស ១ឆ្នាំ៖ ផ្តល់ចំនួន ២០០,០០០ U តាមមាត់ មួយថ្ងៃម្តង រយៈពេល ២ថ្ងៃ។
បើកុមារបានទទួលវីតាមីនអាមួយដូសរួចហើយក្នុងអំឡុង ៦ខែចុងក្រោយ ចូរផ្តល់ការព្យាបាលនេះសម្រាប់តែមួយថ្ងៃប៉ុណ្ណោះ។ បើអ្នកជំងឺកញ្ជ្រឹល មានកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ឬបានចាប់ផ្តើមបាត់បង់គំហើញរួចទៅហើយ ចូរផ្តល់វីតាមីនអាដូសទី៣ បន្ទាប់ពី ២សប្តាហ៍។