Hesperian Health Guides

ថ្នាំសម្រាប់ការគាំងបេះដូង

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទី ទីណាគ្មានវេជ្ បណ្ឌិត

ទារក​ទើបនឹង​កើត និង ការ​បំបៅ​ដោះ​កូន :~ ថ្នាំពេទ្

ប្រសិនបើអ្នកសង្ស័យថានរណាម្នាក់កំពុងមានបញ្ហាគាំងបេះដូង ចូរផ្តល់ថ្នាំអាស្ពីរីន ១ គ្រាប់ភ្លាម (៣០០ ទៅ ៣២៥ មីលីក្រាម)។ ស្នើឱ្យអ្នកជំងឺទំពារថ្នាំ ហើយលេបជាមួយទឹក។ បើទោះជាអ្នកមិនប្រាកដថាបុគ្គលនោះកំពុងគាំងបេះដូងក៏ដោយ ថ្នាំអាស្ពីរីននឹងមិនបង្កគ្រោះថ្នាក់អ្វីឡើយ។ នៅតាមផ្លូវទៅកាន់មន្ទីរពេទ្យ សូមផ្តល់ថ្នាំនីត្រូគ្លីសេរីន (nitroglycerin) ប្រសិនបើមាន។

អ្នកក៏អាចផ្តល់ថ្នាំ morphine ដើម្បីជួយបន្ថយការឈឺចាប់ និងការភ័យខ្លាច និងធ្វើឱ្យបេះដូងងាយស្រួលបូមឈាមជាងមុន។ មានព័ត៌មានបន្ថែមអំពីថ្នាំ morphine នៅក្នុងជំពូកស្តីពីការសង្គ្រោះបឋម

ថ្នាំ Nitroglycerin (Glyceryl trinitrate ))

ថ្នាំ Nitroglycerin ត្រូវបានគេប្រើដើម្បីព្យាបាលការឈឺចាប់ទ្រូងដោយសារជំងឺគាំងបេះដូង។ វាជួយពង្រីកសរសៃឈាម ដែលធ្វើឱ្យបេះដូងងាយស្រួលបូមឈាម។

សំខាន់NBgrnimportant.png

កុំផ្តល់ថ្នាំ nitroglycerin ដល់អ្នកដែលមានសម្ពាធឈាមទាប ឬអ្នកដែលបានលេបថ្នាំ sildenafil (Viagra) នៅក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ។ ការផ្សំថ្នាំច្រើនមុខបញ្ចូលគ្នាអាចធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះដល់កម្រិតទាបខ្លាំងដែលអាចនាំឱ្យមានគ្រោះថ្នាក់ និងអាចបាត់បង់ជីវិតបាន។

ឥទ្ធិពលថ្នំាធ្វើទុកGreen-effects-nwtnd.png

អាចបណ្តាលឱ្យឈឺក្បាលធ្ងន់ធ្ងរ មានអារម្មណ៍ក្តៅ ឬវិលមុខ។

វិធីប្រើប្រាស់NBgrnpill.png

អ្នកជំងឺគួរអង្គុយចុះ ឬទម្រេតខ្លួន កុំក្រោកឈរ ក្នុងករណីដែលពួកគេវិលមុខ។

NWTND bag arrow.png
ផ្តល់ថ្នាំ ½មីលីក្រាម (០.៥ម.ក្រ) ដាក់ឱ្យរលាយនៅក្រោមអណ្តាត មិនលើសពី ៣ ដង រង់ចាំ ៥ នាទីចន្លោះពេលផ្តល់ថ្នាំគ្រាប់នីមួយៗ។ ប្រសិនបើការឈឺទ្រូង និងសញ្ញាផ្សេងទៀតបាត់ទៅវិញ មិនចាំបាច់ផ្តល់ថ្នាំគ្រាប់ទៀតឡើយ។

ហាមទំពារ ឬលេបថ្នាំគ្រាប់ nitroglycerin ។ ខណៈដែលថ្នាំគ្រាប់រលាយនៅក្រោមអណ្តាត វាធ្វើឱ្យឈឺឆៀបៗ ឬអាចឱ្យរលាកបន្តិចបន្តួចទៀតផង។


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ០៥ មករា ២០២៤