Hesperian Health Guides
ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺដទៃទៀតដែលកើតពីសត្វមូស ៖ ថ្នាំពេទ្យ
វិគី ព័ត៌មាន សុខភាព > ទីណាគ្មានវេជ្ជបណ្ឌិត ថ្មី > ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺដទៃទៀតដែលកើតពីសត្វមូស > ថ្នាំសម្រាប់ការឈឺចាប់ និងគ្រុនក្តៅ
Paracetamol, acetaminophen
Paracetamol គឺជាថ្នាំដែលល្អនិងមានតំលៃសមរម្យសម្រាប់គ្រុនក្តៅ និងការឈឺចាប់ដោយសារជំងឺជាច្រើនពីសត្វមូស។
មិនត្រូវលេបលើលបរិមាណដែលបានណែនាំនោះទេ។ ការលេបច្រើនពេក បណ្តាលឲ្យពុលដល់ថ្លើម និងអាចសម្លាប់ជីវិតបាន។ ទុកដាក់ថ្នាំឱ្យផុតពីដៃកុមារ ជាពិសេសបើអ្នកមានថ្នាំជាស៊ីរ៉ូផ្អម។
ជារឿយៗ ថ្នាំផ្តាសាយមានផ្ទុកប៉ារ៉ាសេតាម៉ុល ដូច្នេះសូមកុំឱ្យថ្នាំនេះ ប្រសិនបើអ្នកកំពុងឲ្យថ្នាំប៉ារ៉ាសេតាម៉ុលដែរ បើមិនដូច្នេះទេគឺអ្នកអាចនឹងឱ្យថ្នាំច្រើនជ្រុល។
អាយុក្រោម ១ឆ្នាំ៖ ផ្តល់ចំនួន ៦២ mg (ពាក់កណ្តាលនៃ ¼ នៃថ្នាំគ្រាប់ ៥០០ mg ), រៀងរាល់ ៤ ទៅ ៦ម៉ោងម្តង។
អាយុ ១ ទៅ ២ឆ្នាំ៖ ផ្តល់ចំនួន ១២៥ mg (¼ នៃថ្នាំគ្រាប់ ៥០០ mg ), រៀងរាល់ ៤ ទៅ ៦ម៉ោងម្តង។
អាយុ ៣ ទៅ ៧ឆ្នាំ៖ ផ្តល់ចំនួន 250 mg (½ នៃថ្នាំគ្រាប់ ៥០០ mg ), រៀងរាល់ ៤ ទៅ ៦ម៉ោងម្តង។
អាយុ ៨ ទៅ ១២ឆ្នាំ៖ ផ្តល់ចំនួន 375 mg (¾ នៃថ្នាំគ្រាប់ ៥០០ mg ), រៀងរាល់ ៤ ទៅ ៦ម៉ោងម្តង។
អាយុលើ ១២ឆ្នាំ៖ ផ្តល់ចំនួន ៥០០ mg ទៅ ១០០០ mg, រៀងរាល់ ៤ ទៅ ៦ម៉ោងម្តង, ប៉ុន្តែមិនត្រូវផ្តល់ឲ្យលើស ៤០០០ mg ក្នុងមួយថ្ងៃនោះទេ។