Hesperian Health Guides

សហគមន៍បង្ការជំងឺដែលកើតឡើងពីមូស

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទីទីណាគ្មានវេជ្បណ្ឌិត

ក្នុង​ជំពូក​នេះ

បុគ្គលិកសុខាភិបាលក្នុងសហគមន៍ ឬក្រុមការងារទាំងឡាយក្នុងសហគមន៍ អាចជួយឲ្យក្រុមគ្រួសារ សម្អាតទីធ្លានិងផ្ទះរបស់ពួកគេ មិនឲ្យមានទឹកដក់ ដើម្បីបង្ការកុំឱ្យមូសបង្កាត់ពូជ និងចម្លងជំងឺដល់មនុស្សគ្រប់គ្នានៅក្នុងសហគមន៍។ តើមានមនុស្សចាស់ ជនពិការ ឬគ្រួសារដែលគ្មានប្រាក់គ្រប់គ្រាន់ ដែលត្រូវការជំនួយពីអ្នកដែរឬទេ? ក្រុមយុវជនឬក្រុមមនុស្សពេញវ័យ អាចជួយពិនិត្យមើលផ្ទះ ធ្វើឬជួសជុលសំណាញ់ និងគ្របពាងទឹកយ៉ាងជិតល្អ។ រួមបញ្ចូលសិស្សសាលា ជាផ្នែកមួយនៃការសិក្សាពីមេរៀនធម្មជាតិនិងវិទ្យាសាស្ត្ររបស់ពួកគេ។ កិច្ចប្រឹងប្រែងសម្អាតសហគមន៍ ផ្តោតសំខាន់ទៅលើដីដែលមិនទាន់សាងសង់លំនៅដ្ឋាន ដើម្បីជួយកុំឲ្យមានសំរាម និងពាងឬធុងដែលដក់ទឹក។ ពួកគេអាចផ្កាប់ពាងឬធុងទឹក ឬគ្របឲ្យជិត ឬប្រមូលចោល។

ស្ត្រីម្នាក់ដើរលើសំបកកង់
សំបកកង់ចាស់ៗ អាចក្លាយជាផើងដាំផ្កា ឬជាជណ្តើរទៀតផង!

វិធីផ្សេងៗទៀតដែលអ្នកដឹកនាំសហគមន៍អាចជួយបាន៖

  • កែលម្អរបៀបរស់នៅ ៖ សាងសង់ប្រព័ន្ធទឹកបំពង់ គ្រប់គ្រងសំរាមនិងទឹកសំណល់ រចនាដំបូលអគារដើម្បីបង្ការកុំឱ្យមានដក់ទឹក និងមើលថាតើបង្គន់ ឬប្រព័ន្ធអនាម័យ អាចកែលម្អបានដែរឬទេ។
  • ធ្វើឱ្យការព្យាបាលជំងឺគ្រុនចាញ់ កាន់តែងាយរកបាន។
  • ចែកមុង និងរៀបចំផ្តល់ជូននូវការដេរប៉ះរន្ធរហែកធ្លាយ និងជ្រលក់មុងឡើងវិញ។
  • សហការជាមួយអាជ្ញាធរសុខាភិបាលដើម្បីការគ្រប់គ្រងប្រកបដោយសុវត្ថិភាពលើកម្មវិធីបាញ់ថ្នាំមូសណាមួយ។


រួមបញ្ចូលមនុស្សគ្រប់គ្នាក្នុងការស្វែងយល់អំពីរបៀបដែលមូសចម្លងជំងឺ របៀបជៀសវាងការខាំ និងរបៀបបញ្ឈប់មូសមិនឲ្យបង្កាត់ពូជ។ តើសំបកកង់ឡានចាស់ៗ ត្រូវដាក់គរនៅឯណា? ពិភាក្សាថាតើនរណាខ្លះក្នុងសហគមន៍ ដែលរងការប៉ះពាល់ខ្លាំងបំផុតពីសត្វមូស និងថាតើត្រូវបង្ការការខាំនិងការបង្កាត់ពូជយ៉ាងដូចម្តេច។ តើនារី បុរស កុមារ និងទារកតូចៗ រងការប៉ះពាល់ខុសៗគ្នាដែរឬទេ? គិតមើលថាតើនរណាខ្លះដែលធ្វើការងារឬចំណាយពេលជាច្រើននៅកន្លែងដែលមានមូសច្រើន, ឧទាហរណ៍ ៖

  • កន្លែងដែលមនុស្សដងទឹក ឬបោកគក់ ជាពិសេសប្រសិនបើប្រភពទឹកនោះនៅនឹង(មិនហូរ) ឬទឹកដែលកំពប់ កើតជាភក់ ឬដក់
  • ដីចម្ការ ឬកន្លែងជីករ៉ែ ដែលមានប្រហោង រណ្តៅ ឬលេនដ្ឋានដែលទឹកហូរចូលពេញ
  • នៅខាងក្នុងនិងនៅជុំវិញផ្ទះ ជាកន្លែងដែលស្ត្រីនិងក្មេងតូចៗចំណាយពេលជាច្រើន និងសត្វមូសពួនសំងំនៅលើជញ្ជាំង និងក្នុងទីងងឹត។
  • បន្ទប់រៀនដែលគ្មានសំណាញ់ ហើយកុមារអង្គុយយ៉ាងស្ងៀមនៅក្នុងថ្នាក់
a group of people talking while looking at a mapមនុស្សមួយក្រុមកំពុងជជែកគ្នា ហើយមើលទៅផែនទីមួយ
ម្ចាស់ដីឡូត៍នេះបានចាកចេញទៅទីក្រុងហើយ ហើយមានសំបកកង់ឡានចាស់ៗច្រើនណាស់។
នេះគឺជាកន្លែងដែលដានកង់ឡានធំៗ មានទឹកដក់ពេញ។
អ្នករៀបឥដ្ឋ ត្រូវបំពេញក្នុងរន្ធទាំងអស់ នៅពេលពួកគេបញ្ចប់ការងារ។


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ០៦ ឧសភា ២០១៩