Hesperian Health Guides
តើជំងឺរបស់អ្នកជាកូវីដ-១៩ មែនឬទេ?
បើគ្មានការធ្វើតេស្តទេ យើងអាចពិបាកនឹងដឹងថាមនុស្សម្នាក់មានជំងឺអ្វីណាស់។ អាស្រ័យលើបុគ្គលនោះ ជំងឺកូវីដ-១៩ អាចមានរោគសញ្ញាផ្សេងៗគ្នាជាច្រើន ហើយរោគសញ្ញាទាំងនោះជាច្រើនក៏អាចបណ្តាលមកពីបញ្ហាសុខភាពផ្សេងទៀតផងដែរ។ រោគសញ្ញាអាចមានលក្ខណៈស្រាល មិនស្រួលខ្លួន ឬធ្ងន់ធ្ងរខ្លាំង។
ហើយថ្នាំបញ្ចុះកម្តៅមិនអាចជួយបានឬ? តើមានសញ្ញាគ្រោះថ្នាក់ឬទេ ៖ ពិបាកដកដង្ហើម ឬឈឺទ្រូងធ្ងន់ធ្ងរឬទេ? តើមានគ្រុនក្តៅខ្លាំងឬទេ (៣៩°C ឬខ្ពស់ជាងនេះ) ហើយថ្នាំបញ្ចុះកម្តៅមិនអាចជួយបានឬ?
|
បុគ្គលនេះត្រូវការជំនួយក្នុងគ្រឹះស្ថានសុខាភិបាល។ ចូរហៅទូរស័ព្ទដើម្បីដឹងថាត្រូវទៅទីណា និងត្រូវធ្វើអ្វីខ្លះ។ នរណាដែលថែទាំមនុស្សម្នាក់នេះ ក៏អាចត្រូវបានឆ្លងរោគផងដែរ បើទោះបីជាគាត់គ្មានរោគសញ្ញាក៏ដោយ។ ចូរការពារខ្លួនអ្នកនិងអ្នកដទៃពីជំងឺ។ |
តើមានគ្រុនក្តៅខ្លាំង ក្អកស្ងួត អស់កម្លាំង ឬដង្ហើមខ្លីឬទេ? ទាំងនេះគឺជារោគសញ្ញាញឹកញាប់បំផុតនៃជំងឺកូវីដ-១៩ ។
|
នេះអាចជាមេរោគកូរ៉ូណា ឬវាអាចជាវីរុសមួយផ្សេងទៀត។ ប្រសិនបើអាច ចូរធ្វើតេស្តដើម្បីឲ្យបានដឹងច្បាស់។ អ្នកអាចព្យាបាលនៅផ្ទះ។ មិនថាជាជំងឺអ្វីក៏ដោយ ចូរការពារកុំឲ្យអ្នកដទៃមានជំងឺ។ ប្រសិនបើបុគ្គលនោះមានអាយុលើសពី ៥៥ឆ្នាំ មានជំងឺបេះដូង បញ្ហាសួតដែលមានស្រាប់ ឬជំងឺទឹកនោមផ្អែម នោះហានិភ័យនៃជំងឺធ្ងន់ធ្ងរ គឺមានកាន់តែខ្ពស់។ ចូរស្វែងរកដំបូន្មានពីគ្រូពេទ្យឱ្យបានឆាប់។ ប្រសិនបើបុគ្គលនោះកាន់តែធ្ងន់ធ្ងរ និងរោគសញ្ញាបន្ទាន់លេចឡើង នោះគាត់ត្រូវការជំនួយនៅគ្រឹះស្ថានសុខាភិបាល។ ចូរការពារអ្នកដទៃកុំឲ្យឈឺ។ |
តើមានការឈឺចាប់, តឹងច្រមុះ ឬហៀរសំបោរ, ឈឺបំពង់ក, មិនដឹងរសជាតិ ឬក្លិនដូចធម្មតា ដែរឬទេ? ទាំងនេះគឺជារោគសញ្ញានៃមេរោគកូរ៉ូណា ប៉ុន្តែក៏អាចមកពីវីរុសឬជំងឺផ្សេងទៀតដែរ។ យើងពិបាកនឹងដឹងច្បាស់ដោយគ្មានការធ្វើតេស្ត ប៉ុន្តែការថែទាំគឺដូចគ្នា។
|
|
តើមានក្អកសើម ឬកណ្តាសដែរឬទេ? ប្រសិនបើមិនទាន់មានមេរោគកូរ៉ូណានៅក្នុងតំបន់របស់អ្នកទេ នោះក្អកសើម ឈឺបំពង់ក ហៀរសំបោរ និងគ្រុនក្តៅ ទំនងជារោគសញ្ញានៃជំងឺផ្តាសាយ ជាងមេរោគកូរ៉ូណា។
| |
តើបុគ្គលនោះឧស្សាហ៍មានរោគសញ្ញានៃអាល់ឡែហ្ស៊ី (តឹងច្រមុះ ឬហៀរសំបោរ រមាស់ភ្នែក ឈឺក្បាល ពិបាកដកដង្ហើម) និងគ្មានគ្រុនក្តៅឬទេ? នេះប្រហែលគ្រាន់តែជាអាល់ឡែហ្ស៊ីធម្មតារបស់គាត់ប៉ុណ្ណោះ។
|
ទំព័រនេះត្រូវបានធ្វើបច្ចុប្បន្នភាព៖ ០៥ មករា ២០២៤