Hesperian Health Guides

ការបង្ហាញចេញជាកាយវិកាបែបច្នៃប្រឌិត

នៅក្នុងជំពូកនេះ ៖

យើងទាំងអស់គ្នាទំនាក់ទំនងតាមវិធីផ្សេងៗជាច្រើន។ នៅក្នុងការទំនាក់ទំនង ពេលខ្លះ យើងអាចប្រើប្រាស់រាងកាយនិងសកម្មភាពផ្សេងៗរបស់យើងដើម្បីសម្រាកពីសកម្មភាពគិត និងជជែកមួយរយៈពេលខ្លី។ យើងអាចប្រើសកម្មភាពទាំងនេះដើម្បីគេចចេញពីសកម្មភាពជាទម្លាប់ ឬអនុញ្ញាតឲ្យយើងបង្ហាញពីខ្លួនឯងតាមវិធីដែលប្រហែលជាងាយស្រួលជាងការពិភាក្សាដែលមានលក្ខណៈផ្លូវការ។

a woman speaking as she leads others in a guided meditation.
ចងចាំពីការដកដង្ហើមចូលតាមច្រមុះនិងចេញតាមមាត់។ ឥឡូវ ចូរស្រមៃថាអ្នកកំពុងដើរកាត់ព្រៃមួយកន្លែង។
ការតាំងសម្មាធិដែលមានការណែនាំគឺជាវិធីដ៏អស្ចារ្យមួយក្នុងការជួយឲ្យអ្នកចូលរួមបន្ធូរអារម្មណ៍ក្នុងអំឡុងកិច្ចប្រជុំតានតឹង ឬរំជួលចិត្ត

ការបង្រៀនដោយប្រើការសំដែងរឿង

ឈុតឆាកសំដែងរឿង និងការសម្តែងតួ អាចជួយឲ្យសមាជិកក្រុមអនុវត្តវិធីថ្មីៗក្នុងការទំនាក់ទំនងទៅកាន់អ្នកដទៃ។ ការសំដែងអាច ៖

  • ភ្ជាប់ទស្សនិកជនទៅនឹងបញ្ហាបែបរំជួលចិត្ត។
  • អនុញ្ញាតឲ្យគេពិភាក្សាពីប្រធានបទពិបាកៗតាមវិធីដែលមានសុវត្ថិភាព។
  • និយាយទៅកាន់គ្រប់គ្នា ដោយមិនគិតពីសមត្ថភាព ឬកម្រិតវប្បធម៌ឡើយ។
  • ជួយគេឲ្យដោះស្រាយបញ្ហាជាក្រុម។


ការសំដែងរឿង និងសកម្មភាពនិទានរឿងក៏អាចត្រូវបានប្រើប្រាស់ដើម្បីអប់រំអ្នកនៅក្រៅក្រុមរបស់អ្នកអំពីបញ្ហាដែលអ្នកកំពុងធ្វើការផងដែរ។ នៅពេលបង្កើតសាច់រឿង ចូរគិតអំពីរបៀបដែលអ្នកចង់ឲ្យទស្សនិកជនរបស់អ្នកមានអារម្មណ៍យ៉ាងណា។ តើអ្វីជាបញ្ហាសំខាន់ដែលអ្នកកំពុងសង្ឃឹមថាស្វែងយល់នៅក្នុងការសំដែងរឿងរបស់អ្នក? តើអ្នកអាចជំរុញទឹកចិត្តទស្សនិកជនរបស់អ្នកឲ្យធ្វើសកម្មភាពដោះស្រាយបញ្ហានោះនៅក្នុងជីវិតផ្ទាល់ខ្លួនរបស់ពួកគេដោយរបៀបណា? ចូរព្យាយាមរកតួអង្គសំដែងដែលទស្សនិកជនរបស់អ្នកនឹងកំណត់អត្តសញ្ញាណបាន ជាតួអង្គដែលនិយាយ រស់នៅ និងស្លៀកពាក់ដូចដែលពួកគេធ្លាប់ធ្វើ។ បញ្ហាដែលតួអង្គរបស់អ្នកជួបប្រទះគួរមានភាពជាក់ស្តែង និងប្រហាក់ប្រហែលនឹងបញ្ហាដែលទស្សនិកជនរបស់អ្នកប្រឈមមុខផងដែរ។ វាបង្កភាពងាយស្រួលច្រើនក្នុងការជំរុញទឹកចិត្តឲ្យមនុស្សចាត់វិធានការ ប្រសិនបើយើងបង្ហាញបញ្ហាដែលដក់ជាប់ក្នុងបេះដូង និងចិត្តរបស់ពួកគេ។ សាច់រឿងអំពីបញ្ហាមិនត្រូវមានភាពសាមញ្ញពេកទេ។ តាមរយៈការបង្ហាញពីភាពស្មុគស្មាញនៃបញ្ហា យើងអាចជំរុញឲ្យក្រុមគិតបានស៊ីជម្រៅអំពីបញ្ហា និងដំណោះស្រាយ។

HAW appc Page 324-1.png

បង្កើតរឿងសំដែងរបស់អ្នកដោយប្រើប្រាស់វិធីសាស្ត្រ WOW (ចង់ ឧបសគ្គ ឈ្នះ)

ចាប់ផ្តើមការសំដែងរឿងរបស់អ្នកជាមួយនឹង “ចង់” (Want)។ ផ្តល់សាច់រឿង បន្ទាប់មកចែករំលែកគោលបំណង ឬក្តីប្រាថ្នារបស់តួអង្គសំខាន់។

a man and woman talking as they sit with 3 children.
តើពេលណាទើបអូនបង្កើតកូនប្រុសម្នាក់ឲ្យបង?
កូនដា នៅតូចណាស់... យើងសឹងតែរកអាហារហូបមិនគ្រប់ផង ដូចបងឃើញស្រាប់ហើយ!

បង្កើតឧបសគ្គ ពីព្រោះវាជួយឲ្យការសំដែងរឿងរបស់អ្នកកាន់តែមានភាពរំភើប និងគួរឲ្យចាប់អារម្មណ៍។

2 women talking.
ប្តីខ្ញុំចង់បន្តព្យាយាមយកកូន។ គាត់នឹងមិនឈប់ព្យាយាមទេរហូតទាល់តែបានកូនប្រុសម្នាក់។
យើងគួរតែជុំគ្នានិយាយរឿងនេះទៅមើល។ កូនឯងរកនឹកពាក្យសម្រាប់និយាយទៅកាន់ប្តីឯងទៅ។

បញ្ចប់ការសំដែងរឿងរបស់អ្នកជាមួយនឹងតួអង្គឈ្នះ ឬចាញ់ក្នុងការខិតខំទាមទាររបស់ពួកគេ!

a woman and a man talking.
អូនចង់រង់ចាំប៉ុន្មានឆ្នាំទៀតសឹមយើងព្យាយាមម្តងទៀត ដើម្បីទុកពេលឲ្យកូនស្រីយើងធំល្មមអាចជួយអូនមើលថែកូនង៉ាម្នាក់ទៀតបាន។
បងមិនឈប់ព្យាយាមជាដាច់ខាត តែប្រហែលនេះជាវិធីអាចជួយឲ្យយើងសន្សំប្រាក់បានខ្លះទំរាំអូនត្រៀមខ្លួនរួចរាល់។

ដំបូន្មាន

a woman thinking.
ខ្ញុំមិនឲ្យ ដារ៉ូ សំដែងតួបងប្អូនប្រុសខ្ទើយទេ។

ប្រការមិនគួរធ្វើ ៖
ការសំដែងរឿងអាចនឹងផ្តល់ប្រសិទ្ធភាពខ្ពស់ខ្លាំងណាស់។ ចូរចងចាំចំណុចខាងក្រោមនេះ ៖

ប្រការគួរធ្វើ ៖

  • បែងចែកអ្នកសំដែងឲ្យនៅដាច់ពីតួនាទីរបស់ពួកគេ។ និយាយអំពីសាច់រឿងក្រោយពេលសំដែងចប់ ប៉ុន្តែនៅបន្តសំដៅទៅតួអង្គសំដែងដោយហៅឈ្មោះ ឬតួនាទីរបស់ពួកគេនៅក្នុងសាច់រឿង។
  • ផ្តល់ពេលវេលាដល់ការសំដែងរឿងឲ្យបានវែងគ្រប់គ្រាន់ដើម្បីសម្រេចនូវគោលបំណងរបស់អ្នក បន្ទាប់មកសឹមកាត់វាចោលខ្លះ។
  • ប្រើប្រាស់គ្រឿងតែងឆាក (គ្រឿងដែលតំណាងឲ្យវត្ថុផ្សេងៗ ដូចជា ដាវធ្វើពីក្រដាសកាតុង) ឈុតឆាកកំប្លែង ឈ្មោះបែបកំប្លែងៗ តួនាទីយេនឌ័រដែលផ្លាស់ប្តូរ និងការនិយាយបែបបំផ្លើសឲ្យបានច្រើន!

តន្ត្រី បទចម្រៀង និងការរាំ

Km HAW AppC Page 326-2.png
ជារឿយៗ តន្ត្រី និងបទចម្រៀងមានឥទ្ធិពលលើអារម្មណ៍របស់មនុស្សជាខ្លាំង។ នៅពេលដែលព័ត៌មាន ឬទស្សនៈត្រូវបានបញ្ចូលទៅក្នុងឃ្លាបទចម្រៀង ពួកវាកាន់តែងាយស្រួលឲ្យមនុស្សចងចាំ និងយកទៅផ្សព្វផ្សាយបន្តដល់អ្នកដទៃ។ ការច្រៀង និងរាំលើកទឹកចិត្តឲ្យមនុស្សចូលរួមសកម្មភាព ធ្វើឲ្យមនុស្សមានអារម្មណ៍ល្អ និងជាវិធីដ៏អស្ចារ្យក្នុងការផ្សព្វផ្សាយពីអំណាចកើនឡើងដែលបានមកពីការខិតខំប្រឹងប្រែងរបស់ក្រុម។ ទន្ទឹមនឹងនេះ តន្ត្រី និងបទចម្រៀងបង្កើតបរិយាកាសរីករាយ! ចម្រៀង និងរបាំអាចផ្លាស់ប្តូរថាមពលនៃកិច្ចប្រជុំ ជួយឲ្យអ្នកទាក់ទាញចំណាប់អារម្មណ៍ទៅលើបទបង្ហាញសាធារណៈ និងប្រមូលផ្តុំមនុស្សមកគាំទ្របុព្វហេតុរបស់អ្នក។
ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ០៥ មករា ២០២៤