Hesperian Health Guides

ជំពូក ៦ ៖ ការបញ្ចប់អំពើហិង្សាផ្នែកយេនឌ័រ

វិគី ព័ត៌មាន សុខភាព > សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី > ជំពូក ៦ ៖ ការបញ្ចប់អំពើហិង្សាផ្នែកយេនឌ័រ

នៅក្នុងជំពូកនេះ ៖

a group of men and women holding signs with messages that include "Stop Violence Against Women" and "No to Sexual Harassment."

ការរងគ្រោះពីអំពើហិង្សា ឬការភ័យខ្លាចអំពើហិង្សា មិនគួរក្លាយជាផ្នែកមួយនៃជីវិតរបស់នរណាម្នាក់ឡើយ។ ជាអកុសល្យ អំពើហិង្សាផ្នែកយេនឌ័រមានយ៉ាងច្រើនរហូតដល់ថ្នាក់គេចាត់ទុកជារឿយៗថាជារឿង “ធម្មតា” ទៅហើយ។ ស្ត្រីភាគច្រើនភ័យខ្លាចអំពើសេពសន្ថវៈ ឬហិង្សាផ្លូវភេទ សូម្បីតែពួកគេមិនធ្លាប់រងគ្រោះ ឬរងការគំរាមកំហែងក៏ដោយ។ ការភ័យខ្លាចនេះគឺជាផ្នែកមួយនៃភាពជាស្ត្រី។ ហើយបុរសខ្លះយល់ថា ការប្រើហិង្សា ឬការគំរាមប្រើហិង្សា គឺជាវិធីមួយដែលអាចទទួលយកបាន ដើម្បីប្រើប្រាស់អំណាចដែលសមស្រប ជាមួយនឹងការរំពឹងទុកអំពីភាពជាបុរស។ ការរំពឹងទុកទាំងនេះគឺជាផ្នែកមួយនៃភាពជាបុរស សូម្បីតែបុរសមិនធ្លាប់ប្រើហិង្សាក៏ដោយ។

នៅពេលគិតអំពីអំពើហិង្សាផ្នែកយេនឌ័រ មនុស្សតែងតែគិតដល់អំពើហិង្សាផ្លូវកាយ ដូចជាការវាយដំ ឬអំពើហិង្សាផ្លូវភេទ ដូចជាការរំលោភសេពសន្ថវៈ ជាដើម។ អំពើហិង្សាផ្នែកយេនឌ័ររួមបញ្ចូលគ្រប់វិធីទាំងអស់ដែលគេប្រើប្រាស់អំណាចឬកម្លាំងដើម្បីគ្រប់គ្រងលើស្ត្រីនិងក្មេងស្រី និងដើម្បីដាក់ទោសលើបុរសដែលមិនគោរពតាមនិយាមយេនឌ័រ។

តើអ្វីទៅជាអំពើហិង្សាផ្នែកយេនឌ័រ?

អំពើហិង្សា ឬការគំរាមប្រើហិង្សាដែលប្រព្រឹត្តទៅលើស្ត្រីនិងក្មេងស្រី ដើម្បីអនុវត្តតួនាទីយេនឌ័រ គឺជាអំពើហិង្សាផ្នែកយេនឌ័រ។ ការបង្កគ្រោះថ្នាក់ចំពោះក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា-ភេទទាំងពីរ និងមនុស្សភេទទីបី (LGBT) ក៏អាចជាអំពើហិង្សាផ្នែកយេនឌ័រផងដែរ ពីព្រោះជីវិតរបស់ពួកគេប្រឈមនឹងគំនិតរឹងរូសអំពីភាពជាបុរស និងភាពជាស្ត្រី។ អំពើហិង្សាផ្នែកយេនឌ័រមិនមែនត្រឹមតែជាអំពើហិង្សាផ្លូវកាយនិងផ្លូវភេទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអំពើហិង្សាផ្លូវអារម្មណ៍និងផ្លូវសេដ្ឋកិច្ចទៀតផង។ នៅពេលដែលគេបំពានដោយពាក្យសម្តីទៅលើស្ត្រីនិងក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា-ភេទទាំងពីរ និងមនុស្សភេទទីបី កំហិតសេរីភាពរបស់ពួកគេ ដកហូតសិទ្ធិទទួលបានការអប់រំ និងប្រាក់ឈ្នួលសមរម្យរបស់ពួកគេ ឬប្រើប្រាស់អំណាចក្នុងយេនឌ័រដើម្បីគ្រប់គ្រងអ្វីដែលពួកគេអាចនិងមិនអាចធ្វើទៅបាន នោះក៏ជាទម្រង់មួយនៃអំពើហិង្សាផងដែរ។

illustration of the below: a crocodile that is mostly underwater, with words on it including "dowry deaths," "beating," "rape," and "disrespect."


a woman speaking.
អំពើហិង្សាផ្នែកយេនឌ័រគឺដូចជាក្រពើនៅក្នុងទឹកអ៊ីចឹង ៖ គ្រោះថ្នាក់មានទំហំធំជាងអ្វីដែលអ្នកអាចមើលឃើញពីដំបូងឆ្ងាយណាស់។

ជារឿយៗ អំពើហិង្សាផ្នែកយេនឌ័រមើលទៅដូចជាសកម្មភាពរបស់មនុស្សតែម្នាក់គត់ គឺបុរសដែលវាយដំប្រពន្ធរបស់គាត់ ឬថៅកែបៀតបៀនផ្លូវភេទបុគ្គលិករបស់គាត់។ ប៉ុន្តែ ពេលខ្លះអ្នកប្រព្រឹត្តត្រូវបានអនុញ្ញាត ឬថែមទាំងត្រូវបានលើកទឹកចិត្តឲ្យធ្វើវា ដោយសារតែអ្នកដទៃនៅជុំវិញខ្លួនគាត់គិតថាឥរិយាបថហិង្សាបែបនេះ គឺជារឿងអាចទទួលយកបាន។ ការដោះស្រាយអំពើហិង្សាផ្នែកយេនឌ័រមិនមែនមានត្រឹមតែការផ្លាស់ប្តូរសកម្មភាពរបស់បុរសចំពោះស្ត្រី និងក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា-ភេទទាំងពីរ និងមនុស្សភេទទីបីប៉ុណ្ណោះទេ គឺថែមទាំងរួមបញ្ចូលផងដែរនូវការផ្លាស់ប្តូរច្បាប់ ផ្នត់គំនិត និងទំនៀមទម្លាប់ដែលអនុញ្ញាតនិងលើកទឹកចិត្តដល់អំពើហិង្សាផ្នែកយេនឌ័រ។



ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ០៥ មករា ២០២៤