Hesperian Health Guides

របៀបប្រើប្រាស់ទំព័រ HealthWiki

នៅក្នុងជំពូកនេះ ៖

ការស្វែងរកព័ត៌មាន

មាតិកា ដែលមានលក្ខណៈដូចគ្នាក្នុងសៀវភៅដែរ បង្ហាញប្រាប់ពីជំពូកនានាទៅតាមលំដាប់លំដោយ។ អ្នកក៏នឹងឃើញមានប្រអប់មួយទៀតផងដែរដែលបង្ហាញប្រាប់ពីមាតិកាទាំងឡាយដែលមាននៅក្នុងជំពូកនីមួយ។ វាត្រូវបានសរសេរថា “នៅក្នុងជំពូកនេះ” ហើយវាស្ថិតនៅផ្នែកខាងស្តាំដៃនៃគ្រប់ទំព័រ wiki ទាំងអស់។ សូមចុចលើប្រធានបទណាមួយនៅក្នុងប្រអប់នោះ ដើម្បីរំលងទៅកាន់ផ្នែកមួយនោះនៃជំពូកដែលកំពុងស្ថិតនៅ។

Bg search field.png Button search.png

ម្យ៉ាងទៀត អ្នកក៏អាចវាយបញ្ចូលពាក្យនៅក្នុងប្រអប់ស្វែងរក ដែលស្ថិតនៅជ្រុងលើខាងស្តាំដៃផងដែរ ដើម្បីរកមើលព័ត៌មានដែលអ្នកចាប់អារម្មណ៍។

ការស្វែងយល់អំពីតំណភ្ជាប់

ទំព័រ wiki មួយអាចផ្ទុកព័ត៌មានបានជាច្រើនទំព័រនៃសៀវភៅបោះពុម្ព។ វាក៏មានព័ត៌មានផ្សេងៗទៀតផងដែរ រួមទាំងការភ្ជាប់ទៅកាន់ទំព័រ wiki សៀវភៅ និងវិបសាយដទៃទៀត។តំណភ្ជាប់ដែលស្ថិតនៅខាងឆ្វេងដៃ អាចនាំអ្នកទៅកាន់៖ របស់អង្គការ Hesperian

  • “បណ្ណាគារ” ដែលអ្នកអាចទិញសៀវភៅដែលអ្នកកំពុងអាន ជាទម្រង់សៀវភៅបោះពុម្ពរួច
  • ឯកសារជាទម្រង់ PDF នៃជំពូកដែលអ្នកកំពុងអាន ដើម្បីយកទៅបោះពុម្ព ឬដោនឡូតទុក
  • របៀបបោះពុម្ពទំព័រមួយឲ្យដូចទៅនឹងអ្វីដែលបង្ហាញនៅលើអេក្រង់
  • សម្ភារដូចគ្នាមួយនេះ ជាភាសាដទៃទៀត
  • ទំព័រមួយដែលអ្នកអាចបង្កើតសម្ភារសុខភាពថ្មី ដោយប្រើប្រាស់គំនិតផ្ទាល់ខ្លួនរបស់អ្នក រួមជាមួយមាតិការបស់អង្គការ Hesperian

តើភាពខុសគ្នានៅក្នុងទំព័រមួយ មានន័យដូចម្តេច

ទំព័រភាគច្រើនមានចំណងជើងមួយចំនួនដែលមានទំហំខុសៗគ្នា។ ចំណងជើងធំបំផុតដែលស្ថិតនៅដើមដំបូងនៃទំព័រ wiki គឺជាប្រធានបទទូទៅដែលកំពុងពិភាក្សានៅលើទំព័រនោះ។ ចំណងជើងតូចៗបន្តបន្ទាប់បង្ហាញជូនព័ត៌មានកាន់តែជាក់លាក់បន្ថែមទៀត។

ការផ្លាស់ទីពីទំព័រមួយទៅទំព័រមួយទៀត

នៅផ្នែកលើបំផុតនិងចំកណ្តាលនៃទំព័រទាំងឡាយ មានតំណភ្ជាប់ដែលបង្ហាញប្រាប់ពីឈ្មោះសៀវភៅនិងជំពូកណាមួយដែលអ្នកកំពុងអាន។ ប្រសិនបើអ្នកចុចលើឈ្មោះសៀវភៅនោះអ្នកនឹងផ្លាស់ទីទៅកាន់បញ្ជីមាតិការបស់សៀវភៅទាំងមូល។ បើអ្នកចុចលើឈ្មោះនៃជំពូក នោះអ្នកនឹងផ្លាស់ទីទៅកាន់ចំណុចចាប់ផ្តើមនៃជំពូកនោះ។


ដូចបានរៀបរាប់ពីលើមក តំណភ្ជាប់នៅផ្នែកខាងស្តាំ អាចនាំអ្នកទៅកាន់ទំព័រផ្សេងៗទៀតក្នុងជំពូកដែលអ្នកកំពុងអាននេះ។

នៅក្រោមបំផុតនៃទំព័រនីមួយៗ មានតំណភ្ជាប់ទៅកាន់ទំព័រមុន និងទំព័របន្ទាប់ ក្នុងជំពូកដែលអ្នកកំពុងអាន។ ទំព័រខ្លះទៀតមានផ្តល់ជូននូវតំណភ្ជាប់ទៅកាន់ "ធនធានដទៃទៀត" ឬ "តើអាចស្វែងរកព័ត៌មានបន្ថែមនៅទីណា" ដែលវាបង្ហាញពីសៀវភៅដទៃទៀត សម្ភារ និងអង្គការនានាដែលធ្វើកិច្ចការទៅលើបញ្ហាផ្សេង។ អ្នកអាចឃើញតំណភ្ជាប់នោះនៅចុងបញ្ចប់នៃបញ្ជីមាតិកាក្នុងសៀវភៅនីមួយ។សូមប្រើតំណភ្ជាប់ទាំងនេះ! មានបណ្តាញជាសកលមួយនៃក្រុមមនុស្សដែលធ្វើកិច្ចការដើម្បីសុខភាពនិងយុត្តិធម៌សង្គម។ ម្យ៉ាងទៀត សូមជូនដំណឹងដល់ពួកយើងប្រសិនបើមានតំណភ្ជាប់ណាមួយដែលលែងដំណើរការ ឬប្រសិនបើអ្នកយល់ថាគួរបញ្ចូលធនធានផ្សេងៗទៀតទៅក្នុងនោះ។ សូមទាក់ទងមកពួកយើងតាមរយៈ [email protected]

ការជួយគាំទ្ររបស់អ្នក អាចកែលម្អធនធាននេះកាន់តែប្រសើរ

ប្រសិនបើអ្នកមានគំនិតអ្វីមួយអំពីថាតើទំព័រ HealthWiki របស់អង្គការ Hesperian អាចបំពេញតម្រូវការរបស់អ្នកកាន់តែប្រសើរយ៉ាងដូចម្តេច, ឬបើមានមតិណែនាំចង់កែប្រែមាតិកានៅក្នុងសៀវភៅរបស់យើង សូមសរសេរមកកាន់ពួកយើងតាមរយៈ [email protected] ។ យើងរង់ចាំទទួលដំណឹងពីលោកអ្នក!



ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ២៧ មិថុនា ២០១៨