Hesperian Health Guides

អាហារល្អធ្វើឲ្យមានសុខភាពល្អ៖ ថ្នាំពេទ្យ

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទី ទីណាគ្មានវេជ្ បណ្ឌិត

អាហារល្អធ្វើឲ្យមានសុខភាពល្អ៖ ថ្នាំពេទ្យ

ថ្នាំពេទ្យប្រឆាំងព្រូន

ថ្នាំពេទ្យតែឯងគឺមិនគ្រប់គ្រាន់ទេក្នុងការកម្ចាត់ជំងឺព្រូនឲ្យបានយូរអង្វែង។ អនាម័យផ្ទាល់ខ្លួននិងសាធារណៈ ក៏ជាការចាំបាច់ផងដែរ។ ជំងឺព្រូនអាចឆ្លងរាលដាលយ៉ាងងាយក្នុងចំណោមសមាជិកគ្រួសារ, ដូច្នេះហើយនៅពេលនរណាម្នាក់មានព្រូន ជាការប្រសើរគួរតែព្យាបាលក្រុមគ្រួសារទាំងមូលផងដែរ។

Mebendazole


Mebendazole មានប្រសិទ្ធភាពប្រឆាំងនឹងព្រូនទំពក់ ព្រូនរំពាត់សេះ ព្រូនមូល អៀន ។ វាក៏អាចមានប្រសិទ្ធភាពចំពោះព្រូន trichinosis ផងដែរ ប៉ុន្តែមិនមែនជាថ្នាំដ៏ល្អបំផុតសម្រាប់ជំងឺនេះទេ។ ទោះបីមិនសូវឃើញមានផលរំខានក៏ពិតមែន វាក៏អាចមានការឈឺពោះវៀន ឬរាក ប្រសិនបើជននោះមានជំងឺព្រូនយ៉ាងច្រើន។

សំខាន់NBgrnimportant.png

ត្រូវចៀសវាងប្រើប្រាស់ថ្នាំ mebendazole ក្នុងអំឡុងពេលមានផ្ទៃពោះ ៣ខែដំបូង ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ។ មិនត្រូវផ្តល់ថ្នាំនេះឲ្យកុមារអាយុក្រោម ១ឆ្នាំឡើយ។

វិធីប្រើប្រាស់NBgrnpill.png
សម្រាប់ អៀន
អាយុ ១ឆ្នាំ ដល់ពេញវ័យ៖ ផ្តល់ចំនួន ១០០ mg, មួយដងតាមមាត់។ លេបម្តងទៀតនៅ ២សប្តាហ៍ក្រោយ បើចាំបាច់។

សម្រាប់ព្រូនមូល (Ascaris), ព្រូនរំពាត់សេះ (Trichuris) និង ព្រូនទំពក់
អាយុ ១ឆ្នាំ ដល់ពេញវ័យ៖ ផ្តល់ចំនួន ១០០ mg ២ដងក្នុង១ថ្ងៃ រយៈពេល៣ថ្ងៃ (សរុប ៦គ្រាប់)។
ផ្តល់មួយគ្រាប់ ៥០០ mg តែមួយដងគត់។

សម្រាប់បង្ការព្រូនមូល នៅតំបន់ដែលសម្បូរព្រូននេះ
អាយុ ១ឆ្នាំ ដល់ពេញវ័យ៖ ផ្តល់ចំនួន ៥០០ mg, រៀងរាល់ ៤ទៅ៦ខែ។

សម្រាប់ព្រូន ព្រូន trichinosis
អាយុ ១ឆ្នាំ ដល់ពេញវ័យ៖ ផ្តល់ចំនួន ២០០ ទៅ ៤០០ mg, ៣ដងក្នុង១ថ្ងៃ រយៈពេល៣ថ្ងៃ។ បន្ទាប់មក ផ្តល់ចំនួន ៤០០ ទៅ ៥០០ mg, ៣ដងក្នុង១ថ្ងៃ រយៈពេល១០ថ្ងៃទៀត។ បើមានការឈឺចាប់ ឬបញ្ហាគំហើញ ចូរផ្តល់ថ្នាំស្ទេរ៉ូអ៊ីដ ផងដែរ, ឧទាហរណ៍ ចំនួន ៤០ ទៅ ៦០ mg មួយថ្ងៃម្តង រយៈពេល ១០ទៅ១៥ថ្ងៃ។

Albendazole


Albendazole មានលក្ខណៈស្រដៀងនឹង mebendazole ផងដែរ ប៉ុន្តែវាមានតម្លៃខ្ពស់ជាង។ វាមានប្រសិទ្ធភាពប្រឆាំងនឹងព្រូនទំពក់, ព្រូនរំពាត់សេះ, ព្រូនមូល, អៀន, និងព្រូន trichinosis។ កម្រឃើញមានផលរំខានណាស់។

សំខាន់NBgrnimportant.png

ចៀសវាងថ្នាំ albendazole ក្នុងអំឡុងពេលមានផ្ទៃពោះ៣ខែដំបូង ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ។ មិនត្រូវផ្តល់ឲ្យកុមារអាយុក្រោម១ឆ្នាំឡើយ។

វិធីប្រើប្រាស់NBgrnpill.png
សម្រាប់អៀន, ព្រូនមូល (Ascaris), ព្រូនរំពាត់សេះ (Trichuris), និងព្រូនទំពក់
អាយុ ១ទៅ២ឆ្នាំ៖ ផ្តល់ចំនួន ២០០ mg មួយដង។
អាយុ ២ឆ្នាំដល់ពេញវ័យ៖ ផ្តល់ឲ្យចំនួន ៤០០ mg មួយដង។ ផ្តល់ម្តងទៀតនៅ ២សប្តាហ៍ក្រោយ បើចាំបាច់។

សម្រាប់ព្រូន trichinosis
អាយុ ១ឆ្នាំ ដល់ពេញវ័យ៖ ផ្តល់ចំនួន ៤០០ mg, ២ដងក្នុង១ថ្ងៃ រយៈពេល ៨-១៤ថ្ងៃ។ បើមានការឈឺចាប់ ឬបញ្ហាភ្នែក ចូរឲ្យថ្នាំ steroid ផងដែរដូចជា prednisolone ជាដើម, ចំនួន ៤០ ទៅ ៦០ mg, មួយថ្ងៃម្តង រយៈពេល ១០ទៅ១៥ថ្ងៃ។

Pyrantel pamoate, pyrantel embonate


Pyrantel មានប្រសិទ្ធភាពចំពោះអៀន, ព្រូនទំពក់, និងព្រូនមូល (Ascaris), ប៉ុន្តែវាប្រហែលជាថ្លៃជាង។ ក្នុងករណីកម្រ វាបណ្តាលឲ្យក្អួត វិលមុខ ឬឈឺក្បាល។ មិនត្រូវផ្តល់ថ្នាំនេះដល់នរណាម្នាក់ដែលកំពុងប្រើថ្នាំ piperazine (ថ្នាំប្រឆាំងព្រូនដែរ) នោះទេ។

វិធីប្រើប្រាស់NBgrnpill.png

សម្រាប់ព្រូនទំពក់ និងព្រូនមូល ផ្តល់តែមួយដូសគត់។
សម្រាប់អៀន ផ្តល់មួយដូស, រង់ចាំ២សប្តាហ៍ រួចផ្តល់មួយដូសទៀត។

ផ្តល់ចំនួន ១០ mg ក្នុងទម្ងន់ខ្លួនមួយគីឡូក្រាម។ ដូច្នេះ៖
អាយុក្រោម ២ឆ្នាំ៖ ផ្តល់ចំនួន ៦២ mg (¼ នៃគ្រាប់ ២៥០ mg)។
អាយុ ២ទៅ៥ឆ្នាំ៖ ផ្តល់ចំនួន ១២៥ mg (½ នៃគ្រាប់ ២៥០ mg)។
អាយុ ៦ទៅ៩ឆ្នាំ៖ ផ្តល់ចំនួន ២៥០ mg (គ្រាប់ ២៥០ mg ទាំងមូល)។
អាយុ ១០ទៅ១៤ឆ្នាំ៖ ផ្តល់ចំនួន ៥០០ mg (គ្រាប់ ២៥០ mg ចំនួន២គ្រាប់)។
អាយុលើ ១៤ឆ្នាំ៖ ផ្តល់ចំនួន ៧៥០ mg (គ្រាប់ ២៥០ mg ចំនួន៣គ្រាប់)។

សម្រាប់តេនញ៉ា

តេនញ៉ាមានច្រើនប្រភេទ។ ថ្នាំ Praziquantel ឬ niclosamide សុទ្ធតែមានប្រសិទ្ធភាពប្រឆាំងនឹងតេនញ៉ាគ្រប់ប្រភេទ។ ប្រសិនបើការបង្ករោគដោយតេនញ៉ា ស្ថិតនៅក្នុងខួរក្បាល ឬបណ្តាលឲ្យប្រកាច់, នោះត្រូវប្រើថ្នាំ albendazole និងថ្នាំប្រឆាំងការប្រកាច់ជំនួសវិញ ហើយគួរស្វែងរកជំនួយ។

Praziquantel


ឥទ្ធិពលថ្នំាធ្វើទុកGreen-effects-nwtnd.png

Praziquantel អាចបណ្តាលឲ្យអស់កម្លាំង វិលមុខ ឈឺក្បាល មិនឃ្លានអាហារ និងចង្អោរ ប៉ុន្តែផលរំខានទាំងនេះកម្រកើតមានណាស់បើប្រើក្នុងដូសទាបសម្រាប់ព្យាបាលតេនញ៉ា។

វិធីប្រើប្រាស់NBgrnpill.png
សម្រាប់តេនញ៉ាស្ទើរគ្រប់ប្រភេទ រួមទាំងតេនញ៉ាពីសាច់គោនិងសាច់ជ្រូក
ប្រើចំនួន ៥ ទៅ ១០ mg ក្នុងទម្ងន់ខ្លួន១គីឡូក្រាម, តែមួយដងគត់។ ឬប្រើជាដូសទៅតាមអាយុ៖
អាយុ ៤ទៅ៧ឆ្នាំ៖ ផ្តល់ចំនួន ១៥០ mg (¼ នៃគ្រាប់មួយ), តែមួយដងគត់។
អាយុ ៨ទៅ១២ឆ្នាំ៖ ផ្តល់ចំនួន ៣០០ mg, តែមួយដងគត់។
អាយុលើ ១២ឆ្នាំ៖ ផ្តល់ចំនួន ៦០០ mg, តែមួយដងគត់។
សម្រាប់តេនញ៉ាខ្លី (H. nana)
ប្រើចំនួន ២៥ mg ក្នុងទម្ងន់ខ្លួនមួយគីឡូ គិតជា ១ដូស។ បន្ទាប់មកផ្តល់ម្តងទៀតនៅ ១០ថ្ងៃក្រោយ។ ឬផ្តល់ជាដូសតាមអាយុ៖
អាយុ ៤ទៅ៧ឆ្នាំ៖ ផ្តល់ចំនួន ៣០០ ទៅ ៦០០ mg (½ នៃគ្រាប់មួយ) ក្នុងមួយដូស។
អាយុ ៨ទៅ១២ឆ្នាំ៖ ផ្តល់ចំនួន ៦០០ ទៅ ១២០០ mg ក្នុងមួយដូស។
អាយុលើ ១២ឆ្នាំ៖ផ្តល់ចំនួន ១៥០០ mg ក្នុងមួយដូស។

Niclosamide


Niclosamide មានប្រសិទ្ធភាពចំពោះតេនញ៉ានៅក្នុងពោះវៀន ប៉ុន្តែគ្មានប្រសិទ្ធភាពចំពោះគីសនៅក្រៅពោះវៀនទេ។Niclosamide works against tapeworm in the gut, but not against cysts outside the gut.
វិធីប្រើប្រាស់NBgrnpill.png
លេបថ្នាំ niclosamide ក្រោយអាហារពេលព្រឹក។ ត្រូវទំពារគ្រាប់ថ្នាំឲ្យល្អិត រួចទើបលេប។ កម្រិតដូសអាចប្រែប្រួលអាស្រ័យលើប្រភេទនៃតេនញ៉ា ដូច្នេះបុគ្គលិកសុខាភិបាលក្នុងមូលដ្ឋានរបស់អ្នក

អាចនឹងមានសេចក្តីណែនាំសម្រាប់ការប្រើប្រាស់។ បើគ្មានទេ ចូរប្រើតាម ដូសខាងក្រោម។ ទំពារដូសខាងក្រោមឲ្យល្អិត រួចទើបលេប។ បើកុមារតូចមិនទាន់ចេះទំពារ ចូរកិនវាលាយជាមួយទឹកដោះឬអាហារបន្តិច។
អាយុក្រោម ២ឆ្នាំ៖ ផ្តល់ចំនួន ៥០០ mg, តែមួយដងគត់។
អាយុ ២ទៅ៦ឆ្នាំ៖ ផ្តល់ចំនួន ១ gram (១០០០ mg), តែមួយដងគត់។
អាយុលើ ៦ឆ្នាំ៖ ផ្តល់ចំនួន ២ grams, តែមួយដងគត់។


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ០៥ មករា ២០២៤