Hesperian Health Guides

ផលិតផលជំនួយវីតាមីននិងជាតិរ៉ែ

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទី ទីណាគ្មានវេជ្ បណ្ឌិត

អាហារល្អធ្វើឲ្យមានសុខភាពល្អ៖ ថ្នាំពេទ្យ

វីតាមីនចម្រុះ


អាហារសម្បូរសារធាតុបំប៉ន ជាប្រភពដ៏ល្អបំផុតនៃវីតាមីន។ ប៉ុន្តែនៅពេលដែលមិនអាចទទួលបានអាហារគ្រប់គ្រាន់ ឬក្នុងអំឡុងពេលមានផ្ទៃពោះដែលស្ត្រីត្រូវការអាហារូបត្ថម្ភខ្ពស់ នោះគួរប្រើផលិតផលវីតាមីនចម្រុះ ។

ផលិតផលជំនួយវីតាមីននិងជាតិរ៉ែ មានផ្តល់ជូនជាច្រើនទម្រង់ ប៉ុន្តែទម្រង់គ្រាប់លេប មានតម្លៃទាបជាងគេ។ ការចាក់វីតាមីនចម្រុះ គឺជាការមិនចាំបាច់ ខ្ជះខ្ជាយប្រាក់ និងអាចបណ្តាលឲ្យឈឺចាប់និងមានការបង្ករោគ។ ជារឿយៗ ថ្នាំជំនួយកម្លាំង មិនមានវីតាមីនចាំបាច់ នោះទេ ហើយជាទូទៅវាមានតម្លៃខ្ពស់លើសពីផលប្រយោជន៍បន្តិចបន្តួចរបស់វា។

វិធីប្រើប្រាស់NBgrnpillspoon.png

គ្រាប់វីតាមីនចម្រុះជាច្រើន ប្រើ១គ្រាប់ក្នុងមួយថ្ងៃ ប៉ុន្តែត្រូវអាចសេចក្តីណែនាំនៅលើក្រដាសភ្ជាប់របស់វា។

វីតាមីនអា, retinol


វីតាមីនអា បង្ការជំងឺខ្វាក់មាន់ និងភាពស្ងួតក្រពេញទឹកភ្នែក។

ដើម្បីទទួលបានវីតាមីនអាគ្រប់គ្រាន់ គាត់ត្រូវបរិភោគបន្លែនិងផ្លែឈើពណ៌លឿង បន្លែស្លឹកបៃតងចាស់ និងអាហារដូចជាស៊ុត ត្រី និងថ្លើម។ ក្នុងតំបន់ដែលមានករណីជំងឺខ្វាក់មាន់ និងភាពស្ងួតក្រពេញទឹកភ្នែកញឹកញាប់ ហើយមិនអាចរកអាហារទាំងនេះបានគ្រប់ពេលនោះទេ ចូរផ្តល់វីតាមីនអាដល់កុមារ រៀងរាល់ ៦ខែ។

សំខាន់NBgrnimportant.png

មិនត្រូវប្រើលើសចំនួនដែលបានណែនាំនោះទេ។ វីតាមីនអាច្រើនពេកពីថ្នាំបំពង់ ថ្នាំគ្រាប់ ឬប្រេង អាចមានគ្រោះថ្នាក់។ មិនត្រូវផ្តល់ដូសធម្មតារបស់មនុស្សពេញវ័យ ២០០,០០០ U ឲ្យទៅក្មេងស្រីឬស្រ្តីដែលអាចនឹងមានផ្ទៃពោះនោះទេ ឬស្ត្រីទើបមានផ្ទៃពោះក្នុង៣ខែដំបូង ពីព្រោះវាអាចបង្កគ្រោះថ្នាក់ដល់គភ៌ដែលកំពុងលូតលាស់។ សម្រាប់ស្ត្រីមានផ្ទៃពោះ វីតាមីនអាត្រូវបានផ្តល់ជាដូសតូចៗច្រើនដង ជំនួសឲ្យដូសធំតែមួយដង។

វិធីប្រើប្រាស់NBgrnpill.png

ទំពារថ្នាំគ្រាប់ឬថ្នាំបំពង់។ ប៉ុន្តែសម្រាប់កុមារតូច ចូរកិនថ្នាំគ្រាប់រួចលាយជាមួយទឹកដោះម្តាយបន្តិច។ ឬកាត់ថ្នាំបំពង់ រួចច្របាច់ទឹកវាចូលក្នុងមាត់របស់កុមារ។

ដើម្បីបង្ការកង្វះវីតាមីនអាលើកុមារ

ជាផ្នែកមួយនៃកម្មវិធីបង្ការ៖

NWTND bag arrow.png
អាយុ ៦ខែទៅ ១ឆ្នាំ៖ ផ្តល់ចំនួន ១០០,០០០ U តាមមាត់ មួយដង។
អាយុលើស ១ឆ្នាំ៖ ផ្តល់ចំនួន ២០០,០០០ U តាមមាត់ មួយដង។ ផ្តល់ឡើងវិញរៀងរាល់ ៦ខែ។


ដើម្បីព្យាបាលជំងឺខ្វាក់មាន់

បើនរណាម្នាក់កំពុងមានការពិបាកក្នុងការសំឡឹងមើលរួចទៅហើយ ឬមានសញ្ញាដទៃនៃជំងឺខ្វាក់មាន់ ត្រូវផ្តល់ចំនួន ៣ដូស។ ដូសទី១ត្រូវផ្តល់ភ្លាមៗ, ដូសទី២ ត្រូវផ្តល់មួយថ្ងៃបន្ទាប់ ហើយដូសទី៣ ត្រូវផ្តល់យ៉ាងតិចនៅ ២សប្តាហ៍បន្ទាប់។

ចំពោះដូសនីមួយៗទាំង៣៖

NWTND bag arrow.png
អាយុក្រោម ៦ខែ៖ ផ្តល់ចំនួន ៥០,០០០ U តាមមាត់ក្នុងដូសនីមួយៗ។
អាយុ ៦ខែទៅ ១ឆ្នាំ៖ ផ្តល់ចំនួន ១០០,០០០ U តាមមាត់ក្នុងដូសនីមួយៗ។
អាយុលើស ១ឆ្នាំ៖ ផ្តល់ចំនួន ២០០,០០០ U តាមមាត់ក្នុងដូសនីមួយៗ។
NWTND bag arrow.png
សម្រាប់ស្ត្រីមានផ្ទៃពោះ៖ ផ្តល់ចំនួន ២៥,០០០ U តាមមាត់រៀងរាល់សប្តាហ៍នៃផ្ទៃពោះ រយៈពេល ១២សប្តាហ៍។ ប្រសិនបើគាត់នៅតែមានសញ្ញានៃជំងឺខ្វាក់មាន់ ឬបញ្ហាភ្នែកធ្ងន់ធ្ងរផ្សេងទៀតដោយសារកង្វះវីតាមីនអា នោះបុគ្គលិកសុខាភិបាលជំនាញអាចនឹងផ្តល់ដូសធំជាងនេះ ឲ្យស្ត្រីមានផ្ទៃពោះ។


សម្រាប់កុមារដែលមានជំងឺកញ្ជ្រឹល

វីតាមីនអា អាចជួយបង្ការជំងឺរលាកសួត និងពិការភ្នែក ដែលជាផលវិបាកញឹកញាប់២យ៉ាងនៃជំងឺកញ្ជ្រឹល។

NWTND bag arrow.png
អាយុក្រោម ៦ខែ៖ ផ្តល់ចំនួន ៥០,០០០ U តាមមាត់ មួយថ្ងៃម្តង រយៈពេល ២ថ្ងៃ។
អាយុ ៦ខែទៅ ១ឆ្នាំ៖ ផ្តល់ចំនួន ១០០,០០០ U តាមមាត់ មួយថ្ងៃម្តង រយៈពេល ២ថ្ងៃ។
អាយុលើស ១ឆ្នាំ៖ ផ្តល់ចំនួន ២០០,០០០ U តាមមាត់ មួយថ្ងៃម្តង រយៈពេល ២ថ្ងៃ។

បើកុមារបានទទួលវីតាមីនអាមួយដូសរួចហើយក្នុងអំឡុង ៦ខែចុងក្រោយ ចូរផ្តល់ការព្យាបាលនេះសម្រាប់តែមួយថ្ងៃប៉ុណ្ណោះ។ បើអ្នកជំងឺកញ្ជ្រឹល មានកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ឬបានចាប់ផ្តើមបាត់បង់គំហើញរួចទៅហើយ ចូរផ្តល់វីតាមីនអាដូសទី៣ បន្ទាប់ពី ២សប្តាហ៍។

វីតាមីន B6, pyridoxine


អ្នកជំងឺរបេងដែលកំពុងព្យាបាលដោយថ្នាំ isoniazid (INH) ជួនកាលនាំឲ្យកើតមានបញ្ហាកង្វះវីតាមីន B6 ។ សញ្ញានៃកង្វះវីតាមីន B6 រួមមាន៖ ឈឺចាប់ ឬស្កៀបនៅដៃឬជើង រមួលសាច់ដុំ រសាប់រសល់ និងបញ្ហាដំណេក។

វិធីប្រើប្រាស់NBgrnpill.png

ផ្តល់វីតាមីន B6 រៀងរាល់ថ្ងៃឲ្យអ្នកដែលកំពុងប្រើប្រាស់ថ្នាំ isoniazid ។

ដើម្បីបង្ការកង្វះវីតាមីន B6
ទារកនិងកុមារតូច៖ ផ្តល់ចំនួន ១០ mg រៀងរាល់ថ្ងៃ។
កុមារធំនិងមនុស្សពេញវ័យ៖ ផ្តល់ចំនួន ២៥ mg រៀងរាល់ថ្ងៃ។

ដើម្បីព្យាបាលកង្វះវីតាមីន B6
ទារកទើបកើត ដល់អាយុ២ខែ៖ ផ្តល់ចំនួន ១០ mg មួយថ្ងៃម្តង ដរាបណានៅមានសញ្ញាណាមួយនៃកង្វះវីតាមីន B6។
កុមារអាយុច្រើនជាង២ខែ៖ ផ្តល់ចំនួន ១០ ទៅ ២០ mg, ៣ដងក្នុង១ថ្ងៃ ដរាបណានៅមានសញ្ញាណាមួយនៃកង្វះវីតាមីន B6។
មនុស្សពេញវ័យ៖ ផ្តល់ចំនួន ៥០ mg, ៣ដងក្នុង១ថ្ងៃ ដរាបណានៅមានសញ្ញាណាមួយនៃកង្វះវីតាមីន B6។

Iodine


អំបិលអ៊ីយ៉ូដ និងអាហារសមុទ្រ គឺជាវិធីល្អបំផុតដើម្បីទទួលបានជាតិអ៊ីយ៉ូដគ្រប់គ្រាន់។ នៅទីណាដែលមិនអាចទទួលវាបាន ហើយនៅទីណាដែលមានជំងឺពកក ឬភាពខ្សោយបញ្ញា អ្នកអាចផ្តល់ជាតិអ៊ីយ៉ូដជំនួយបាន។

វិធីប្រើប្រាស់NBgrnpill-drop.png
ជាមួយថ្នាំស្រោប៖
ទារកទើបកើត ទៅដល់១ឆ្នាំ៖ ផ្តល់ចំនួន ១០០ mg មួយឆ្នាំម្តង។
បើអ្នកមានថ្នាំស្រោប ២០០ mg ចូរកាត់វា រួចច្របាច់ដាក់ថ្នាំចូលក្នុងពែងតូចមួយ បន្ទាប់មកព្យាយាមបញ្ចុកទារកប្រមាណពាក់កណ្តាល។ អ្នកមិនចាំបាច់កំណត់បរិមាណឲ្យត្រឹមត្រូវពេកនោះទេ ប៉ុន្តែមិនត្រូវបញ្ចុកទារកតូចរហូតអស់ពីពែងនោះឡើយ។
អាយុ ១ទៅ៥ឆ្នាំ៖ ផ្តល់ចំនួន ២០០ mg មួយឆ្នាំម្តង។
អាយុ ៦ឆ្នាំរហូតដល់ពេញវ័យ៖ ផ្តល់ចំនួន ៤០០ mg មួយឆ្នាំម្តង។
សម្រាប់ស្ត្រីមានផ្ទៃពោះ, ដើម្បីការពារពួកគេពីជំងឺពកក និងទារកក្នុងផ្ទៃពីពិការភាព៖ ផ្តល់ចំនួន ៤០០ mg មួយដងក្នុងអំឡុងពេលមានផ្ទៃពោះ។ ល្អបំផុតគឺក្នុងខែដំបូងៗ ប៉ុន្តែក្នុងខែផ្សេងទៀតក៏មិនថ្វីដែរ។


ជាមួយប្រេងដែលមានលាយអ៊ីយ៉ូដ៖
អាយុ ១ទៅ៥ឆ្នាំ៖ ផ្តល់ចំនួន ០,៥ ml (២៤០ mg) មួយឆ្នាំម្តង។
អាយុ ៦ឆ្នាំដល់ពេញវ័យ៖ ផ្តល់ចំនួន ០,៥ ទៅ ១ ml (៤៨០ mg) មួយឆ្នាំម្តង។
ស្ត្រីមានផ្ទៃពោះ៖ ផ្តល់ចំនួន ១ ml (៤៨០ mg) មួយដង ក្នុងខែដំបូងៗនៃផ្ទៃពោះ។ ផ្តល់ឡើងវិញបន្ទាប់ពីសម្រាលកូនរួច១ឆ្នាំ។

ជាតិដែក, ferrous sulfate, ferrous gluconate


Ferrous sulfate មានសារប្រយោជន៍ក្នុងការព្យាបាលឬបង្ការករណីភាគច្រើននៃភាពស្លេកស្លាំង។ ការព្យាបាលដោយប្រើ ferrous sulfate ថ្នាំគ្រាប់ ជាទូទៅត្រូវការពេលយ៉ាងតិច ៣ខែ។

ជាតិដែកមានប្រសិទ្ធភាពល្អនៅពេលលេបជាមួយវីតាមីនសេ (អាចតាមរយៈការបរិភោគផ្លែឈើនិងបន្លែ ឬលេបថ្នាំគ្រាប់វីតាមីនសេ)។

ឥទ្ធិពលថ្នំាធ្វើទុកGreen-effects-nwtnd.png

ជាតិដែកជួនកាលធ្វើឲ្យឈឺក្រពះ ហើយល្អបំផុតគួរលេបពេលបាយ។ ម្យ៉ាងទៀតវាក៏អាចបណ្តាលឲ្យ ទល់លាមក ផងដែរ ជាពិសេសចំពោះមនុស្សវ័យចំណាស់ ហើយវាអាចធ្វើឲ្យលាមកមានពណ៌ខ្មៅ។

ការផឹកជាតិដែកជំនួយដែលមានទម្រង់ជាថ្នាំទឹក ធ្វើឲ្យធ្មេញប្រែជាខ្មៅ។ ចូរផឹកវាតាមបំពង់បឺត ឬដុសធ្មេញបន្ទាប់ពីលេបរួច។

សំខាន់NBgrnimportant.png

ត្រូវប្រាកដថាដូសមានកម្រិតត្រឹមត្រូវ។ ការប្រើ ferrous sulfate ច្រើនពេក នឹងបណ្តាលឲ្យពុល។ មិនត្រូវផ្តល់ជាតិដែកឲ្យមនុស្សខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរនោះទេ។ ត្រូវរង់ចាំឲ្យគាត់មានសុខភាពប្រសើរឡើងវិញសិន។

វិធីប្រើប្រាស់NBgrnpillspoon.png

ជាតិដែកក្នុងទម្រង់ផ្សេងៗគ្នា មានកំហាប់ជាតិរ៉ែមួយនេះខុសគ្នាដែរ។ ឧទាហរណ៍ ថ្នាំគ្រាប់ ferrous sulfate ៣០០ mg មានផ្ទុកជាតិដែកចំនួន ៦០ mg ។ ប៉ុន្តែថ្នាំគ្រាប់ ferrous glucanate ៣២៥ mg មានផ្ទុកជាតិដែក ៣៦ mg ។ ដូច្នេះត្រូវអានសេចក្តីណែនាំរបស់ថ្នាំគ្រាប់ ស៊ីរ៉ូ ឬជាតិដែកជំនួយផ្សេងៗទៀត ដើម្បីស្វែងយល់ពីបរិមាណជាតិដែករបស់វា។

ដើម្បីបង្ការភាពស្លេកស្លាំងចំពោះស្ត្រីមានផ្ទៃពោះនិងកំពុងបំបៅដោះកូន
ផ្តល់ ferrous sulfate ៣០០ mg (ជាតិដែក ៦០ mg) រៀងរាល់ថ្ងៃ។ ថ្នាំដែលមានរួមផ្សំជាតិដែកនិងអាស៊ីតហ្វូលិក គឺរឹតតែប្រសើរ ព្រោះអាស៊ីតហ្វូលិកជួយបង្ការពិការភាពពីកំណើត ហើយស្ត្រីមានផ្ទៃពោះនិងស្ត្រីដែលគ្រោងមានផ្ទៃពោះ គួរតែលេបវារៀងរាល់ថ្ងៃ។

ដើម្បី ព្យាបាល នរណាម្នាក់ដែលមានភាពស្លេកស្លាំងស្រាប់៖ ផ្តល់
ferrous sulfate មួយថ្ងៃម្តង ឬចែកវាជា២ដូស បើវាធ្វើទុក្ខក្រពះ៖


កម្រិតដូសទៅតាមអាយុ សម្រាប់ FERROUS SULFATE
ក្រុមអាយុ បរិមាណក្នុងមួយដូស ថ្នាំគ្រាប់ ៣០០ MG ប៉ុន្មានគ្រាប់ ជាតិដែកសរុបប៉ុន្មាន
អាយុក្រោម២ឆ្នាំ ferrous sulfate 125 mg ប្រើស៊ីរ៉ូជាតិដែក ឬកិនថ្នាំគ្រាប់ ferrous sulfate ៣០០ mg ចំនួន ¼ រួចលាយជាមួយទឹកដោះម្តាយ ផ្តល់ឲ្យគ្រប់គ្រាន់ដើម្បីទទួលបានជាតិដែក ២៥ mg
អាយុ ២ ទៅ១២ឆ្នាំ ferrous sulfate ៣០០ mg ferrous sulfate ៣០០ mg មួយគ្រាប់ ផ្តល់ឲ្យគ្រប់គ្រាន់ដើម្បីទទួលបានជាតិដែក ៦០ mg
អាយុ ១២ឆ្នាំ ដល់ពេញវ័យ ferrous sulfate ៦០០ mg ferrous sulfate ៣០០ mg ពីរគ្រាប់ ផ្តល់ឲ្យគ្រប់គ្រាន់ដើម្បីទទួលបានជាតិដែក ១២០ mg

ជាតិស័ង្កសី


ជាតិស័ង្កសីជួយឲ្យមនុស្សដែលមានជំងឺរាក បានធូរស្រាលឆាប់រហ័ស។ គួរផ្តល់វាជាមួយនឹង ភេសជ្ជៈបំពេញជាតិទឹក .

វិធីប្រើប្រាស់NBgrnpill.png
សម្រាប់ទារក អ្នកអាចកិនថ្នាំគ្រាប់ រួចលាយជាមួយទឹកដោះម្តាយ ឬទឹកបន្តិច។ អ្នកក៏អាចរកបានប្រភេទ “ថ្នាំគ្រាប់រលាយ” ដែលវារលាយក្នុងទឹកយ៉ាងងាយស្រួលនិងឆាប់រហ័ស។
ទារកទើបកើត ដល់អាយុ ៦ខែ៖ ផ្តល់ចំនួន ១០ mg, មួយថ្ងៃម្តង រយៈពេល ១០ទៅ១៤ថ្ងៃ។ .
អាយុលើ ៦ខែ៖ ផ្តល់ចំនួន ២០ mg, មួយថ្ងៃម្តង រយៈពេល ១០ទៅ១៤ថ្ងៃ។.


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ០៥ មករា ២០២៤