Hesperian Health Guides
មធ្យោបាយពន្យារកំណើតបន្ទាន់
ផលរំខានញឹកញាប់នៃថ្នាំពន្យារកំណើតបន្ទាន់គឺឈឺក្បាល ចង្អោរ ឬឈឺពោះ ប៉ុន្តែវាគួរតែបាត់ទៅវិញមួយឬពីរថ្ងៃបន្ទាប់។ បញ្ហាធម្មតាមួយទៀតគឺស្ត្រីអាចនឹងមានធ្លាក់ឈាមបន្តិចបន្តួច ឬប្រែប្រួលពេលវេលានៃឈាមរដូវបន្ទាប់។ ថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ពិសេស ឬដូសត្រឹមត្រូវនៃថ្នាំគ្រាប់ដែលមានតែប្រូសេស្ទីន(ថ្នាំគ្រាប់តូច) នឹងបណ្តាលឲ្យមានផលរំខានតិចជាងការប្រើថ្នាំគ្រាប់មានអ័រម៉ូនផ្សំធម្មតា។ ប្រសិនបើអ្នកក្អួតក្នុងអំឡុង ១ម៉ោងបន្ទាប់ពីលេបថ្នាំ នេះមានន័យថាអ្នកត្រូវលេបដូសដដែលឡើងវិញ។ មិនត្រូវលាយប្រភេទផ្សេងៗនៃថ្នាំពន្យារកំណើតបន្ទាន់ឬថ្នាំគ្រាប់ពន្យារកំណើតនោះទេ ព្រោះវាអាចធ្វើឲ្យលែងមានប្រសិទ្ធភាពទាំងស្រុង។
របៀបប្រើប្រាស់មធ្យោបាយពន្យារកំណើតបន្ទាន់
របៀបលេបថ្នាំគ្រាប់ពិសេសសម្រាប់ការពន្យារកំណើតបន្ទាន់ | ||
ថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ដែលមាន levonorgestrel ចំនួន ១,៥ mg (១៥០០ mcg) (ម៉ាក NorLevo 1.5, Plan B One-Step, Postinor-1) ដូសសរុបនៃមួយគ្រាប់ = levonorgestrel ១,៥ mg (១៥០០ mcg) | លេបមួយគ្រាប់ តែមួយដងប៉ុណ្ណោះ | |
ថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ដែលមាន ulipristal acetate ចំនួន ៣០ mg (ម៉ាក ella, ellaOne) ដូសសរុបនៃមួយគ្រាប់ = ulipristal acetate ៣០ mg | លេបមួយគ្រាប់ តែមួយដងប៉ុណ្ណោះ | |
ថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ដែលមាន levonorgestrel ចំនួន ០,៧៥ mg (៧៥០ mcg)(ម៉ាក NorLevo 0.75, Optinor, Postinor, Postinor-2, Plan B) ដូសសរុបនៃ២គ្រាប់ = levonorgestrel ១,៥ mg (១៥០០ mcg) | លេប២គ្រាប់ តែមួយដងប៉ុណ្ណោះ | |
ថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ដែលមាន ethinyl estradiol ចំនួន ០,០៥ mg (៥០ mcg) និង levonorgestrel ចំនួន ០,២៥ mg (២៥០ mcg) (ម៉ាក Tetragynon, Neogynon, Nordiol) ដូសសរុបនៃ៤គ្រាប់ = ethinyl estradiol ០,២ mg (២០០ mcg) និង levonorgestrel ១,០ mg (១០០០ mcg) | ដំបូងលេប២គ្រាប់ | បន្ទាប់មកលេប២គ្រាប់ទៀតនៅ១២ម៉ោងក្រោយ |
របៀបលេបថ្នាំគ្រាប់មានអ័រម៉ូនផ្សំ សម្រាប់ការពន្យារកំណើតបន្ទាន់ | ||
សម្រាប់បន្ទះដែលមាន២៨គ្រាប់ ចូរប្រើគ្រាប់ក្នុងចំណោម២១គ្រាប់ដំបូងដើម្បីបង្គ្រប់តាមដូសខាងក្រោម ប៉ុន្តែកុំប្រើ៧គ្រាប់ចុងក្រោយ ព្រោះវាអាចជាថ្នាំរំឭកប៉ុណ្ណោះដែលគ្មានផ្ទុកអ័រម៉ូនទេ។ | ||
ថ្នាំគ្រាប់មានអ័រម៉ូនផ្សំដែលផ្ទុក ethinyl estradiol ចំនួន ០,០៣ mg (៣០ mcg) និង evonorgestrel ចំនួន ០,១៥ mg (១៥០ mcg) (ម៉ាក Anna, Combination 3, Gestrelan, Microgynon, Microgynon-30, Nordette, Roselle) ដូសសរុបនៃ៨គ្រាប់ = ethinyl estradiol ០,២៤ mg (២៤០ mcg) និង levonorgestrel ១,២ mg (១២០០ mcg) | ដំបូងលេប៤គ្រាប់ | បន្ទាប់មកលេប៤គ្រាប់ទៀតនៅ១២ម៉ោងក្រោយ |
ថ្នាំគ្រាប់មានអ័រម៉ូនផ្សំដែលផ្ទុក ethinyl estradiol ចំនួន ០,០៣ mg (៣០ mcg) និង norgestrel ចំនួន ០,៣ mg (៣០០ mcg) (ម៉ាក Lo-Femenal, 5Lo/Ovral) ដូសសរុបនៃ៨គ្រាប់ = ethinyl estradiol ០,២៤ mg (២៤០ mcg) និង norgestrel ២,៤ mg (២៤០០ mcg) | ដំបូងលេប៤គ្រាប់ | បន្ទាប់មកលេប៤គ្រាប់ទៀតនៅ១២ម៉ោងក្រោយ |
ថ្នាំគ្រាប់មានអ័រម៉ូនផ្សំដែលផ្ទុក ethinyl estradiol ចំនួន ០,០២ mg (២០ mcg) និង levonorgestrel ចំនួន ០,១ mg (១០០ mcg) (ម៉ាក Alesse, Loette, Lutera, Miranova) ដូសសរុបនៃ១០គ្រាប់ = ethinyl estradiol ០,២ mg (២០០ mcg) និង levonorgestrel ១ mg (១០០០ mcg) | ដំបូងលេប៥គ្រាប់ | បន្ទាប់មកលេប៥គ្រាប់ទៀតនៅ១២ម៉ោងក្រោយ |
របៀបលេបថ្នាំគ្រាប់ដែលមានតែប្រូសេស្ទីន (ថ្នាំគ្រាប់តូច) សម្រាប់ការពន្យារកំណើតបន្ទាន់ | |
ក្នុងបន្ទះនៃថ្នាំគ្រាប់តូចដែលមានតែប្រូសេស្ទីន គ្រប់គ្រាប់ទាំងអស់មានដូសនៃអ័រម៉ូនស្មើៗគ្នា។ | |
ថ្នាំដែលមានតែប្រូសេស្ទីន(ថ្នាំគ្រាប់តូច) ដែលផ្ទុក norgestrel ចំនួន ០,០៧៥ mg (៧៥ mcg) (ម៉ាក Ovrette, Minicon) ដូសសរុបនៃ៤០គ្រាប់ = norgestrel ៣ mg (៣០០០ mcg) | លេប៤០គ្រាប់តែម្តងប៉ុណ្ណោះ (ច្រើនគ្រាប់ តែមានសុវត្ថិភាព) |
ថ្នាំដែលមានតែប្រូសេស្ទីន(ថ្នាំគ្រាប់តូច) ដែលផ្ទុក levonorgestrel ចំនួន ០,០៣៧៥ mg (៣៧,៥ mcg) (ម៉ាក Neogest, Norgeal) ដូសសរុបនៃ៤០គ្រាប់ = levonorgestrel ១,៥ mg (១៥០០ mcg) | លេប៤០គ្រាប់តែម្តងប៉ុណ្ណោះ (ច្រើនគ្រាប់ តែមានសុវត្ថិភាព) |
ថ្នាំដែលមានតែប្រូសេស្ទីន(ថ្នាំគ្រាប់តូច) ដែលផ្ទុក levonorgestrel ចំនួន ០,០៣ mg (៣០ mcg) (ម៉ាក Microlut, Microval, Nortrel) ដូសសរុបនៃ៥០គ្រាប់ = levonorgestrel ១,៥ mg (១៥០០ mcg) | លេប៥០គ្រាប់តែម្តងប៉ុណ្ណោះ (ច្រើនគ្រាប់ តែមានសុវត្ថិភាព) |