Hesperian Health Guides
ទារកទើបនឹងកើត និង ការបំបៅទឹកដោះម្តាយដល់ទារក
វិគី ព័ត៌មាន សុខភាព > ទីណាគ្មានវេជ្ជបណ្ឌិត ថ្មី > ទារកទើបនឹងកើត និង ការបំបៅទឹកដោះម្តាយដល់ទារក
មាតិកា
ការថែទាំទារកក្រោយពេលកើត
សកម្មភាពជួយសង្គ្រោះទារកនៅរយៈពេលមួយម៉ោងក្រោយពេលកើតភ្លាម និងសំរាប់រយៈពេលវែងទៅថ្ងៃមុខទៀត។
១. សូមធ្វើឱ្យប្រាដកថា ទារកកំពុងដកដង្ហើមបានល្អ។
២. សូមរក្សាកំដៅខ្លួនទាក និងភាពស្ងួតស្បែកប៉ះនឹង ស្បែកជាមួយម្តាយនាង។
៣. សូមជួយទារកឱ្យចាប់ផ្តើមបៅដោះម្តាយនាង។
តើទារកដកដង្ហើមបានស្រួលឬទេ?
នៅ ខណៈដែលទារកកើតភ្លាម ក្រោយពីបានសំអាតស្ងួតហើយៗបានដាក់ទារកឱ្យនៅកៀកជាប់នឹងដោះម្តាយ សូមពិនិត្យមើលថាតើទារកកំពុងដកដង្ហើមបានល្អឬទេ។ ការធ្វើសកម្មភាពនេះឱ្យបានឆាប់រហ័ស ជាទូទៅអ្នកអាចជួយសង្គ្រោះទារកទាំងឡាយដែល ដកដង្ហើមមិនរួច។
ដៃនិងជើងមាំមួន ស្បែកសម្បុរល្អ ដកដង្ហើម បានល្អ ការស្រែកយំ |
ដៃនិងជើងមិនមាំមួនទន់ខ្សោយ ស្បែក សម្បុរក្រម៉ៅ ឬ ស្វាយ ប្រែទៅជាខៀវស្លៀកស្លាំង ឬ ប្រផេះ ស្ទះផ្លូវង្ហើម មិនមានសញ្ញានៃការដកដង្ហើមឬមិន ស្រែកយំ |
|
|
បើទារកខ្សោយស្លេកស្លាំង ឬ មិនដកដង្ហើម
ហាមទះតប់ទារក
១. សំអាតស្លេសពីក្នុងមាត់ទារក ដោយ ប្រើកំណាត់ទន់ស្តើងរុំម្រាមដៃ ឬ ប្រើស៊ឺរាំងកំប៉ោង ឬ ឧបករណ៍បឺតស្លេសពីក្នុងមាត់និងច្រមុះទារក។
២. ឬតខ្នងឱ្យទារកស្រាលៗឡើងចុះ សូមប្រើកន្សែង ឬ កំណាត់ស្អាត ដើម្បីសំអាតទារកឱ្យស្ងួត ក៏ដូចជារក្សាកំដៅឱ្យទារកនៅក្នុងពេលតែមួយ។ សូមឬតលើបាតជើងទារកផងដែរ។ ការធ្វើបែបនេះជួយរំញោចទារកបានគ្រប់គ្រាន់ ដែលទារកអាចដកដង្ហើមបានខ្លាំងដោយខ្លួនឯង។
បើទារកនៅតែមិនអាចដកដង្ហើម ឬក៏ឈប់ដកដង្ហើម អ្នកត្រូវផ្តល់ការសង្គ្រោះផ្លូវដង្ហើម។
ការសង្គ្រោះផ្លូវដង្ហើម
១. សណ្តូកទារកនៅលើផ្ទៃរាបមាំមួយ ដាក់ទារកលើតុ ឬកម្រាលឥដ្ឋផ្ទះ សូមក្រាលភួយពីក្រោមទារក និងដណ្តប់ភួយបន្តិចលើរាងកាយទារកដើម្បីរក្សាកំដៅ។
២. លើកចង្កាទារកងើយឡើងបន្តិច,ធ្វើដូចនេះចង្កាទារកបញ្ឍររាង ទេឆ្ពោះទៅរកពិដានផ្ទះ។ អ្នកអាចកល់រមូរកំណាត់ក្រោមស្មាទារក ព្រោះការធ្វើបែបនេះជួយឱ្យបំពង់កទារកបើកចំហរដែលអាចដកដង្ហើមបាន។
មុខទារកគួរបែរត្រង់ទៅលើបែបនេះ | ហាមធ្វើបែបនេះ |
៣. ហារមាត់របស់អ្នកឱ្យធំ យកមាត់របស់អ្នកទៅផ្អិបពីលើមាត់និងច្រមុះរបស់ទារក
|
អ្នកអាចប្រើថង់ ឬ ម៉ាស់ជំនួសមាត់របស់អ្នក។ |
៤. សូមផ្លុំខ្យល់ចូលក្នុងមាត់ទារក ផ្លុំខ្យល់ក្នុងកម្រិតដង្ហើម ស្រាលតែប៉ុណ្ណោះ ផ្លុំខ្យល់មួយដង្ហើមស្រាលខ្លី ឱ្យលឿនរហ័សនៅរៀងរាល់មួយ ឬ ពីរវិនាទីម្តង។ សូមប្រុងប្រយ័ត្ន ហាមផ្លុំខ្លាំងព្រោះវាអាចធ្វើឱ្យខូចសួតដ៏តូចរបស់ទារក។
ក្រោយពីពេលផ្លុំខ្យល់ចូលម្តងៗ សូមរងចាំឱ្យទារកដកដង្ហើមចេញសិន
មួយ និង... |
ដកដង្ហើម |
បើ ខ្យល់ហាក់ដូចជាមិនចូលទៅក្នុងខ្លួនទារក សូមឈប់សិន ហើយលើកចង្ការទារកម្តងទៀតដើម្បីឱ្យប្រាកដថាចង្ការទារកបញ្ឈរត្រង់ ឡើង និងបំពង់កបើកចំហរ។ បន្ទាប់មកព្យាយាមផ្លុំម្តងទៀត។
បើ ទារកអាចយំចេញ និងចាប់ផ្តើមដកដង្ហើមបានដោយខ្លួនឯងចំនួន៣០ដងក្នុងមួយនាទី នោះ ទារកបានស្រួលបួលហើយ។ សូមលើកទារកដាក់លើទ្រូងម្តាយ រួច រក្សាកំដៅសីតុណ្ហភាពឱ្យទារកបានកក់ក្តៅ។ ទារកប្រហែលជាលែងមានបញ្ហា ហើយ។ ប៉ុន្តែសំគាល់មើលទារកឱ្យបានដិតដល់នៅអំឡុងពីរម៉ោងបន្ទាប់ទៀត។ តើពណ៌សម្បុរលើរាងកាយទារកល្អឬអត់? តើទារកអាចដកដង្ហើមបានស្រួលឬទេ? បើសម្បុរទារកប្រែជាជាំខៀវជុំវិញរាងកាយនិងមាត់ ឬក៏ទារកស្ទះផ្លូវដង្ហើម គឺត្រូវទៅរកការជួយសង្គ្រោះជាបន្ទាន់។
នៅ២០នាទី បន្ទាប់ពីការសង្គ្រោះផ្លូវដង្ហើម បើទារកនៅតែមិនអាចដកដង្ហើមបានដោយខ្លួនឯង នោះទារកប្រហែលជា ស្លាប់។ ពេលនោះអ្នកត្រូវនៅក្បែរក្រុមគ្រួសារទារកព្រោះពួកគេកំពុងតែសោកស្តាយ គឺពួកគេពិតជាត្រូវការការយកចិត្តទុកដាក់ ពីអ្នក។
រក្សាកំដៅខ្លួនទារកឱ្យទារកនៅផ្អិបជាប់នឹងសាច់ម្តាយ
កន្លែងដែលល្អបំផុតសម្រាប់ទារកទើបនឹងកើតគឺនៅលើទ្រូងម្តាយ
ទារក ទើបនឹងកើតត្រូវការរក្សាកំដៅនិងភាពស្ងួត។ កំដៅនៃខ្លួនម្តាយជួយឱ្យទារកទទួលបានភាពកក់ក្តៅ។ ហាមយកទារកទៅពិនិត្យឬងូតទឹកឆ្ងាយពីម្តាយ។ ទារកមិនត្រូវការងូតទឹកភ្លាមនោះទេ។ ការងូតទឹកអាចធ្វើឱ្យកំដៅក្នុងខ្លួនទារកចុះត្រជាក់យ៉ាង គ្រោះថ្នាក់បំផុត។ វាគ្មានហេតុផលអ្វីដែលត្រូវបំបែកម្តាយនិងទារកឡើយ លុះត្រាតែអ្នកត្រូវការសង្គ្រោះផ្លូវដង្ហើម។
- សំអាត ទារកឱ្យស្ងួត ខណៈដែលអ្នកដាក់ទារកផ្ទាល់នឹងសាច់ម្តាយ
- ផ្តល់ភាពកក់ក្តៅឱ្យទារក ដោយការដាក់ទារកស្រាតលើទ្រូងទទេររបស់ម្តាយ បន្ទាប់មកដណ្តប់ពីលើម្តាយនិងទារក។ សូមដូរភួយសើមចេញ ហើយដណ្តប់ភួយស្ងួតថ្មី ព្រោះកំណាត់សើមធ្វើឱ្យ ទារករងារ។
ប្រសិនបើត្រូវការបញ្ជូនម្តាយទៅកាន់មន្ទីរពេទ្យ ឬមានមូលហេតុដែលម្តាយមិនអាចបីទារកបាន នោះឪពុក
ឬ សមាជិកក្នុងគ្រួសារអាចជួយបីទារកផ្អិបផ្ទាល់នឹងសាច់ (ស្បែក-និង-ស្បែក)។
ការចាប់ផ្តើមបំបៅដោះម្តាយដល់ទារក
ទារក ដែលទើបនឹងកើតភ្លាមគឺឆាប់គេងលក់ក្នុងពេលមួយម៉ោងក្រោយពីកើត ភ្លាម។ ម្តាយគួរតែបំបៅដោះទារកឱ្យបានមុននឹងទារកដេកលក់។ បើទារកមិនបៅដោះភ្លាមទេ សូមព្យាយាមច្របាច់ទឹកដោះដំបូងពីរបីតំណត់ទៅលើមាត់ទារក ដើម្បីឱ្យទារកចាប់អារម្មណ៍។ ម្យ៉ាងទៀត អាចឱ្យម្តាយយកក្បាលដោះគាត់ទៅជល់ស្រាលៗនឹងថ្ពាល់ទារក។ គ្មានអ្វីល្អសម្រាប់សុខភាពទារកជាងទឹកដោះម្តាយឡើយ។ ព័ត៌មានលំអិតបន្ថែមអំពីការបំបៅដោះកូន និងសារ សំខាន់នៃការផ្តល់ទឹកដោះដំបូង សូមអានទំព័រទី១។ ចុចទីនេះ.