Hesperian Health Guides

សេចក្តីបន្ថែម ខ ៖ ការប្រើប្រាស់ច្បាប់ដើម្បីទាមទារសិទ្ធិផ្នែកបរិស្ថាន

វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > សេចក្តីបន្ថែម ខ ៖ ការប្រើប្រាស់ច្បាប់ដើម្បីទាមទារសិទ្ធិផ្នែកបរិស្ថាន

នៅក្នុងជំពូកនេ:

A group of people circle around a book of laws.


សិទ្ធិមនុស្ស និងជួនកាលសិទ្ធិផ្នែកបរិស្ថាន(សិទ្ធិទទួលបានបរិស្ថានមួយដែលមានសុវត្ថិភាពនិងសុខភាព) ត្រូវបានការពារដោយច្បាប់នៃប្រទេសជាច្រើន។ សៀវភៅនេះរួមបញ្ចូលសាច់រឿងជាច្រើនដែលរៀបរាប់ពីរបៀបដែលប្រជាពលរដ្ឋធ្វើការងាររួមគ្នាដើម្បីបង្កើតច្បាប់ថ្មីៗសម្រាប់ការពារសហគមន៍របស់ខ្លួន, ឬទាមទារឲ្យមានការការពារពីច្បាប់ដែលមានស្រាប់។

ផ្នែកមួយនេះរួមបញ្ចូលព័ត៌មានដែលស្តីពីរបៀបប្រើប្រាស់ការវាយតម្លៃផលប៉ះពាល់លើបរិស្ថាន ឬបណ្តឹងផ្លូវច្បាប់ ដើម្បីប្រយុទ្ធទាមទារសិទ្ធិផ្នែកបរិស្ថានរបស់អ្នក។ វាក៏មានព័ត៌មានអំពីទីកន្លែងដែលត្រូវស្វែងរកជំនួយអន្តរជាតិប្រសិនបើតុលាការជាតិឬក្នុងតំបន់ និងរដ្ឋាភិបាលមិនការពារអ្នកទេ។

សហគមន៍ដែលតស៊ូដើម្បីការពារបរិស្ថាននិងសុខភាពរបស់ខ្លួន ច្រើនតែប្រឈមមុខនឹងការប្រឆាំង និងអំពើហឹង្សាពីសំណាក់ក្រុមហ៊ុនសាជីវកម្ម ឬរដ្ឋាភិបាលដែលចង់ដណ្តើមយកធនធានធម្មជាតិរបស់ពួកគេ ឬចង់អនុវត្តគម្រោងអភិវឌ្ឍន៍របស់ខ្លួន ទោះបីវាបង្កគ្រោះថ្នាក់យ៉ាងណាក៏ដោយ។ គម្រោងទាំងនេះអាចបណ្តេញប្រជាជនចេញពីដីធ្លី, បង្កការបំពុលយ៉ាងខ្លាំងក្លា, បង្កគ្រោះថ្នាក់ដល់សុវត្ថិភាពសាធារណៈ, ឬបង្កើតសារធាតុពុលដែលបង្កបញ្ហាសុខភាពធ្ងន់ធ្ងរ។ ទាំងអស់នេះគឺជាការរំលោភសិទ្ធិមនុស្ស និងសិទ្ធិផ្នែកបរិស្ថាន។

ជួនកាលសាជីវកម្មធំៗមានប្រាក់និងអំណាចយ៉ាងច្រើន ដែលពួកគេអាចបង្ការរដ្ឋាភិបាលមិនឲ្យទទួលស្គាល់ ឬអនុវត្តច្បាប់នានាដែលការពាររូបអ្នក។ នៅពេលច្បាប់ជាតិគ្មានប្រសិទ្ធភាព អាចមានច្បាប់អន្តរជាតិខ្លះដែលការពារអ្នក និងសហគមន៍របស់អ្នក។ គំនិតដែលថាប្រជាជនមានសិទ្ធិផ្នែកបរិស្ថាន គឺជាផ្នែកថ្មីមួយនៃច្បាប់ ដូច្នេះនៅមានការជជែកវែកញែកអំពីនិយមន័យនៃច្បាប់ទាំងនេះ និងរបៀបនៃការអនុវត្តវាជាក់ស្តែង។ ចំណុចនេះធ្វើឲ្យការតស៊ូផ្លូវច្បាប់ដែលពាក់ព័ន្ធនឹងសិទ្ធិបរិស្ថាន គឺមានសារសំខាន់ណាស់។