Hesperian Health Guides
ការសង្គ្រោះដង្ហើម
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > សេចក្តីបន្ថែម ក ៖ សុវត្ថិភាព និងភាពអាសន្ន > ការសង្គ្រោះដង្ហើម
ជនរងគ្រោះអាចស្លាប់ក្នុងរយៈពេល៤នាទី ប្រសិនបើគាត់គ្មានដង្ហើម។ ប្រសិនបើជនរងគ្រោះឈប់ដកដង្ហើមដោយមូលហេតុណាមួយ ចូរផ្តល់ដង្ហើមពីមាត់ទៅមាត់ភ្លាម! ប្រសិនបើអ្នកនោះលេបសារធាតុគីមី ការផ្តល់ដង្ហើមតាមមាត់ ក៏អាចធ្វើឲ្យអ្នកប្រឈមនឹងសារធាតុគីមីដែរ ដូច្នេះមុនចាប់ផ្តើមផ្តល់ដង្ហើមពីមាត់ទៅមាត់ ត្រូវខ្ទប់មាត់របស់អ្នកដោយម៉ាស់ថង់ ឬបន្ទះក្រណាត់ ឬបន្ទះប្លាស្ទិកចោះប្រហោងកណ្តាល។

ជំហានទី១ ៖យកម្រាមដៃយកចេញវត្ថុផ្សេងៗដែលជាប់ក្នុងមាត់ឬបំពង់កឲ្យលឿនបំផុត។ ទាញអណ្តាតមកមុខ។ ប្រសិនបើមានស្លេសក្នុងបំពង់ក ត្រូវព្យាយាមសម្អាតវាឲ្យបានឆាប់បំផុត។ |
![]() |
![]() |
ចំណាំ ៖ បើមិនមានដំបៅចំហរ ឬការហូរឈាមក្នុងមាត់ទេ នោះការឆ្លងមេរោគអេដស៍តាមរយៈការផ្តល់ដង្ហើមពីមាត់ទៅមាត់ គឺមិនអាចកើតឡើងបានឡើយ។