Hesperian Health Guides

៣. ការការពារធនធានធម្មជាតិ សម្រាប់មនុស្សគ្រប់គ្នា

វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ៣. ការការពារធនធានធម្មជាតិសម្រាប់មនុស្សគ្រប់គ្នា

នៅក្នុងជំពូកនេ:

Men and women around a table outside a home pour honey into jars.

ការប្រើប្រាស់ធនធានធម្មជាតិ ធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើង និងសុខភាពសហគមន៍យើងទាំងអស់គ្នា។ ដោយសារតែមនុស្សគ្រប់គ្នាប្រើប្រាស់ធនធានធម្មជាតិ ដូច្នេះយើងទាំងអស់គ្នាមានតួនាទីក្នុងការការពារ, អភិរក្ស, និងចែករំលែកធនធានទាំងនេះ។

ជាអកុសល ធនធានធម្មជាតិមិនត្រូវបានចែករំលែកស្មើគ្នានោះទេ។ អ្នកក្រប្រើប្រាស់ធនធានធម្មជាតិបានតិចតួច រីឯអ្នកមានប្រើប្រាស់បានយ៉ាងច្រើន។ ជាញឹកញាប់អ្នកដែលមានអំណាច ដូចជាសាជីវកម្ម រដ្ឋាភិបាល និងទាហាន បានដណ្តើមយកធនធានធម្មជាតិមួយចំណែកយ៉ាងធំ។ សូម្បីនៅក្នុងសហគមន៍តែមួយ ក៏អ្នកមានប្រើប្រាស់ធនធានធម្មជាតិច្រើនជាងអ្នកក្រដែរ។ ជាញឹកញាប់ ប្រជាជនក្រីក្របានបង្ខំចិត្តឈ្លោះដណ្តើមគ្នានូវធនធានដែលនៅសល់តិចតួចនោះ។ ការបែងចែកធនធានមិនស្មើភាពគ្នា នាំឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរដល់ប្រជាជនក្រីក្រ។

យើងអាចនិយាយអំពីការអភិរក្សធនធានធម្មជាតិជារៀងរាល់ថ្ងៃ ប៉ុន្តែដរាបណាវិសមភាពនៅតែបន្តកើតមាន នោះសុខភាពបរិស្ថាននឹងក្លាយជាសិទ្ធមួយសម្រាប់តែអ្នកមានទ្រព្យសម្បត្តិនិងមានអំណាចមួយចំនួនតូចប៉ុណ្ណោះ គឺមិនមែនសម្រាប់មនុស្សជាច្រើនដែលត្រូវការធនធានទាំងនេះដើម្បីការរស់រានប្រចាំថ្ងៃទេ។ ដូចដែលអ្នកដឹកនាំឥណ្ឌា មហាត្មៈគន្ធី បានមានប្រសាសន៍ថា “យើងអាចបំពេញតម្រូវការរបស់មនុស្សបាន ប៉ុន្តែយើងមិនបំពេញភាពលោភលន់របស់មនុស្សទេ។