Hesperian Health Guides
ការណែនាំអំពីពេលវេលាដែលគួរប្រើ សកម្មភាពនីមួយៗ
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ២. ការយល់ដឹង និងការកៀរគរដើម្បីសុខភាពសហគមន៍ > ការណែនាំអំពីពេលវេលាដែលគួរប្រើសកម្មភាពនីមួយៗ
សកម្មភាពទាំងឡាយនៅក្នុងសៀវភៅនេះ មានសារសំខាន់សម្រាប់ការពិនិត្យរកមើលបញ្ហាសុខភាពបរិស្ថានជាក់លាក់មួយចំនួនដែលមាននៅក្នុងជំពួកនីមួយ។ ហើយវាអាចជួយអ្នកឲ្យបោះជំហានទៅមុខទៀតនៅពេលរៀបចំសកម្មភាពនៅក្នុងសហគមន៍របស់អ្នក។ សកម្មភាពទាំងនេះអាច ៖
- ជួយស្វែងយល់អំពីបញ្ហាផ្សេងៗ ឬចាប់ផ្តើមការសន្ទនាអំពីប្រធានបទជាក់លាក់មួយ (មើលមើល ”ទឹកកខ្វក់ដោយសារសារធាតុពុលយ៉ាងដូចម្តេច?”, ”ទឹកថ្លាអាចមិនមែនជាទឹកស្អាត”, ”រង្វង់២”, ”ើថ្នាំសម្លាប់សត្វល្អិតចូលក្នុងរាងកាយយ៉ាងដូចម្តេច?”និង ”ល្បែងពស់ និងជណ្តើរ”)។
- ជួយក្រុមមួយឲ្យសម្រេចចិត្ត ឬជ្រើសរើសរវាងតម្រូវការនិងជម្រើសជាច្រើនខុសៗគ្នា (”ការជ្រើសរើសបង្គន់ដែលត្រឹមត្រូវ” និង”ប្រើប្រាស់ចំណេះដឹងរបស់មនុស្សគ្រប់គ្នា ពិចារណាពីតម្រូវការរបស់មនុស្សគ្រប់គ្នា”)។
- ជួយប្រមូលព័ត៌មាន, ចែករំលែកចំណេះដឹង, និងកែប្រែការយល់ឃើញរបស់យើងចំពោះបរិស្ថានរបស់យើងនិងខ្លួនយើង (មើល”របៀបឆ្លងរាលដាលនៃជំងឺរាក”,”បញ្ឈប់ការរាលដាលនៃជំងឺរាក”, ”រឿងស៊ើបអង្កេតៈ តើទឹកផឹកត្រូវបានធ្វើឲ្យកខ្វក់ដោយរបៀបណា? ”, ”ការដើរសង្កេតមើលសំរាមក្នុងសហគមន៍”និង ”វាយតម្លៃកាកសំណល់នៃការថែទាំសុខភាព”។
- ជួយឲ្យរៀនសូត្រពីគំនិតថ្មី, រៀនសាឡើងវិញពីគំនិតដែលយើងដឹងរួចមកហើយ, ឬរៀនសូត្រពីគំនិតចាស់ៗតាមរបៀបថ្មីវិញ (មើល “បង្កើតទីជម្រាលមួយ”, ”ការសិក្សាអំពីដី”, “តើទឹកភ្លៀងបានធ្វើអ្វីខ្លះមកលើដីវាល”, “ទំនាក់ទំនងមរណៈ”, និង “តើប្រេងរលាយចូលទឹកឬទេ?”)។
- ជួយឲ្យចាប់ផ្តើមការរៀបចំសកម្មភាពដើម្បីដោះស្រាយបញ្ហាជាក់លាក់ណាមួយ (មើល “ការដកចេញនូវរបាំងដែលរារាំងស្ត្រីពីការប្រើប្រាស់បង្គន់”, ”ការរៀបចំគម្រោងទីជម្រាលសម្រាប់សហគមន៍”, “គ្រាប់ពូជ១០គ្រាប់”, និង”ការគូររូបអំពីដំណោះស្រាយថ្នាំសម្លាប់សត្វល្អិត”)។
- ជួយបង្រៀនពីគំនិតពិបាកៗ ឬជួយស្វែងយល់និងដោះស្រាយជម្លោះ (មើល “ការដកចេញនូវរបាំងដែលរារាំងស្ត្រីពីការប្រើប្រាស់បង្គន់” និង “ល្ខោនសង្គម”)។
សកម្មភាពខ្លះអាចត្រូវបានប្រើប្រាស់ជាមួយគ្នាបាន ដូចជាការគូរផែនទីសហគមន៍ក្នុងពេលឬក្រោយពេលការដើរសង្កេតមើលបញ្ហាសុខភាពរួច, ឬយកការសម្តែងតួធ្វើជាផ្នែកមួយនៃសកម្មភាពវាយតម្លៃលើសេចក្តីត្រូវការរបស់ប្រជាជន។ អ្វីដែលសំខាន់បំផុតគឺថា សកម្មភាពទាំងនេះជួយប្រជាជនក្នុងការប្រមូលព័ត៌មាន, ចែករំលែកចំណេះដឹង, និងធ្វើឲ្យមានការយល់ចិត្តគ្នាកាន់តែជ្រាលជ្រៅ។ ចំណុចនេះនឹងជួយគាំទ្រដល់ការរៀបចំ, ការផ្តល់អំណាច, និងការងាររបស់ពួកគេក្នុងការដោះស្រាយមូលហេតុឫសគល់នៃបញ្ហាសុខភាពទាំងឡាយនៅក្នុងសហគមន៍។