Hesperian Health Guides

ការបង្រៀននិងការរៀនអំពីចំណូលចិត្តផ្លូវភេទ

នៅក្នុងជំពូកនេះ ៖

ក្រុមអ្នកចូលរួមប្រហែលជាត្រូវការពេលយ៉ាងយូរទើបអាចជជែកយ៉ាងបើកចំហរអំពីចំណូលចិត្តផ្លូវភេទ និងសុខភាពផ្លូវភេទ។ វេជ្ជបណ្ឌិត អរុណ នៅប្រទេសណេប៉ាល់ បានសរសេរសាច់រឿងនេះឡើងដោយផ្អែកលើបទពិសោធន៍របស់គាត់ក្នុងការប្រើប្រាស់សកម្មភាពនៅក្នុងជំពូកនេះ។

មាតិកា

ការជជែកដោយបើកចំហរ ត្រូវការពេលមួយរយៈ

ក្នុងអំឡុងពេល២០ឆ្នាំ ខ្ញុំបានធ្វើដំណើរជាមួយបុគ្គលិកសុខាភិបាលក្នុងសហគមន៍ ទៅកាន់ភូមិដាច់ស្រយាលក្នុងប្រទេសណេប៉ាល់ ដើម្បីជួយដល់ស្ត្រីនៅទីនោះដែលគាត់មានលទ្ធភាពទទួលបានសេវាថែទាំសុខភាពតិចតួចបំផុត។ ក្នុងពេលខ្ញុំចាប់ផ្តើមកិច្ចការនេះលើកដំបូង ស្ត្រីក្នុងភូមិហ៊ាននិយាយពីបញ្ហាសុខភាពបន្តពូជតែក្នុងលក្ខណៈឯកជនប៉ុណ្ណោះ។ ពួកគេមានភាពអៀនខ្មាសជាខ្លាំងដែលមិនអាចពិភាក្សាអ្វីបានឡើយនៅក្នុងក្រុម។

អស់រយៈកាលជាច្រើនឆ្នាំកន្លងមកទៀត ទើបបុគ្គលិកសុខាភិបាលនិងស្ត្រីអាចជជែកពីប្រធានបទសុខភាពបន្តពូជបានជាធម្មតា ហើយវាក៏កាន់តែងាយស្រួលសម្រាប់ពួកយើងក្នុងការជជែកអំពីបញ្ហាផ្ទៃពោះនិងការសម្រាលកូនផងដែរ។ ឃើញដូច្នោះទើបខ្ញុំគិតថា ខ្ញុំអាចជជែកជាមួយពួកគាត់អំពីចំណូលចិត្តផ្លូវភេទនិងសុខភាពផ្លូវភេទបានហើយ។ ប៉ុន្តែ នោះជាការយល់ខុសរបស់ខ្ញុំទៅវិញសោះ។

ខ្ញុំបានអញ្ជើញមនុស្សមួយក្រុមតូចមកចូលរួម ហើយចាប់ផ្តើមជជែកអំពីភាពលំបាកនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ អំពីការមានផ្ទៃពោះ និងបញ្ហាសុខភាពផ្សេងៗ រួមទាំងជំងឺកាមរោគផងដែរ។ ប៉ុន្តែនៅពេលដែលខ្ញុំចាប់ផ្តើមជជែកអំពីចំណូលចិត្តផ្លូវភេទនិងសុខភាពផ្លូវភេទ ស្ត្រីបង្ហាញភាពអៀនខ្មាសយ៉ាងខ្លាំង ហើយគិតតែពីសើច។ ពួកគេមិនហ៊ាននិយាយជាមួយខ្ញុំអំពីប្រធាននេះឡើយ។

3 women speaking in a group.
យើងដឹងពីការរួមភេទ។ ការរួមភេទគឺជារបៀបដែលបុរសនិងស្ត្រីបង្កើតកូនជាមួយគ្នា។
ការរួមភេទគឺជាផ្នែកមួយក្នុងតួនាទីជាប្រពន្ធ។ យើងមិនអាចគិតពីចំណូលចិត្តរបស់យើងទេ។
ការរួមភេទរវាងបុរសនិងបុរស ឬស្ត្រីនិងស្ត្រី? យើងមិនជឿទេ។ វាជាគំនិតគួរឲ្យខ្ពើមខ្លាំងណាស់!
ទោះជាយ៉ាងនេះក្តី បុគ្គលិកសុខាភិបាលក្នុងសហគមន៍ មានការចាប់អារម្មណ៍ក្នុងការរៀនពីប្រធានបទមួយនេះ។ វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាកដែលបានបង្រៀនពួកគាត់ មិនបានបញ្ចូលប្រធានបទចំណូលចិត្តផ្លូវភេទ ឬពីរបៀបជជែកអំពីវានោះទេ។ ពួកគេចង់បានចំណេះដឹងនេះ ហើយចង់ចែករំលែកជាមួយអ្នកភូមិបន្តទៀត។ ពួកគេមានផែនការដោយចាប់ផ្តើមឡើងជាមួយនឹងការនិយាយមួយទល់នឹងមួយដូចកន្លងទៅ។ បន្ទាប់មក ពួកគេជឿជាក់ថានឹងអាចរៀបចំការប្រជុំស្តីពីចំណូលចិត្តផ្លូវភេទនិងសុខភាពផ្លូវភេទ ជាមួយក្រុមស្ត្រីនិងបុរសដាច់ដោយឡែកពីគ្នា។

ការរួមភេទអាចជាបទពិសោធន៍ដ៏រីករាយបំផុតមួយសម្រាប់ជីវិតស្ត្រី។ ជាអកុសលចំពោះស្ត្រីជាច្រើន ការរួមភេទកម្រនឹងធ្វើឲ្យពួកគេមានភាពសុខស្រួលឬពេញចិត្តទេ។ ការរួមភេទរឹតតែមានគ្រោះថ្នាក់ទៅទៀតប្រសិនបើធ្វើឡើងដោយបង្ខំឬប្រើហិង្សា។ ស្ត្រីអាចនឹងបដិសេធការរួមភេទ ប្រសិនបើគាត់ឈឺ ឬអស់កម្លាំង ឬបើគាត់បារម្ភពីមេរោគអេដស៍ ជំងឺកាមរោគ ឬខ្លាចមានផ្ទៃពោះ ឬបើគាត់មិនមានអារម្មណ៍ចង់ធ្វើតែម្តង។ ស្ត្រីនិងដៃគូរបស់គាត់ត្រូវតែអាចជជែកជាមួយគ្នាអំពីការរួមភេទ។ ពួកគេចាំបាច់និយាយប្រាប់ពីអារម្មណ៍សុខស្រួលរបស់ខ្លួន, តើអ្វីខ្លះដែលធ្វើឲ្យគាត់មានអារម្មណ៍សុខស្រួល, តើការរួមភេទបែបណាខ្លះដែលអាចឬមិនអាចនាំឲ្យមានកូន។

មនុស្សវ័យក្មេងត្រូវយល់ដឹងពីទំនាក់ទំនងរវាងការរួមភេទនិងសុខភាពឲ្យច្បាស់សិន មុននឹងចាប់ផ្តើមមានការរួមភេទ។ អ្នកខ្លះគិតថាប្រសិនបើមនុស្សវ័យក្មេងដឹងព័ត៌មានច្រើនអំពីការរួមភេទ នោះពួកគេនឹងចាប់ផ្តើមមានការរួមភេទកាន់តែឆាប់។ ប៉ុន្តែនេះមិនមែនជាការពិតទេ។ ក្មេងជំទង់ដែលយល់ដឹងពីការរួមភេទ និងចំណូលចិត្តផ្លូវភេទ ជាទូទៅមានការទទួលខុសត្រូវនិងការគោរពខ្ពស់ចំពោះដៃគូ នៅពេលពួកគេចាប់ផ្តើមមានការរួមភេទ។

a woman speaking to a girl.
គ្មាននរណាប្រាប់ខ្ញុំពីបញ្ហានេះទេ កាលពីខ្ញុំនៅអាយុប្រហែលឯង។ ការរួមភេទមិនមែនគ្រាន់តែជាការបង្កើតកូននោះទេ។ យើងត្រូវការឲ្យមានអារម្មណ៍សុខស្រួលផងដែរ។

ចាប់ផ្តើមជាមួយនឹងប្រធានបទការបន្តពូជ

ដើម្បីឲ្យងាយស្រួលបន្តិច យើងអាចចាប់ផ្តើមការជជែកអំពីការរួមភេទ ដោយការជជែកអំពីការបន្តពូជជាមុនសិន, ពោលគឺថាតើផ្ទៃពោះមានដំណើរការដូចម្តេច ហើយទារកប្រសូតដោយរបៀបណា។ ការប្រើប្រាស់ពាក្យបច្ចេកទេសឬពាក្យវិទ្យាសាស្ត្រដើម្បីពន្យល់អំពីចំណូលចិត្តផ្លូវភេទ និងប្រដាប់បន្តពូជ ព្រមទាំងពីតួនាទីរបស់វានីមួយៗ អាចជួយឲ្យយើងមិនសូវមានអារម្មណ៍ឆ្គាំឆ្គងឬខ្មាសអៀន។ ឧទាហរណ៍ ប្រសិនបើមិនមានពាក្យសមរម្យដើម្បីហៅសម្គាល់ ”ប្រដាប់ភេទបុរស” ឬ ”ប្រដាប់ភេទស្ត្រី” ទេ នោះយើងមិនអាចយកពាក្យអាក្រក់ស្តាប់នោះមកធ្វើការពិភាក្សាបានឡើយ។ ការរៀនពីពាក្យថ្មីៗ អាចជួយឲ្យអ្នកចូលរួមត្រងត្រាប់នូវព័ត៌មានថ្មីយ៉ាងយកចិត្តទុកដាក់ ព្រមទាំងផ្តល់ភាពថ្លៃថ្នូរដល់ប្រធានបទសុខភាពផ្លូវភេទនេះ។

male reproductive parts.
លិង្
ថង់ពងស្វាស
female reproductive parts.
ដៃស្បូន
ក្រពេញអូវែ
ស្បូន
ទ្វារមាស
ចូរប្រើរូបគំនូរដូចនេះដើម្បីពន្យល់ពីតួនាទីផ្លូវភេទនៃរាងកាយរបស់បុរសនិងស្ត្រី។ បន្ទាប់មក អនុវត្តសកម្មភាពនៅទំព័របន្ទាប់ដើម្បីឲ្យអ្នកចូលរួមមានឱកាសអនុវត្តពីអ្វីដែលពួកគេបានរៀន។

សកម្មភាព អាវអៀមបន្តពូជ

  1. បែងចែកអ្នកចូលរួមជាក្រុមតូចៗដែលមានគ្នា៣ទៅ៤នាក់ បន្ទាប់មកផ្តល់អាវអៀម២ ដល់ក្រុមនីមួយ។ អាវអៀមនោះធ្វើអំពីក្រណាត់ស ក្រណាត់ពណ៌ពីរបីដុំ កន្ត្រៃកាត់ក្រណាត់ និងប៊ីចឬហ្វឺត។ អ្នកក៏អាចប្រើប្រាស់ក្រដាសដើម្បីធ្វើជាអាវអៀមផងដែរ។
  2. illustration of the below: a woman and man wearing aprons with drawings on them.
    សរីរាង្គបន្តពូជរបស់បុរស
    សរីរាង្គបន្តពូជរបស់ស្ត្រី

  3. ប្រាប់ឲ្យក្រុមនីមួយៗគូររូបប្រដាប់ភេទស្ត្រីនៅលើអាវអៀមមួយ និងរូបប្រដាប់ភេទបុរសនៅលើអាវអៀមមួយទៀត។
  4. បន្ទាប់មក ប្រាប់ពួកគេឲ្យកាត់ក្រណាត់ពណ៌មួយដុំតូចដើម្បីតំណាងឲ្យឈាមរដូវ មេជីវិតឈ្មោល និងពងជីវិត, រួចយកទៅបិតលើអាវអៀម ដើម្បីទុកប្រើក្នុងសកម្មភាពនេះលើកក្រោយទៀត។
  5. នៅពេលពួកគេរួចរាល់ ឲ្យពួកគេចូលរួមគ្នាជាក្រុមធំមួយ ហើយសុំមនុស្ស២នាក់ពីក្រុមនីមួយៗ ឲ្យពាក់អាវអៀមនោះ រួចធ្វើការពន្យល់ពីអ្វីដែលគាត់កំពុងបង្ហាញ។
  6. ប្រសិនបើអ្នកចូលរួមមិនមានអារម្មណ៍ទើសទាល់ទេ ចូរប្រាប់ឲ្យពួកគេចង្អុលត្រង់ផ្នែកណាដែលសំខាន់បំផុតដែលធ្វើឲ្យមានសម្រើប ហើយផ្នែកណាដែលសំខាន់ក្នុងការបន្តពូជ។
  7. ដើម្បីបញ្ចប់ ចូរសួរពួកគេថាតើបានរៀនអ្វីខ្លះពីប្រធានបទការរួមភេទ និងការបន្តពូជ។ ពិភាក្សាលើសំណួរនានាដែលពួកគេមាន។

    ស្ត្រីនិងបុរសវ័យក្មេងប្រហែលជារីករាយក្នុងការអនុវត្តសកម្មភាពនេះជាមួយគ្នា។ ដើម្បីឲ្យកាន់តែមានភាពរីករាយ អ្នកអាចសុំឲ្យបុរសនិងស្ត្រីផ្លាស់ប្តូរអាវអៀមគ្នាទៅវិញទៅមក។


HAW Ch4 Page 78-2.png
មិនមែនមនុស្សទាំងអស់កើតមកសុទ្ធតែមានភេទជាប្រុស ឬស្រីពេញលេញនោះទេ។ ទារកម្នាក់ក្នុងចំណោមទារក១០០នាក់ កើតមកមានរាងកាយដែលមិនពេញលក្ខណៈជាប្រុសឬស្រីទេ។ អ្នកទាំងនេះយើងហៅថាមានភេទខ្ទើយ ឬភេទទី៣។ ឧទាហរណ៍ គាត់មានរូបរាងជាមនុស្សប្រុស ប៉ុន្តែសរីរាង្គបុរសរបស់គាត់ មិនលូតលាស់ដូចធម្មតាទេ ហើយគាត់អាចនឹងមានអារម្មណ៍ជាមនុស្សស្រីច្រើនជាង។ ប្រសិនបើអ្នកអនុវត្តសកម្មភាពនេះ ចូរប្រុងប្រយ័ត្នចំពោះពាក្យសម្តីរបស់អ្នក ព្រោះក្នុងចំណោមអ្នកចូលរួមទាំងនោះ អាចមានអ្នកដែលមិនស្ថិតក្នុងភេទប្រុសឬស្រីពេញលេញ។

សកម្មភាពនេះអាចនាំឲ្យមានសំណួរពាក់ព័ន្ធនឹងបញ្ហានៃការមករដូវ ការរួមភេទ និងការមានកូន។ ប្រសិនបើពួកគេចាប់អារម្មណ៍ អ្នកអាចអញ្ជើញបុគ្គលិកសុខាភិបាលម្នាក់ឲ្យចូលរួមជាមួយក្រុម និងអានជំពូកទី៤, ៦ និង១២ នៃសៀវភៅសៀវភៅទីណាដែលស្រ្តីគ្មានវេជ្ជបណ្ឌិត

ចូរកុំរំលងប្រធានបទចំណូលចិត្តផ្លូវភេទ!

ចំណូលចិត្តផ្លូវភេទ ជាប្រធានបទទូលំទូលាយជាងការរួមភេទទៅទៀត។ ចំណូលចិត្តផ្លូវភេទជាផ្នែកដ៏សំខាន់មួយនៃជីវិតរបស់មនុស្សគ្រប់ៗគ្នា។ វាជាផ្នែកមួយដែលកំណត់នូវបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ ទោះបីក្នុងពេលដែលគាត់មិនធ្វើការរួមភេទឬគិតអំពីការរួមភេទក៏ដោយ។

ភាពត្រេកត្រអាល សំដៅលើអារម្មណ៍ផ្លូវកាយដែលទទួលបានពីការរួមភេទដោយប្រើប្រសាទវិញ្ញាណទាំងអស់របស់យើង រួមមានការស្ទាបអង្អែល ការសំឡឹងមើល ការស្តាប់ឮ ការហិតខ្លិន និងការប្រើអណ្តាត។ វាក៏រាប់បញ្ចូលផងដែរនូវការស្រមើស្រមៃរបស់យើងអំពីការរួមភេទ។

ភាពស្និតស្នាលនិងសម្ពន្ធមេត្រី រួមបញ្ចូលនូវរបៀបគ្រប់យ៉ាងដែលយើងមានអារម្មណ៍ចំពោះគ្នាទៅវិញទៅមក ជាមួយដៃគូរួមភេទ។ ការជឿទុកចិត្ត ជាចំណុចសំខាន់ដើម្បីឲ្យមានភាពស្និតស្នាល។ ជាទូទៅ សម្ពន្ធស្នេហាជ្រាលជ្រៅអាចកើតឡើងនៅពេលដែលដៃគូទាំងពីរជឿទុកចិត្តគ្នាទាំងផ្លូវចិត្តនិងផ្លូវកាយ។

អត្តសញ្ញាណភេទ កើតឡើងពីការរួមផ្សំនូវចំណុច ៤យ៉ាង៖ ជីវភេទ(ការមានរាងកាយជាមនុស្សប្រុស ឬមនុស្សស្រី), អត្តសញ្ញាណយេនឌ័រ(ការមានអារម្មណ៍ឬអាកប្បកិរិយាជាបុរសឬស្ត្រី ឬទាំង២), តួនាទីយេនឌ័រ(ការអនុវត្តតាមនូវអ្វីដែលសង្គមគិតថាជាលក្ខណៈរបស់មនុស្សប្រុស ឬលក្ខណៈរបស់មនុស្សស្រី), និងការប្រតិព័ទ្ធក្នុងផ្លូវភេទ(ការចាប់អារម្មណ៍លើបុរស ឬស្ត្រី ឬទាំង២)។

សកម្មភាព ពិនិត្យមើលថាតើអ្នកស្ថិតនៅចំណុចណា

អត្តសញ្ញាណភេទ និងអត្តសញ្ញាណយេនឌ័រ អាចប្រែប្រួលតាមពេលវេលា។ សកម្មភាពនេះគឺសម្រាប់ការឆ្លុះបញ្ចាំងផ្ទាល់ខ្លួនរបស់អ្នក។ អ្នកមិនចាំបាច់ចែករំលែកចម្លើយរបស់អ្នក ប្រាប់អ្នកដទៃទេ។ ចូរគូសដៅត្រង់ចំណុចដែលអ្នកគិតថាជាតំបន់ដែលអ្នកស្ថិតនៅៈ


ជីវភេទ(ការមានរាងកាយជាមនុស្សប្រុស ឬមនុស្សស្រី)៖
បុរស នុស្សស្រី
HAW Ch4 Page 79-1.png
អត្តសញ្ញាណយេនឌ័រ(ការមានអារម្មណ៍ឬអាកប្បកិរិយាជាបុរសឬស្ត្រី ឬទាំង២)៖
បុរស នុស្សស្រី
HAW Ch4 Page 79-1.png
តួនាទីយេនឌ័រ(ការអនុវត្តតាមលក្ខណៈរបស់មនុស្សប្រុស ឬមនុស្សស្រី)៖
បុរស នុស្សស្រី
HAW Ch4 Page 79-1.png
ការប្រតិព័ទ្ធក្នុងផ្លូវភេទ(ការចាប់អារម្មណ៍លើបុរស ឬស្ត្រី ឬទាំង២)៖
បុរស នុស្សស្រី
HAW Ch4 Page 79-1.png


អត្តសញ្ញាណយេនឌ័រ និងការប្រតិព័ទ្ធក្នុងផ្លូវភេទ

ការប្រតិព័ទ្ធក្នុងផ្លូវភេទ រួមមានការស្រឡាញ់ភេទដូចគ្នា ការស្រឡាញ់ភេទផ្ទុយគ្នា និងការស្រឡាញ់ភេទទាំង២។

ពាក្យថា ”ខ្ទើយ” ឬ ”ភេទទី៣” សំដៅលើមនុស្សដែលមានអត្តសញ្ញាណយេនឌ័រ ខុសពីជីវភេទរបស់ខ្លួន, ឧទាហរណ៍ មនុស្សម្នាក់ដែលមានរាងកាយជាប្រុស ប៉ុន្តែមានអារម្មណ៍ជាស្រី, ឬមនុស្សដែលមានរាងកាយជាស្រី ប៉ុន្តែមានអារម្មណ៍ជាប្រុស។ ជាធម្មតាអារម្មណ៍ទាំងនេះចាប់ផ្តើមតាំងពីពេលដែលកុមារមានវ័យក្មេងខ្លាំងមកម្ល៉េះ ហើយចាប់ផ្តើមមើលមកខ្លួនឯងថាស្ថិតក្នុងភេទណាមួយ, ប៉ុន្តែអារម្មណ៍នេះក៏អាចចាប់ផ្តើមមាននៅក្នុងវ័យជំទង់ផងដែរ។ អ្នកខ្លះមានអារម្មណ៍ថាមិនស្ថិតក្នុងភេទណាមួយទាំងស្រុងនោះទេ ប៉ុន្តែគឺទាំង២ ឬជួនកាលមានអារម្មណ៍ថាខ្លួនស្ថិតក្នុងភេទមួយ ច្រើនជាងភេទមួយទៀត។

គ្រប់ជាតិសាសន៍ទាំងអស់ក្នុងពិភពលោក តែងតែមានមនុស្សស្រឡាញ់ភេទដូចគ្នា មនុស្សស្រឡាញ់ភេទទាំង២ និងមនុស្សភេទទី៣។ នៅតំបន់ខ្លះ ពួកគេត្រូវបានទទួលស្គាល់ និងផ្តល់កិត្តិយសតាមធម្មតា។ ប៉ុន្តែនៅតំបន់ខ្លះទៀត អ្នកដឹកនាំសាសនា អ្នកនយោបាយ និងអ្នកមានអំណាចមួយចំនួន មិនគាំទ្រអ្នកស្រឡាញ់ភេទដូចគ្នានោះទេ។ ពួកគេជាច្រើននាក់ តែងលាក់បាំងនូវការប្រតិព័ទ្ធផ្លូវភេទរបស់ខ្លួន ដោយសារច្បាប់ប្រឆាំងនឹងការស្រឡាញ់ភេទដូចគ្នា និងបុរេវិនិច្ឆ័យផ្សេង។ ភាពអាម៉ាស់និងការភ័យខ្លាចពីការបដិសេធរបស់សង្គម អាចបណ្តាលឲ្យពួកគេមានបញ្ហាផ្លូវកាយ និងផ្លូវចិត្ត។ អ្នកស្រឡាញ់ភេទដូចគ្នា អាចត្រូវបង្ខំចិត្តរស់នៅដាច់ដោយឡែកពីគេ ដែលអាចនាំឲ្យមានការធ្លាក់ទឹកចិត្ត និងបញ្ហាសុខភាពផ្សេងៗទៀត។ ពួកគេអាចនឹងមិនស្វែងរកការថែទាំសុខភាពជាមូលដ្ឋានទេ ដោយហេតុតែភ័យខ្លាចគេដឹងពីការប្រតិព័ទ្ធផ្លូវភេទរបស់ខ្លួន។

អង្គការសិទ្ធិមនុស្សនៅទូទាំងពិភពលោក កំពុងប្រឹងប្រែងផ្តល់ការអប់រំដល់សហគមន៍ បញ្ចប់ការអើសអើង និងលើកកម្ពស់ការយល់ដឹងនិងទទួលស្គាល់នូវប្រភេទផ្សេងៗនៃសម្ពន្ធនិងគ្រួសារ។

a young woman speaking.
ការប្រតិព័ទ្ធក្នុងផ្លូវភេទ និងអត្តសញ្ញាណយេនឌ័រ អាចជាផ្នែកមួយដ៏ពិបាកបំផុតក្នុងការពិភាក្សាអំពីចំណូលចិត្តផ្លូវភេទ។ នៅក្នុងក្រុមរបស់ខ្ញុំ មានអ្នកខ្លះមិនចង់ពិភាក្សាពីការស្រឡាញ់ភេទដូចគ្នាទាល់តែសោះ ដូច្នេះយើងបានចាប់ផ្តើមដោយការជជែកអំពីភាពអាម៉ាស់។ គ្រប់គ្នាបានយល់ស្របថា ការធ្វើឲ្យអ្នកដទៃមានភាពអាម៉ាស់ គឺជាទង្វើមិនសមរម្យ និងអយុត្តិធម៌។ ប្រហែលជានៅពេលណាមួយខាងមុខ ពួកគេនឹងអាចជជែកអំពីការប្រតិព័ទ្ធក្នុងផ្លូវភេទបាន។
ការបញ្ចប់ការរើសអើង គឺជាផ្នែកមួយនៃការលើកកម្ពស់សុខភាព

ប្រទេសគូយ៉ាណា ក្នុងទ្វីបអាមេរិកខាងត្បូង មានរដ្ឋធម្មនុញ្ញមួយដែលចែងថា ស្ត្រីនិងបុរសមានសិទ្ធិស្មើគ្នា ហើយរាល់ពលរដ្ឋទាំងអស់មានសិទ្ធិទទួលបានការអប់រំ ឱកាសការងារ និងការថែទាំសុខភាពស្មើៗគ្នា។ រដ្ឋធម្មនុញ្ញហាមឃាត់ការរើសអើងជាតិសាសន៍ ពណ៌សម្បុរ និន្នាការនយោបាយ ឬជំនឿសាសនា។ ប៉ុន្តែសិទ្ធិទាំងនេះមិនទាន់ត្រូវបានផ្តល់ជូនចំពោះអ្នកដែលស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ភេទទាំង២ ឬអ្នកមានភេទទី៣នោះទេ។ ស្ត្រីនិងបុរសដែលតុបតែងខ្លួនផ្ទុយពីភេទរបស់ខ្លួន គឺជាគោលដៅនៃការធ្វើទុក្ខបុកម្នេញ ហើយពួកគេមានការពិបាកក្នុងការស្វែងរកការងារធ្វើ។


អង្គការប្រឆាំងនឹងការរើសអើងផ្លូវភេទក្នុងសង្គម (SASOD) ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ ដោយមានយុទ្ធនាការទាមទារឲ្យបញ្ចូលការប្រតិព័ទ្ធផ្លូវភេទទៅក្នុងសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ ហើយដែលនឹងត្រូវការពារដោយរដ្ឋធម្មនុញ្ញនៃប្រទេសគូយ៉ាណា។ ចាប់ពីពេលនោះមក ពួកគេបាននិងកំពុងធ្វើការងារដើម្បីបញ្ចប់ការធ្វើទុក្ខ និងការរើសអើងលើជនស្រឡាញ់ភេទដូចគ្នា-ភេទទាំង២ និងអ្នកមានភេទទី៣។ ពួកគេអំពាវនាវឲ្យលុបចោលច្បាប់ដែលដាក់ទោសទណ្ឌទៅលើក្រុមស្រឡាញ់ភេទដូចគ្នា និងអ្នកតុបតែងខ្លួនផ្ទុយពីភេទរបស់ខ្លួន។


អង្គការ SASOD ប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ ជារៀងរាល់ឆ្នាំ ពួកគេតែងរៀបចំពិធីបញ្ចាំងកុនមួយដែលបង្ហាញពីសហគមន៍ក្រុមស្រឡាញ់ភេទដូចគ្នា-ភេទទាំង២ និងអ្នកមានភេទទី៣។ កុនទាំងនោះឆ្លុះបញ្ចាំងពីភាពលំបាកផ្សេងៗ និងរបៀបតស៊ូរស់នៅរបស់ជនស្រឡាញ់ភេទដូចគ្នា-ភេទទាំង២ និងអ្នកមានភេទទី៣ ដែលរស់នៅជាមួយនឹងសេរីភាពសង្គមក្បិតក្បៀត, ព្រមទាំងបង្ហាញថាភាពចម្រុះនៃភេទនិងយេនឌ័រ គឺជាទិដ្ឋភាពដ៏សំខាន់មួយនៅក្នុងផ្នែកមនុស្សធម៌។


នៅឆ្នាំ២០០៧ ក្រសួងសុខាភិបាល កម្មវិធីជាតិជំងឺអេដស៍ និងសហជីពគ្រូបង្រៀនបានផ្តល់ការឧបត្ថម្ភលើការជជែកវែកញែកមួយអំពីប្រធានបទ “គ្រូបង្រៀនដែលស្រឡាញ់ភេទដូចគ្នា មិនគួរត្រូវបានអនុញ្ញាតឲ្យបង្រៀនទេ។ អង្គការ SASOD បានសរសេរលិខិតមួយទៅកាន់សារព័ត៌មានដ៏ធំបំផុតក្នុងប្រទេសគូយ៉ាណា ដើម្បីធ្វើការថ្កោលទោសដល់រដ្ឋាភិបាល និងសហជីពគ្រូបង្រៀនដែលបានបដិសេធនូវសិទ្ធិក្នុងការធ្វើការងាររបស់គ្រូបង្រៀនដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ។ លិខិតរបស់ពួកគេបានដាស់ឲ្យមានការជជែកវែកញែកកាន់តែទូលំទូលាយ ហើយបង្កលក្ខណៈឲ្យអង្គការធ្វើការអប់រំដល់មនុស្សកាន់តែច្រើនអំពីភាពចម្រុះនៃភេទ និងសិទ្ធិរបស់ក្រុមស្រឡាញ់ភេទដូចគ្នា¬-ភេទទាំង២ និងអ្នកមានភេទទី៣។


ថ្មីៗនេះ អង្គការ SASOD បានសហការជាមួយក្រសួងសុខាភិបាល និងអង្គការដទៃទៀត ដើម្បីប្រកាសចាប់ផ្តើមគម្រោងសុខភាពវិសាលគម (Spectrum Health Project) ដែលផ្តល់ព័ត៌មានអំពីសុខភាពផ្លូវភេទ រួមទាំងធនធានជាពិសេសសម្រាប់ក្រុមស្រឡាញ់ភេទដូចគ្នា-ភេទទាំង២ និងអ្នកមានភេទទី៣។

a group of men and women holding a banner that reads: "Human RIghts for All.

ការត្រៀមលក្ខណៈដឹកនាំការពិភាក្សាអំពីការរួមភេទ និងចំណូលចិត្តផ្លូវភេទ

ដើម្បីជួយឲ្យក្រុមរៀនសូត្រពីសុខភាពផ្លូវភេទ អ្នកចាំបាច់ត្រូវយល់ដឹងថា គំនិត អារម្មណ៍ និងឥរិយាបថរបស់អ្នកផ្ទាល់ មានឥទ្ធិពលលើការបង្រៀនរបស់អ្នក។ ឧទាហរណ៍ មុនដំបូងអ្នកប្រហែលជាពិបាកនឹងនិយាយចេញនូវពាក្យទ្វារមាស ឬលិង្គ។ ការអនុវត្តសាកល្បងជាមួយអ្នកដទៃជាមុន អាចជួយឲ្យអ្នកប្រើប្រាស់ពាក្យទាំងនេះជាមួយក្រុម ហើយអ្នកក៏អាចជួយអ្នកដទៃទៀតផងដែរ។

អ្នកចូលរួមនឹងមិននិយាយដោយបើកចំហរឡើយ លុះត្រាតែពួកគេមានអារម្មណ៍មិនទើសទាល់ និងមានការគោរព។ អ្នកដឹកនាំក្រុមត្រូវជួយធ្វើឲ្យអ្នកចូលរួមមានអារម្មណ៍ថា ពួកគេអាចនិយាយខុស មានការខ្មាសអៀន សើច ស្ងៀមស្ងាត់ និងសួរសំណួរបាន។ អ្នកដឹកនាំក្រុមគួរតែស្តាប់ឲ្យបានច្រើនជាងនិយាយ។

a young woman speaking to another while a third woman encourages her.
ជួយខ្លួនឯង....? ខ្ញុំពិបាកនិយាយណាស់!
សើចចុះ មិនអីទេ! អ្នកមានពេលច្រើនក្នុងការនិយាយ ។
ធ្វើការជាមួយដៃគូដើម្បីទទួលបានការគាំទ្រ

មុននឹងសម្របសម្រួលការពិភាក្សាអំពីសុខភាពផ្លូវភេទ ចូរប្រាប់ដៃគូអំពីសកម្មភាពដែលអ្នកចង់អនុវត្តជាមួយក្រុម។ ចែករំលែកពីគំនិតយោបល់របស់អ្នកលើប្រធានបទនីមួយៗ និងការរំពឹងរបស់អ្នកថាអ្នកចូលរួមនឹងនិយាយ។

នេះជាសំនួរមួយចំនួនសម្រាប់ពិចារណា និងពិភាក្សាជាមួយដៃគូរបស់អ្នក ៖

  • តើខ្ញុំផ្ទាល់មានឥរិយាបថផ្លូវភេទដូចម្តេចខ្លះ?
  • តើឥរិយាបថរបស់អ្នកដទៃបែបណាខ្លះ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍មិនស្រណុកចិត្ត? រកាំចិត្ត?
  • តើអារម្មណ៍ បទពិសោធន៍ និងជំនឿផ្ទាល់ខ្លួនដែលពាក់ព័ន្ធនឹងការរួមភេទ អាចប៉ះពាល់ដល់សមត្ថភាពរបស់ខ្ញុំក្នុងការសម្របសម្រួលការពិភាក្សាយ៉ាងដូចម្តេច?
  • តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីហាមឃាត់ខ្លួនឯងមិនឲ្យយកឥរិយាបថផ្ទាល់ខ្លួន ទៅដាក់គំនាបលើឥរិយាបថផ្លូវភេទរបស់អ្នកដទៃ?
  • តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីជំរុញឲ្យអ្នកដទៃគិតដោយខ្លួនឯង?


ធ្វើការឆ្លុះបញ្ចាំងនិងទទួលយកយោបល់ត្រឡប់ពីដៃគូរបស់អ្នក។ ការដឹកនាំក្រុមពិភាក្សាអំពីចំណូលចិត្តផ្លូវភេទនិងសុខភាពផ្លូវភេទ ក៏ធ្វើឲ្យអ្នកមានឱកាសដើម្បីរៀនសូត្រផងដែរ។ ចូរប្រើឱកាសនេះឲ្យមានប្រយោជន៍សម្រាប់អ្នក! បន្ទាប់ពីការពិភាក្សាបានបញ្ចប់ ចូរអង្គុយជាមួយដៃគូរបស់អ្នក រួចស្តាប់គ្នាទៅវិញទៅមក។ ប្រសិនបើអ្នកមានអារម្មណ៍ខ្មាសអៀនឬភាន់ច្រឡំ នោះវាជាឱកាសដែលអ្នកអាចបង្ហាញវាចេញបាន។

2 women speaking to each other.
ចូរយើងធ្វើការជាមួយគ្នា នៅពេលយើងជជែកជាមួយក្រុម អំពីចំណូលចិត្តផ្លូវភេទ។ យើងអាចជួយគ្នាក្នុងការត្រៀមរៀបចំ ហើយជួយគាំទ្រគ្នាប្រសិនបើការពិភាក្សាជួបការលំបាក។
ល្អណាស់ដែលយើងអាចផ្តោះប្តូរគ្នាបាន។ ខ្ញុំនឹងមានគំនិតនិងសំណួរជាច្រើននៅពេលឯងចប់។

ការចាប់ផ្តើមសន្ទនាអំពីចំណូលចិត្តផ្លូវភេទ

អ្នកចូលរួមអាចនឹងមានភាពខ្មាសអៀនប្រសិនបើកន្លងមកគាត់គិតថាការជជែកពីផ្លូវភេទ គឺជារឿងអាម៉ាស់ ឬមិនសមរម្យ។ នៅសហគមន៍ខ្លះ មានច្បាប់សង្គមដែលហាមឃាត់ស្ត្រីនិងបុរស មិនឲ្យជជែកអំពីប្រធានបទផ្លូវភេទជាមួយគ្នាទេ។ ជារឿយៗ បុរសអាចនិយាយអំពីផ្លូវភេទ និងអាចប្រើភាសាធ្ងន់ៗបាន ប៉ុន្តែគេគិតថាស្ត្រីមិនគួរស្តាប់ពាក្យទាំងនោះ ឬនិយាយពាក្យអស់ទាំងនោះឡើយ។ ជាការសំខាន់គឺស្ត្រីនិងបុរស ទទួលបានព័ត៌មានដូចគ្នា ប៉ុន្តែពួកគេត្រូវចូលរួមក្នុងក្រុមដាច់ដោយឡែកពីគ្នា ដើម្បីពិភាក្សាពីមតិយោបល់របស់ខ្លួន។

HAW Ch4 Page 83-2.png

ការរួមភេទនិងសម្ពន្ធមេត្រី គឺជាបញ្ហាសំខាន់នៅក្នុងជីវិតមនុស្សគ្រប់គ្នា។ ប្រសិនបើក្រុមស្ត្រីមិនមានភាពទើសទាល់ទេ ពួកគេនឹងមានរឿងច្រើនដែលត្រូវនិយាយ!

បង្កើតភាពជឿជាក់ដោយប្រើកិច្ចព្រមព្រៀងនៅក្នុងក្រុមពិភាក្សា

អ្នកចូលរួមនឹងមានការតាំងចិត្តចែករំលែកគំនិតនិងអារម្មណ៍របស់ពួកគេពាក់ព័ន្ធនឹងផ្លូវភេទ ប្រសិនបើពួកគេជឿជាក់លើអ្នករួមក្រុមពិភាក្សា ព្រមទាំងស្តាប់និងឆ្លើយតបប្រកបដោយការគោរព។ ពួកគេក៏ត្រូវការភាពជឿជាក់ដែលថា អ្នករួមក្រុមនឹងមិននិយាយដើមប្រាប់អ្នកដទៃនៅក្រៅក្រុមឡើយ។ ដើម្បីបង្កើតភាពជឿជាក់នៅក្នុងក្រុម ចូរស្នើសុំអ្នកចូលរួម ឲ្យបង្កើតកិច្ចព្រមព្រៀងមួយចំនួននៅពេលចាប់ផ្តើមការប្រជុំ។ អ្នកអាចសរសេរនូវគំនិតរបស់ពួកគេលើក្រដាស រួចបិតលើជញ្ជាំងដើម្បីមើលឡើងវិញពេលចាំបាច់។ បន្ទាប់ពីការប្រជុំ សួរពួកគេថាតើកិច្ចព្រមព្រៀងនោះមានប្រយោជន៍ឬទេ ហើយតើគួរបន្ថែមអ្វីទៀតទេ។

ប្រាកដថាអ្នកគ្រប់គ្នាបានបញ្ចេញយោបល់ ជាពិសេសអ្នកដែលមានអារម្មណ៍អៀនខ្មាស ដូចជាជនពិការ អ្នកមិនចេះអក្សរជាដើម។ កិច្ចព្រមព្រៀងជួយធ្វើឲ្យប្រាកដថា មនុស្សគ្រប់គ្នាត្រូវបានរួមបញ្ចូល និងទទួលបានការគោរព។

a group of women making a list of agreements; 1 woman speaks.
យើងគួរធ្វើកិច្ចសន្យាថានឹងមិននិយាយពីអ្វីដែលបាននិយាយនៅក្នុងក្រុម ប្រាប់អ្នកដទៃទៀតឡើយ។

ខ្សែទូរស័ព្ទ និងកម្មវិធីវិទ្យុ អាចឆ្លើយសំណួរដែលមានលក្ខណៈឯកជន

នៅប្រទេសខ្លះ មានសេវាផ្តល់ព័ត៌មានសុខភាពផ្លូវភេទតាមរយៈទូរស័ព្ទ ដោយប្រើបុគ្គលិកពេញម៉ោងឬអ្នកស្ម័គ្រចិត្ត។ ជាញឹកញាប់ សេវានេះឃើញមាននៅក្នុងការងារបង្ការការរាលដាលនៃមេរោគអេដស៍។ កម្មវិធីវិទ្យុក៏អាចទទួលចូលនូវសំណួរផ្សេងៗ ហើយអាចផ្សព្វផ្សាយទៅដល់អ្នកស្តាប់ជាច្រើននាក់ នូវព័ត៌មាននិងការពិភាក្សាអំពីសុខភាពនិងទំនាក់ទំនងផ្លូវភេទ។

អ្នកមីងស្ទេឡា ជាទីគោរព (Auntie Stella)

a letter that reads: "Dear Auntie Stella, I have a new girlfriend. Must I tell her about my infection?"

លិខិតមិត្តអ្នកអាន មានប្រជាប្រិយជាខ្លាំងនៅក្នុងកាសែតនិងទស្សនាវដ្តី។ អ្នកមានអារម្មណ៍មិនសូវឯកា នៅពេលអាចសាច់រឿងរបស់អ្នកដទៃដែលមានស្ថានភាពដូចអ្នកដែរ។ ហើយនៅពេលនរណាម្នាក់ឆ្លើយតបដោយភាពស្និតស្នាល និងផ្តល់គំនិតល្អៗ នោះអ្នកមានអារម្មណ៍ល្អប្រសើរ និងមានគំនិតវិជ្ជមានខ្លះ។ ឬមួយអ្នកអាចស្គាល់នរណាម្នាក់ដែលមានបញ្ហាស្រដៀងគ្នា រួចអ្នកប្រើប្រាស់ដំបូន្មាននោះដើម្បីជួយទៅគាត់វិញ។ អ្នកមិនចាំបាច់ប្រាប់អ្នកដទៃឲ្យដឹងពីបញ្ហារបស់អ្នកទេ ប៉ុន្តែអ្នកប្រើប្រាស់លិខិតមិត្តអ្នកអាន ដើម្បីនិយាយពីបញ្ហាជាមួយមិត្តភក្តិរបស់អ្នក។

មជ្ឈមណ្ឌលគាំទ្រការបណ្តុះបណ្តាលនិងស្រាវជ្រាវ ( TARSC) នៅក្នុងប្រទេសហ្ស៊ីមបាវេ បានចាប់ផ្តើមគម្រោងមួយដែលមានឈ្មោះថា អ្នកមីងស្ទេឡា (Auntie Stella) ។ គម្រោងនេះប្រើប្រាស់លិខិតផ្តល់ដំបូន្មាន ដើម្បីជួយឲ្យមនុស្សវ័យក្មេងជជែកអំពីអារម្មណ៍ ទំនាក់ទំនង និងសុខភាពផ្លូវភេទរបស់ពួកគេ ក្នុងរបៀបមួយដែលមិនតានតឹង។ សម្ភារៈត្រូវបានផលិតឡើងសម្រាប់ប្រើប្រាស់នៅក្នុងក្រុមតូចៗ ដែលមានតែបុរសឬស្ត្រីដាច់ដោយឡែក ព្រោះរបៀបនេះទើបពួកគេអាចជជែកគ្នាកាន់តែបើកចំហរ។ ជាជាងការប្រាប់មនុស្សវ័យក្មេងពីអ្វីដែលគួរនិងមិនគួរធ្វើ, សម្ភារៈនៃគម្រោង Auntie Stella ជួយឲ្យពួកគេត្រិះរិះពិចារណាអំពីបញ្ហាដែលពួកគេកំពុងប្រឈមទៅវិញ។ សម្ភារៈទាំងនោះក៏ផ្តល់យោបល់អំពីរបៀបដែលពួកគេអាចធ្វើការជាមួយគ្នាផងដែរ ដើម្បីចូលរួមឲ្យកាន់តែខ្លាំងក្នុងការសម្រេចចិត្តរបស់សហគមន៍ដែលប៉ះពាល់ដល់ពួកគេ។

សម្ភារៈក្នុងគម្រោង Auntie Stella រួមមានលិខិតនិងមតិយោបល់ចំនួន ៤០ ដោយមានសំណួរដូចនេះ៖

a woman asking the question below.
“តើខ្ញុំគួរគេងជាមួយគាត់ដែរឬទេ”? “ខ្ញុំត្រូវគេចាប់រំលោភ។ តើខ្ញុំគួរធ្វើដូចម្តេច”?
a woman asking the question above.
a man asking the question below.
“ខ្ញុំផ្ទុកមេរោគអេដស៍។ តើខ្ញុំនឹងស្លាប់ឬ”? “ខ្ញុំស្រឡាញ់ភេទដូចគ្នា។ តើមានមនុស្សស្រឡាញ់ខ្ញុំដែរឬទេ”?
a man asking the question above.
សម្ភារៈនេះត្រូវបានបោះពុម្ពនិងរៀបចំជាកញ្ចប់ ជាមួយនឹងសេចក្តីណែនាំសម្រាប់អ្នកសម្របសម្រួល ហើយអាចរកបាននៅលើគេហទំព័រ Auntie Stella: www.auntiestella.org ។

ពាក្យដែលត្រូវនិយាយអំពីសុខភាពផ្លូវភេទ

ពាក្យមួយចំនួនត្រូវបានហាមឃាត់នៅក្នុងសង្គម ដូចជាពាក្យសម្រាប់ហៅសរីរាង្គផ្លូវភេទ និងពាក្យហៅសកម្មភាពរួមភេទ។ នេះជាល្បែងកំសាន្តមួយសម្រាប់ជួយឲ្យអ្នកចូលរួម អនុវត្តនិយាយពាក្យពាក់ព័ន្ធនឹងផ្លូវភេទ ដែលវាមានសារប្រយោជន៍សម្រាប់ការជជែកអំពីការរួមភេទ។ សកម្មភាពនេះអាចមានភាពងាយស្រួលប្រសិនបើអនុវត្តជាមួយក្រុមស្ត្រីឬបុរសដាច់ដោយឡែក។ វាក៏អាចជាល្បែងដ៏ល្អមួយសម្រាប់លេងនៅពេលចាប់ផ្តើមការប្រជុំ ដើម្បីជាការណែនាំដល់អ្នកចូលរួម។

សកម្មភាព សិចស៊ីប៊ីងហ្គោ

ដើម្បីត្រៀមរៀបចំ ៖

illustration of the below: a word card.

ធ្វើក្រដាសកាតពាក្យ។ រកនឹកពាក្យប្រហែល ១៥ពាក្យ ដែលមនុស្សច្រើនប្រើ ក្នុងពេលជជែកអំពីការរួមភេទ និងសុខភាពផ្លូវភេទ។ សរសេរពាក្យ និងនិយមន័យរបស់ពាក្យនីមួយៗនៅលើក្រដាសតូចមួយ។


ធ្វើក្រដាសកាតប៊ីងហ្គោ។ ធ្វើក្រដាសកាតប៊ីងហ្គោមួយ សម្រាប់មនុស្សម្នាក់ៗ ដោយមានប្រអប់ការេចំនួន៩ (៣ជួរ, ក្នុង១ជួរមាន៣ការេ)។ សរសេរពាក្យមួយនៅក្នុងប្រអប់ការេនីមួយ។ កាតប៊ីងហ្គោគួរមានពាក្យផ្សេងៗគ្នា ហើយពាក្យទាំងនោះតម្រៀបច្របល់លំដាប់គ្នា។

2 different bingo cards with words including "penis," "kiss," "orgasm," and "nipple."


ដើម្បីសម្គាល់លើប្រអប់ការេ អ្នកអាចប្រើប្រាស់ស្លឹកឈើ សណ្តែក ឬដុំថ្ម។


a young woman speaking.
នៅក្នុងក្រុមស្ត្រីរបស់ខ្ញុំ យើងបានរៀបចំល្បែងនេះដោយជ្រើសរើសពាក្យជាមួយគ្នា។ យើងសម្រេចប្រើប្រាស់ពាក្យវិទ្យាសាស្ត្រ។ ប៉ុន្តែក្រុមរបស់អ្នកអាចមានភាពស្និតស្នាលជាង ហើយអាចប្រើភាសាក្រៀមក៏បាន។

ដើម្បីលេងល្បែងនេះ ៖

  1. ចែកក្រដាសកាតប៊ីងហ្គោមួយសន្លឹកឲ្យអ្នកចូលរួមម្នាក់។ ពន្យល់ថាអ្នកនឹងអាននូវនិយមន័យនៃពាក្យមួយ។ ប្រសិនបើពួកគេមានពាក្យនោះនៅលើកាតប៊ីងហ្គោរបស់ខ្លួន នោះគាត់គួរគូសនៅលើប្រអប់ការេនោះ។ នៅពេលពួកគេគូសគ្រប់ប្រអប់ការេទាំងអស់ ពួកគេគួរស្រែកថា “ប៊ីងហ្គោ”!
  2. ច្របល់ក្រដាសកាតពាក្យ។ រើសមួយសន្លឹក រួចអាននិយមន័យ។ អ្នកចូលរួមគួរស្រែកនូវពាក្យដែលកំពុងរៀបរាប់នេះ។ ប្រសិនបើពួកគេមានភាពអៀនខ្មាស អ្នកអាចឲ្យពួកគេនិយាយព្រមគ្នា។ ចំពោះក្រុមខ្លះទៀត វាអាចជាការប្រសើរ ប្រសិនជាសុំឲ្យពួកគេលើកដៃផ្តល់ចម្លើយ។ ប្រាប់ពាក្យដែលត្រឹមត្រូវ រួចឲ្យអ្នកដែលមានពាក្យនោះនៅលើក្រដាសកាត គូសនៅលើប្រអប់ការេនោះ។
  3. in a large group of women, one of them reads from a card while 2 others shout the answer.
    ពាក្យនេះមានន័យថា ប្រើអណ្តាតឬមាត់នៅលើលិង្គរបស់បុរស ឬយោនីរបស់ស្ត្រី ដើម្បីឲ្យមានសម្រើប។
    ការរួមភេទដោយប្រើមាត់!
    ការរួមភេទដោយប្រើមាត់!



  4. អ្នកដែលគូសលើគ្រប់ប្រអប់ការេទាំងអស់មុនគេ រួចស្រែកថា “ប៊ីងហ្គោ” គឺជាអ្នកឈ្នះ។ អ្នកអាចជូនរង្វាន់តិចតួចដល់អ្នកឈ្នះ។


a woman speaking.
ក្រុមស្ត្រីរបស់ខ្ញុំ នឹងមិនរីករាយជាមួយល្បែងបែបនេះឡើយ។ ប៉ុន្តែពួកគេអាចពិភាក្សាពីពាក្យដែលប្រើនៅក្នុងផ្លូវភេទ។ អ៊ីចឹងខ្ញុំនិយាយពាក្យថា “យោនី” ឬ “លិង្គ” រួចសួរពួកគេឲ្យនិយាយពីពាក្យដទៃទៀតដែលមានន័យដូចគ្នា ដែលធ្លាប់ឮគេប្រើ។ ស្ត្រីខ្លះហ៊ានត្រឹមនិយាយខ្សឹបៗនូវពាក្យដែលពួកគាត់ដឹងតែប៉ុណ្ណោះ។


ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ២៧ មិថុនា ២០១៨