Hesperian Health Guides
ជំពូក ៤ ៖ ចំណូលចិត្តផ្លូវភេទ និងសុខភាពផ្លូវភេទ
វិគី ព័ត៌មាន សុខភាព > សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី > ជំពូក ៤ ៖ ចំណូលចិត្តផ្លូវភេទ និងសុខភាពផ្លូវភេទ
នៅពេលអ្នកគិតដល់សុខភាពផ្លូវភេទ ចំណុចដែលអ្នកប្រហែលជានឹកឃើញដំបូងគេគឺសុខភាពបន្តពូជ ឬការជៀសវាងការឆ្លងជំងឺកាមរោគ។ វាជាទិដ្ឋភាពដ៏សំខាន់នៅក្នុងសុខភាពផ្លូវភេទពិតមែន។ ប៉ុន្តែ ចំណូលចិត្តផ្លូវភេទក៏ជាផ្នែកមួយដ៏សំខាន់នៅក្នុងសុខភាពផ្លូវភេទផងដែរ។
ចំពោះស្ត្រីវិញ ដើម្បីទទួលបានសុខភាពផ្លូវភេទល្អ គាត់ត្រូវការលើសពីរាងកាយដែលមានសុខភាពល្អទៅទៀត។ គាត់ត្រូវការផងដែរនូវលទ្ធភាពក្នុងការ ៖
- បង្ហាញពីចំណូលចិត្តផ្លូវភេទរបស់គាត់ ក្នុងរបៀបមួយដែលមិនបង្ខិតបង្ខំ ហើយដែលផ្តល់ភាពសុខស្រួលដល់គាត់។
- ជ្រើសរើសដៃគូរួមភេទ។
- សម្រេចចិត្តថារួមភេទនៅពេលណា និងដោយរបៀបណា។
- សម្រេចចិត្តថាតើត្រូវមានផ្ទៃពោះឬអត់ និងមាននៅពេលណា។
- ការពារខ្លួនគាត់ពីជំងឺកាមរោគ ជាពិសេសមេរោគអេដស៍។
- សេរីភាពពីអំពើហិង្សាផ្លូវភេទ រួមទាំងការរួមភេទបែបបង្ខំ។
សកម្មភាពនៅក្នុងជំពូកនេះ អាចជួយឲ្យអ្នកចូលរួមកាន់តែមានភាពជឿជាក់ក្នុងការជជែកអំពីបញ្ហាផ្លូវភេទ និងពីចំណុចផ្សេងៗទៀតដែលធ្វើឲ្យសម្ពន្ធផ្លូវភេទរបស់ពួកគេកាន់តែមានភាពប្រសើរឡើង។ អ្នកអាចកែសម្រួលសកម្មភាពទាំងនេះដើម្បីឲ្យសក្តិសមទៅនឹងវ័យរបស់អ្នកចូលរួម ត្រូវនឹងយេនឌ័រ ជំនឿ និងប្រពៃណីរបស់អ្នក។