Hesperian Health Guides

ជំពូក ៧ ៖ ការការពារសុខភាពស្ត្រី ដោយប្រើប្រាស់សេវាផែនការគ្រួសារ

វិគី ព័ត៌មាន សុខភាព > សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី > ជំពូក ៧ ៖ ការការពារសុខភាពស្ត្រី ដោយប្រើប្រាស់សេវាផែនការគ្រួសារ

នៅក្នុងជំពូកនេះ ៖


3 families with different numbers of children.


លទ្ធភាពទទួលបានសេវាផែនការគ្រួសារ គឺជាចំណុចសំខាន់ ដើម្បីធ្វើឲ្យសុខភាពស្ត្រីកាន់តែប្រសើរ ហើយវាជាសិទ្ធិរបស់ពួកគេចំពោះបញ្ហាសុខភាព។ ស្ត្រីរឹតតែមានសុខភាពល្អ នៅពេលពួកគេសម្រេចចិត្តដោយខ្លួនឯង នៅពេលណាត្រូវរួមភេទ និងពេលណាត្រូវមានកូន។ ផែនការគ្រួសារ ដោយការពន្យារកំណើត អាចឲ្យស្ត្រីធើ្វការសម្រេចចិត្តទាំងនោះបាន។

ផែនការគ្រួសារ មិនមែនទើបតែមាននោះទេ។ ស្ត្រីតែងតែប្រើវិធីមិនរួមភេទ និងការបំបៅដោះ ដើម្បីបង្ការការមានផ្ទៃពោះ។ ស្ត្រីខ្លះប្រើប្រាស់ចំណេះដឹងអំពីរដូវប្រចាំខែរបស់ពួកគេ និងពេលបង្កកំណើត ដើម្បីបង្ការការមានផ្ទៃពោះ ឬជួយពួកគេឲ្យមានផ្ទៃពោះ។ បច្ចុប្បន្ន មានមធ្យោបាយពន្យារកំណើតខុសប្លែកគ្នាជាច្រើន រួមមានមធ្យោបាយរបាំង ដូចជាស្រោមអនាម័យបុរសឬស្ត្រី មធ្យោបាយប្រើជាតិអ័រម៉ូន ដូចជាថ្នាំគ្រាប់ពន្យារកំណើត ថ្នាំចាក់ពន្យារកំណើត និងកងដាក់ក្រោមស្បែក និងការពន្យារកំណើត អចិន្ត្រៃយ៍។ ការប្រើប្រាស់មធ្យោបាយទាំងនោះ គេហៅថា ការពន្យារកំណើត។



ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ០៥ មករា ២០២៤