Hesperian Health Guides
ការចាប់ផ្តើមនិយាយអំពីផែនការគ្រួសារ
វិគី ព័ត៌មាន សុខភាព > សកម្មភាពដើម្បីសុខភាពរបស់ស្ត្រី > ជំពូក ៧ ៖ ការការពារសុខភាពស្ត្រី ដោយប្រើប្រាស់សេវាផែនការគ្រួសារ > ការចាប់ផ្តើមនិយាយអំពីផែនការគ្រួសារ
មាតិកា
សកម្មភាព
ប្រើរូបភាពដើម្បីពិភាក្សាអំពីផលប្រយោជន៍នៃផែនការគ្រួសារ
ការដាំរុក្ខជាតិទុកចន្លោះពីគ្នា ជាការល្អប្រសើរចំពោះដី និងជួយឲ្យវាឆាប់លូតលាស់ធំ។ វាជារឿងដូចគ្នាផងដែរ ចំពោះមាតា និងកុមារ។ ការទុកចន្លោះកូន ជាការផ្តល់សុខភាពល្អចំពោះគ្រួសារទាំងមូល។ | |
ស្ត្រី និងដៃគូ អាចរីករាយនឹងការួមភេទ ដោយពុំខ្លាចមានផ្ទៃពោះ។ | ការរង់ចាំមានកូន ផ្តល់ឲ្យយុវវ័យមានពេល វេលាសិក្សារៀនសូត្រ។ |
កូនតិច មានន័យថា គ្រប់គ្នាមានអាហារ ច្រើនជាងមុន។ | ពុកម្តាយមានពេលសម្រាក និងជួយអប់រំ កូនចៅ។ |
- បង្ហាញក្រុមអំពីរូបទាំងនេះ ដោយពុំចាំបាច់កាត់ត (អ្នកអាចកែសម្រួលតាមស្ថានភាពជាក់ស្តែងក្នុងតំបន់)។ ចូរឲ្យក្រុមពិភាក្សាអំពីអ្វីដែលសុខភាព ឬផលប្រយោជន៍នៃផែនការគ្រួសារ ដែលរូបភាពតំណាងឲ្យ។
- ពិភាក្សាពីគំនិតរបស់ក្រុម ដោយមានសំណួរដូចជា:
- តើការពន្យារកំណើត ផ្តល់នូវភាពខុសប្លែកអ្វីខ្លះ ចំពោះស្ត្រីវ័យក្មេងដែលនៅសិក្សា? ចំពោះស្ត្រីដែលមាន ការងារធ្វើ និងមើលថែផ្ទះ និងគ្រួសារ?
- តើផែនការគ្រួសារ ផ្តល់នូវភាពខុសប្លែកអ្វីខ្លះ ចំពោះគ្រួសារមួយដែលខិតខំដើម្បីឲ្យមានអាហារគ្រប់គ្រាន់? ឬ រស់នៅកន្លែងតូចចង្អៀត និងពុំមានលទ្ធភាពផ្លាស់ប្តូរទីលំនៅ?
- តើផែនការគ្រួសារ ផ្តល់នូវភាពខុសប្លែកអ្វីខ្លះ ចំពោះការផ្តល់ឲ្យមានលំនៅដ្ឋានសមរម្យ ទឹកស្អាត អនាម័យ និង សាលារៀនសម្រាប់មនុស្សគ្រប់គ្នានៅក្នុងសហគមន៍?
- សូមឲ្យអ្នកចូលរួម គូររូបអំពីផលប្រយោជន៍ផ្សេងទៀត នៃផែនការគ្រួសារ។ ចូរលើកទឹកចិត្តពួកគេឲ្យគិតអំពីរបៀបដែលផែនការគ្រួសារ អាចធ្វើឲ្យមានភាពខុសប្លែកនៅក្នុងជីវិតរបស់ស្ត្រី គ្រួសារគាត់ និងសហគមន៍ទាំងមូល។
ការរួមបញ្ចូលបុរស
បុរសភាគច្រើនចង់បានដៃគូ និងកូនដែលមានសុខភាពល្អ ប៉ុន្តែបុរសខ្លះ អាចនឹងមិនចង់និយាយអំពីផែនការគ្រួសារ ដោយសារពួកគេមិនបានដឹងច្រើនអំពីវា ឬពួកគេអាចបានឮរឿងអវិជ្ជមានច្រើនផងដែរអំពីការពន្យាកំណើត។ ការមានឱកាសក្នុងការនិយាយ និងរៀនអំពីផែនការគ្រួសារ ជួយឲ្យបុរសគោរពការសម្រេចចិត្តរបស់ស្ត្រី អំពីការមានកូន និងលើកទឹកចិត្តឲ្យពួកគេចែករំលែកការទទួលខុសត្រូវ ជាមួយនឹងដៃគូរបស់ពួកគេ ចំពោះការប្រើប្រាស់ការពន្យារកំណើត។ វាក៏អាចជួយឲ្យបុរសនិយាយអំពីរបៀបដែលពួកគេ និងដៃគូរបស់ពួកគេ អាចកាន់តែរីករាយនឹងការរួមភេទ ប្រសិនបើពួកគេមិនព្រួយបារម្ភអំពីការមានផ្ទៃពោះ។
សកម្មភាពបន្ទាប់នេះ មានក្រុមលេងល្បែងមួយ ដើម្បីសម្តែងរឿងរ៉ាវនៃគ្រួសារ ២ ផ្សេងគ្នា និងរបៀបដែលពួកគេរីក ចម្រើន។ នេះជាសកម្មភាពភាពសប្បាយរីករាយមួយ ដែលល្អដើម្បីធ្វើឲ្យបុរសចូលរួមនៅក្នុងការពិភាក្សា។
សកម្មភាព
ការសម្តែង៖ រឿងគ្រួសារពីរ
- គូររូបដែលមានរាងស្មើគ្នាចំនួន២ នៅលើដី ដែលធំល្មមសម្រាប់មនុស្ស ៤នាក់ឈរនៅខាងក្នុង។ ចូរឲ្យក្រុមនេះ ចាត់ទុកថា រូបទាំងនេះគឺជាផ្ទះរបស់បងប្អូនប្រុស ២នាក់។
- ចូរឲ្យអ្នកស្ម័គ្រចិត្តចាត់ទុកថា ពួកគេគឺជាគូស្វាមីភរិយា ចំនួនពីរគូ និងផ្តល់ឈ្មោះឲ្យពួកគេ។ ក្នុងរឿងរបស់យើង ប្តីប្រពន្ធមួយគូគឺ ចូអាន និងរ៉ូសា និងមួយគូទៀតគឺ ភីដ្រូ និងអាល់ម៉ា។ ចូរឲ្យប្តីប្រពន្ធនីមួយៗ ទៅឈរនៅក្នុង “ផ្ទះ” ណាមួយ។ ចូរពន្យល់ថា បងប្អូនប្រុសទាំងពីរ បានរៀបការនៅក្នុងថ្ងៃតែមួយ។ ចូរលេងតន្ត្រី និងសុំឲ្យគូស្វាមីភរិយាទាំងនេះរាំនៅក្នុងផ្ទះរបស់ពួកគេ ដើម្បីអបអរសាទរ !
ចូអាន និងរ៉ូសាភីដ្រូ និងអាល់ម៉ា
- ឥឡូវនេះ ចូរប្រាប់រឿងរបស់គ្រួសារនីមួយៗ មានការរីកចម្រើន ដោយមានអ្នកស្ម័គ្រចិត្តដើរតួធ្វើជាកូន។ ឧទាហរណ៍:
ប្តីប្រពន្ធនីមួយៗ មានទារកមួយ បន្ទាប់ពីឆ្នាំដំបូងនៃអាពាហ៍ពិពាហ៍ពួកគេ ហើយទារកទាំងពីរជាស្រី។ ( ចូរឲ្យ អ្នកស្ម័គ្រចិត្ត២នាក់ ទៅសម្តែងជាតួទារក ហើយឈរនៅខាងក្នុងផ្ទះ។ អ្នកអាចជូនតុក្កតាឬប្រដាប់ក្មេងលេងដល់ទារកទាំងពីរ )
នៅខួបអាពាហ៍ពិពាហ៍លើកទី៦ ពួកគេមានគម្រោងរៀបចំកម្មវិធីជប់លៀងជុំគ្នា។ (អ្នកអាចផ្តល់ជូនគ្រួសារនីមួយៗនូវនំបុ័ងមួយដើម ហើយឲ្យពួកគេចែកគ្នា )
ចូអាន និង រ៉ូសា បាននិយាយអំពីការមានកូនថែមទៀត និងបានសម្រេចចិត្តថា ពួកគេចង់រង់ចាំសិន។ ពួកគេបានទៅគ្លីនិក ដើម្បីសួរអំពីការពន្យារកំណើត។ បុគ្គលិកសុខាភិបាលបានពន្យល់អំពីមធ្យោបាយផែនការគ្រួសារ ផ្សេងៗគ្នា ដែល ផ្តល់ជូននៅគ្លីនិក និងឆ្លើយសំណួររបស់ចូអាន និង រ៉ូសា អំពី មធ្យោបាយផ្សេងទៀត ដូចជាការយល់ដឹងអំពីការបង្កកំណើត។ ចូអាន និង រ៉ូសា បានសម្រេចចិត្តថា រ៉ូសានឹងទទួលការចាក់ថ្នាំ រៀងរាល់ ៣ខែម្តង ដើម្បីបង្ការការមានផ្ទៃពោះ។ រ៉ូសា បានទៅធ្វើការក្រៅម៉ោង ខណៈពេលដែលម្តាយនាងបានជួយមើលថែទារកនោះ។
អាល់ម៉ា និង ភីដ្រូ បានសម្រេចចិត្តមិនប្រើប្រាស់មធ្យោបាយពន្យារកំណើត បន្ទាប់ពីទារកពួកគេប្រសូតមក។ ពួកគេជឿថាការមានកូនជាព្រះហឫទ័យរបស់ព្រះ ហើយភីដ្រូសង្ឃឹមថា នឹងមានកូនប្រុសមួយក្នុងពេលឆាប់ៗ។ ពួកគេទាំងពីរចង់ឲ្យអាល់ម៉ាមើលថែទារកនោះ គ្រប់ពេលវេលា។ ដូច្នេះនាងមិនមានការងារទទួលបានកម្រៃទេ។ មួយឆ្នាំក្រោយមក ភីដ្រូ និង អាល់ម៉ា មានទារកមួយទៀត ជាស្រី។ (ចូរឲ្យអ្នកស្ម័គ្រចិត្តម្នាក់បោះជំហានចូលផ្ទះ អាល់ម៉ា និង ភីដ្រូ ជាទារកលេខ)
ភីដ្រូ និង អាល់ម៉ា មានកូនមួយទៀត នៅឆ្នាំក្រោយ ហើយលើកនេះ ជាក្មេងប្រុស។ (ចូរឲ្យអ្នកស្ម័គ្រចិត្តម្នាក់ទៀតបោះជំហានចូលទៅក្នុងផ្ទះរបស់អាល់ម៉ា និង ភីដ្រូ ជាទារកលេខ៣ )
ដោយមានកូន៣នាក់ក្រោមអាយុ៣ឆ្នាំរួចហើយ អាល់ម៉ាមិនចង់បានកូនទៀតទេ។ ប៉ុន្តែនាងមានការភ័យខ្លាចក្នុងការពិភាក្សាជាមួយភីដ្រូ។ នៅឆ្នាំទី៥នៃអាពាហ៍ពិពាហ៍របស់ពួកគេ នាងនិងភីដ្រូមានកូនមួយទៀត។ (ចូរឲ្យអ្នកស្ម័គ្រចិត្តម្នាក់ទៀតបោះជំហានចូលទៅក្នុងផ្ទះរបស់អាល់ម៉ា និង ភីដ្រូ ជាទារកលេខ៤ )
ចូអាន និង រ៉ូសាសម្រេចចិត្តមានកូនមួយទៀត នៅពេលកូនដំបូងពួកគេមានអាយុ៣ឆ្នាំ។ (ចូរឲ្យអ្នកស្ម័គ្រចិត្តម្នាក់ទៀតបោះជំហានចូលទៅក្នុងផ្ទះរបស់ចូអាន និង រ៉ូសា ជាទារកទី២ )
នៅឆ្នាំទី៦នៃអាពាហ៍ពិពាហ៍របស់ពួកគេ ភីដ្រូ និងអាល់ម៉ាមានកូនមួយទៀត។ (ចូរឲ្យអ្នកស្ម័គ្រចិត្តម្នាក់ទៀតបោះជំហានចូលទៅក្នុងផ្ទះរបស់អាល់ម៉ា និង ភីដ្រូ ជាទារកលេខ៥ )
- នៅពេលការសម្តែងរឿងត្រូវបានបញ្ចប់ អ្នកអាចដឹកនាំការពិភាក្សាជាក្រុម អំពីគំនិតយោបល់អំពីការពន្យារ កំណើត ឬអំពីទំហំគ្រួសារ និងអ្វីដែលជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់មនុស្ស។ ខាងក្រោមនេះ ជាសំណួរ ដែលអ្នកអាចសួរ :
- ហេតុអ្វីមនុស្សមួយចំនួនចង់បានគ្រួសារធំ ហើយមួយចំនួនទៀតចង់បានកូន១ឬ២នាក់ប៉ុណ្ណោះ?
- តើនរណាជាអ្នកសម្រេចចិត្ត នៅពេលណា និងត្រូវមានកូនប៉ុន្មាននាក់? តើការសម្រេចចិត្តនេះប៉ះពាល់ដល់ស្ត្រីយ៉ាងដូចម្តេច? តើវាប៉ះពាល់ដល់បុរសយ៉ាងដូចម្តេច?
- តើមនុស្សមានអារម្មណ៍យ៉ាងណានៅពេលមានកូនប្រុស ឬស្រី? តើអាកប្បកិរិយារបស់មនុស្សអំពីភេទ ប៉ះពាល់ការសម្រេចចិត្តរបស់ពួកគេអំពីការមានកូន យ៉ាងដូចម្តេច?
- តើទំហំគ្រួសារប៉ះពាល់ដល់សមត្ថភាពរបស់គ្រួសារ ក្នុងការផ្គត់ផ្គង់អាហារឲ្យបានគ្រប់គ្រាន់ និងធានា ថាកូនទាំងអស់ចម្រើនវ័យធំឡើងប្រកបដោយសុខភាពល្អ យ៉ាងដូចម្តេច?
- ជាការសន្និដ្ឋាន អ្នកអាចស្នើសុំឲ្យក្រុមផ្តល់យោបល់អំពីរបៀបដែលផែនការគ្រួសារអាចផ្តល់លទ្ធភាពឲ្យស្ត្រី និង គូស្វាមីភរិយាសម្រេចចិត្ត នៅពេលណា និងត្រូវមានកូនប៉ុន្មាននាក់?
គូស្វាមីភរិយាត្រូវនិយាយអំពីវា
ពិភាក្សាជាមួយដៃគូអំពីការប្រើប្រាស់មធ្យោបាយពន្យារកំណើត ជារឿងងាយស្រួល ប្រសិនបើស្ត្រីអនុវត្ត ដោយប្រើប្រាស់ ការសម្តែងតួ។ ការដែលឲ្យស្ត្រីដើរតួជាបុរស ធើ្វឲ្យសកម្មភាពនេះកាន់តែសប្បាយរីករាយ។
សកម្មភាព
អនុវត្តនិយាយអំពីការពន្យារកំណើត
- ដំបូង ចូរឲ្យក្រុមគិតអំពីមូលហេតុប្លែកៗគ្នាដែលបុរសអាចមិនចង់ពិភាក្សាអំពីការពន្យារកំណើត ឬអ្វីដែលពួកគេ អាចនឹងនិយាយអំពីការមិនប្រើប្រាស់ផែនការគ្រួសារ។
- បន្ទាប់មក ចូរឲ្យស្ត្រីពីរបីគូរៀបចំសម្តែងតួ ដែលស្ត្រីនិយាយអំពីបំណងប្រាថ្នារបស់នាងក្នុងការប្រើប្រាស់ការ ពន្យារកំណើត និងព្យាយាមបញ្ចុះបញ្ចូលបុរសឲ្យសហការគ្នា។
បុរសម្នាក់មានកូនកាន់តែច្រើន កាន់តែមានគេគោរព!ប៉ុន្តែ កូនតិចមានន័យថា មានអាហារកាន់តែច្រើនសម្រាប់កូនម្នាក់ៗ។
- បន្ទាប់ពីការសម្តែងតួនីមួយៗ ចូរឲ្យស្ត្រីដែលអង្គុយមើល គិតថាទំនាស់មួយណា ដែលមានប្រយោជន៍ខ្លាំងជាង គេ។ តើមានទំនាស់ណាផ្សេងទៀត ដែលពួកគេអាចគិតអំពី ដើម្បីបញ្ចុះបញ្ចូលបុរស? ខាងក្រោមនេះ ជា ឧទាហរណ៍ :
- ការរួមភេទកាន់តែប្រសើរ បើខ្ញុំមិនបារម្ភរឿងមានផ្ទៃពោះ។
- បើយើងរង់ចាំមានកូនមួយទៀត ខ្ញុំនឹងមានលទ្ធភាពបរិច្ចាគកាន់តែច្រើនចំពោះគ្រួសារ។
- បើខ្ញុំមានផ្ទៃពោះពេលនេះ អ្នកនឹងត្រូវឈប់រៀន និងធ្វើការពេញម៉ោង។
- អ្នកពុំត្រូវការកូនច្រើន ដើម្បីមានមោទនភាពនោះទេ ចូរគិតអំពីថាតើអ្នកមានមោទនភាពយ៉ាងណា នៅពេលកូនរបស់អ្នកទទួលបានការផ្គត់ផ្គង់ល្អប្រសើរនៅក្នុងលោកនេះ ដោយសារយើងមានលទ្ធ ភាពបញ្ជូនពួកគេទៅសាលារៀន។
- មានកូនជារៀងរាល់ឆ្នាំ នឹងធ្វើឲ្យខ្ញុំចាស់មុនអាយុ។ តើវាមិនល្អទេឬសម្រាប់ខ្ញុំ ដែលនៅរឹងមាំ និងមានសុខភាពល្អ?
ក្រុមស្រី្តផ្លាស់ប្តូរគំនិតបុរសនៅនេប៉ាល់
ស្ត្រីនៅនេប៉ាល់ បានបង្កើតសមាគមក្រុមសកម្មភាព ជាកន្លែងដែលពួកគេជួបជុំគ្នាដើម្បីពិភាក្សាអំពីសុខភាពពួកគេ និងស្វែងរកដំណោះស្រាយចំពោះបញ្ហាសមាគម។ ពួកគេជួយគ្នាកែលម្អជំនាញអាន និងសរសេរ ហើយពួកគេបានបង្កើត កម្មវិធីសន្សំប្រាក់ ដើម្បីឲ្យស្ត្រីអាចទទួលបានប្រាក់កម្ចី នៅពេលគ្រួសារពួកគេត្រូវការប្រាក់ សម្រាប់ចំណាយលើការព្យា បាលជំងឺ និងភាពអាសន្នអន្ធក្រផ្សេងៗ។ បុរសបានគាំទ្រក្រុមទាំងនេះ ពីព្រោះពួកគេមើលឃើញថា ជួយដល់ស្ត្រីផ្តល់ ផលប្រយោជន៍ដល់គ្រួសារទាំងមូល។
ស្ត្រីក៏ចាប់ផ្តើមរៀនអំពីផែនការគ្រួសារ ហើយមិនយូរមិនឆាប់ បុរសមួយចំនួនក៏និយាយអំពីផលប្រយោជន៍នៃការ ទុកចន្លោះកូន ជាមួយបុរសដទៃទៀត នៅកន្លែងជួបជុំគ្នា ដូចជាហាងកាហ្វេ ពិធីបុណ្យ និងស្តុបរថយន្តក្រុង។ ខណៈ ពាក្យសំដីអំពីស្រោមអនាម័យ និងការទុកចន្លោះកូន រីកសាយភាយ វាក្លាយជារឿងធម្មតា និងអាចទទួលយកបាន សម្រាប់ស្ត្រី ក្នុងការរៀបចំផែនការគ្រួសារ ជាមួយស្វាមីពួកគេ។
តម្រូវការរបស់មនុស្សពេញវ័យចំពោះការពន្យារកំណើត
មនុស្សពេញវ័យមានបញ្ហាប្រឈមនៅពេលចង់បង្ការការមានផ្ទៃពោះដែលមិនស្របតាមបំណង។ ស្ត្រីវ័យក្មេងតែងតែ មានសម្ពាធក្នុងការរួមភេទ ឬមានកូនមុនពេលពួកគេត្រៀមខ្លួន។ ស្ត្រីវ័យក្មេងខ្លះត្រៀមខ្លួនរួមភេទ ប៉ុន្តែមិនទាន់ត្រៀម ខ្លួនក្លាយជាមាតានៅឡើយ។ មនុស្សពេញវ័យតែងតែមិនអាចទទួលបានការពន្យារកំណើតនៅពេលពួកគេត្រូវការ។ ហើយវាជារឿងលំបាកសម្រាប់ស្ត្រីវ័យក្មេងដែលទទូចឲ្យដៃគូពួកគេប្រើប្រាស់ស្រោមអនាម័យ។
ឳពុកម្តាយតែងតែមានការលំបាកក្នុងការនិយាយជាមួយកូនស្រីពួកគេអំពីការរួមភេទ ការមានផ្ទៃពោះ និងការពន្យារកំណើត។ ជំនឿខាងសាសនាឬវប្បធម៌ដែលមិនយល់ស្របឲ្យស្ត្រីមិនទាន់រៀបការមានផ្ទៃពោះ ក៏ជារឿងលំបាក សម្រាប់ស្ត្រីវ័យក្មេងរៀនសូត្រអំពីវិធីបង្ការការមានផ្ទៃពោះ។ ប៉ុន្តែការនិយាយជាមួយមនុស្សពេញវ័យជាចំហអំពីផែនការ គ្រួសារមិនមែនជម្រុញពួកគេឲ្យរួមភេទ មុនពេលត្រៀមខ្លួននោះទេ។ ជំនួសមកវិញ ការសន្ទនាទាំងនេះអាចជួយបង្កើន ទំនុកចិត្ត ការគោរព និងការយោគយល់គ្នាទៅវិញទៅមក។ ការយល់ដឹងអំពីផែនការគ្រួសារផ្តល់ឲ្យស្ត្រីវ័យក្មេងកាន់តែ មានទំនុកចិត្តនៅក្នុងទំនាក់ទំនងពួកគេ និងគ្រប់គ្រងលើជីវិតពួកគេផ្ទាល់។ សម្រាប់គំនិតបន្ថែម សូមមើល ជំពូកទី៤ : ការរួមភេទ និងសុខភាពផ្លូវភេទ។
សកម្មភាពដែលលើកទឹកចិត្តការសន្ទនារវាងយុវជន និងមនុស្សពេញវ័យ អាចនាំមកនូវដំណោះស្រាយក្នុងការជួយបង្ការការមានផ្ទៃពោះមុនពេល និងមិនស្របតាមបំណង។
សកម្មភាព
កែវត្រីជួយយុវជន និងមនុស្សពេញវ័យនិយាយអំពីការពន្យារកំណើត
សកម្មភាពកែវត្រី អាចជាវិធីល្អមួយសម្រាប់យុវជន និងមនុស្សពេញវ័យស្តាប់ពីកង្វល់ និងមតិយោបល់របស់គ្នាទៅវិញទៅមក។
អ្នកអាចសម្របសកម្មភាព, កែវត្រីអំពីបទពិសោធន៍កំណើត។ ឧទាហរណ៍ ចូរចាប់ ផ្តើមដោយមានក្រុមស្ត្រីក្មេងៗមួយ ក្រុមចំរុះមានបុរសនិងស្ត្រីក្មេងៗមួយ អង្គុយជាមួយគ្នានៅក្នុងរង្វង់មួយ ជាមួយនឹងក្រុមមនុស្សពេញវ័យមួយ អង្គុយក្នុងរង្វង់ជុំវិញពួកគេ។- ចូរឲ្យយុវជននៅក្នុងរង្វង់ឲ្យនិយាយអំពីហេតុអ្វីបានជាការទៅរកការពន្យារកំណើត មានសារៈសំខាន់សម្រាប់សុខភាពស្ត្រីវ័យក្មេង នាពេលបច្ចុប្បន្ន និងពេលអនាគត។ ចូរលើកទឹកចិត្តពួកគេ ដើម្បីពិភាក្សាពីបទពិសោធន៍ ពួកគេ (ឬ បទពិសោធន៍របស់យុវជនផ្សេងទៀត) និងការលំបាកណាមួយនៅក្នុងការព្យាយាមដើម្បីទទួលបាន និងប្រើប្រាស់ផែនការគ្រួសារ។
- បន្ទាប់មក ចូរឲ្យមនុស្សពេញវ័យនិយាយអំពីអ្វីដែលពួកគេបានឮ។ ចូរផ្តល់ឱកាសដល់ពួកគេ ដើម្បីសួរយុវជននិងឲ្យយុវជនឆ្លើយតប។
- មួយសន្ទុះក្រោយមក ចូរឲ្យក្រុមផ្លាស់ប្តូរទីកន្លែង ហើយឲ្យមនុស្សពេញវ័យនិយាយអំពីបទពិសោធន៍ពួកគេ និង ការលំបាកណាមួយនៅក្នុងការព្យាយាមដើម្បីប្រើប្រាស់ផែនការគ្រួសារ។
- ចូរឲ្យយុវជននិយាយអំពីអ្វីដែលពួកគេបានឮ និងផ្តល់ឱកាសដល់ពួកគេមួយ ដើម្បីសួរសំណួរទៅកាន់មនុស្សពេញវ័យ។
- ជាការសន្និដ្ឋាន ចូរឲ្យសួរសំណួរទៅក្រុមនីមួយៗ ដែលនឹងជួយឲ្យពួកគេឆ្លុះបញ្ចាំងពីបទពិសោធន៍ទៅវិញទៅមក។ តើពួកគេបានរៀនអ្វីខ្លះ ដែលពួកគេមិនបានដឹងពីមុន? តើក្រុមទាំងពីរមានអ្វីខ្លះដែលដូចគ្នា? តើភាពខុសគ្នារវាងការទៅរក និងការប្រើប្រាស់ផែនការគ្រួសារមានអ្វីខ្លះ?
ការលើកកម្ពស់សេវាដែលរាក់ទាក់យុវជន
ដើម្បីធ្វើឲ្យសេវាសុខភាពកាន់តែជិតស្និទ្ធនឹងយុវជន អ្នកអាចបង្កើនភាពដូចគ្នា ដែលស្ត្រី និងបុរសវ័យក្មេង នឹងទទួលបាន ព័ត៌មានអំពីការពន្យាកំណើត សុខភាពផ្លូវភេទ និងការការពារជំងឺកាមរោគ។
ជាឧទាហរណ៍ អ្នកអាច :
|
|
យុវជនទំនងជានឹងប្រើសេវាណាដែលត្រូវនឹងចំណាប់អារម្មណ៍និងតម្រូវការរបស់ពួកគេ ស្ថិតនៅទីតាំងដែលពួកគេចូលចិត្ត និងបម្រើក្នុងម៉ោងដែលពួកគេទំនេរភាគច្រើន។ |
ជំរុញឲ្យយុវជនចូលរួមនិង ដឹកនាំសកម្មភាព និងព្រឹត្តិការណ៍។ ជាឧទាហរណ៍ ក្រុមយុវជនមួយ អាចរៀបចំការរាំ ឬការរើសសំរាម ដើម្បីឲ្យយុវជនជួបជុំគ្នានៅក្នុងមួយសកម្មភាពសប្បាយរីករាយ ក៏ជាកន្លែងដែលសេវាសុខភាព អាចនឹងមានផផងដែរ។ យុវជនមានគំនិតល្អៗនិងកម្លាំងថាមពលច្រើន។ ពួកគេអាចលើកឡើងនូវគំនិតគួរឲ្យភ្ញាក់ផ្អើល ចំពោះមនុស្សពេញវ័យ ប៉ុន្តែជាការពិតពួកគេនឹងត្រូវឈោងចាប់យុវជនជាច្រើនទៀត។ មានគំនិតជាច្រើនសម្រាប់សេវាជិតស្និទ្ធនឹង យុវជន នៅក្នុង ជំពូកទី៤ : ការរួមភេទ និងសុខភាពផ្លូវភេទ និង ជំពូកទី៥ : ការបង្ការការឆ្លងជំងឺកាមរោគ។
សកម្មភាពដូចខាងក្រោមនេះអាចជួយជំរុញដល់ការពិភាក្សារវាងយុវជននិងមនុស្សពេញវ័យ អំពីតម្រូវការរបស់មនុស្សពេញវ័យ និងឧបសគ្គដែលត្រូវគិតគូរ។ បន្ទាប់មក ចូរស្រមៃពីការផ្លាស់ប្តូរសម្រាប់សេវាសុខភាព ដើម្បីបំពេញតម្រូវការ របស់យុវជនទាំងអស់។
សកម្មភាព
ឆ្លងទន្លេទៅរកសុខភាព
- បង្កើតទន្លេមួយនៅក្នុងការស្រមើលស្រមៃនៅចន្លោះកណ្តាល ជាកន្លែងដែលអ្នកជួបជុំគ្នា ដោយប្រើប្រាស់ដុំថ្ម ខ្សែពួរ ឬក្រណាត់មួយដុំ។ ចូរឲ្យយុវជនអង្គុយនៅផ្នែកម្ខាងនៃទន្លេ និងមនុស្សពេញវ័យ ទៅអង្គុយនៅផ្នែកម្ខាងទៀត។ ចូរឲ្យអ្នករាល់គ្នាគិតអំពី ហេតុអ្វីបានជាមនុស្សវ័យជំទង់ត្រូវការសេវាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជពេញលេញ រួមបញ្ចូលទាំងការទៅរកសេវាបង្ការការមានផ្ទៃពោះ និងសេវាការរំលូតកូន ហើយនិងការប្រតិព័ទ្ធ ក្នុងផ្លូវភេទ និងជម្រើសជីវិត ព្រមទាំងហេតុអ្វីបានជាទន្លេនេះខ័ណ្ឌចែកមនុស្សពេញវ័យ និងយុវជន។
យើងមានរាងកាយជាស្ត្រី ប៉ុន្តែយើងមិនចង់មានផ្ទៃពោះទេ។ យើងត្រូវការចង់ដឹងពីវិធី ថែរក្សាខ្លួនយើងក្នុងនាមជាស្ត្រី។យើងចង់មានលទ្ធភាពនិយាយជាមួយមនុស្ស ចាស់ដែលនឹងមិនវិនិច្ឆ័យយើង។ យើងត្រូវការ ព័ត៌មាន និងចម្លើយត្រង់ៗចំពោះសំណួរយើង។គ្មាននរណាបានប្រាប់យើងពីវិធីនិយាយ អំពីរឿងទាំងនេះជាមួយយុវជន។ ខ្ញុំមិនទាំង ដឹងថា វាស្របច្បាប់ឬអត់។មានហានិភ័យជាច្រើនសព្វថ្ងៃនេះ ខ្ញុំមិនដឹង ថាត្រូវប្រាប់អ្វីខ្លះដល់កូនខ្ញុំនោះទេ។
- ចូរចង្អុលបង្ហាញថា ការទទួលបានសេវាសុខភាពអាចជួយសង្គ្រោះជីវិតស្ត្រីវ័យក្មេង ប៉ុន្តែពេលខ្លះទទួលបានការថែទាំសុខភាព អាចមានការលំបាក ដូចដែលឆ្លងកាត់ទន្លេខ្លាំងមួយ។ ពេលខ្លះ មនុស្សពេញវ័យ ត្រូវបោះខ្សែ សង្គ្រោះ ដើម្បីជួយយុវជនឲ្យឆ្លងកាត់បាន។
ចូរឲ្យក្រុមគិតអំពីឧបសគ្គ ឬហេតុផលហេតុអ្វីបានជាយុវជនមិនអាច ឬនឹងមិនអាចទៅកាន់មណ្ឌលសុខភាព ដើម្បីទទួលបានសេវាសុខភាពផ្លូវភេទ ដូចជាការពន្យារកំណើត ស្រោម អនាម័យ ឬការធ្វើតេស្តរកជំងឺកាមរោគ។ ចំពោះឧបសគ្គនីមួយៗ ចូរសួរ " ប៉ុន្តែហេតុអ្វី? " ដើម្បីលើកទឹកចិត្តឲ្យក្រុមនេះគិតអំពីឧបសគ្គជាច្រើនទៀត។គ្មានសេវាតេស្ត រកជំងឺកាមរោគ ឥតគិតថ្លៃត្រូវការការអនុញ្ញាត ពីឪពុកម្តាយគ្មានភាពឯកជនគ្មានសេវាបន្ទាប់ពីម៉ោងរៀនយុវជនពុំដឹងថា ពួកគេមានសិទ្ធិបន្តពូជ - នៅពេលដែលឧបសគ្គទាំងអស់ ត្រូវបានសរសេរនៅលើកាត ចូរបង្កើត២ក្រុម ហើយផ្តល់កាតពាក់កណ្តាលទៅក្រុមនីមួយ។ ពេលនេះ ក្រុមទាំងនេះគួរលាយបញ្ចូលគ្នារវាង មនុស្សពេញវ័យនិងយុវជន ដោយប្រមូលផ្តុំគ្នា នៅផ្នែកម្ខាងនៃទន្លេក្នុងក្តីស្រមៃនេះ។
- ចូរឲ្យក្រុមមួយអានកាតឧបសគ្គរបស់ខ្លួនមួយឲ្យខ្លាំងៗ ទៅកាន់ក្រុមនៅផ្នែកម្ខាងទៀតនៃទន្លេនេះ។ ក្រុមផ្សេងទៀតត្រូវស្វែងរកដំណោះស្រាយ ឬ " ខ្សែសង្គ្រោះ "។ នោះពេលពួកគេមានដំណោះស្រាយល្អ ពួកគេត្រូវប្រាប់ ហើយប្រសិនបើក្រុមផ្សេងទៀតយល់ស្របថា វានឹងដោះស្រាយបញ្ហាបាន ពេលនោះពួកគេអាចបោះគ្រាប់បាល់នៃអំបោះមួយឆ្លងកាត់ទន្លេ ទៅក្រុមផ្សេងទៀត។ ក្រុមនៅផ្នែកម្ខាងនៃទន្លេ ផ្លាស់ប្តូរវេនគ្នាអានពីឧបសគ្គ និងស្វែងរកដំណោះស្រាយ។ មនុស្សគ្រប់គ្នាដែលបាននិយាយ កាន់អំបោះរបស់ពួកគេ។ នៅពេលដែលល្បែងនេះ បញ្ចប់ អំបោះនឹងឆ្លងទន្លេត្រឡប់ចុះឡើងដូចជាសំណាញ់ ឬស្ពាន!
ខណៈក្រុមទាំងនេះបង្ហាញដំណោះស្រាយ អ្នកអាចសរសេរវានៅក្រដាសមួយផ្ទាំងធំ ដែលមនុស្សគ្រប់គ្នាអាច មើលឃើញ។ - នៅពេលដំណោះស្រាយ សម្រាប់កាតឧបសគ្គទាំងអស់ ត្រូវបានបង្ហាញ ចូរស្នើសុំគំនិតថ្មីៗទៀត សម្រាប់ដំណោះស្រាយ។ បន្ទាប់មកបានទើបដល់ទីបញ្ចប់។ ចូរឲ្យអ្នករាល់គ្នាឆ្លុះបញ្ចាំងពីអត្ថន័យនៃស្ពាន ដែលកំពុងត្រូវបានបង្កើតឡើងនេះ។
- បន្ទាប់មកចូរឲ្យក្រុមទាំងមូលពិភាក្សាអំពីអ្វីដែលត្រូវការ ដែលយុវជនអាចប្រើប្រាស់សេវាទាំងអស់នៅមណ្ឌលសុខភាព។ ចូរពិនិត្យឡើងវិញនូ ដំណោះស្រាយផ្សេងៗគ្នា និងផ្តល់ពេលឲ្យក្រុមពិភាក្សាថាដំណោះស្រាយមួយណាដែលល្អបំផុត ឬត្រូវការជាចាំបាច់។ ចូរលើកទឹកចិត្តទាំងមនុស្សពេញវ័យនិងយុវជនឲ្យគិតអំពីវិធីដែលពួកគេអាចយកទៅធ្វើ សកម្មភាពសម្រាប់ការផ្លាស់ប្តូរ។