Hesperian Health Guides

មធ្យោបាយបង្ការការមានផ្ទៃពោះ

នៅក្នុងជំពូកនេះ ៖

ស្ត្រីដែលចង់ការពារកុំឲ្យមានផ្ទៃពោះ អាចធ្វើការសម្រេចចិត្តបានល្អប្រសើរអំពីការប្រើប្រាស់ការពន្យារកំណើត នៅពេលដែលពួកគេអាចជ្រើសរើសពីមធ្យាបាយជាច្រើន។ ពួកគេក៏ត្រូវការព័ត៌មានត្រឹមត្រូវនិងច្បាស់លាស់អំពីរបៀបប្រើប្រាស់ មធ្យោបាយនីមួយៗ ហើយមធ្យោបាយនីមួយៗបង្ការការមានផ្ទៃពោះបានល្អកម្រិតណា ប្រសិនបើប្រើប្រាស់បានត្រឹម ត្រូវ។ បុរសក៏កាន់តែគាំទ្រផែនការគ្រួសារ នៅពេលពួកគយល់ដឹងអំពីមធ្យោបាយផ្សេងៗគ្នានិងរបៀបប្រើប្រាស់ពួកវា។

ដើម្បីប្រើមធ្យោបាយពន្យារកំណើតឲ្យបានត្រឹមត្រូវ ទាំងស្ត្រីនិងបុរស ត្រូវការយល់ដឹងអំពីរាងកាយពួកគេ និងចំណូលចិត្ត ផ្លូវភេទពួកគេ។ ជំហានដំបូង គឺត្រូវបានរៀនអំពីរបៀបដែលប្រដាប់ភេទរបស់ស្ត្រី និងបុរសធ្វើការ របៀបដែលការបង្កកំណើតរបស់ស្ត្រីទាក់ទងទៅនឹងឈាមរដូវប្រចាំខែ និងតើមានអ្វីកើតឡើងក្នុងអំឡុងពេលរួមភេទ។ សម្រាប់ព័ត៌មានបន្ថែម សូមមើលជំពូកទី៤ : ការរួមភេទនិងសុខភាពផ្លូវភេទ និងជំពូកទី៤ នៃ សៀវភៅទីណាដែលស្រ្តីគ្មានវេជ្ជបណ្ឌិត

HAW Ch7 Page 190-1.png

ស្ត្រីណាដែលចាប់ផ្តើមមានឈាមរដូវប្រចាំខែ អាចប្រើប្រាស់ការពន្យាកំណើតបាន។ ស្ត្រីផ្សេងគ្នាចូលចិត្តមធ្យោបាយផ្សេងគ្នា សម្រាប់ហេតុផលផ្សេងគ្នា នៅពេលផ្សេងគ្នានៅក្នុងជីវិតពួកគេ។ ឧទាហរណ៍ ស្ត្រីម្នាក់អាចចូលចិត្តមធ្យោបាយ មួយនៅពេលដែលនាងនៅក្មេង និងមុនពេលដែលនាងមានកូន។ មធ្យោបាយផ្សេងទៀត អំឡុងពេលដែលនាង"ទុក ចន្លោះ " កូនដែលនាងចង់មាន ហើយនិងមធ្យោបាយមួយផ្សេងទៀត នៅពេលដែលនាងបានសម្រេចចិត្តមិនចង់មានកូនតទៅទៀត។

ជាអកុសល ស្ត្រីជាច្រើនមានមិនអាចបង្ការការមានផ្ទៃពោះ នៅពេលដែលពួកគេចង់នោះទេ ព្រោះថាពួកគេមិនមានព័ត៌មានត្រឹមត្រូវអំពីផែនការគ្រួសារ ឬពួកគេមិនអាចទទួលបានសេវាដែលផ្តល់នូវមធ្យោបាយនៃការពន្យាកំណើត។

មធ្យោបាយផ្សេងគ្នាសម្រាប់តម្រូវការផ្សេងគ្នា

មធ្យោបាយផែនការគ្រួសារដែលល្អបំផុត គឺជាមធ្យោបាយដែលមានប្រសិទ្ធភាព និងជាមធ្យោបាយដែលស្ត្រីម្នាក់មានផាសុខភាពបំផុតក្នុងការប្រើប្រាស់។ ព័ត៌មាននៅលើ៤ទំព័របន្ទាប់នេះ បង្ហាញពីប្រភេទផ្សេងៗគ្នានៃមធ្យោបាយ ដើម្បីជួយស្ត្រីម្នាក់សម្រេចចិត្តថាមួយណាអាចនឹងល្អបំផុតសម្រាប់នាង។

មធ្យោបាយពន្យាកំណើតទាំងអស់កាន់តែមានប្រសិទ្ធិភាព នៅពេលពួកវាត្រូវបានប្រើប្រាស់ត្រឹមត្រូវគ្រប់ពេល ដែលស្ត្រី ចង់បង្ការការមានផ្ទៃពោះ។ នេះអាចមានន័យថា ការប្រើប្រាស់ស្រោមអនាម័យត្រឹមត្រូវរាល់ពេលដែលនាងរួមភេទ ឬតែង តែលេបថ្នាំ នៅពេលដូចគ្នាជារៀងរាល់ថ្ងៃ។ បុគ្គលិកសុខាភិបាលដែលមានបទពិសោធន៍ អាចជួយដល់ស្ត្រីឲ្យសម្រេចចិត្តថា មធ្យោបាយមួយណាដែលត្រូវប្រើប្រាស់។

Dមធ្យោបាយផ្សេងគ្នាបង្ការការមានផ្ទៃពោះ ក្នុងរបៀបផ្សេងគ្នា


មធ្យោបាយរបាំង រារាំងទឹកកាមរបស់បុរសពីការឈានទៅដល់ពងជីវិតរបស់ស្ត្រី។ មធ្យោបាយទាំងនេះគឺត្រូវបានប្រើប្រាស់រាល់ពេលដែលស្ត្រីរួមភេទ។ ពួកគេមិនបានបង្កឲ្យមានការផ្លាស់ប្តូរណាមួយនៅក្នុងការបង្កកំណើតរបស់ស្ត្រី ឬឈាមរដូវប្រចាំខែនោះទេ។

ស្រោមអនាម័យ គឺជាមធ្យោបាយតែមួយគត់ ដែលបង្ការទាំងការមានផ្ទៃពោះ និងការពារពីជំងឺកាមរោគ រួមទាំងមេរោគ អេដស៍។ អ្នកអាចផ្សំស្រោមអនាម័យជាមួយនឹងអរម៉ូន ឬមធ្យោបាយមានប្រសិទ្ធិភាពផ្សេងៗទៀតនៃការពន្យាកំណើត។

មធ្យោបាយរបាំង
មធ្យោបាយផែនការគ្រួសារ ការពារពីការមានផ្ទៃពោះ ព័ត៌មានសំខាន់ផ្សេងៗ
ស្រោមអនាម័យសម្រាប់បុរស
FPChart-1.png
ល្អ មានប្រសិទ្ធភាពបំផុតនៅពេលប្រើប្រាស់ជាមួយសារធាតុសម្លាប់មេជីវិតឈ្មោល និងទឹករំអិល។ មានស្ទើរគ្រប់ទីកន្លែងដោយតម្លៃទាប ឬឥតគិតថ្លៃ។
ស្រោមអនាម័យសម្រាប់ស្ត្រី
FPChart-2.png
ល្អ ហាមប្រើប្រាស់ជាមួយស្រោមអនាម័យបុរស
ដ្យ៉ាហ្វ្រាម, គម្របមាត់ស្បូន
HAW Ch7 Page 191-3.png
ល្អ មានប្រសិទ្ធភាពបំផុតនៅពេលប្រើប្រាស់ជាមួយសារធាតុសម្លាប់មេជីវិតឈ្មោល។ ប្រសិទ្ធភាពនៅពេលប្រើប្រាស់ទំហំត្រឹមត្រូវប៉ុណ្ណោះ។ តម្រូវឲ្យ មានបុគ្គលិកសុខាភិបាលពិនិត្យ។ ការប្រើប្រាស់ ជាប្រចាំ នឹងតម្រូវឲ្យផ្លាស់ប្តូរបន្ទាប់ពីរយៈពេល ប្រហែល៥ឆ្នាំ។


មធ្យោបាយប្រើជាតិអ័រម៉ូន បញ្ឈប់អូវែរបស់ស្ត្រីជាបណ្តោះអាសន្នពីការបញ្ចេញពងជីវិត។ នៅពេលដែលស្ត្រីឈប់ប្រើប្រាស់មធ្យោបាយអ័រម៉ូន អូវែររបស់នាងនឹងផលិតពងជីវិតម្តងទៀត ហើយនាងអាចមានផ្ទៃពោះបាន លុះត្រាតែនាងចាប់ផ្តើមប្រើប្រាស់មធ្យោបាយផ្សេងទៀត។ មធ្យោបាយប្រើជាតិអរម៉ូន អាចជួយដល់ការធ្លាក់ឈាមរដូវពុំទៀងទាត់ និងការឈឺចាប់នៅពេលធ្លាក់ឈាមរដូវរបស់ស្ត្រី។ ចូរពិភាក្សាជាមួយបុគ្គលិកសុខាភិបាលដែលមានបទពិសោធន៍អំពីរបៀបប្រើប្រាស់ឲ្យបានត្រឹមត្រូវ និងផលរំខានដែលអាចកើតមាន។

<tr"> </tr>
មធ្យោបាយប្រើជាតិអ័រម៉ូន
មធ្យោបាយផែនការគ្រួសារ ការពារពីការមានផ្ទៃពោះ ព័ត៌មានសំខាន់ផ្សេងៗ
កងដាក់ក្រោមស្បែក
FPChart-6.png
ល្អបំផុត មានប្រសិទ្ធភាពពី៣ទៅ៥ឆ្នាំ។ ត្រូវបញ្ចូល និងដកចេញ ដោយបុគ្គលិកសុខាភិបាលដែលបានទទួល ការហ្វឹកហ្វឺន។
ថ្នាំចាក់ពន្យារកំណើត
HAW Ch7 Page 191-5.png
ល្អណាស់ មានប្រសិទ្ធភាព១, ២ ឬ៣ខែ អាស្រ័យលើប្រភេទ
ថ្នាំលេបពន្យារកំណើត
HAW Ch7 Page 191-6.png
ល្អណាស់ មានប្រសិទ្ធភាពបំផុតនៅពេលលេប១គ្រាប់ជារៀងរាល់ថ្ងៃនៅពេលដូចគ្នាមិនរំលងគ្រាប់ណាមួយ។


កងដាក់ក្នុងស្បូន គឺជាឧបករណ៍ប្លាស្ទិចតូចមួយដែល បានបញ្ចូលនៅក្នុងស្បូនរបស់ស្ត្រី។ កងដាក់ក្នុងស្បូនបងា្ករមេជីវិតឈ្មោលរបស់បុរសពីបង្កកំណើតជាមួយពងជីវិតរបស់ស្ត្រី។ កងដាក់ក្នុងស្បូន អាចនៅនឹងកន្លែងបានរាប់សិបឆ្នាំ។ នៅពេលដែលវាត្រូវបានដកចេញ ស្ត្រីនឹងមានលទ្ធភាពមានផ្ទៃពោះ។

កងដាក់ក្នុងស្បូន
មធ្យោបាយផែនការគ្រួសារ ការពារពីការមានផ្ទៃពោះ ព័ត៌មានសំខាន់ផ្សេងៗ
កងដាក់ក្នុងស្បូន
FPChart-7.png
ល្អបំផុត មានប្រសិទ្ធភាពពី៥ទៅ១២ឆ្នាំ អាស្រ័យលើប្រភេទ។ ត្រូវបញ្ចូល និងដកចេញ ដោយបុគ្គលិកសុខាភិបាលដែលបានទទួលការហ្វឹកហ្វឺនជាពិសេស។


ការពន្យារកំណើតអចិន្ត្រៃយ៍ គឺជាការវះកាត់ដែលធ្វើមិនឲ្យពងជីវិតរបស់ស្ត្រីក្នុងការបង្កកំណើតជាមួយមេជីវិតឈ្មោល របស់បុរស។ ការវះកាត់សម្រាប់បុរស គេហៅថា “ការវះចងបំពង់មេជីវិតឈ្មោល”។ ការវះកាត់សម្រាប់ស្ត្រី គេហៅថា "ការវះចងដៃស្បូន"។

ការពន្យារកំណើតអចិន្ត្រៃយ៍
មធ្យោបាយផែនការគ្រួសារ ការពារពីការមានផ្ទៃពោះ ព័ត៌មានសំខាន់ផ្សេងៗ
ការវះចង់បំពង់មេជីវិតឈ្មោល
FPChart-11.png
ល្អបំផុត ត្រី ឬបុរស នឹងមិនអាចមានកូនបន្ទាប់ពីការវះកាត់នេះ ប៉ុន្តែការវះកាត់នេះមិនប៉ះពាល់ដល់ចំណូលចិត្តផ្លូវភេទ ការត្រេកត្រអាល ឬសមត្ថភាពក្នុងការរួមភេទរបស់បុរស ឬស្ត្រីនោះទេ។
ការវះចងដៃស្បូន
FPChart-12.png
ល្អបំផុត


មធ្យោបាយធម្មជាតិ គឺជាវិធី នៃការចៀសវាងការរួមភេទ (លិង្គដាក់ចូលទ្វារមាស) នៅពេលស្ត្រី អាចបង្កកំណើត។ ការរួមភេទ ដោយមិនបញ្ចូលលិង្គក្នុងទ្វារមាស តែងតែបង្ការការមានផ្ទៃពោះ។

មធ្យោបាយធម្មជាតិ
មធ្យោបាយផែនការគ្រួសារ ការពារពីការមានផ្ទៃពោះ ព័ត៌មានសំខាន់ផ្សេងៗ
ការរួមភេទ ដោយមិនបញ្ចូលលិង្គក្នុងទ្វារមាស
FPChart-8.png
ល្អបំផុត ការប៉ះពាល់ផ្លូវភេទកម្រនឹងចម្លងជំងឺកាមរោគណាស់។ ការរួមភេទតាមមាត់ មិនងាយចម្លងជំងឺកាមរោគទេ។ ការរួមភេទតាមរន្ធគូថងាយនឹងចម្លងមេរោគអេដស៍ និង ជំងឺកាមរោគដទៃទៀត។ ចូរប្រើប្រាស់ស្រោមអនាម័យ ជានិច្ចនៅពេលរួមភេទតាមរន្ធគូថ។
ការបំបៅដោះ (រយៈពេល៦ខែដំបូង ប៉ុណ្ណោះ)
FPChart-9.png
ល្អណាស់ ដើម្បីប្រើប្រាស់វិធីនេះ ស្ត្រីត្រូវតែបំបៅដោះតែមួយមុខ មិនផ្តល់សូម្បីតែទឹក សម្រាប់រយៈពេល៦ខែដំបូង ហើយការធ្លាក់ឈាមរដូវប្រចាំខែ មិនទាន់មាននៅឡើយ។
ការយល់ដឹងអំពីការបង្កកំណើត
FPChart-10.png
ល្អ ស្ត្រីត្រូវដឹងថានៅពេលណានាងបង្កកំណើត ហើយនាង មិនត្រូវរួមភេទដោយដាក់បញ្ចូលលិង្គ អំឡុងពេលបង្ក កំណើត។ ស្ត្រីខ្លះប្រើប្រាស់ស្រោមអនាម័យ ឬដ្យ៉ាហ្វ្រាម (គម្របមាត់ស្បូន) នៅពេលបង្កកំណើត ជំនួសឲ្យការបញ្ចៀសការរួមភេទ។
ការដកចេញ
FPChart-13.png
តិចបំផុត អាចជាការលំបាកក្នុងការធ្វើឲ្យមានប្រសិទ្ធិភាព។ សូម្បីតែបុរសដកចេញ សារធាតុរាវមួយចំនួនចេញពីលិង្គ អាចចូលក្នុងទ្វារមាសក្នុងពេលរួមភេទ ដែលអាច បណ្តាលឲ្យមានផ្ទៃពោះបាន។


នេះជាឧទាហរណ៍នៃស្ថានភាព និងមធ្យោបាយដែលអាចនឹងចូលចិត្ត:



pairs of women speaking, followed by suggestions for each of them.
ខ្ញុំចង់មានការធ្លាក់ឈាមរដូវប្រចាំខែដដែល។
ខ្ញុំមិនចង់ធ្វើអ្វីដដែលៗ ជារៀងរាល់ថ្ងៃ។
អ្នកអាចនឹងចូលចិត្ត: មធ្យោបាយរបាំង, កងដាក់ក្នុងស្បូន

អ្នកអាចនឹងចៀសវាង: កងដាក់ក្រោមស្បែក, ថ្នាំចាក់ពន្យារកំណើត
អ្នកអាចនឹងចូលចិត្ត: កងដាក់ក្រោមស្បែក, ថ្នាំចាក់ពន្យារកំណើត, កងដាក់ក្នុងស្បូន

អ្នកអាចនឹងចៀសវាង: ថ្នាំលេបពន្យារកំណើត, មធ្យោបាយធម្មជាតិ
HAW Ch7 Page 193-2.png
ខ្ញុំមិនចង់ឲ្យឳពុកម្តាយខ្ញុំដឹងថា ខ្ញុំកំពុងប្រើការពន្យារកំណើត។
ខ្ញុំមិនចង់ដាក់អ្វីមួយក្នុងទ្វារមាស ឬស្បូនរបស់ខ្ញុំ។
អ្នកអាចនឹងចូលចិត្ត: ថ្នាំចាក់ពន្យារកំណើត, មធ្យោបាយរបាំង

អ្នកអាចនឹងចៀសវាង: ថ្នាំលេបពន្យារកំណើត, កងដាក់ក្រោមស្បែក
អ្នកអាចនឹងចូលចិត្ត: មធ្យោបាយប្រើជាតិអ័រម៉ូន, ស្រោម អនាម័យបុរស, មធ្យោបាយធម្មជាតិ

អ្នកអាចនឹងចៀសវាង: ដ្យ៉ាហ្វ្រាម(គម្របមាត់ស្បូន), ស្រោមអនាម័យស្ត្រី, កងដាក់ក្នុងស្បូន
HAW Ch7 Page 193-3.png
ខ្ញុំចង់រួមភេទពេលណាក៏បាន ដោយគ្មានការរំខាន។
ខ្ញុំមិនចង់មានកូនទៀតទេ។
អ្នកអាចនឹងចូលចិត្ត: មធ្យោបាយប្រើជាតិអ័រម៉ូន, កងដាក់ក្នុងស្បូន

អ្នកអាចនឹងចៀសវាង: មធ្យោបាយរបាំង, មធ្យោបាយ ធម្មជាតិ
អ្នកអាចនឹងចូលចិត្ត: ការវះចងដៃស្បូន, កងដាក់ក្រោមស្បែក, ថ្នាំចាក់ពន្យារកំណើត, កងដាក់ក្នុងស្បូន

អ្នកអាចនឹងចៀសវាង: មធ្យោបាយធម្មជាតិ, មធ្យោបាយរបាំង, ថ្នាំលេបពន្យារកំណើត


HAW Ch7 Page 193-4.png
ខ្ញុំចង់មានកូនអំឡុងពេល១ឆ្នាំ។
ខ្ញុំគិតថាដៃគូរបស់ខ្ញុំរួមភេទជាមួយអ្នកដទៃ និងអាចចម្លងជំងឺកាមរោគមកខ្ញុំ។
អ្នកអាចនឹងចូលចិត្ត: មធ្យោបាយរបាំង, ថ្នាំលេបពន្យារកំណើត, មធ្យោបាយធម្មជាតិ

អ្នកអាចនឹងចៀសវាង: កងដាក់ក្រោមស្បែក, ថ្នាំចាក់ពន្យារកំណើត, កងដាក់ក្នុងស្បូន, ការវះចងដៃស្បូន
អ្នកអាចនឹងចូលចិត្ត: ស្រោមអនាម័យបុរស ឬស្ត្រី

អ្នកអាចនឹងចៀសវាង: ចៀសវាងការរូមភេទដោយមិនប្រើ ស្រោមអនាម័យ
HAW Ch7 Page 194-1.png
ខ្ញុំកំពុងបំបៅដោះកូន។ ខ្ញុំមិនចង់មានកូនមួយទៀតទេ ក្នុងរយៈពេលយ៉ាងតិច២ឆ្នាំ។
ដៃគូខ្ញុំមិនចង់ពាក់ព័ន្ធនឹងការប្រើប្រាស់មធ្យោបាយពន្យារកំណើត។
= អ្នកអាចនឹងចូលចិត្ត: ស្រោមអនាម័យបុរស ឬស្ត្រី, ដ្យ៉ាហ្វ្រាម(គម្របមាត់ស្បូន), កងដាក់ក្រោមស្បែក, កងដាក់ក្នុងស្បូន, ថ្នាំលេប(គ្រាប់តូច)ពន្យារកំណើត, ថ្នាំចាក់ Progestin ប៉ុណ្ណោះ។

អ្នកអាចនឹងចៀសវាង: ថ្នាំលេបបញ្ចូលគ្នា, ថ្នាំចាក់រហូត ដល់ទារកមានអាយុ៦ខែ, ឬមានឈាមរដូវប្រចាំខែវិញ
អ្នកអាចនឹងចូលចិត្ត: ស្រោមអនាម័យស្ត្រី, ដ្យ៉ាហ្វ្រាម(គម្របមាត់ស្បូន), មធ្យោបាយប្រើជាតិអ័រម៉ូន, កងដាក់ក្នុងស្បូន

អ្នកអាចនឹងចៀសវាង: ស្រោមអនាម័យបុរស, មធ្យោបាយធម្មជាតិ

មធ្យោបាយពន្យារកំណើតបន្ទាន់

ស្ត្រីអាចប្រើប្រាស់មធ្យោបាយការពន្យារកំណើតបន្ទាន់ (គេហៅផងដែរថា ផែនការបេ) ដើម្បីបង្ការការមានផ្ទៃពោះក្រោយពីការរួមភេទដោយមិនប្រើប្រាស់មធ្យោបាយពន្យាកំណើត ឬប្រើប្រាស់មធ្យោបាយ មិនបានត្រឹមត្រូវ។ ឧទាហរណ៍ មធ្យោបាយការពន្យារកំណើតបន្ទាន់ អាចធ្វើបានត្រូវបានប្រើប្រាស់ ប្រសិនបើកញ្ចប់ស្រោមអនាម័យមានរន្ធតូចមួយ ឬ រហែក ដែលអាចនឹងខូចស្រោមអនាម័យ។ ឬស្រោមអនាម័យ បានដាច់រលាត់ ក្នុងពេលរួមភេទ។ ឬស្ត្រីភ្លេចលេបថ្នាំពន្យារកំណើតរបស់នាងអស់រយៈពេលច្រើនជាងមួយថ្ងៃ។

ផែនការបេ គឺជាថ្នាំលេបពន្យារកំណើតស្ថិតក្នុងប្រភេទអ័រម៉ូនដូចគ្នា ដែលមានកម្រិតដូសខ្ពស់ ដែលត្រូវលេបភ្លាមៗរយៈពេលដល់៥ថ្ងៃ បន្ទាប់ពីការរួមភេទ។ វាក៏អាចត្រូវបានលេបក្នុងចំនួនជាក់លាក់នៃប្រភេទនៃថ្នាំលេបពន្យារកំណើតជាទៀងទាត់មួយចំនួន ប្រសិនបើផែនការបេ គឺមិនអាចរកបាន។ មធ្យោបាយពន្យារកំណើតបន្ទាន់ផ្សេងទៀត គឺដាក់កងក្នុងស្បូន ដែលត្រូវបានបញ្ចូលដោយបុគ្គលិកសុខាភិបាលទទួលការបណ្តុះបណ្តាលយ៉ាងពិសេស ក្នុងរយៈពេល៥ថ្ងៃ បន្ទាប់ពីការរួមភេទ។

ស្ត្រីទាំងអស់គួរតែយល់ដឹងអំពីមធ្យោបាយពន្យារកំណើតបន្ទាន់ និងអាចប្រើប្រាស់វា ប្រសិនបើពួកគេត្រូវការ។ ស្ត្រីជាច្រើន ជាពិសេសយុវជន មានសម្ពាធ ឬបង្ខំឲ្យរួមភេទ ដោយគ្មានការការយល់ព្រម ឬប្រភេទនៃផែនការណាមួយ។ មធ្យោបាយពន្យារកំណើតបន្ទាន់ ក៏អាចជួយស្ត្រីបងា្ករការមានផ្ទៃពោះ បន្ទាប់ពីត្រូវបានចាប់រំលោភសេពសន្ថវៈ។ ជាអកុសល ព័ត៌មានអំពីមធ្យោបាយការពន្យារកំណើតបន្ទាន់ មិនមាននៅកន្លែងជាច្រើន។ ប្រសិនបើ ព័ត៌មានអំពីមធ្យោបាយពន្យារកំណើតបន្ទាន់ មិនត្រូវបានគេស្គាល់ នៅក្នុងសហគមន៍របស់អ្នក , សូមពិគ្រោះជាមួយនឹងបុគ្គលិកសុខាភិបាល គ្រូបង្រៀន និងអ្នកដឹកនាំសហគមន៍ ដែលមានចំណាប់អារម្មណ៍ក្នុងការបង្ការការមានផ្ទៃពោះមិនសមតាមបំណង ជាពិសេសក្នុងចំណោមយុវជន។

សម្រាប់ព័ត៌មានបន្ថែមអំពីមធ្យោបាយពន្យារកំណើតបន្ទាន់ សូមមើលធនធានផ្សេងទៀត និង ជំពូកទី១៣ : ផែនការគ្រួសារ ក្នុងសៀវភៅ ទីណាស្ត្រីគ្មានវេជ្ជបណ្ឌិត

a woman speaking.
យើងបានធ្វើផែនការសកម្មភាពមួយ ដើម្បីធ្វើឲ្យប្រាកដថា ស្ត្រីទាំងអស់នៅក្នុង សហគមន៍ និងបុគ្គលិកសុខាភិបាលដែលអាចព្យាបាលលើស្ត្រី បន្ទាប់ពីការរំលោភសេពសន្ថវៈ ដឹងពីរបៀបប្រើថ្នាំលេបពន្យារកំណើតជាទៀងទាត់ ដោយសុវត្ថិភាព សម្រាប់មធ្យោបាយរពន្យារកំណើតបន្ទាន់។

ការពិត និងជំនឿអំពីផែនការគ្រួសារ

ជំនឿ ពាក្យចចាមអារ៉ាម ឬព័ត៌មានមិនពិត អំពីប្រភេទមួយចំនួននៃការពន្យាកំណើតអាចធ្វើឲ្យមនុស្សភ័យខ្លាចជាខ្លាំង ក្នុងការសាកល្បង បើទោះបីជាពួកគេចង់ក៏ដោយ។ មនុស្សត្រូវការព័ត៌មានត្រឹមត្រូវ ដើម្បីពួកគេអាចជ្រើសរើសយកមធ្យោបាយមួយនិងប្រើប្រាស់វាជាមួយនឹងទំនុកចិត្ត។ អ្នកអាចប្រើឧទាហរណ៍ដូច លើទំព័រនេះ ដើម្បីបង្កើតការសម្តែង ការដើរតួ ឬល្បែងកម្សាន្ត ដែលជួយមនុស្សស្វែងរកការពិតពីពាក្យចចាមអារ៉ាមដែលពួកគេបានឮ។

ជំនឿ៖ មនុស្សមួយចំនួននិយាយថា ថ្នាំលេបពន្យារកំណើតធ្វើឲ្យស្ត្រីឈឺ។
ការពិត៖ ស្ត្រីជាច្រើនមិនដែលមានអារម្មណ៍ឈឺ ដោយសារតែថ្នាំលេបពន្យាកំណើតនោះទេ ប៉ុន្តែស្ត្រីមួយចំនួនឈឺ ក្បាល ឬមានអារម្មណ៍ភ័យខ្លាច នៅពេលពួកគេចាប់ផ្ដើមលេបថ្នាំដំបូង។ អារម្មណ៍នេះជាធម្មតានឹងបាត់ទៅវិញ បន្ទាប់ពីលេបថ្នាំបាន២ខែ។ ស្ត្រីអាចផ្លាស់ប្តូរទៅប្រើថ្នាំលេបប្រភេទផ្សេងទៀត ដែលមិនបង្កឲ្យមានអារម្មណ៍នៃជំងឺណាមួយ។
ជំនឿ ៖ មនុស្សមួយចំនួនបាននិយាយថា មធ្យោបាយផែនការគ្រួសារធ្វើឲ្យស្ត្រីមិនអាច ឬមិនមានលទ្ធភាពអាចមានផ្ទៃពោះបានទៅថ្ងៃក្រោយ បន្ទាប់ពីពួកគេបញ្ឈប់ការប្រើប្រាស់វា។

ការពិត៖ មធ្យោបាយផែនការគ្រួសារតែមួយគត់ ដែលធ្វើឲ្យស្ត្រី មិនអាចមានផ្ទៃពោះជាអចិន្ត្រៃយ៍ គឺការវះកាត់ "បិទបំពង់" ឬយកស្បូនចេញ។ ស្ត្រីភាគច្រើនអាចមានផ្ទៃពោះ បន្ទាប់ពីពួកគេបញ្ឈប់ការប្រើការពន្យារកំណើតប្រភេទណាមួយ។ ស្ត្រីមួយចំនួនប្រហែលជាមិនអាចមានបង្កកំណើតរយៈពេលពីរបីខែបន្ទាប់ពីពួកគេ បញ្ឈប់ការប្រើមធ្យោបាយប្រើជាតិអ័រម៉ូន។

ជំនឿ ៖ មនុស្សមួយចំនួននិយាយថាស្ត្រីមិនអាចមានផ្ទៃពោះ អំឡុងពេលមានរដូវ។

ការពិត៖ ស្ត្រីអាចមានផ្ទៃពោះនៅពេលណាមួយ អំឡុងពេលវដ្តរដូវប្រចាំខែពួកគេ ជាពិសេសប្រសិនបើរដូវរបស់ពួកគេមិនបានកើតឡើងជាទៀងទាត់រៀងរាល់២៨ថ្ងៃ។

ជំនឿ ៖ មនុស្សមួយចំនួននិយាយថាការដុសលាងទ្វារមាស ការងូតទឹកក្តៅភ្លាមៗ បន្ទាប់ពីការរួមភេទ ឬរួមភេទដោយឈរ អាចបង្ការការមានផ្ទៃពោះ។

ការពិត៖ វិធីទាំងនេះ មិនអាចបង្ការការមានផ្ទៃពោះបាននោះទេ។
ជំនឿ ៖ មនុស្សមួយចំនួននិយាយថាជាការវះចង់បំពង់មេជីវិតឈ្មោល ធ្វើឲ្យបុរសទន់ខ្សោយ និងមិនអាចផ្គាប់ចិត្ត ដៃគូរបស់គាត់បាន នៅពេលពួកគេរួមភេទ។
ការពិត ៖ ការវះចង់បំពង់មេជីវិតឈ្មោល រារាំងបុរសពីការបញ្ចេញមេជីវិតឈ្មោលប៉ុណ្ណោះ។ វាមិនប៉ះពាល់អារម្មណ៍ ឬសមត្ថភាពរួមភេទរបស់គាត់ឡើយ។

វិធីរីករាយក្នុងការចែករំលែកព័ត៌មានអំពីផែនការគ្រួសារ

ក្រុមពិភាក្សាអំពីមធ្យោបាយពន្យាកំណើតអាចជួយឲ្យមនុស្សគ្រប់រូបបានយល់អំពីមធ្យោបាយមួយណា ដែលអាចនឹងល្អ បំផុតសម្រាប់ស្ត្រីទៅតាមស្ថានភាពខុសគ្នា។ ជួនកាល គ្រាន់តែពិភាក្សាគ្នាមធ្យោបាយផ្សេងគ្នានៅក្នុងក្រុមដែលរួមមានយុវជន ចាស់ទុំឬម្តាយក្មេក ជួយយកឈ្នះលើឧបសគ្គធម្មតាក្នុងការប្រើប្រាស់ផែនការគ្រួសារ។

2 women having a conversation.
ប្រសិនបើស្ត្រីមានភាពប្រាកដថានាងមិនចង់មានកូនទៀត តើនាងអាចប្រើកងដាក់ក្នុងស្បូនបានដែរឬទេ? វាមានរយៈពេលយូរ។ ឬនាងអាចទទួលការវះកាត់។
ខ្ញុំបានឮថា វាមានភាពងាយស្រួលជាងដែលឲ្យបុរសទទួលការវះកាត់។

សកម្មភាពមួយចំនួនដូចជា សិចស៊ីប៊ីងហ្គោ អាចជួយឲ្យមនុស្សមានអារម្មណ៍កាន់តែល្អក្នុងការនិយាយអំពីផែនការគ្រួសារជាក្រុម។

ការបង្ហាញមធ្យោបាយផ្សេងគ្នា

a group of women looking at and touching birth control items on a table.

វិធីមួយក្នុងការរៀនអំពីការពន្យារកំណើត គឺការអញ្ជើញបុគ្គលិកសុខាភិបាល ដើម្បីបង្ហាញពីមធ្យោបាយផ្សេងៗគ្នា ដែលមាននៅក្នុងសហគមន៍របស់អ្នក។ មនុស្សគ្រប់គ្នាអាចធ្វើមើលនិងវត្ថុផ្សេងៗគ្នា និងចែករំលែកនូវអ្វីដែលពួកគេដឹងអំពីវត្ថុ នីមួយៗ និងពីតួនាទីរបស់វា។ បុគ្គលិកសុខាភិបាលអាចនិយាយអំពីរបៀបដែលមធ្យោបាយនីមួយៗធ្វើការបង្ការការមានផ្ទៃពោះ និងអាចឆ្លើយសំណួរបាន។ បុគ្គលិកសុខាភិបាល ក៏អាចសួរក្រុម ឲ្យគិតអំពីប្រភេទនៃផែនការគ្រួសារមួយណា អាចនឹងល្អបំផុតចំពោះស្ថានភាពពិសេសណាមួយ។

សម្រាប់ព័ត៌មានដែលអាចទុកចិត្តអំពីមធ្យោបាយផែនការគ្រួសារ សូមមើលធនធានផ្សេងទៀត និងសៀវភៅទីណាដែលស្រ្តីគ្មានវេជ្ជបណ្ឌិត ក្នុងសៀវភៅទីណាស្ត្រីគ្មានវេជ្ជបណ្ឌិត។

ល្បែងក្តារបន្ទះ

ល្បែងក្តារបន្ទះ អាចជាវិធីរីករាយសម្រាប់ក្រុម ដើម្បីពិភាក្សាអំពីទាំងការពិតអំពីមធ្យោបាយពន្យារកំណើត និងហេតុផលដែលស្ត្រីផ្សេងគ្នាអាចនឹងចូលចិត្តមធ្យោបាយផ្សេងគ្នា។ ការពិភាក្សាដែលកើតឡើង ក្នុងល្បែងក្តារបន្ទះនេះ នឹងជួយក្រុម:

  • ធ្វើការសាកល្បងនូវអ្វីដែលពួកគេដឹងអំពីមធ្យោបាយផែនការគ្រួសារផ្សេងៗគ្នា។
  • ស្វែងរកនូវមូលហេតុដែលស្ត្រីអាចចូលចិត្តមធ្យោបាយផ្សេងៗគ្នា។
  • អនុវត្តការផ្តល់ដំបូន្មានដល់ស្ត្រីអំពីជម្រើសនៃការពន្យារកំណើត។
  • ស្វែងរកឲ្យឃើញនូវអ្វីដែលស្ត្រីចង់រៀនបន្ថែមទៀត។

សកម្មភាព ល្បែងក្តារបន្ទះអំពីផែនការគ្រួសារ

ការរៀបចំ
ល្បែងក្តារបន្ទះនៅលើ ២ទំព័របន្ទាប់ បង្ហាញពីឧទាហរណ៍ នៃសំណួរអំពីការពិតនៃសុខភាព និងសំណួរពិភាក្សា។ នៅពេលដែលអ្នកបង្កើតសំណួរអំពីការពិតនៃសុខភាពផ្ទាល់ ចូរប្រាកដថា រួមបញ្ចូលជំនឿនិងការយល់ច្រឡំដែលមានជាទូទៅនៅក្នុងសហគមន៍របស់អ្នក (សូមមើល ការពិត និងជំនឿអំពីផែនការគ្រួសារ សម្រាប់ជាគំនិត)។

illustration of the below: 2 women speaking while playing the game.
ចុះបើ ហ្សូហៀមិនចង់រង់ចាំរហូតដល់ហាយ៉ាត់រៀនចប់ មុនពេលដែលពួកគេមានកូនមួយ?
អញ្ចឹង បងប្អូនជីដូនមួយខ្ញុំបានប្រើផែនការគ្រួសារដោយមិនបានប្រាប់ប្តី នាង! ហាយ៉ាត់អាចប្រើថ្នាំចាក់ ឬកងដាក់ក្រោមស្បែក ហើយគ្មានអ្នកណានឹងដឹងទេ។

ការលេង

នៅពេលក្រុម ឬអ្នកលេង មកដល់សំណួរពិភាក្សាមួយ (សម្គាល់ដោយ "?"), ចូរឲ្យពួកគេសំណូមពរទៅក្រុមទាំងមូលនូវដំណោះស្រាយ ១ ឬ ២ ចំពោះស្ថានភាពនៅលើកាត ហើយបន្ទាប់មកពន្យល់ពីមូលហេតុដែលពួកគេគិតថា ដំណោះស្រាយមួយ អាចល្អជាងដំណោះស្រាយដទៃទៀត។ ចូរអញ្ជើញអ្នកដទៃនៅក្នុងក្រុម ដើម្បីធ្វើសំណូមពរផងដែរ។ នៅពេលពួកគេមកដល់សំណួរការពិតមួយ (សម្គាល់ដោយ "✓") ចូរឲ្យពួកគេឆ្លើយហើយសួរអ្នកដទៃទៀតថា ពួកគេយល់ស្របឬទេ។

បន្ទាប់ពីបានលេងល្បែងក្តារបន្ទះ ចូរអញ្ជើញអ្នកលេង ដើម្បីនិយាយអំពីអ្វីដែលពួកគេបានរៀនពីសកម្មភាពនេះ។ ចូរសួរថាតើមានសំណួរផ្សេងទៀតដែលទាក់ទងទៅនឹងការពន្យាកំណើត ដែលក្រុមនេះនឹងចង់ពិភាក្សា ឬរៀនសូត្របន្ថែមទៀតអំពីដែរឬទេ។ ចូរប្រើប្រាស់ការឆ្លើយតបរបស់ពួកគេ ដើម្បីរៀបចំគម្រោងសម្រាប់សកម្មភាពផ្សេងៗទៀត។

សំណួរសម្រាប់ល្បែងក្តារបន្ទះអំពីផែនការគ្រួសារ

សំណួរការពិតអំពីសុខភាព អាចជួយក្រុមបានរៀនសូត្រពីព័ត៌មានមូលដ្ឋានអំពីមធ្យោបាយផ្សេងគ្នាសម្រាប់បង្ការការមានផ្ទៃពោះ។ (ចម្លើយត្រូវបានបង្ហាញនៅទីនេះ ប៉ុន្តែចូរកុំដាក់ពួកវានៅលើកាតរបស់អ្នក។ ជំនួសមកវិញ ចូរសរសេរពួកវានៅលើសន្លឹកក្រដាសដាច់ដោយឡែកមួយ ដើម្បីជួយអ្នកក្នុងការចងចាំ។ )
a stack of health fact cards, with a check mark on the back of each.
a stack of discussion cards, with a question mark on the back of each.
sample game board.
ចូរបន្ថែមយោបល់ដូចជា “ការមានផ្ទៃពោះដែលមិនចង់បាន, ថយក្រោយ៤កាំ” ឬ “និយាយ ជាមួយដៃគូអំពីស្រោមអនាម័យ, ទៅមុខ២កាំ”
sample health fact questions.
តើមធ្យោបាយផែនការគ្រួសារ មួយណាល្អប្រសើរជាងគេក្នុងការបង្ការការមានផ្ទៃពោះ?

ការដកចេញ ឬស្រោមអនាម័យ?


(ចម្លើយត្រឹមត្រូវ: ស្រោមអនាម័យ)
HAW Ch5 Page 124-2.png
ស្ត្រីមិនអាចមានផ្ទៃពោះបានទេ បើនាងរួមភេទអំឡុងពេលមានរដូវ។

ត្រូវ ឬ ខុស?


(ចម្លើយត្រឹមត្រូវ : ខុស)
HAW Ch5 Page 124-2.png
ការវះចង់បំពង់មេជីវិតឈ្មោល ឆក់យកនូវចំណង់ ឬសមត្ថភាពរួមភាព?

ត្រូវ ឬខុស?


(ចម្លើយត្រឹមត្រូវ : ខុស)
sample discussion questions.
នាងណាអូមីប្រើថ្នាំលេបពន្យារកំណើត។ ប៉ុន្តគ្លីនិករបស់នាងអស់ថ្នាំ។ បុគ្គលិកសុខាភិបាលបានប្រាប់នាងថា ចាប់ពីពេលនេះតទៅ គ្លីនីកនឹងមានតែស្រោមអនាម័យទេ ព្រោះអង្គការផ្តល់ជំនួយដែលគាំទ្រគ្លីនិក គ្មានមធ្យោបាយផ្សេងនឹងផ្តល់ជូនទេ។ នាងណាអូមីបានដឹងថា បុរសដែលនៅក្នុងភូមិរបស់នាងមិនចូលចិត្តប្រើស្រោមអនាម័យទេ។ នាងចង់ធ្វើអ្វីមួយអំពីបញ្ហានេះប៉ុន្តែមិនដឹងថាត្រូវចាប់ផ្តើមពីកន្លែងណា។

តើអ្នកគិតថាអ្វីដែលណាអូមីអាចធ្វើបាន? ហេតុអ្វី?
HAW Ch5 Page 125-2.png
ម៉ារីយ៉ាស្រឡាញ់មិត្តប្រុសរបស់នាងឈ្មោះចក ខ្លាំងណាស់។ នាងបាននៅជាមួយគាត់អស់ជាងមួយឆ្នាំហើយ ទើបតែពេលថ្មីៗនេះ នាងបានសម្រេចចិត្តរួមភេទជាមួយគាត់ជាលើកដំបូង។ ពួកគេបានប្រើមធ្យោបាយដកចេញ។ ក្រោយមក ម៉ារីយ៉ាបានព្យាយាមសួរចក ពីមធ្យោបាយពន្យាកំណើតដែលពួកគេគួរតែប្រើនាពេលអនាគត។ ប៉ុន្តែចក បានប្រាប់នាងថា វាជាការទទួលខុសត្រូវរបស់ស្ត្រីក្នុងការប្រើប្រាស់ការពន្យារកំណើត មិនមែន បុរសនោះទេ។
តើអ្នកគិតថា ម៉ារីយ៉ាគួរធ្វើយ៉ាងណា? ហេតុអ្វី?
HAW Ch5 Page 125-2.png
ឡាតា និង រ៉ាទើបតែរៀបការ។ មុនពេលពួកគេបានរៀបការ រ៉ាបានរួមភេទជាមួយស្ត្រីខុសគ្នាជាច្រើន។ ឡាតាគិតថា គាត់នៅតែមានទំនាក់ទំនងផ្លូវភេទជាមួយស្ត្រីរកស៊ីផ្លូវភេទ នៅពេលដែលគាត់ទៅក្រៅជាមួយមិត្តភក្តិគាត់។ ឡាតាបានទទូចលើការប្រើប្រាស់ស្រោមអនាម័យជាមួយរ៉ា ដើម្បីការពារខ្លួននាងពីជំងឺកាមរោគនិងការមានផ្ទៃពោះ។ ប៉ុន្តែឥឡូវនាងចង់មានកូនជាមួយរ៉ា។

តើអ្នកគិតថា ឡាតាគួរតែធ្វើយ៉ាងណា នៅពេលនេះដែលនាងចង់បានកូន? ហេតុអ្វី?

សំណួរពិភាក្សា រៀបរាប់អំពីស្ថានភាពជីវិតពិតនិងមើលហេតុផលមួយចំនួនដែលស្ត្រីអាចពេញចិត្តមធ្យោបាយនៃផែនការគ្រួសារផ្សេងគ្នា។ មិនមានចម្លើយត្រឹមត្រូវឬខុសទេសំណួរទាំងនេះ។ គោលបំណងគឺដើម្បីពិភាក្សាគ្នាពីស្ថានភាពជាក្រុម។




ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ២៧ មិថុនា ២០១៨