Hesperian Health Guides
ការលាងសម្អាតដៃ
វិគី ព័ត៌មាន សុខភាព > ទីណាគ្មានវេជ្ជបណ្ឌិត ថ្មី > ទឹក និងអនាម័យ ៖ គន្លឹះក្នុងការថែរក្សាសុខភាពអ > ការលាងសម្អាតដៃ
១. បង្ហូរទឹកពីលើដៃរបស់អ្នកដើម្បីឲ្យវាសើម។ | ២. ប្រើសាប៊ូត្រដុសដៃរបស់អ្នកជាមួយគ្នា។ ការត្រដុសធ្វើឲ្យជ្រុះមេរោគ។ ត្រូវប្រាកដថាដុសត្រកួតនៅចន្លោះម្រាមដៃ និងជុំវិញក្រចកដៃផងដែរ។ | ||
៣. បង្ហូរទឹកស្អាតពីលើដៃរបស់អ្នកដើម្បីលាងជម្រះឲ្យបានល្អ។ | ៤. សម្ងួតដៃរបស់អ្នកជាមួយក្រណាត់ស្អាត។ |
ល្អបំផុតគួរប្រើសាប៊ូដើម្បីសម្អាតក្អែលនិងមេរោគចេញ។ ប្រសិនបើគ្មានសាប៊ូទេ អ្នកអាចប្រើខ្សាច់ឬផេះជំនួសបាន។
ត្រូវលាងសម្អាតដៃរបស់អ្នកជានិច្ច៖
- បន្ទាប់ពីបន្ទោរបង់លាមក ឬការលាងគូថរបស់ទារក។
- មុននឹងរៀបចំម្ហូបអាហារឬបរិភោគ។
- បន្ទាប់ពីប៉ះពាល់សត្វ។
- បន្ទាប់ពីកណ្តាស ឬក្អក។
- ប្រសិនបើអ្នកឈឺ។
សុខភាពរបស់អ្នកស្ថិតនៅក្នុងដៃរបស់អ្នក។ ត្រូវលាងសម្អាតវាជាញឹកញាប់។
ដបទឹកបង្ហូរ
ឧបករណ៍សម្រាប់លាងសម្អាតដៃដ៏សាមញ្ញមួយនេះ អនុញ្ញាតឲ្យអ្នកលាងសម្អាតដៃដោយប្រើប្រាស់ទឹកតិចតួចបំផុត។ វាក៏អនុញ្ញាតឲ្យអ្នកត្រដុសដៃទាំងពីរចូលគ្នាផងដែរ ក្នុងពេលដែលទឹកហូរមកពីលើ ដែលធ្វើឲ្យជ្រះមេរោគ។ ចូរដាក់វានៅត្រង់ណាដែលមនុស្សត្រូវការលាងសម្អាតដៃ ដូចជាកន្លែងរៀបចំម្ហូបអាហារ នៅក្នុងបង្គន់ ឬនៅផ្សារ។
ដើម្បីធ្វើដបទឹកបង្ហូរនេះ អ្នកត្រូវការ ១) ដបប្លាស្ទិកមួយដែលមានគម្របមួលបិទ ដូចជាដបសូដាជាដើម, និង ២) បំពង់ដែលជាសំបកប៊ិច ឬបំពង់តូចផ្សេងៗទៀតដែលរឹង និងមានប្រហោង។
១. សម្អាតដប។ | |||
២. យកខ្សែលួសដែលបានដុតក្តៅ ចោះរន្ធតូចមួយនៅត្រង់ផ្នែកខាងក្រោមនៃដប។ | |||
៣. យកបណ្តូលប៊ិចចេញ រួចសម្អាតផ្នែកខាងក្នុងនៃបំពង់ប៊ិច។ កាត់វាបញ្ឆិតមុខបន្តិច រួចចាក់ទម្លុះដបត្រង់រន្ធលួសនោះ។ បំពង់ប៊ិចគួរតែស្ថិតនៅជាប់យ៉ាងណែន។ | |||
៤. ចាក់ទឹកចូលដប រួចបិទគម្រប។ នៅពេលដែលគម្របបិទជិតណែន នោះទឹកមិនហូរចេញតាមបំពង់ប៊ិចទេ។ នៅពេលគម្របដបរលុង ទឹកនឹងហូរចេញតិចៗ។ នៅពេលវាដំណើរការល្អហើយ ដាក់វានៅត្រង់កន្លែងដែលមនុស្សអាចលាងសម្អាតដៃបាន។ ដាក់សាប៊ូនៅក្បែរនោះ ឬចងដុំសាប៊ូទៅនឹងដបទឹក។ | ៥. ដើម្បីប្រើប្រាស់ដបទឹកបង្ហូរ៖បន្ធូរគម្របដបល្មមត្រឹមតែឲ្យទឹកហូរចេញបាន។ បន្សើមដៃ ដាក់សាប៊ូ រួចត្រដុសដៃចូលគ្នានៅក្រោមទឹករហូតទាល់តែដៃស្អាត។ បិទគម្របនៅពេលរួចរាល់។ |