Hesperian Health Guides
ទឹក និងអនាម័យ ៖ គន្លឹះក្នុងការថែរក្សាសុខភាពអ
វិគី ព័ត៌មាន សុខភាព > ទីណាគ្មានវេជ្ជបណ្ឌិត ថ្មី > ទឹក និងអនាម័យអ
ដើម្បីរៀនពីវិធីបង្ការ៖
- កង្វះអាហារូបត្ថម្ភ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងបញ្ហាផ្សេងៗទៀតដែលបណ្តាលមកពីអាហារូបត្ថម្ភមិនល្អ, សូមមើលជំពូក អាហារល្អធ្វើឲ្យមានសុខភាពល្អ។
- ជំងឺរលាកសួត ជំងឺរបេង និងបញ្ហាដង្ហើមផ្សេងទៀត, សូមមើលជំពូក បញ្ហាពីការដកដង្ហើម និងការក្អក (កំពុងផលិត)។
- បញ្ហាសុខភាពដែលបង្កឡើងដោយសំរាមនិងកាកសំណល់រឹងផ្សេងទៀត, សូមមើលជំពូក សំរាម, កាកសំណល់វេជ្ជសាស្រ្ត និងការបំពុល (កំពុងផលិត)។
- ជំងឺគ្រុនចាញ់ គ្រុនឈាម និងជំងឺផ្សេងទៀតដែលចម្លងដោយសត្វមូស។
តើជំងឺរាកត្រូវបានចម្លងរាលដាលដោយរបៀបណា
មេរោគនិងដង្កូវបង្កជាជំងឺតាមរយៈការធ្វើដំណើរតាមផ្លូវទាំងនេះ ពីកាកសំណល់របស់មនុស្សឬសត្វ។
មេរោគក៏រាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតផងដែរ។ ដោយសារសមាជិកគ្រួសារមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា នោះមេរោគនិងជំងឺអាចឆ្លងរាលដាលយ៉ាងងាយស្រួលដល់ក្រុមគ្រួសារទាំងមូល។
|
|
|
១. ភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យទឹកហៀរចេញពីលូដែលបើកចំហ។ ឆ្កែដើរឆ្លងកាត់តាមផ្លូវ និងជាន់លាមកជាប់នឹងជើងរបស់វា។ |
២. ឆ្កែចូលទៅក្នុងផ្ទះ ហើយកុមារលេងជាមួយវា។ កុមារប្រឡាក់លាមកជាប់ដៃរបស់គាត់។ |
៣. ក្រោយមកកុមារយំ ហើយម្ដាយគាត់ក៏លួង។ កុមារតោងសំពត់របស់ម្តាយ ធ្វើឲ្យកខ្វក់។ |
|
|
៤. ម្តាយដែលកំពុងរវល់ ក៏រៀបចំអាហារពេលល្ងាច។ គាត់យកសំពត់ប្រឡាក់របស់គាត់ ទ្រាប់ដៃកុំឲ្យរលាក។ | ៥. ក្រុមគ្រួសារហូបអាហារ។ មិនយូរប៉ុន្មាន គ្រប់គ្នាមានជំងឺរាក។ |
តើអ្វីទៅដែលគួរតែអាចបង្ការជំងឺរបស់ក្រុមគ្រួសារបាន?
បើមានចំណុចណាមួយខាងក្រោមពិត នោះគេអាចបង្ការការឆ្លងរាលដាលនៃជំងឺបាន៖
- ប្រសិនបើសហគមន៍មិនមានលូបើកចំហ
- ប្រសិនបើមិនបានឲ្យឆ្កែចូលមកក្នុងផ្ទះ
- ប្រសិនបើក្រុមគ្រួសារជួយបង្រៀនកូនឲ្យលាងសម្អាតដៃ
- ប្រសិនបើកុមារមិនបានជូតដៃរបស់គាត់ទៅនឹងសំពត់របស់ម្តាយទេ
ជូនចំពោះបុគ្គលិកសុខាភិបាលការលើកកម្ពស់អនាម័យ និងកែច្នៃទឹក គឺជាវិធីល្អបំផុតមួយចំនួនដែលបុគ្គលិកសុខាភិបាលអាចធ្វើឲ្យសហគមន៍របស់ខ្លួនមានសុខភាពកាន់តែប្រសើរ។ ប៉ុន្តែនៅពេលមានកិច្ចការជាច្រើនពេក ដែលត្រូវបំពេញ ឬផ្លាស់ប្តូរ វាអាចក្លាយជាលក្ខណៈលើសលុប។ ចូរលើកទឹកចិត្តប្រជាជននៅក្នុងសហគមន៍របស់អ្នក ឲ្យបន្តធ្វើកិច្ចការអ្វីដែលពួកគាត់កំពុងតែធ្វើបានល្អ ដើម្បីទទួលបានសុខភាពល្អ ព្រមទាំងស្វែងរកចំណុចសំខាន់មួយឬពីរថែមទៀតដើម្បីធ្វើការកែលម្អបន្ថែម។ ដើម្បីទទួលបានជោគជ័យនិងបានយូរអង្វែង ការកែលម្អអនាម័យនិងទឹកសម្រាប់ប្រជាជន គួរតែ៖
|