Hesperian Health Guides

ទឹក និងសុខភាព

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទីទីណាគ្មានវេជ្បណ្ឌិត

ក្នុង​ជំពូក​នេះ

 woman carrying an infant, a bag, and a water jug

ទឹកមានសារសំខាន់ណាស់សម្រាប់ជីវិត។ យើងត្រូវការវាដូចសត្វនិងរុក្ខជាតិដែរ ដែលពឹងផ្អែកលើទឹកដើម្បីការរស់រាន។ ក្នុងសហគមន៍ដែលខ្វះខាតទឹក តែងតែកើតមានបញ្ហាសុខភាពជាច្រើន ។

  • បើគ្មានទឹកទេ ប្រជាជនមិនអាចដាំដុះបានបរិភោគគ្រប់គ្រាន់នោះទេ ដែលបណ្តាលឲ្យមានបញ្ហាខ្វះអាហារូបត្ថម្ភ និងបញ្ហាសុខភាពជាច្រើនទៀតដែលកើតឡើងជាមួយបញ្ហានេះ។
  • ការបង្ករោគលើភ្នែកនិងស្បែក មានការកើនឡើងនៅពេលដែលមនុស្សមិនអាចប្រើទឹកសម្រាប់ងូត។ ជំងឺផ្សេងៗទៀតក៏ឆ្លងរាលដាលយ៉ាងឆាប់រហ័សផងដែរនៅពេលដែលមនុស្សមិនអាចរក្សាអនាម័យបាន។
  • អ្នកដែលដងទឹក (ជាធម្មតាគឺស្ត្រី និងកុមារ) ចំណាយពេលភាគច្រើនទៅលើការងារដ៏ហត់នឿយក្នុងពេលធ្វើដំណើរទៅនិងរែកទឹក។ បែបនេះធ្វើឲ្យសល់ពេលយ៉ាងតិចតួចសម្រាប់សាលារៀន កិច្ចការផ្សេងៗទៀតនៅផ្ទះ ឬជីវិតក្នុងសហគមន៍។

ទឹកដែលមានសុវត្ថិភាពសម្រាប់ផឹក

ក្រៅពីមានទឹកគ្រប់គ្រាន់ហើយ ប្រជាជនក៏ត្រូវការទឹកដែលមានសុវត្ថិភាពសម្រាប់ផឹកផងដែរ ដោយមិនមានមេរោគនិងសារធាតុគីមីដ៏គ្រោះថ្នាក់នោះឡើយ។ ទឹកកខ្វក់បណ្តាលឲ្យមាន៖

NWTND was Page 17-1.png
  • ជំងឺរលាកថ្លើមប្រភេទអា ជំងឺគ្រុនពោះវៀន និងជំងឺសាហាវៗដទៃទៀត។
  • ជំងឺរាកដែលបណ្តាលឲ្យខ្សោះជាតិទឹក និងអាចបណ្តាលឲ្យស្លាប់ ជាពិសសចំពោះកុមារ។
  • ការបង្ករោគ ដូចជា សត្វល្អិតក្នុងឈាម (Schistosomiasis) ដែលអាចនាំឲ្យមានភាពស្លេកស្លាំង និងកង្វះអាហារូបត្ថម្ភ។


វិធីសាស្ត្រផ្សេងៗសម្រាប់ការកែច្នៃទឹកឲ្យមានសុវត្ថិភាព មានរៀបរាប់ខាងក្រោម។ ប្រការសំខាន់ផងដែរ គឺសហគមន៍របស់អ្នកគួរទប់ស្កាត់មិនឲ្យមានការបំពុលទឹក ឬខ្វះខាតទឹកតាំងពីចំណុចដំបូងទៅ។

ដោយមានទឹកស្អាតគ្រប់គ្រាន់ កុមារលូតលាស់ប្រកបដោយសុខភាពល្អប្រសើរ និងមិនសូវមានជំងឺរាកទេ។


ការដងទឹក

គួរយកទឹកចេញពីកន្លែងដែលស្អាតបំផុត។ នៅពេលដែលដងទឹកពីទន្លេ ត្រូវដងពីខ្សែទឹកដែលស្ថិតនៅខ្ពស់ជាងពី៖

 ប្រឡាយទឹកនៅខាងក្រៅកសិដ្ឋាននិងភូមិ ដោយមានសត្វគោកំពុងជុះអាចម៍ សំរាម និងមនុស្សបោកគក់ក្នុងនោះ
កសិដ្ឋានដែលប្រើថ្នាំសម្លាប់សត្វល្អិតឬជីគីមី
កន្លែងដែលមនុស្សឬសត្វបន្ទោរបង់លាមក
កន្លែងដែលមនុស្សងូត ឬលាងចានឆ្នាំង ឬបោកគក់
ការបំពុលនានាចេញពីផ្ទះ (សំរាម ឧស្ម័ន ឬប្រេង)



ការត្រងទឹកភ្លៀង

 បំពង់ឫស្សីចងព្យួរពីដំបូលដើម្បីត្រងទឹកភ្លៀង

យើងអាចត្រងទឹកភ្លៀងដាក់ក្នុងពាងនៅក្បែរផ្ទះបានយ៉ាងងាយ។ ដំបូលដែលធ្វើពីសង្ក័សីឬដែកអង្កាញ់ៗ គឺល្អបំផុតសម្រាប់ត្រងទឹកភ្លៀង។ ចាំបាច់ត្រូវកែច្នៃទឹកឲ្យមានសុវត្ថិភាព (សូមមើលខាងក្រោម) សម្រាប់ផឹក ព្រោះអាចមានមេរោគនៅលើដំបូលដោយសារកម្អែល ឬលាមកសត្វស្លាបឬសត្វដទៃទៀត។ ទោះជាយ៉ាងនេះក្តី មិនត្រូវប្រើទឹកដែលត្រងពីដំបូលដែលធ្វើពីសំណ អាបប៊ីស្តូ ឬជ័រទេ ព្រោះវាមានសារធាតុគីមីពុល ធ្វើឲ្យទឹកគ្មានសុវត្ថិភាពសម្រាប់ផឹកឡើយ។ នៅពេលត្រងឬរក្សាទុកទឹកភ្លៀង ត្រូវប្រាកដថាពាងរបស់អ្នកត្រូវបានសម្អាតយ៉ាងល្អ និងមិនធ្លាប់ដាក់សារធាតុគីមី ដូចជាប្រេង ឬថ្នាំសម្លាប់សត្វល្អិតឡើយ។

ការកែច្នៃទឹកឲ្យមានសុវត្ថិភាពសម្រាប់ផឹក

ការកែច្នៃទឹកឲ្យមានសុវត្ថិភាពសម្រាប់ផឹក គឺជាមធ្យោបាយដ៏ល្អបំផុតមួយដើម្បីបង្ការជំងឺរាក និងជំងឺផ្សេងៗ។ ទឹកពីប្រភពណាក៏ដោយ ត្រូវតែឆ្លងកាត់ការរម្ងាប់មេរោគ ប្រសិនបើមានមេរោគក្នុងនោះ។ បើទោះបីជាទឹកពីបំពង់ អាង ឬអណ្តូង មើលទៅមានសភាពថ្លាល្អក៏ដោយ ក៏វានៅតែអាចមានភាពកខ្វក់ដែរ ហើយត្រូវការការកែច្នៃ។

នៅពេលសម្រេចចិត្តថាតើគួរប្រើវិធីសាស្ត្រកែច្នៃទឹកមួយណា ចូរគិតអំពីបរិមាណទឹកដែលត្រូវការ, តើវាកខ្វក់ដោយសារធាតុអ្វី, និងថាតើមានធនធានអ្វីខ្លះដែលអាចរកបាន។ តារាងខាងក្រោមអាចជួយអ្នកក្នុងការជ្រើសរើសវិធីសាស្ត្រណាមួយដែលគួរប្រើ ប្រសិនបើអ្នកដឹងថាមានបញ្ហាជាក់លាក់កើតឡើងញឹកញាប់នៅក្នុងតំបន់របស់អ្នក។ វិធីសាស្ត្រដែលអ្នកប្រើ អាចនឹងត្រូវផ្លាស់ប្តូរ អាស្រ័យលើរដូវកាល ឬទីកន្លែងដែលអ្នករស់នៅ។ ឧទាហរណ៍ អ្នកអាចប្រើវិធីសាស្ត្រមួយនៅផ្ទះ និងមួយផ្សេងទៀតនៅពេលអ្នកកំពុងធ្វើស្រែចម្ការ។

បញ្ហា ធីសាស្ត្ររម្ងាប់មេរោគ វិធីសាស្ត្រច្រោះ
ក្រណាត់ចម្រោះ ធ្យូងចម្រោះ ដាំឲ្យពុះ ក្លរ ក្ល ពន្លឺថ្ងៃ ទឹកក្រូចពោធិ៍សាត់ ឬក្រូចឆ្មារ
វីរុស (ដូចជាជំងឺរលាកថ្លើមប្រភេទអា និងគ្រុនពោះវៀន)
NWTND was Page 19-1.png
NWTND was Page 19-1.png
NWTND was Page 19-1.png
បាក់តេរី (ដូចជា ស៊ីហ្សែឡា (shigella) និងអ៊ីកូលី (e. coli)
NWTND was Page 19-1.png
NWTND was Page 19-1.png
NWTND was Page 19-1.png
NWTND was Page 19-1.png
អាមីប (Amebas)
NWTND was Page 19-1.png
NWTND was Page 19-1.png
ចាដ្យ៉ា (Giardia)
NWTND was Page 19-1.png
NWTND was Page 19-1.png
NWTND was Page 19-1.png
NWTND was Page 19-1.png
គ្រីពតូស្ប៉ូរីដ្យ៉ា (Cryptosporidia)
NWTND was Page 19-1.png
NWTND was Page 19-1.png
មេរោគអាសន្នរោគ
NWTND was Page 19-1.png
NWTND was Page 19-1.png
NWTND was Page 19-1.png
NWTND was Page 19-1.png
NWTND was Page 19-1.png
NWTND was Page 19-1.png
តារាងនេះបង្ហាញថាតើមេរោគ និងប៉ារ៉ាស៊ីតណាខ្លះដែលអាចត្រូវបានសម្លាប់ដោយវិធីសាស្ត្រផ្សេងៗ។ រូបតំណក់ទឹកនៅក្នុងតារាងនេះ មានន័យថាវិធីសាស្ត្រមានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគនោះ។


ប្រសិនបើមានមូលហេតុច្រើនជាងមួយនៃជំងឺដែលឆ្លងតាមទឹក ក្នុងកន្លែងដែលអ្នករស់នៅ (ដែលជាករណីញឹកញាប់) ដំណោះស្រាយល្អបំផុតគឺអាចរួមបញ្ចូលវិធីសាស្ត្រទាំងពីរ គឺការច្រោះ និង រម្ងាប់មេរោគ។

ការច្រោះទឹក

មានវិធីជាច្រើនក្នុងការច្រោះទឹកដើម្បីឲ្យវាកាន់តែមានសុវត្ថិភាព។ តម្រងក្រណាត់និងតម្រងធ្យូង មានពន្យល់នៅខាងក្រោម។ ប្រភេទតម្រងផ្សេងៗទៀត ដូចជាខ្សាច់យឺត និងតម្រងសេរ៉ាមិក មានពន្យល់នៅក្នុងជំពូកទី៦ នៃ សៀវភៅណែនាំសហគមន៍ស្តីពីសុខភាពបរិស្ថាន ។

ប្រសិនបើទឹករបស់អ្នកមិនថ្លាទេ ដំបូងត្រូវទុកវាឲ្យរងនៅក្នុងធុងរយៈពេល ពីរបីម៉ោងសិន ដើម្បីឲ្យកម្អែល កំទេចកំទី និងប៉ារ៉ាស៊ីត ធ្លាក់ទៅបាតធុង។ ចាក់ទឹកថ្លាតាមតម្រង។ ព្យាយាមកុំឲ្យដោយកម្អែលដែលនៅជាប់នឹងបាតធុង។ បន្ទាប់មកសម្អាតធុងចេញ។

តម្រងក្រណាត់

ស្ត្រីពីរនាក់ច្រោះទឹកដោយចាក់វាចូលទៅក្នុងថូតាមរយៈក្រណាត់ច្រោះ

នៅប្រទេសបង់ក្លាដេស និងប្រទេសឥណ្ឌា ប្រជាជនប្រើតម្រងធ្វើពីក្រណាត់ត្បាញដើម្បីច្រោះយកមេរោគអាសន្នរោគចេញពីទឹកផឹក។ ជាញឹកញាប់ មេរោគជំងឺអាសន្នរោគ តោងទៅនឹងសត្វល្អិតៗដែលរស់នៅក្នុងទឹក ហើយការច្រោះយកសត្វល្អិតទាំងនេះចេញ ក៏ដូចជាច្រោះមេរោគជំងឺអាសន្នរោគចេញដែរ។ អ្នកអាចធ្វើតម្រងក្រណាត់ដោយប្រើកន្សែងដៃ ក្រណាត់ឡែន ឬក្រណាត់ផ្សេងទៀត ដូចជាក្រណាត់ដែលប្រើធ្វើជារ៉ូបជាដើម។ ក្រណាត់ចាស់ៗមានប្រសិទ្ធភាពកាន់តែល្អ ព្រោះសរសៃចាស់ៗធ្វើឲ្យចន្លោះក្នុងក្រណាត់ត្បាញ កាន់តែរួមតូច និងកាន់តែល្អក្នុងការត្រង។

  1. ១. ទុកឲ្យទឹកនៅនឹងថ្កល់នៅក្នុងធុង ដើម្បីឲ្យកំទេចកំទីធ្លាក់ចុះទៅបាត។
  2. ២. បត់ក្រណាត់ ៤ដង រួចលាតសន្ធឹង ឬចងវាលើមាត់ធុងឬថូ។
  3. ៣. ចាក់ទឹកយឺតៗពីធុងទី១ ពីលើក្រណាត់ ចូលទៅក្នុងធុងឬថូទី២។ ត្រូវប្រើតែចំហៀងដដែលៗនៃក្រណាត់ បើមិនដូច្នេះទេ មេរោគអាចនឹងចូលទៅក្នុងទឹក។
  4.  ចាក់ទឹកពីលើតម្រងធ្យូង
    ធុងចម្រោះ
    ចន្លោះ ១០ស.ម
    ខ្សាច់
    ធ្យូង ៨ស.ម
    ខ្សាច់ ៥ស.ម
    កំណាត់ឈើទ្រធុងចម្រោះ
    ធុងស្អាតសម្រាប់ត្រងទឹក
  5. ៤. បន្ទាប់ពីប្រើប្រាស់ក្រណាត់រួច ចូរបោកគក់ និងហាលថ្ងៃឲ្យស្ងួត។ ធ្វើបែបនេះនឹងសម្លាប់មេរោគទាំងឡាយដែលអាចនៅជាប់នឹងក្រណាត់។ នៅរដូវភ្លៀង ចូររម្ងាប់មេរោគលើក្រណាត់ដោយប្រើទឹកសាវែល។

តម្រងធ្យូង

ដើម្បីបង្កើតតម្រងធ្យូង អ្នកត្រូវមានធុងដែកឬធុងប្លាស្ទិកស្អាត ចំនួន ២, ញញួរ ១, ក្រចកធំ ១ ឬ ២, ខ្សាច់គ្រើម ១ធុង, និងធ្យូងឈើ ¼ធុង។

  1. ១. ចោះរន្ធមួយចំនួននៅបាតធុងមួយ។ លាងសម្អាតវា។ វានឹងដើរតួជាធុងចម្រោះ។
  2. ២. សម្អាតខ្សាច់ ដោយលាងជម្រះវានឹងទឹក រួចសម្រក់ទឹកចេញ រហូតទាល់តែទឹកដែលស្រក់នោះប្រែជាថ្លា។
  3. ៣. ដាក់ខ្សាច់ដែលលាងរួច កម្រាស់ ៥ស.មនៅបាតធុងចម្រោះ រួចចាក់ទឹកពីលើវា។ ទឹកគួរតែអាចស្រក់ចេញតាមរន្ធបាន។ បើគ្មានទឹកស្រក់ចេញទេ ត្រូវចោះពង្រីករន្ធទាំងនោះ។ បើខ្សាច់ហូរចេញ គឺរន្ធធំពេក។ បើបែបនេះមែន ចូរចាក់ខ្សាច់ចេញ, ក្រាលក្រណាត់ស្តើងពីលើរន្ធ រួចដាក់ខ្សាច់ចូលវិញ។
  4. ៤. ដំបំបែកធ្យូងជាបំណែកតូចៗ។ ធ្យូងសកម្មមានប្រសិទ្ធភាពបំផុត ប៉ុន្តែធ្យូងឈើធម្មតាក៏អាចប្រើការបានដែរ។ មិនត្រូវប្រើដុំជីវឧស្ម័នដែលធ្វើពីធ្យូងឡើយ ព្រោះវាមានជាតិពុល!
  5. ៥. ដាក់កំទេចធ្យូងកម្រាស់ប្រហែល ៨ស.មពីលើខ្សាច់។ បន្ទាប់មកដាក់ខ្សាច់ដែលលាងរួច បន្ថែមពីលើធ្យូង រហូតសល់កម្ពស់ ១០ស.មពីមាត់ធុង។
  6. ៦. ដាក់កំណាត់ឈើ២ ពីលើធុងទី២ រួចដាក់ធុងចម្រោះពីលើកំណាត់ឈើនោះ។ ចាក់ទឹកស្អាតចូលក្នុងធុងចម្រោះ។ នៅពេលដែលទឹកចេញពីធុងចម្រោះ មានសភាពថ្លា នោះធុងចម្រោះអាចប្រើការបានហើយ។
  7. ៧. ទុកទឹកឲ្យរងសិន មុននឹងចាក់វាចូលធុងចម្រោះ។


ដោយសារតែមេរោគដែលត្រូវបានត្រងចេញ នឹងលូតលាស់នៅលើស្រទាប់ធ្យូង នោះប្រការសំខាន់គឺត្រូវសម្អាតធ្យូងរៀងរាល់ពីរបីសប្តាហ៍ ប្រសិនបើប្រើតម្រងរាល់ថ្ងៃ, ឬរាល់ពេលដែលមិនបានប្រើតម្រងពីរបីថ្ងៃ។ ដើម្បីសម្អាតធ្យូង ចូរយកវាចេញពីតម្រង រួចចាក់ទឹកពីលើវា រហូតទាល់តែទឹកហូរច្រោះយ៉ាងលឿន។ ទុកឲ្យវាស្ងួត បើអាចក្រោមពន្លឺថ្ងៃ។ បន្ទាប់មក ដាក់ធ្យូងទៅក្នុងធុងចម្រោះវិញ។

បន្ទាប់ពីច្រោះរួច យើងអាចធ្វើឲ្យវាកាន់តែមានសុវត្ថិភាពដោយការរម្ងាប់មេរោគក្នុងទឹក ដូចជាការ ដាំឲ្យពុះ, ដាក់ ក្លរ, ឬប្រើ ពន្លឺថ្ងៃ

ការរម្ងាប់មេរោគក្នុងទឹក

NWTND was Page 23-1.png
ការដាំទឹកឲ្យពុះរយៈពេល ១នាទី អាចសម្លាប់មេរោគ និងធ្វើឲ្យទឹកមានសុវត្ថិភាពសម្រាប់ផឹក។

ការដាំទឹកឲ្យពុះ

ដាំទឹកឲ្យពុះខ្ជោល។ ទុកឲ្យពុះរយៈពេល ១នាទីពេញ មុននឹងយកកំសៀវចេញពីភ្លើង រួចទុកឲ្យត្រជាក់។ នៅតំបន់ភ្នំខ្ពស់ៗ ត្រូវដាំទឹកឲ្យពុះរយៈពេល ៣នាទី។

ការដាំឲ្យពុះ អាចនឹងកែប្រែរសជាតិរបស់ទឹក ជាពិសេសប្រសិនជាប្រើឧស។ បើមិនចូលចិត្តរសជាតិនេះទេ ចូរចាក់ទឹកដែលទុកឲ្យត្រជាក់ ទៅក្នុងដប រួចក្រឡុកវា។ ការក្រឡុកធ្វើឲ្យខ្យល់ចូលទៅក្នុងទឹក ធ្វើឲ្យវាមានរសជាតិប្រសើរ។

ការដាំទឹកក្រោយពេលចម្អិនអាហាររួច ប៉ុន្តែមុនពេលភ្លើងរលត់អស់ គឺជាវិធីមួយដែលជួយសំចៃឧស។

ក្លរ

បរិមាណចាំបាច់នៃក្លរដែលអាចរម្ងាប់មេរោគក្នុងទឹកបាន គឺអាស្រ័យលើថាតើទឹកនោះមានភាពកខ្វក់កម្រិតណា។ មេរោគកាន់តែច្រើននៅក្នុងទឹក គឺត្រូវការក្លរកាន់តែច្រើនដែរដើម្បីសម្លាប់វា។ នៅពេលប្រើក្នុងបរិមាណត្រឹមត្រូវ នោះទឹកមានក្លិននិងរសជាតិក្លរតែបន្តិចបន្តួចប៉ុណ្ណោះ។ នេះបញ្ជាក់ថាវាមានសុវត្ថិភាពអាចផឹកបាន។ បើវាមានក្លរច្រើនពេក នោះវាមានក្លិនខ្លាំង និងរសជាតិមិនល្អ។

ក្លរមានកំហាប់ផ្សេងៗគ្នា។ បរិមាណដែលរៀបរាប់ខាងក្រោម បង្ហាញពីរបៀបរម្ងាប់មេរោគក្នុងទឹកដោយប្រើប្រាស់ទឹកសាវែល ជាមួយនឹងក្លរ (sodium hypochlorite) ៥% ។ ត្រូវអានស្លាកសញ្ញាដើម្បីដឹងថាតើមានក្លរប៉ុន្មានភាគរយនៅក្នុងទឹកសាវែលរបស់អ្នក។ ប្រសិនបើទឹកសាវែលមានក្លរ ៣% នោះអ្នកត្រូវបន្ថែមក្លរ។ ប្រសិនបើមានសេចក្តីណែនាំពីរបៀបរម្ងាប់មេរោគក្នុងទឹក សូមអនុវត្តតាមនោះ។ មិនត្រូវប្រើទឹកសាវែលដែលមានបន្ថែមសាប៊ូ ឬទឹកអប់នោះទេ។

ប្រសិនបើទឹកមានសភាពស្រអាប់ ឬមានសារធាតុរឹងៗជាច្រើនក្នុងនោះ ត្រូវច្រោះទឹកសិនមុននឹងដាក់ក្លរ។

ទឹក បន្ថែមទឹកសាវែល (៥%)
សម្រាប់ទឹក ១លីត្រ
NWTND was Page 23-2.png
NWTND was Page 23-3.png ២តំណក់
សម្រាប់ទឹក ៤លីត្រ
NWTND was Page 23-4.png
NWTND was Page 23-5.png ៨តំណក់
សម្រាប់ទឹក ២០លីត្រ
NWTND was Page 23-6.png
NWTND was Page 23-7.png
½ ស្លាបព្រាកាហ្វេ
សម្រាប់ធុងទឹក ២០០លីត្រ
NWTND was Page 23-8.png
NWTND was Page 23-9.png ៥ស្លាបព្រាកាហ្វេ

បន្ទាប់ពីដាក់ក្លរក្នុងបរិមាណត្រឹមត្រូវរួចមក ចូរកូរវាឲ្យសព្វល្អ ហើយរង់ចាំយ៉ាងតិច ៣០នាទីមុននឹងផឹក។ បន្ទាប់ពីដាក់ក្លរតាមបរិមាណរៀបរាប់ខាងលើហើយ បើទឹកមិនមានក្លិនឬរសជាតិនៃក្លរតែបន្តិចបន្តួចទេ នោះត្រូវបន្ថែមក្លរក្នុងបរិមាណដដែលម្តងទៀត។ កូរឲ្យសព្វ រួចរង់ចាំមុននឹងផឹក។

NWTND was Page 24-1.png

ពន្លឺថ្ងៃ

ពន្លឺថ្ងៃ (ការរម្ងាប់មេរោគដោយកម្តៅថ្ងៃ) មានប្រសិទ្ធភាពបំផុតក្នុងប្រទេសដែលស្ថិតនៅក្បែរខ្សែអេក្វាទ័រ ព្រោះព្រះអាទិត្យមានកម្តៅខ្លាំងបំផុតនៅទីនោះ។ បើអ្នកស្ថិតនៅកាន់តែជិតតំបន់ខាងជើងឬខាងត្បូង នោះអ្នកត្រូវការពេលវេលាកាន់តែយូរដើម្បីឲ្យកម្តៅថ្ងៃមានប្រសិទ្ធភាព។

ការច្រោះទឹកជាមុនដើម្បីឲ្យវាថ្លា នឹងធ្វើឲ្យមេរោគងាប់កាន់តែឆាប់ដែរ។ លាងសម្អាតដបជ័រឬកែវ ឬថង់ប្លាស្ទិក។ ដបសូដាប្លាស្ទិកថ្លា គឺល្អបំផុត។ ចាក់ទឹកចូលពាក់កណ្តាលដប បន្ទាប់មកក្រឡុកវារយៈពេល ២០វិនាទី។ ធ្វើបែបនេះនាំឲ្យមានពពុះខ្យល់តូចៗដែលជួយរម្ងាប់មេរោគកាន់តែឆាប់រហ័ស។ បន្ទាប់មកចាក់ទឹកចូលឲ្យពេញ។ ដាក់ដបទឹកនៅកន្លែងដែលគ្មានម្លប់ និងគ្មានមនុស្សសត្វរំខាន ដូចជាដំបូលផ្ទះជាដើម។ ដាក់ដបចោលក្រោមកម្តៅថ្ងៃខ្លាំងរយៈពេលយ៉ាងតិច ៦ម៉ោង ឬ២ថ្ងៃ បើមានពពកច្រើន។

 ក្រូច២កំណាត់ និងដបទឹកមួយលីត្រ
ប្រើក្រូចពោធិ៍សាត់ ឬក្រូចឆ្មារមួយផ្លែ សម្រាប់ទឹកមួយលីត្រ

ទឹកក្រូចពោធិ៍សាត់ ឬក្រូចឆ្មារ

ច្របាច់ទឹកក្រូចពោធិ៍សាត់ឬក្រូចឆ្មារមួយផ្លែ ដាក់ក្នុងទឹកផឹកមួយលីត្រ រួចទុករយៈពេល ៣០នាទី។ ជាតិអាស៊ីដក្នុងទឹកក្រូច និងសម្លាប់មេរោគជំងឺអាសន្នរោគភាគច្រើន ព្រមទាំងមេរោគផ្សេងទៀតមួយចំនួនផងដែរ។ វិធីសាស្ត្រនេះមិនសូវល្អទេ ព្រោះអាចនឹងនៅសល់មេរោគជាច្រើននៅក្នុងទឹក ប៉ុន្តែវាប្រសើរជាងមិនកែច្នៃទឹកសោះ ជាពិសេសក្នុងតំបន់ដែលមានជំងឺអាសន្នរោគ។

ទុកដាក់ទឹកប្រកបដោយសុវត្ថិភាព

បន្ទាប់ពីបានច្រោះឬរម្ងាប់មេរោគក្នុងទឹករួចមក ត្រូវទុកដាក់វាឲ្យមានសុវត្ថិភាព។ បើមិនដូច្នេះទេ វាអាចនឹងក្លាយជាកខ្វក់ឡើងវិញ។ ទឹកដែលស្តុកទុកក្នុងអាងដែលមានជញ្ជាំងប្រេះស្រាំ ប្រហែលជាគ្មានសុវត្ថិភាពទេ។ ដូចគ្នាដែរ ពាងឬធុងដែលមានគម្របធូររលុង ឬគ្មានគម្រប ក៏មិនអាចបង្ការកុំឲ្យទឹកក្លាយជាកខ្វក់ដោយមេរោគបានដែរ។

អាងនិងស៊ីទែនដែលមានគម្របបិទជិត ផ្តល់សុវត្ថិភាពប្រសើរក្នុងការស្តុកទុកទឹក ជាងអាងទឹកដែលបើកចំហរ ព្រោះមូសនិងខ្យងមិនអាចរស់នៅក្នុងអាងបិទជិតទេ។ រៀបចំកន្លែងស្តុកទឹក ឲ្យជិតបំផុតនឹងកន្លែងដែលត្រូវប្រើប្រាស់ទឹក។

ទឹកស្តុកទុកក៏អាចក្លាយជាគ្មានសុវត្ថិភាពផងដែរ នៅពេលដែលវាត្រូវបានប៉ះដោយផ្តិលកខ្វក់ ដៃកខ្វក់ នៅពេលដែលចាក់ទឹកស្អាតចូលទៅក្នុងធុងកខ្វក់ ឬនៅពេលដែលកម្អែលឬធូលីចូលទៅក្នុងទឹក។

ដើម្បីបងា្ករទឹកមិនឲ្យកខ្វក់ក្នុងអំឡុងពេលស្តុកទុក៖

ធុងទឹកនិងប្រដាប់ដួសដែលមានដៃវែងr
  • ចាក់ទឹកចេញដោយកុំឲ្យប៉ះនឹងមាត់ធុង ឬប្រើប្រដាប់ដួសទឹកដែលស្អាតនិងមានដៃវែង។ មិនត្រូវឲ្យប្រដាប់ដួសទឹក ប៉ះនឹងអ្វីទាំងអស់ បើមិនដូច្នោះទេ វានឹងធ្វើឲ្យទឹកប្រែជាកខ្វក់នៅពេលដួសម្តងទៀត។
  • ស្តារធុង និងសម្អាតវាដោយទឹកក្តៅ រៀងរាល់ ២ ឬ៣សប្តាហ៍ម្តង។
  • បិទគម្របធុងជានិច្ច។
  • រក្សាកែវទឹកឲ្យនៅស្អាត។
  • មិនត្រូវទុកដាក់ទឹកនៅក្នុងធុងដែលធ្លាប់ដាក់ថ្នាំសម្លាប់សត្វល្អិត ឬសារធាតុគីមីពុលឡើយ។
  • ប្រសិនបើអាច មិនត្រូវកែច្នៃទឹកឲ្យច្រើនជាងតម្រូវការរយៈពេលខ្លីទេ។ សម្រាប់ទឹកផឹកនិងចម្អិនអាហារ ជាធម្មតាវាមានប្រហែល ៥លីត្រសម្រាប់មនុស្សម្នាក់ ក្នុងមួយថ្ងៃ។
NWTND was Page 25-2.png ប្រដាប់ដាក់ទឹកដែលមានមាត់តូច ធ្វើឲ្យមេរោគពិបាកឆ្លងចូល ដូច្នេះវាមានសុវត្ថិភាពខ្ពស់ក្នុងការទុកទឹក។.

ទឹកសម្រាប់មនុស្សគ្រប់គ្នា

ការមានសុខភាពល្អ អាស្រ័យលើការមានទឹកល្អគ្រប់គ្រាន់។ មានន័យថា សិទ្ធិរបស់យើងក្នុងការទទួលបានសុខភាពល្អ គឺអាស្រ័យលើសិទ្ធិក្នុងការទទួលបានទឹក។ ទោះបីជាយើងអាចធ្វើការងារដើម្បីការពារប្រភពទឹក និងកែច្នៃទឹកដើម្បីឲ្យវាមានសុវត្ថិភាពពិតមែន ប៉ុន្តែសុខភាពរបស់យើងគឺនៅតែស្ថិតក្នុងការគំរាមកំហែងដដែល ប្រសិនបើការជីករ៉ែ សំណល់ពីជីគីមីនិងថ្នាំសម្លាប់សត្វល្អិត ឬរោងចក្រ ធ្វើឲ្យពុលដល់ទឹករបស់យើង។

រដ្ឋាភិបាល និងសហគមន៍ ត្រូវតែធ្វើការងារជាមួយគ្នាដើម្បីការពារ កែលម្អ និងពង្រីកប្រព័ន្ធទឹក ដើម្បីអាចផ្គត់ផ្គង់ទឹកសុវត្ថិភាពបានគ្រប់គ្រាន់។ ក្រុមហ៊ុនឯកជននិយាយថា ប្រសិនបើយើងអនុញ្ញាតឲ្យពួកគេគ្រប់គ្រងទឹករបស់យើង នោះពួកគេអាចផ្តល់សេវាល្អប្រសើរជាងរដ្ឋាភិបាល ហើយនៅតែមានប្រាក់ចំណេញ។ បែបនេះហៅថា ឯកជនីយកម្មលើវិស័យទឹក។ ប៉ុន្តែជាទូទៅ អ្វីដែលកើតឡើងនោះគឺតម្លៃទឹកកើនឡើង ធ្វើឲ្យប្រជាជនមិនមានលទ្ធភាពទទួលបានទឹករបស់ខ្លួនទៅវិញ។ វាបណ្តាលឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរនៅពេលដែលប្រជាជនប្រើប្រាស់ទឹកតិចជាងតម្រូវការ ឬនៅពេលដែលពួកគេដងទឹកពីកន្លែងផ្សេងៗដែលមិនអស់ប្រាក់ បើទោះជាវាមានភាពកខ្វក់ដោយមេរោគឬសារធាតុគីមីពុលក្តី។

ដើម្បីឲ្យមនុស្សនិងបរិស្ថានមានសុខភាពល្អ យើងត្រូវការប្រព័ន្ធទឹកសាធារណៈមួយដែលផ្តល់ទឹកសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នាផឹកបាន។ ប្រព័ន្ធទឹកដែលគ្រប់គ្រងដោយសហគមន៍ ផ្តល់អាទិភាពខ្ពស់បំផុតលើកត្តាសុខភាពរបស់ប្រជាជន គឺមិនមែនដើម្បីប្រាក់ចំណេញនោះទេ។



ទំព័រ​នេះ​ត្រូវ​បាន​​ធ្វើ​​បច្ចុប្បន្នភាព៖ ៣០ មករា ២០១៨