Hesperian Health Guides
ចំពោះរោគជ្រាំង (កង់ឌីដា, រោគផ្សិតយីស)
វិគី ព័ត៌មាន សុខភាព > ទីណាគ្មានវេជ្ជបណ្ឌិត ថ្មី > ទារកទើបនឹងកើត និង ការបំបៅទឹកដោះម្តាយដល់ទារក > ចំពោះរោគជ្រាំង
អង្គ ធាតុទឹក ហ្សង់ស្យាន-វីអូឡេ (Gentian violet), ជីវ៉ី (GV), គ្រីស្តាល់-វីអូឡេ (crystal violet), មេទីលរ៉ូស្សានីលីនីញ៉ូម ក្ល័ររ៉ាយ (methylrosanilinium chloride)
អង្គ ធាតុទឹកទាំងនេះប្រើព្យាបាលរោគជ្រាំងដែលជាពពួកផ្សិតយីសកើតក្នុង មាត់, លើក្បាលដោះរបស់ម្តាយដែលបំបៅដោះកូន, ក្នុងស្រទាប់ស្បែក ឬកើតនៅលើបរបេយោនី ឬរន្ធយោនី។ អង្គធាតុទឹកទាំងនេះ ធ្វើការប្រឆាំងនឹងបាក់តេរីមួយចំនួនដែលធ្វើឲ្យស្បែកកើតជំងឺ ។
ហ្សង់ ស្យាន-វីអូឡេ អាចធ្វើឲ្យរលាកស្បែក ហើយបណ្តាលឲ្យដំបៅកាលណាប្រើវានៅលើមាត់ ឬ យោនី។ សូមឈប់ប្រើវា បើស្បែកមានឡើងរោលកន្ទួល ឬ ដំបៅ ។
ហ្សង់ ស្យានវីអូឡេធ្វើឲ្យអ្វីៗដែលវាបានប៉ះទៅជាជាំពណ៌ស្វាយ។ ពណ៌ស្វាយនេះនឹងរលុបបាត់ពីស្បែកក្នុងអំឡុងពេលពីរបីថ្ងៃ ប៉ុន្តែវាអាចប្រឡាក់ជាប់កំណាត់ ហើយបោកមិនជ្រះឡើយ ។
ថ្នាំ នីស្តាទីន (NYSTATIN)
ថ្នាំ នីស្តាទីនមានប្រសិទ្ធភាពល្អចំពោះរោគផ្សិតយីសស្ទើរតែទាំងអស់ដែល កើតក្នុងមាត់, លើក្បាលដោះ ឬស្បែក ឬក្នុងរន្ធយោនី។ ថ្នាំនេះបានផលិតជាថ្នាំទឹកសំរាប់ប្រើក្នុងមាត់, ថ្នាំនេះ ផលិតជាប្រភេទក្រែម, ម្សៅ, ឬជាថ្នាំគ្រាប់សំរាប់ស៊ុលចូលក្នុងរន្ធយោនី។
ស្បែក អាចក្លាយទៅជាស្លោក ឬរលាកត្រង់កន្លែងថ្នាំនីស្តាទីនបានប៉ះពាល់។ ករណីនេះមិនកើតឡើងទូទៅឡើយ។ សូមឈប់ប្រើវាបើអ្នកកើតរោលកន្ទួលលើស្បែក។ ជួនកាលថ្នាំនីស្តាទីនធ្វើឲ្យអ្នកប្រើរាកអាចម៍។
រោគ ផ្សិតយីសដែលមិនធូរស្រាលនឹងការព្យាបាលដោយថ្នាំនីស្តាទីនឬ ផ្សិតយីសនោះជាហើយកើតមកវិញម្តងហើយម្តងទៀត វាអាចជារោគសញ្ញានៃវីរុសហ៊ីវ។
ចំពោះទារកដែលកើតជ្រាំងក្នុងមាត់