Hesperian Health Guides
ថ្នាំផ្សះ (antibiotic) ជួយការពារប្រឆាំងនឹងជំងឺបង្កពីមេរោគ/បាក់តេរី ឬ បំបៅក្លាយ
វិគី ព័ត៌មាន សុខភាព > ទីណាគ្មានវេជ្ជបណ្ឌិត ថ្មី > ទារកទើបនឹងកើត និង ការបំបៅទឹកដោះម្តាយដល់ទារក > ថ្នាំផ្សះ (antibiotic) ជួយការពារប្រឆាំងនឹងជំងឺបង្កពីមេរោគ/បាក់តេរី ឬ បំបៅក្លាយ
មាតិកា
ថ្នាំ អំពីស៊ីលីន (ampicillin) និង អាម៉ុកស៊ីស៊ីលីន (amoxicillin)
ថ្នាំ ផ្សះដែលប្រើសម្លាប់មេរោគច្រើនប្រភេទ ថ្នាំផ្សះអំពីស៊ីលីន និងអាម៉ុកស៊ីស៊ីលីន គឺជាថ្នាំដែលប្រើយ៉ាងទូលំទូលាយ គឺមានន័យថាថ្នាំទាំងពីរប្រភេទនេះប្រើសម្លាប់មេរោគបានច្រើនប្រភេទ ជាងថ្នាំដទៃទៀតនៅក្នុងអំបូរថ្នាំប៉េនីស៊ីលីន (penicillin family)។ ជារឿយៗថ្នាំទាំងពីរប្រភេទនេះគឺមានប្រសិទ្ធិភាពដូចគ្នា។ កាលណាអ្នកអានសៀវភៅនេះស្តីពីអនុសាសន៍ចំពោះការប្រើថ្នាំ អំពីស៊ីលីន ជារឿយៗអ្នកអាចប្រើថ្នាំ អាម៉ុកស៊ីស៊ីលីន ជំនួសវាបាន គឺប្រើទៅតាមកំណត់ដូសត្រឹមត្រូវ (សូមអានការណែនាំខាងក្រោម) ។
ថ្នាំ ផ្សះអំពីស៊ីលីន និងអាម៉ុកស៊ីស៊ីលីន គឺមានសុវត្ថិភាពល្អណាស់ ហើយជាពិសេសវាមានប្រយោជន៍សំរាប់ទារកនិងកុមារតូច។ ថ្នាំទាំងពីរប្រភេទនេះមានប្រយោជន៍ក្នុងការប្រើព្យាបាលជំងឺរលាក សួត(pneumonia) ឬរលាកត្រចៀក(ear infections)។ ថ្នាំអំពីស៊ីលីនក៏មានប្រយោជន៍ផងដែរក្នុងការប្រើព្យាបាល ជំងឺរលាកស្រោមខួរ(meningitis)និង ជំងឺធ្ងន់ធ្ងរផ្សេងៗ ដែលបង្កពីមេរោគ ឬ បាក់តេរី ដែលកើតមានចំពោះទារកទើបនឹងកើត ។
ថ្នាំ ទាំងពីរប្រភេទនេះ ប៉ុន្តែជាពិសេសថ្នាំ អំពីស៊ីលីន តែងបង្កអាការៈក្អួតចង្អោរ និង រាកអាចម៍ ។ សូមចៀសវាងផ្តល់ថ្នាំទាំងនេះដល់កុមារណាដែលកំពុងមានជំងឺរាករូស បើអ្នកអាចផ្តល់ផ្សះផ្សេងមួយជំនួសវាបាន ។
ឥទ្ធិពល ដែលថ្នាំទាំងនេះតែងធ្វើទុក្ខ មួយទៀត គឺរោលកន្ទួលរមាស់លើស្បែក។ ស្នាមកន្ទួលពកៗដែលកើតហើយបាត់ទៅវិញក្នុងអំឡុងពេលពីរបីម៉ោង គឺប្រហែលជារោគសញ្ញាប្រតិកម្ម(allergy)នៃថ្នាំប៉េនីស៊ីលីន។ សូមឈប់ផ្តល់ថ្នាំនេះក្លាមហើយហាមឲ្យថ្នាំប៉េនីស៊ីលីនទៅកុមារ ម្តងទៀត។ បញ្ហាប្រតិកម្មថ្នាំទៅថ្ងៃមុខប្រហែលជាធ្ងន់ធ្ងរជាងនេះ ហើយអាចគំរាមគំហែងអាយុជីវិតទៀតផង។ ចំពោះបញ្ហាជំងឺខ្លះថ្នាំអេរ៉ីត្រូម៉ីស៊ីន(erythromycin)អាចត្រូវបាន ប្រើជំនួស។ ចំពោះបញ្ហារោលរមាស់រាបៗ ដូចជំងឺកញ្ជ្រឹល ជាធម្មតាវាតែងកើតឡើងមួយអាទិត្យក្រោយពីការចាប់ផ្តើមប្រើថ្នាំពេទ្យ ហើយពីរបីថ្ងៃទើបបាត់ទៅវិញ។ វាមិនមែនបង្កពីបញ្ហាប្រតិកម្មថ្នាំជានិច្ចឡើយ។ ប៉ុន្តែយើងពុំអាចដឹងច្បាស់ថាតើវាជាបញ្ហារោលរមាស់បង្កពី បញ្ហាប្រតិកម្មថ្នាំ ឬ អត់ ដូច្នេះករណីទូទៅគឺត្រូវឈប់ប្រើថ្នាំនោះ ។
ភាព ធន់សុំាចំពោះថ្នាំទាំងនេះគឺជាទូទៅកំពុងកើតឡើងយ៉ាងច្រើន។ អាស្រ័យទៅលើតំបន់ដែលអ្នករស់នៅ ថ្នាំទាំងនេះអាចប្រើលែងត្រូវចំពោះការព្យាបាលប្រឆាំងមេរោគចង្កោម ដែលបង្កខ្ទុះលើស្បែក(staphylococcus), រោគប្រមេះ(gonorrhea), បាក់តេរីម្យ៉ាងក្នុងពោះវៀនដែលបង្កជំងឺរាកមួល (shigella) ឬ ជំងឺបង្កដោយេមេរោគផ្សេងទៀត។
ថ្នាំ ផ្សះអំពីស៊ីលីន និងអាម៉ុកស៊ីស៊ីលីនមានប្រសិទ្ធភាព ល្អ កាលណាលេបវាតាមមាត់។ ដើម្បីផ្តល់ថ្នាំគ្រាប់ដល់ទារក បើវាជាគ្រាប់មូលរឹង(tablets) សូមកិន ថ្នាំឲ្យហ្មត់ ឬបើវាជាគ្រាប់មូលទ្រវែងទន់(capsule) សូមកាត់សំបកចាក់យកម្សៅថ្នាំខាងក្នុង ហើយបែងចែកម្សៅថ្នាំជាចំណែក ដើម្បីយកកំណត់ថ្នាំដែលអ្នកត្រូវការ។ បន្ទាប់មកយកថ្នាំមួយចំណែកនោះលាយជាមួយទឹកដោះម្តាយ។ សូមប្រើស្លាបព្រាឬពែងដើម្បីបញ្ចុកទឹកដោះលាយថ្នាំដល់ទារក។ ថ្នាំផ្សះអំពីស៊ីលីនក៏អាចផ្តល់ឲ្យតាមរយៈថ្នាំចាក់ផងដែរ ប៉ុន្តែថ្នាំចាក់គួរតែប្រើចំពោះជំងឺធ្ងន់ធ្ងរប៉ុណ្ណោះ ដូចជាជំងឺរលាកស្រោមខួរ ឬដំណាក់កាលដែលកុមារក្អួតខ្លាំង ឬមិនអាចលេបថ្នាំបានតាមមាត់។
ដូចគ្នា នឹងថ្នាំផ្សះឯទៀតដែរ ជួនកាលយើងផ្តល់យោបល់ជារយៈពេលថាត្រូវប្រើប៉ុន្មានថ្ងៃឬសប្តាហ៍ ដើម្បីបន្តផ្តល់ថ្នាំទាំងនេះដល់អ្នកជំងឺ។ សូមបន្តឲ្យថ្នាំដល់អ្នកជំងឺទាល់តែរោគសញ្ញានៃជំងឺ(រួមទាំង គ្រុនក្តៅ) បានបាត់ឈឹង យ៉ាងហោចណាស់ក៏24ម៉ោងដែរ។ បើកុមារមានវីរុសហ៊ីវ សូមផ្តល់ថ្នាំឲ្យពេញរយៈពេលនៃចំនួនថ្ងៃដែលបានចុះក្នុងតារាង។ ដូចគ្នានេះដែរ ពេលខ្លះយើងផ្តល់យោបល់ពីចំណុះថ្នាំដែលត្រូវផ្តល់ឲ្យអ្នកជំងឺ។ ជាទូទៅសូមផ្តល់ចំណុះថ្នាំកម្រិតទាបដល់កុមារដែលស្គម ឬចំពោះជំងឺដែលមិនសូវធ្ងន់ធ្ងរ ហើយឲ្យចំណុះថ្នាំកម្រិតខ្ពស់បន្តិចដល់កុមារដែលធាត់ឬជំងឺនោះ ធ្ងន់ធ្ងរ ។
ថ្នាំ អាម៉ុកស៊ីស៊ីលីន (AMOXICILLIN)ចំពោះជំងឺដែលបង្កពីមេរោគ ឬ បាក់តេរី ស្ទើរតែទាំងអស់ក្នុងទារកទើបនឹងកើត
¼ នៃចំណុះ 250 មីលីក្រាម (mg), គ្រាប់មូលទ្រវែងទន់ៗ ឬ
½ ស្លាបព្រាកាហ្វេ (2.5 មីលីលីត្រ/ml) នៃ 125 មីលីក្រាម / 5 មីលីលីត្រ, ថ្នាំទឹកស៊ីរ៉ូ ឬ
¼ ស្លាបព្រាកាហ្វេ (1.25 មីលីលីត្រ/ml) នៃ 250 មីលីក្រាម / 5 មីលីលីត្រ, ថ្នាំទឹកស៊ីរ៉ូ
សូមផ្តល់ឲ្យទាល់តែរោគសញ្ញាគ្រប់យ៉ាងនៃជំងឺជាដាច់បាត់ឈឹង ក្រោយពី 24 ម៉ោង។
ចំពោះជំងឺដែលបង្កពីមេរោគ ឬ បាក់តេរី ស្ទើរតែទាំងអស់ក្នុងទារកទើបនឹងកើត
½ នៃចំណុះ 250 មីលីក្រាម (mg), គ្រាប់មូលទ្រវែងទន់ៗ ឬ
1 ស្លាបព្រាកាហ្វេ (5 មីលីលីត្រ/ml) នៃ 125 មីលីក្រាម / 5 មីលីលីត្រ, ថ្នាំទឹកស៊ីរ៉ូ
សូមផ្តល់ឲ្យទាល់តែរោគសញ្ញាគ្រប់យ៉ាងនៃជំងឺជាដាច់បាត់ឈឹង ក្រោយពី 24 ម៉ោង។
ចំពោះជំងឺធ្ងន់ធ្ងរក្នុងទារកទើបនឹងកើត ដូចជាជំងឺរលាកសួត ឬ រលាកស្រោមខួរ
សូម ផ្សំថ្នាំចាក់ពីរប្រភេទបញ្ចូលគ្នា គឺថ្នាំ អំពីស៊ីលីន និង ថ្នាំ ហ្សង់តាម៉ីស៊ីន (gentamicin) ហើយចាក់ត្រង់សាច់ដុំភ្លៅ ។ (សូមមើលវិធីចាក់ថ្នាំ) ហើយសូមមើលសញ្ញាបម្រុងប្រយ័ត្នអំពីថ្នាំ ហ្សង់តាម៉ីស៊ីន ។
ថ្នាំ អេរ៉ីត្រូម៉ីស៊ីន (ERYTHROMYCIN)
ថ្នាំ អេរ៉ីត្រូម៉ីស៊ីន ព្យាបាលជំងឺជាច្រើនដែលបង្កពីមេរោគ ឬបាក់តេរី ដូចថ្នាំប៉េនីស៊ីលីន(penicillin)ដែរ ប៉ុន្តែវាថ្លៃជាងបន្តិច។ បច្ចុប្បន្ននេះនៅតាមតំបន់ជាច្រើននៃពិភពលោក ថ្នាំអេរ៉ីត្រូម៉ីស៊ីន មានប្រសិទ្ធភាពជាងថ្នាំប៉េនីស៊ីលីនចំពោះករណីមួយចំនួននៃជំងឺ រលាកសួត។ វាក៏អាចប្រើបានចំពោះជំងឺខាន់ស្លាក់(diphtheria) និងជំងឺក្អកមាន់(pertussis)ផងដែរ។
ចំពោះ មនុស្សដែលប្រតិកម្មនឹងថ្នាំប៉េនីស៊ីលីន ថ្នាំអេរ៉ីត្រូម៉ីស៊ីនគឺជាថ្នាំអាចប្រើជំនួសបានយ៉ាងល្អ។ ចំពោះជំងឺបង្កពីមេរោគច្រើនប្រភេទថ្នាំអេរ៉ីត្រូម៉ីស៊ីនក៏អាច យកទៅប្រើជំនួសឲ្យថ្នាំតេត្រាស៊ីគ្លីន(tetracyline)បានផងដែរ។
ជារឿយៗថ្នាំ អេរ៉ីត្រូម៉ីស៊ីនបង្កអាការៈក្អួតចង្អោ និងរាកអាចម៍ ជាពិសេសចំពោះកុមារ។ ហាមប្រើថ្នាំនេះលើសពីរយៈពេល2សប្តាហ៍ ពីព្រោះវាអាចបណ្តាលឲ្យកើតជំងឺខាន់លឿង(jaundice)។
ផ្តល់ ថ្នាំ អេរ៉ីត្រូម៉ីស៊ីន ទឹកស៊ីរ៉ូចំណុះ 0.75 មីលីលីត្រ (ml) (គឺច្រើនជាង 1/8 ស្លាបព្រាកាហ្វេបន្តិច) នៃ 250 មីលីក្រាម /5 មីលីលីត្រ,ឬ
¼ នៃថ្នាំ អេរ៉ីត្រូម៉ីស៊ីន គ្រាប់រឹងចំណុះ 250 មីលីក្រាមមួយគ្រាប់, កិនវាឲ្យហ្មត់លាយជាមួយទឹកដោះម្តាយ ឬ ទឹកឆ្អិនត្រជាក់
ថ្នាំ ហ្សង់តាម៉ីស៊ីន (GENTAMICIN)
ថ្នាំ ហ្សង់តាម៉ីស៊ីនគឺជាថ្នាំផ្សះដែលមានឥទ្ធិពលខ្លាំងនៃអំបូរថ្នាំ អាម៉ីណូល្គីកូស៊ីដ (aminoglycoside family)។ វាអាចផ្តល់ឲ្យអ្នកជំងឺតាមរយៈការចាក់ ឬបញ្ចូលសេរ៉ូម(តាមសរសៃ)។ថ្នាំនេះអាចធ្វើឲ្យខូចតម្រង់នោម និងបាត់បង់ការស្តាប់ ដូច្នេះហើយថ្នាំនេះគួរតែត្រូវប្រើនៅពេលសង្គ្រោះបន្ទាន់តែប៉ុណ្ណោះ
ចំពោះជំងឺរលាកសួត ឬជំងឺរលាកស្រោមខួរ ទារក និងកុមារ សូមផ្សំថ្នាំ ហ្សង់តាម៉ី ស៊ីន និង ថ្នាំ អំពីស៊ីលីន លាយចូលដើម្បីផ្តល់ឲ្យអ្នកជំងឺ ។
ថ្នាំ ហ្សង់តាម៉ីស៊ីនត្រូវតែផ្តល់ឲ្យបានត្រឹមត្រូវតាមកំណត់ដូស។ ការផ្តល់ថ្នាំនេះច្រើនហួសកំណត់អាចបណ្តាលឲ្យខូចតម្រងនោម(kidney) ឬធ្វើឲ្យថ្លង់(deafness) គឺស្តាប់លែងឮរៀងរហូត។សូមផ្តល់ថ្នាំត្រឹមត្រូវតាមកំណត់ដូស ទៅតាមទម្ងន់របស់កុមារ។ ហាមផ្តល់ថ្នាំតាមវិធីកំណត់ដូសថ្នាំទៅតាមអាយុរបស់កុមារ។។ ហាមផ្តល់ថ្នាំហ្សង់តាម៉ីស៊ីនលើសពីរយៈពេល10ថ្ងៃ។ សូមចៀសវាងឲ្យថ្នាំដែលមានកម្រិតខ្ពស់ខ្លាំង (ចំណុះ10មីលីក្រាម/មីលីលីត្រ គឺប្រសើរជាងចំណុះ40មីលីក្រាម/មីលីលីត្រ) ។
ថ្នាំ សេហ្វទ្រីយ៉ាសូន្យ (CEFTRIAXONE )
ថ្នាំ សេហ្វទ្រីយ៉ាសូន្យគឺជាថ្នាំផ្សះដែលមានឥទ្ធិពលខ្លាំង ហើយត្រូវបានប្រើព្យាបាលរោគពុលបង្កពីបាក់តេរីក្នុងគ្រាប់ ឈាម(sepsis) និងជំងឺរលាកស្រោមខួរ ប៉ុន្តែថ្នាំនេះគួរតែជាជម្រើសទីពីរ។ ត្រូវប្រើសំរាប់ព្យាបាលជំងឺទាំងនេះ ពីព្រោះថ្នាំនេះភាគច្រើនមានគ្រោះថ្នាក់ដល់ទារកទើបនឹងកើត។ ថ្នាំនេះគឺមានប្រយោជន៍ជាពិសេសសំរាប់ជំងឺប្រមេះ, រួមទាំងជំងឺភ្នែកដែលបង្កពីមេរោគប្រមេះក្នុងទារកទើបនឹងកើត ។
ថ្នាំ នេះគឺអាចឈឺចាប់ខ្លាំងនៅពេលចាក់។ បើអ្នកដឹងវិធីប្រើ អ្នកអាចធ្វើបានដោយលាយថ្នាំនេះជាមួយថ្នាំលីដូកាអ៊ី ន(lidocaine)ចំណុះ 1% ។
ហាម ផ្តល់ថ្នាំនេះដល់ទារកអាយុតិចជាងមួយសប្តាហ៍។ សូមចៀសវាឲ្យថ្នាំនេះដល់ទារកដែលកើតមិនគ្រប់ខែ ឬជាពិសេសតូចខ្លាំង(ករណីដែលសង្ស័យថាទារកនោះកើតមិនគ្រប់ខែ)។ ហាមឲ្យថ្នាំនេះដល់ទារកបើទារកមានកើតជំងឺខាន់លឿង។