Hesperian Health Guides

ថ្នាំ​ផ្សះ​សំរាប់​ព្យាបាល​ភ្នែក

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី
ជំពូកជឿនលឿននៃសៀវភៅទី ទីណាគ្មានវេជ្ បណ្ឌិត

ទារក​ទើបនឹង​កើត និង ការ​បំបៅ​ដោះ​កូន :~ ថ្នាំពេទ្យ

ថ្នាំ ​ផ្សះ(antibiotic)សំរាប់​ព្យាបាល​ភ្នែក ​ប្រភេទ​ថ្នាំ​ប៉ូ​ម៉ា​ត ​និងថ្នាំ​បន្តក់​ គឺ​ប្រើ​ដាក់​ភ្នែក​ទារក​ទើបនឹង​កើត​ដើម្បី​ការពារ​ពី​ជំងឺ​ភ្នែក​ធ្ងន់ធ្ងរ ​ និង​ពិការភ្នែក​ដែល​វា​អាច​កើតឡើង ​បើសិនជា​ម្តាយ​មាន​ផ្ទុក​ជំងឺ​កាមរោគ​ក្នុង​រន្ធ​យោនី​នៅក្នុង​អំឡុងពេល​ គាត់​សម្រាលកូន។ ថ្នាំ​ភ្នែក​ទាំងពីរ​យ៉ាងនេះ​ក៏ត្រូវបាន​ប្រើ​ដើម្បី​ព្យាបាល​ជំងឺ​ភ្នែក​ ដែល​បង្កដោយ​បាក់តេរីផងដែរ។ ប៉ុន្តែ​បើ​ជំងឺ​ភ្នែក​ធ្ងន់ធ្ងរ​ សូម​ឲ្យ​អ្នកជំងឺ​លេបថ្នាំ​ផ្សះប្រភេទ​គ្រាប់​ ឬ​ចាក់​ថ្នាំ​ផ្សះ​ជំនួស​វិញ។

វិធីប្រើប្រាស់NBgrneyedropoint.png

1%នៃ ​ថ្នាំតេ​ត្រា​ស៊ី​គ្លី​ន(tetracycline)ឬ0.5%ទៅ1%នៃ​ថ្នាំអេ ​រ៉ី​ត្រូ​ម៉ី​ស៊ីន(erythromycin)ប្រភេទប៉ូ​ម៉ា​ត ​គឺ​ត្រូវបាន​ប្រើ​សំរាប់​ការពារ​ជំងឺ​បង្ក​ពី​មេរោគ​ក្រោយពី​កើត​ ហើយ​និង​សំរាប់​ការពារ​ជំងឺ​ភ្នែកតិចតួច​ដែល​បង្ក​ពី​បាក់តេរី។ សូម​ដាក់​ថ្នាំ​ណាមួយ​ក៏បាន​ក្នុងចំណោម​ថ្នាក់​ទាំងពីរ​យ៉ាង​ខាងលើ ដាក់ចូល​ខាងក្នុង​ភ្នែក​ទារក​តែម្តង​គត់​ នៅ​អំឡុង​ពីរ​ម៉ោង​ក្រោយពី​កើត​ភ្លាម។

     បើ ​រក​ថ្នាំ​ផ្សះ​ប្រភេទ​ប៉ូ​ម៉ា​ត​មិនបាន​ អ្នក​អាច​ប្រើ ទឹក​រូបមន្ត​ប៉ូ​វី​ដង់​អ៊ី​អូ​ឌី​ន (solution of povidoneiodine)1តំណក់​នៃ​រូបមន្ត​ចំណុះ2.5%បន្តក់​ចូល​ ភ្នែកម្ខាងៗ ឬទឹក​រូបមន្ត​សៀ​លវ៉ើ​ណៃ​ត្រេ​ត(solutionofsilvernitrate)1តំណក់​នៃ​ ទឹក​រូបមន្ត​ចំណុះ1%បន្តក់​ចូល​ភ្នែកម្ខាង។ ទឹក​រូបមន្ត​សៀ​ល​វ៉ើ​ណៃ​ត្រេ​ត​ដែល​ទុក​យូរ ​វា​ហួត​ជាតិ​ទឹក​ទៅជា​ខាប់​ខ្លាំង ​ដូច្នេះ​សូមកុំ​ប្រើ​ទឹកមន្តសៀ​ល​វ៉ើ​ណៃ​ត្រេ​ត​ដែល​ចាស់​រាប់​ថ្ងៃខែ។ វា​នឹងធ្វើ​ឲ្យ​រលាក​ភ្នែក​ទារក។ បើ​អ្នក​សង្ស័យ​ ប្រសើរ​បំផុត​ កុំ​ប្រើ​ទឹកមន្ត​សៀ​ល​វ៉ើ​ណៃ​ត្រេ​ត​ឲ្យ​សោះ។

     ដើម្បី ​ស្វែងយល់​ពី​វិធី​ដាក់​ថ្នាំ​ភ្នែក​ប្រភេទ​ប៉ូ​ម៉ា​ត​ សូម​ទាញ​ត្របកភ្នែក​ក្រោម​ចេញ​ក្រៅថ្នមៗ ហើយ​ច្របាច់​ថ្នាំ​ប៉ូ​ម៉ា​ត​បន្តិច​ល្មម ​ដាក់​ចូលក្នុង​ត្របក​ពី​គល់​ភ្នែក​ជិត​ខ្ទង់ច្រមុះ ​ឆ្ពោះទៅ​កន្ទុយភ្នែក។ ចំពោះ​ថ្នាំ​ប្រភេទ​បន្តក់​ សូម​ទាញ​ត្របកភ្នែក​ក្រោម​ចេញ​ក្រៅថ្នមៗ ហើយ​បន្តក់​ទឹក​ថ្នាំ​ពីរតំណក់​ចូល​ខាងក្នុង​ភ្នែកម្ខាង។ សូមកុំ​ឲ្យ​ចុង​បំពង់​ថ្នាំ​ ឬ​ចុង​ដប​ថ្នាំ​ប៉ះ​នឹង​ភ្នែក​ឲ្យ​សោះ។