Hesperian Health Guides
វិធីបញ្ឈប់បញ្ហាធ្លាក់ឈាមក្នុងទារកទើបនឹងកើត
វិគី ព័ត៌មាន សុខភាព > ទីណាគ្មានវេជ្ជបណ្ឌិត ថ្មី > ទារកទើបនឹងកើត និង ការបំបៅទឹកដោះម្តាយដល់ទារក > វិធីបញ្ឈប់បញ្ហាធ្លាក់ឈាមក្នុងទារកទើបនឹងកើត
វីតាមីន ខេ (vitamin k), ហ្វីតូមេណាឌីអុង (phytomenadione), ហ្វីតូណាឌីអុង (phytonadione)
រាងកាយ មនុស្សយើងប្រើប្រាស់វីតាមីនខេ ដើម្បីធ្វើឲ្យឈាមកក និងបញ្ឈប់បញ្ហាធ្លាក់ឈាម។ ប៉ុន្តែទារកបានកើតមកមិនសូវសំបូរវីតាមីនខេ, ដូច្នេះបើសិនជាមានហេតុផលខ្លះដែលទារកចាប់ផ្តើមធ្លាក់ឈាម វាអាចទៅជាគ្រប់គ្រងលែងបានភ្លាមមួយរំពេច។ បើទារកទើបនឹងកើតម្នាក់ចាប់ធ្លាក់ឈាមពីផ្នែកណាមួយនៃរាងកាយរបស់ វា(មាត់, ទងផ្ចិត, រន្ធគូថ) អ្នកអាចផ្តល់វីតាមីនខេដើម្បីទប់ស្កាត់បញ្ហាធ្លាក់ឈាម ខ្លាំងក្លា។ អ្នកអាចផ្តល់វីតាមីនខេដល់ទារកតូចខ្លាំង ឬទារកកើតមិនគ្រប់ខែ(ក្រោម2គីឡូក្រាម) ដើម្បីទប់ស្កាត់បញ្ហាធ្លាក់ឈាមពីព្រោះភាគច្រើនពួកគេនឹងមានបញ្ហា ធ្លាក់ឈាម។ វីតាមីនខេ មិនបញ្ឈប់បញ្ហាធ្លាក់ឈាមក្នុងកុមារដែលមានអាយុច្រើន ឬមនុស្សពេញវ័យឡើយ។
សូមកុំចាក់ច្រើនលើសកំណត់, វាគ្មានប្រយោជន៍ ហើយអាចបង្កគ្រោះថ្នាក់ ។