Hesperian Health Guides
ពិនិត្យទារកឲ្យបានញឹកញាប់ក្នុងអំឡុងពីរខែដំបូង
វិគី ព័ត៌មាន សុខភាព > ទីណាគ្មានវេជ្ជបណ្ឌិត ថ្មី > ទារកទើបនឹងកើត និង ការបំបៅទឹកដោះម្តាយដល់ទារក > ពិនិត្យទារកឲ្យបានញឹកញាប់ក្នុងអំឡុងពីរខែដំបូង
ឆ្មប ឬក៏បុគ្គលិកសុខាភិបាលគួរតែបន្តថែទាំសុខភាពម្តាយនិងទារកក្រោយពេល សម្រាល។ ម្តាយនិងទារកអាចទៅពិនិត្យសុខភាពនៅមន្ទីរពហុព្យាបាល តែបើអាចទៅរួច ការពិនិត្យសុខភាពដំបូងក្រោយពេលសម្រាល គួរតែនៅផ្ទះ ដូចនេះពួកគេមិនចាំបាច់ត្រូវធ្វើដំណើរ ឬក៏មិនចាំបាច់ទៅពាក់ព័ន្ធជាមួយអ្នកជំងឺនៅតាមមន្ទីរពហុព្យាបាល។ សូមពិនិត្យទារក និងម្តាយមួយថ្ងៃក្រោយពេលសម្រាល បីថ្ងៃក្រោយពេលសម្រាល និងមួយសប្តាហ៍ក្រោយពេលសម្រាល ហើយពិនិត្យម្តងទៀតនៅ៦សប្តាហ៍ក្រោយពេលសម្រាល គឺសំខាន់ណាស់។ សូមទៅពិនិត្យសុខភាពឲ្យបានញឹកញាប់ បើមានរោគសញ្ញានៃបញ្ហាណាមួយ។ ការពិនិត្យសុខភាពញឹកញាប់ ជាការប្រសើរដើម្បីកត់សំគាល់បញ្ហាសុខភាពបានមុនពេលវាក្លាយជាបញ្ហាដ៏ គ្រោះថា្នក់។