Hesperian Health Guides

ការ​បំបៅ​ដោះ

ខ្លឹមសារ​ត្រ​ង់ក​នែ្ល​ង​នេះ​គឺ​បាន​ពី ជំពូកជឿនលឿននៃសៀវភៅទី ទីណាគ្មានវេជ្ បណ្ឌិត

ក្នុង​ជំពូក​នេះ

ពេល ​ដំបូង ម្តាយ​អាចជួយ​ទារក​ក្នុងការ​បំបៅ​ដោះ។ ​សូមជួយដោយ​អំណត់​ និង​យកចិត្តទុកដាក់។ សូមបី​ទារក ដោយ​ប្រើភួយ​និង​ខ្នើយ ​ធ្វើ​ដូចនេះ​ទារក​អាច​អង្គុយ​ឡើង​ត្រង់​ និងស្រួល។ ក្រុមគ្រួសារ​និង​សាច់ញាតិ​ សូម​ទុកពេល​វេលាឲ្យ​ម្តាយ និង​ទារ​កបាន​នៅតែ​ពីរ​នាក់។ សូម​លើកទឹកចិត្ត​ម្តាយ នោះ​ការ​បំបៅកូន នឹង​ងាយស្រួល​ឡើងទៅ​តាម​ពេលវេលា និង​ការអនុវត្ត។

ទឹកដោះ​ម្តាយ​ជា​អាហារ​ល្អ​បំផុត​សំរាប់​ទារក និង​ល្អ​ជាង​ម្សៅ​ទឹកដោះកំប៉ុងផ្សេង។


NWTND Newb Page 18-1.png

ជៀសវាង ​ការឈឺ និង​ប្រេះ​ក្បាលដោះ ដោយ​ឥរិយាបថ​ល្អ ក្នុងការ​បំបៅដោះ។ បង្វិលខ្លួន​ទារក​ឲ្យ​ត្រង់​ទៅ​ម្តាយ ដូច្នេះ​ក​ទារក​មិន​រមួល។ រង់ចាំទាល់តែ​ទារក​ហារមាត់​បើក​មាត់​ឲ្យ​ធំ ហើយ​ទាញ​ដាក់​ដោះ ក្បាលដោះ និង​សណ្តង់​ដោះ​គួរតែ​កប់​ជ្រៅ​ទៅក្នុង​មាត់​ទារក ។

NWTND Newb Page 18-3.png
ក្បាលដោះ
iកប់​ជ្រៅ​ក្នុង​មាត់​ ទារក
បបូរមាត់​ក្រោម​បត់​ចុះ
បើក​មាត់​ឲ្យ​ធំ
អោប​ទារ​កជាប
និង​ខ្លួន​ម្តាយ
NWTND Newb Page 18-2.png
ដូចនេះ.... មិនមែន​ដូចនេះ។ ឥរិយាបថមិនល្អ​ដូចនេះ​អាច​បណ្តាល​ឲ្យ​ឈឺ ឬ ឆ្កូត​ក្បាលដោះ

ទឹកដោះ​ដំបូង​មាន​តំលៃ​ដូច​មាស

ទឹកដោះ ​ដំបូង​វា​ចេញ​ក្នុង​បរិមាណ​តិច​ ប៉ុន្តែ​វា​ជា​បរិមាណ​ដ៏​ត្រឹមត្រូវ​សំរាប់​ទារក​ដែល​ទើបនឹង​កើត (ក្រពះ​ទារក​អាច​ផ្ទុក​បានតែ​ពីរ​ទៅ​បី​ស្លាបព្រា​តែប៉ុណ្ណោះ​ក្នុងពេល​ បៅម្តង) ទឹកដោះ​ដំបូង​មើលទៅ​មាន​ពណ៌​រាង​ខៀវ​បន្តិច ​ទោះបីជា​វា​មើលទៅ​ប្លែក តែ​វា​ជា​អាហារ​ដ៏​ល្អ​ណាស់​សំរាប់​ទារក។ វា​មាន​ផ្ទុក​នូវ​ជីវជាតិ​និង​សារធាតុ​ដែល​បង្កើតឡើង​ដោយ​រាងកាយ​ម្តាយ។ ​ទឹកដោះ​ដំបូង​នេះ​ការពារទារក​ពី​ការឆ្លង​មេរោគ។ ហាម​ច្របាច់​ទឹកដោះ​ដំបូង​ចោល​ វា​មាន​តំលៃ​សំរាប់​ទារក​ជាង​ថ្នាំពេទ្យផ្សេងទៀត។ បំបៅកូន​ក្នុងអំឡុង២ថ្ងៃ​ដំបូង​ ក៏មាន​សារសំខាន់​ដែរ ​ពីព្រោះ​វា​នាំមក​នូវ​ទឹកដោះ​ចាស់ដែល​ម្តាយ​ចាប់ផ្តើម​ផលិត​ក្នុងពេល​ ប្រមាណ៣ថ្ងៃ​បន្ទាប់ពី​សម្រាលកូន។ កូន​បៅដោះ​កាន់តែច្រើន ទឹកដោះ​កាន់តែ​ចេញ​ច្រើន​ដែរ ។

តើ​ទារក​បៅដោះ​បាន​គ្រប់គ្រាន់​ឬទេ

មិនបាច់ ​ឲ្យ​អ្នកណា​ប្រាប់​អ្នក​ថា​ទឹកដោះ​អ្នកចេញ​មិន​គ្រប់គ្រាន់​ទេ ​ជាពិសេស​ពីរ​ទៅ​បី​ថ្ងៃ​ដំបូងដែល​រាងកាយ​របស់​អ្នក​ទើបនឹង​ចាប់ផ្តើម​ផលិត​ ទឹកដោះ ។

ដោយសារតែ ​ការបង្ខំ​ពី​អ្នក​ដ៏​ទៃ ​និង​ចម្ងល់​ចំពោះ​ខ្លួនឯង​ជា​ម្តាយ (យាយ​មីង​ ឬក៏​អ្នកថែរក្សា​ដែលព្យាយាម​ជួយ) ឲ្យ​ផឹក​ទឹកដោះគោ ​ឬ​ទឹក​បបរ​ ឬ​អាហារផ្សេងៗទៅ​ទារក​ទើបនឹង​កើត ​ឬ​ក្មេង​ពេក អាហារ​បន្ថែម​ទាំងនេះ​គឺ​ចំណាយលុយ​ឥតប្រយោជន៍​ ហើយ​អាចធ្វើ​ឲ្យ​ទារក​មាន​ជំងឺរាក។ ជំងឺរាកធ្វើ​ឲ្យ​ទារក​ស្រក​ទំងន់​និង​ខ្សោយ។ ការផ្តល់​អាហារ​បន្ថែម​ទាំងនេះ​បណ្តាល​ឲ្យ​ម្តាយ​ផលិត​ទឹកដោះបាន​តិច។ ដូច្នេះ​ម្តាយ​កាន់តែ​លែង​ទុកចិត្ត​ខ្លួនឯង​ថា​អាច​បំបៅ​ដោះ​កូន​តែមួយ​មុខ​ បាន​គ្រប់គ្រាន់។ បើ​អ្នកជា​បុគ្គលិក​សុខាភិបាល​អ្នក​អាចជួយ​ការពារ​កុំ​ឲ្យ​មាន​បញ្ហា​ សុខភាពដដែលៗនេះ​ធ្ងន់ធ្ងរ ដោយ​បង្ហាញ​ស្ត្រី​ជា​ម្តាយ​ថា​នាង​ពិតជា​មានលទ្ធភាព​បំបៅកូន​យ៉ាង​ គ្រប់គ្រាន់​។ អាចជួយ​ដាក់​ទារកឲ្យ​ចំ​ទី​តាំង តែ​ក៏ត្រូវ​ឲ្យ​ពេលវេលា​ម្តាយ​ និង​កូន​រៀន​ក្នុងការ​បំបៅ​ដោះ​ដោយ​ខ្លួនឯង។ សូម​និយាយ​ជាមួយ​ស្ត្រី​ជា​ម្តាយនូវ​សំដី​ទន់ភ្លន់ និង​ឲ្យ​ចេះ​អត់ធ្មត់​ក្នុងការ​បំបៅ​ដោះ​កូន។


ដើម្បី​ឲ្យ​មាន​ទឹកដោះ​គ្រប់គ្រាន

  • បំបៅកូន​ឲ្យ​បាន​ញឹកញាប់ បំបៅ​ដោះ​កូន​កាន់តែច្រើន​ ទឹកដោះ​ចេញ​កាន់តែច្រើន។
  • សូម​ឲ្យ​ម្តាយ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់ នឹង​ញ៉ាំ​អាហារ​បន្ថែម (ចិញ្ចឹម​កូន​អ្នក​ដោយ​ការចិញ្ចឹម​ខ្លួន​អ្នក​ផ្ទាល់)
  • សម្រាក​ឲ្យ​ញឹកញាប់ (ពេលដែល​ឳ​ពុក​និង​ក្រុមគ្រួសារ​ជួយ​ធ្វើការ​ប្រចាំថ្ងៃ នោះ​ម្តាយ​អាច​ថែទាំ​ទារក​ថ្មី​បានប្រសើរ)

បំបៅ​ដោះ​កូន​កាន់តែច្រើន​ទឹកដោះ​ចេញ​កាន់តែច្រើន


ទារក ​ភាគច្រើន​តែងតែ​ចុះ​ទំងន់​តិចតួច​នៅ​សប្តាហ៍​ដំបូង​ក្រោយពី​កើត​ភ្លាម។ នេះ​ជា​រឿង​ធម្មតា ក្រោយ​ពីនេះ​ បើ​ទារក​មាន​ស្រក​ទំងន់ ​គឺ​បណ្តាលមកពី​បៅដោះ​មិន​គ្រប់គ្រាន់។ វា​ស្រដៀង​គ្នាទៅនឹង​ទារក​មិន​ជុះនោម​ច្រើន​នៅ​ថ្ងៃ​ដំបូង​ ប៉ុន្តែ​ក្រោយមកទៀត​ទារក​គួរតែ​ជុះនោម​រៀងរាល់ពីរ​បី​ម៉ោង​ម្តង។ បើ​ទារក​មិន​ជុះនោម​ច្រើន​បន្ទាប់ពី​ពីរ​ថ្ងៃ​ គឺ​ទារក​បៅ​មិន​គ្រប់គ្រាន់។ ប៉ុន្តែ​បើទារក​បៅ​ញឹកញាប់ តើ​ទារក​មិន​ជុះនោម​ ឬ​មិន​លូតលាស់? ក្នុងករណីនេះ​ត្រូវ​ឲ្យ​ម្សៅ​ទឹកដោះ​គោផ្សេង​ តែ​កុំ​ឲ្យ​ទឹក​ស្ករ​ ឬ​ទឹក​បបរ។ កុំ​ឲ្យ​ទឹកដោះ​កញ្ចប់​ លុះត្រាតែ​អ្នកដឹង​ច្បាស់​ពី​បរិមាណ​ដែល​បាន​ណែនាំ​ឲ្យ (ការ​លាយ​ទឹក​គឺ​ធ្វើ​ឲ្យ​រាក​ និង​មាន​ជំងឺ) សូមកុំ​ប្រើ​ដប​ដែល​ពិបាក​លាង​សំអាត វា​អាចធ្វើ​ឲ្យ​មាន​ជំងឺរាក ។


ទឹកដោះផ្សេងៗត្រូវតែ ​ផ្តល់​ឲ្យ ​បើ​ម្តាយ​ទទួលមរណៈភាព​ ឬ​នៅ​ផ្សេងគ្នា​ ឬ​ក្នុងករណី​ដែល​ប្រាកដថាម្តាយ​មាន​ទឹកដោះ​មិន​គ្រប់គ្រាន់។ អ្នក​ក៏​អាច​ស្នើសុំ​ឲ្យ​អ្នកជា​ម្តាយ​ដទៃ​ជួយ​បំបៅ។ អ្នកជា​ម្តាយទារក​ដទៃ​នោះ ​គួរតែ​ធ្វើការ​ពិនិត្យ​រក​មេរោគ​ហ៊ី​វ​សំរាប់​សុវត្ថិភាព​ទារក​ ព្រោះ​មេរោគ​ហ៊ី​វ​អាច​ឆ្លងបាន​តាម​ការ​បំបៅ​ដោះ។ ជំរើស​ផ្សេង​មួយទៀត គឺ​ឲ្យ​ទារកបៅ​ទឹកដោះ​សត្វពាហនៈ ដូចខាងក្រោម ៖


ទឹកដោះពពែ ២ភា
NWTND Newb Page 20-1.png
ទឹក១ភាគ
ស្ករ១ស្លាប​ព្រា



ឬក៏
ទឹកដោះ​ចៀម មួយ​ភាគ
ទឹក១ភាគ
ស្ករ១ស្លាប​ព្រា

ឬក៏
ម្សៅ​ទឹកដោះ​រូបមន្ត ២ភាគ (មិន​ផ្អែម)
ទឹក៣ភាគ
ស្ករ១ស្លាប​ព្រា

ត្រូវ ចំ​ហ៊ុយ​ទឹកដោះ​ដែល​លាយ​ហើយ ដើម្បី​សំលាប់​មេរោគ ហើយ​ទុក​ឲ្យ​ត្រជាក់ ទើប​ដាក់​ក្នុង​ពែង និង​បញ្ចុក​ទារក​ដោយ​ស្លាបព្រា​ស្អាត ។

ជ្រាំង​អណ្តាត

NWTND Newb Page 21-1.png
ប្រើ​កំណាត់​តូច​ស្អាត​ដើម្បី​លាប​ថ្នាំ ក្នុង​មាត់​ទារក

ផ្ទាំង ​ពណ៌​ស​នៅលើ​អណ្តាត ​ឬ​ក្នុង​មាត់​ នឹង​ធ្វើ​ឲ្យ​ទារក​ឈឺក្រហាយ​ពេល​បៅដោះ។ ​វា​អាចជា​សញ្ញា​នៃ​មេរោគ​ផ្សិត​នៅក្នុង​មាត់​ ដែល​គេ​ហៅថា​ជ្រាំង។ មេរោគ​នេះ​អាច​ឆ្លងទៅក្បាលដោះ​ម្តាយ ​ដែល​ធ្វើ​ឲ្យ​វា​ឡើង​ក្រហម​រមាស់​និង​ឈឺ ។

ត្រូវ ​ព្យាយាម​លាង​ក្បាលដោះ​ដោយ​ទឹកខ្មេះតិចៗ ហើយលាង​ទឹក​ចេញ។ ឬ​បើ​អ្នក​គ្មាន​ទឹកខ្មេះ​ទេ​ គ្រាន់តែ​លាង​ដោះសំអាតថ្នមៗដោយ​ទឹក​ ហើយ​ជូត​ក្បាលដោះ​ឲ្យ​ស្ងួត​បន្ទាប់ពី​ការ​បំបៅ​ដោះ។ បើ​នៅតែ​មិនអាច​ព្យាបាល​ជំងឺ​ជ្រាំង​នេះបានទេ​ ត្រូវ​លាបថ្នាំ​ពណ៌​ស្វាយ​លើ​ក្បាលដោះ​ពីរដង​ក្នុង១ថ្ងៃ​ និង​លាប​ឲ្យ​បាន៣ថ្ងៃ។ ត្រូវ​លាប​ក្នុង​មាត់​ទារក​ឲ្យបាន​ម្តង​ក្នុង១ថ្ងៃ(ធ្វើ​ឲ្យ​មាត់​ទារក​និង​ ក្បាលដោះ​មាន
​ពណ៌ស្វាយ​ តែ​វា​មាន​សុវត្ថិភាព)

បើ ​ថ្នាំ​ស្វាយ​នៅតែ​មិនអាច​ជួយ​បាន សូម​ឲ្យ​ទារ​កញុំ​ថ្នាំ​ផ្សះ
នី​ស្តា​ទីន ( Nystatin )

បើ ​ជំងឺ​ជ្រាំង​មាត់​កើត​ម្តង​ហើយ​ម្តងទៀត ​នោះ​ទារក​ប្រហែលជាមាន​បញ្ហា​សុខភាព​ផ្សេងទៀត​ដែល​ធ្វើ​ឲ្យ​សរីរាង្គ​ ទារកខ្សោយ​ក្នុងការ​ទប់ទល់​ប្រឆាំងនឹង​មេរោគ។ ឧទាហរណ៍ ទារក​ដែលមាន​ផ្ទុកមេរោគ​ហ៊ី​វ​តែងតែ​កើតជំងឺ​ជ្រាំង​ច្រើនដង។

ដោះ​ឈឺ, ហើម, ស្ទះ ឬក៏ ឆ្លង​មេរោគ

NWTND Newb Page 21-2.png

ជួនកាល ​រន្ធ​បង្ហូរ​ទឹកដោះ​ស្ទះ (បំពង់​តូច​នៅក្នុង​ដោះ​សំរាប់​បង្ហូរទឹកដោះ)។ ដោះ​ប្រែក្លាយជា​ហើម ក្រហម និង​ឈឺ នោះ​ការឆ្លង​មេរោគ ​ចាប់ផ្តើម​យ៉ាង​ឆាប់រហ័ស។

សញ្ញា
  • ដោះ​ម្ខាងឡើង​ក្តៅ ក្រហម និង​រឹង
  • ឈឺ​ក្នុង​ដោះ ពេល​បំបៅ​ដោះ​កូន .

បើ​មាន​គ្រុនក្តៅ នោះ​រន្ធ​បង្ហូរ​ទឹកដោះ​ស្ទះ​លែងចេញ ហើយនឹង​ឆ្លង​មេរោគ។

ការព្យាបាល
  • សម្រាក ហើយ​ញុំ​ទឹក​ឲ្យ​បាន​ច្រើន
  • បំបៅ ​ដោះ​កូន​យ៉ាងតិច​ពីរ​ម៉ោង​ម្តង បំបៅ​ទារក​ជាមួយនឹង​ទឹកដោះ​មាន​ជំងឺ គឺ​សុវត្ថិភាព​ចំពោះ​ទារក និង​ជា​វិធី​ល្អ​បំផុត​ដើម្បី​សំអាត​មេរោគ​ចេញ
NWTND Newb Page 22-1.png
ចលនា​រុញ​ដើម្បី​ច្រ​បា
ច់​កន្លែង​ដែល​ស្ទះ
នោះ​ឲ្យ​ចេញ
  • ត្រូវ ​ប្រាកដថា​អ្នកមាន​ឥរិយាបថ​ល្អ​ក្នុងការបំបៅ​ដោះ​កូន។ ​ខ្លួន​ទារក​ទាំងមូល​គួរតែ​បែររក​ម្តាយ​។ មាត់​ទារក​គួរតែបើក​ឲ្យ​ធំ ហើយ​ក្បាលដោះ​គួរតែ​កប់​ជ្រៅ​ទៅក្នុង​មាត់​ទារក ។
  • បំបៅ​ដោះ​ដែល​ឈឺ​មុន​និង​ឲ្យ​ទារកបៅ​ឲ្យ​អស់ពី​ដោះ ។
  • កំណាត់ ​សើម​ក្តៅឧណ្ហៗឬ​ងូតទឹក​ក្តៅ​ក៏​អាចជួយ​បាន ។ កំដៅ​ដោះ ១៥ ទៅ ២០នាទី យ៉ាងតិច ៤ដង​ក្នុង​មួយថ្ងៃ ឬ​ដាក់​កំណាត់​ត្រជាក់​ស្អំ​ដោះ ដើម្បី​ជួយ​សម្រាល​ការ​ហើម ។


បើ ​មាន​គ្រុនក្តៅ​ត្រូវ​ញុំ​​ថ្នាំអេ​រ៉ី​ត្រូ​ម៉ី​ស៊ីន ( Erythromycin ) ២៥០មី​លី​ក្រាម បួន​ដង​ក្នុង​មួយថ្ងៃ។

មេរោគ​ហ៊ី​វ និង​ការ​បំបៅ​ដោះ​កូន

បច្ចុប្បន្ននេះ ​មាន​ថ្នាំ​ដែល​ជួយ​ថែទាំស្ត្រី​មាន​ផ្ទៃពោះ​ដែល​ផ្ទុកមេរោគ​ហ៊ី​វ ​និង​ជួយ​ការពារ​មិនឲ្យ​ឆ្លងទៅ​ទារក​បាន។ ដើម្បី​ការពារ​មាតា​និង​ទារក​ ស្ត្រី​មាន​ផ្ទៃពោះ​គ្រប់រូប​គួរតែ​ត្រូវបាន​ពិនិត្យឈាម​រក​មេរោគ​ហ៊ី​វ។ ប្រសិនបើគាត់​មាន​ផ្ទុកមេរោគ​ហ៊ី​វ​ គាត់​គួរតែ​ត្រូវ​បានផ្តល់​ថ្នាំ​ហ៊ី​វ​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​ និង​ពេញលេញ​ក្នុងពេល​បំបៅ​ដោះទារក ។

តើ​មាន​សុវត្ថិភាព​ទេ​ក្នុងការ​បំបៅ​ដោះ​ដែល​ម្តាយ​មាន​ផ្ទុកមេរោគ​ហ៊ី​វ ?

ថ្នាំ ​ហ៊ី​វ​គឺ​ការពារ​ការចម្លង​មេរោគ​ហ៊ី​វ​ក្នុងអំឡុងពេល​បំបៅ​ដោះ។ ម្តាយ​ឬ​ទារក​ត្រូវតែ​ញុំ​​ថ្នាំ​រៀងរាល់ថ្ងៃ​ រហូតទាល់តែ​កូន​ផ្តាច់ដោះ។ សុខភាព​ទារក​ត្រូវបាន​គាំពារ​ដោយ​ការបៅដោះ​ម្តាយ​តែមួយ​មុខ​គត់ សំរាប់៦ខែ​ដំបូង(ឬ​រហូតដល់​កូន​ដុះធ្មេញ)។ បបរ​និង​ភេសជ្ជៈ​ដទៃទៀត​ គឺ​មិនបាន​ផ្តល់​សុខភាពល្អ​ដល់​ទារក​ទេ។

ថ្នាំ​ហ៊ី​វ​សំរាប់​ម្តាយ​និង​ទារក​ជួយ​ថែទាំ​ពួកគេ​ឲ្យ​មាន​សុខភាព​ល្អ


កាលពី ​មិនទាន់មាន​ថ្នាំ​ហ៊ី​វ ​មាន​គ្រោះថ្នាក់​ខ្លះ​ដែល​បណ្តាលមកពី​មេរោគ​ហ៊ី​វ ​ឆ្លង​តាមរយៈ​ទឹកដោះម្តាយ​ ប៉ុន្តែ​គ្រោះថ្នាក់​នៃ​ជំងឺផ្សេងៗទៀត​ភាគច្រើន​បណ្តាលមកពី​ការ​បៅ​ម្សៅ​ ទឹកដោះគោកំប៉ុង។ ម្តាយ​ភាគច្រើន​ដែល​ផ្ទុកមេរោគ​ហ៊ី​វ ​មិនមាន​ទឹកស្អាត​ ឧសសំរាប់​ដុត​ ឬថ​វិការ​សំរាប់ធ្វើ​ឲ្យ​មានសុវត្ថិភាព​ទេ ​គឺ​គ្រាន់តែ​ឆុងហើយ​បំបៅ​តែម្តង។ ទារក​របស់​ពួកគេ​អាច​ខ្វះ​អាហារ​និង​រាក​រុះ
ហើយ​អាច​ស្លាប់​បាន​ នេះ​មានន័យថា​ទឹកដោះ​ម្តាយ​គឺមាន​សុវត្ថិភាព​បំផុត​សូម្បីតែ​ម្តាយ​និង​ ទារក
មិនបាន​ប្រើ​ថ្នាំ​ហ៊ី​វ​ក៏ដោយ។

ការ​បំបៅ​ដោះ​គឺ​ល្អ​បំផុត​ទាំង​ម្តាយ​និង​ទារក នៅ​គ្រប់​ទីកន្លែង​និង​គ្រប់ពេលវេលា

NWTND Newb Page 23-1.png

ការ​បំបៅ​ដោះ

  • គឺ​អ្នក​មិនចាំបាច់​ចំណាយ​ថវិកា​ទិញ​ម្សៅ​ទឹកដោះ​រូបមន្ត ដប ឬ អ្វី​ផ្សេងទៀត​ទេ ។
  • ជួយ​ឲ្យ​ម្តាយ​ឈប់​ធ្លាក់ឈាម​បន្ទាប់ពី​ឆ្លងទន្លេ
  • ជួយ​ការពារ​ការ​មាន​ផ្ទៃពោះ​ទៀត​ក្នុង​ប៉ុន្មាន​ខែ​បន្ទាប់ពី​ឆ្លងទន្លេ។
  • ការពារ​ម្តាយ​ពី​ការកើត​ជំងឺមហារីក​និង​ជំងឺ​ពុក​ឆ្អឹង
    ទៅ​ថ្ងៃ​អនាគត ។
  • ទឹកដោះ​ម្តាយ​ថ្មី​ស្រស់ ឧណ្ហៗ ជានិច្ច និង​អាច​បៅ​បានតែ​ម្តង ។
  • ទឹកដោះ​ម្តាយ​មាន​ជីវជាតិ​គ្រប់គ្រាន់​ទាំងអស់​ដែល​ចាំបាច់​សំរាប់​ទារក ។
  • ទឹកដោះ​ម្តាយ​ជួយ​ការពារ​ទារក​ប្រឆាំងនឹង​ជំងឺរាក​រុះ ជំងឺ​សួត និង​ជំងឺផ្សេងៗ
  • ផ្តល់ជូន​ការការពារ​យូរអង្វែង​ប្រឆាំងនឹង​ជំងឺ​ទឹកនោមផ្អែម ប្រតិកម្ម (Allergy) និង​មហារីក​ទៅ​ថ្ងៃ​អនាគត​ដល់ទារក ។
  • រក្សា​ទារក​ឲ្យ​មាន​សុវត្ថិភាព និង​កក់ក្តៅ​នៅ​ជិត​ម្តាយ ។
  • ធ្វើ​ឲ្យ​ម្តាយ​និង​ទារក​កាន់តែ​ជិតស្និត ។
NWTND Newb Page 23-2.png