Hesperian Health Guides
ពីរ-បីម៉ោងក្រោយពេលកើតភ្លាម
វិគី ព័ត៌មាន សុខភាព > ទីណាគ្មានវេជ្ជបណ្ឌិត ថ្មី > ទារកទើបនឹងកើត និង ការបំបៅទឹកដោះម្តាយដល់ទារក > ពីរ-បីម៉ោងក្រោយពេលកើតភ្លាម
ការពិនិត្យសុខភាពទារក
- តើទារកមួយនេះមើលទៅដូចទារកដទៃទៀតឬទេ?
- តើអវៈយវៈទាំងសងខាងរបស់ទារកមានទំហំ ទ្រង់ទ្រាយ និងស្ថានភាពដូចគ្នាឬអត់ ?
- តើ ស្បែកទារកល្អឬទេ? ពិនិត្យខ្នងជាពិសេសផ្នែកខាងក្រោម ជូនកាលវាមានស្នាមប្រហោងតូច ដែលត្រូវការការវះកាត់ខ្នាតតូចជាបន្ទាន់ ។
- តើប្រដាប់ភេទទារកធម្មតា ឬ អត់ ? (ការហើមនៅថ្ងៃដំបូងទើបនិងកើត វាជារឿងធម្មតាមិនមានគ្រោះថ្នាក់អ្វីទេ)
- តើ ទារកបាននោម ឬ នៅ ? ទារកប្រហែលជាមិនទាន់ជុះនោម នៅថ្ងៃកើតមកដំបូង ប៉ុន្តែទារកគួរតែជុះនោមពីរបីដងនៅថ្ងៃទីពីរនិងរៀងរាល់ពីរបី ម៉ោងម្តងបន្ទាប់ពីនោះបើទារកនោមបានតិចឬទឹកនោមមានពណ៌ក្រម៉ៅនិង ក្លិនឆ្អេះ សូមបំបៅដោះទារកឲ្យបានច្រើនថែមទៀត ។ ករណីកម្រ ទារកអាចមានបញ្ហាតំរងនោម ។
- តើ ទារកបានបន្ទោបង់លាមកឬនៅ ? បើមិនទាន់ សូមអ្នកពាក់ស្រោមដៃពេទ្យហើយយកកូនដៃរបស់អ្នកសូកចូលទៅក្នុងរន្ធ គូថទារកថ្នមៗដើម្បីបញ្ជាក់ឲ្យច្បាស់ថារន្ធគូថមិនបិទជិតទេ។ បើករណីមិនមានរន្ធគូថ នោះទារកត្រូវការការវះកាត់។
ករណី ខុសប្លែកគ្នាមួយចំនួនគឺមិនសំខាន់ទេ ហើយករណីខ្លះជាបញ្ហាមួយគ្រោះថ្នាក់ធ្ងន់ធ្ងរ ។ បើទារក មានអ្វីមួយខុសប្លែកត្រង់ណាមួយ សូមប្រយ័ត្ន វាអាចមានបញ្ហាទាក់ទងគ្នាផ្សេងទៀត ហើយជួនកាលនៅខាងក្នុងរាងកាយ។ ដូច្នេះទារកទាំងនេះគួរតែសំគាល់តាមដានឲ្យបានដិតដល់នៅពេលទារក ដកដង្ហើម ពណ៌សម្បុរ និងការជុះនោម ។
ទ្រង់ទ្រាយក្បាល
វា ជារឿងធម្មតាសំរាប់ទារកដែលក្បាលមាន
រាងស្រួច ឬហើមធំដូចនេះ ជាពិសេសក្រោយ
ពេលការឈឺពោះរបស់ម្តាយ រយៈពេលយូរយារ
ក្នុងអំឡុងពេលពីរបីថ្ងៃបន្ទាប់មកការហើមនឹង
ស្រកបាត់ដោយខ្លួនឯង ។
ទារក ខ្លះមានឈាមកកនៅក្រោមស្បែកក្បាល ដែលគេហៅថាជំងឺកកឈាម (Hematoma)។ ពេលដែលយើងចុចវាស្រាលៗ វាមានសភាពទន់ល្មើយ។ វាមិនមានបញ្ហាគ្រោះថ្នាក់ទេ តែត្រូវការរយៈពេលមួយខែ ឬយូរជាងនេះ ដើម្បីឲ្យវារលាយបាត់ទៅវិញ ។
ឆែបបបូរមាត់ និង ឆែបក្រអូមមាត់(Cleft lip and Cleft palate)
ការ ឆែបបបូរមាត់ គឺវាងាយនឹងមើលឃើញ។ ការឆែបក្រអូមមាត់ ជានិច្ចជាកាលគឺមិនងាយមើលឃើញទេ។ សូមដាក់ម្រាមដៃចូលក្នុងមាត់ទារក ដើម្បីស្ទាបផ្នែកខាងលើ នោះអាចឲ្យដឹងថាបិតជិត។ អ្វីដែលគ្រោះថ្នាក់សម្រាប់ទារកដែលមានបបូរមាត់ឆែប ឬក្រអូមមាត់ឆែប គឺពួកគេពិបាកក្នុងការបៅដោះយ៉ាងខ្លាំង។
ក្នុងការ បំបៅដោះកូនដែលមានបបូរមាត់ឆែប គឺត្រូវប្រើម្រាមដៃអ្នកបិទទៅលើកន្លែងឆែប។ ធ្វើដូចនេះ មាត់អាចផ្អិបនឹងដោះម្តាយបាន។ ចំពោះទារកដែលមានឆែបក្រអូមមាត់ ត្រូវដាក់ក្បាលដោះ និងសណ្តង់ដោះចូលឲ្យជ្រៅទៅក្នុងមាត់ទារក ទៅផ្នែកម្ខាងទៀតនៃមាត់ឆែប។ បើទារកនៅតែមិនអាចបៅដោះបានទៀត សូមប្រើស្លាបព្រាបញ្ចុកទារក ដោយប្រើប្រដាប់បន្តក់ទឹកដោះ រហូតទាល់តែទារកធំអាចបៅបានដោយខ្លួនឯង។ សូមបញ្ចុកទឹកដោះម្តាយឲ្យបានញឹកញាប់ ដើម្បីឲ្យទារកបានលូតលាស់ល្អ។ សូមស្វែងយល់បន្ថែមអំពីវិធីច្របាច់យកទឹកដោះដោយដៃ ដើម្បីបញ្ចុកទារកដោយស្លាបព្រា ចុចទីនេះ។
បបូរមាត់ ឆែប អាចដេរភ្ជិតវិញបាន បន្ទាប់ពីទារកមានអាយុ៣ខែ។ ក្រអូមមាត់ឆែបអាចដេរភ្ជិតបានបន្ទាប់ពីទារកមានអាយុ១ខួប។ នៅប្រទេសជាច្រើនមានផ្តល់ការដេរមាត់ឆែបមិនគិតថ្លៃទេ ហើយអាចធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងធំមួយដ៏ល្អក្នុងជីវិតកុមារ។ សូមសួរព័ត៌មានបន្ថែមនៅតាមមន្ទីរពហុព្យាបាល ឬមន្ទីពេទ្យ ។
ភ្លាត់ត្រគាក, ភ្លាត់សន្លាក់ត្រគាក, អវៈយវៈខុសទ្រង់ទ្រាយ
ទារក ខ្លះកើតមកមានឆ្អឹងត្រគាកភ្លាត់ ជើងឃ្លាតចេញពីសន្លាក់នៃឆ្អឹងត្រគាក។ ជាញឹកញាប់ករណីនេះវាអាចជាវិញបានដោយខ្លួនឯងក្នុងអំឡុងពីរបីថ្ងៃ ឬសប្តាហ៍។ អង្គុញជើងទារកទាំងពីររហូតដល់ដៃម្ខាងៗរបស់អ្នកអាចក្តោបទាំង ស្មងជើងនិងភ្លៅទារកបាន(សូមមើលរូប)។ ដាក់ចុងម្រាមដៃលើត្រគាករបស់ទារក។ បន្ទាប់មករុញបង្វិលជើងម្ខាងមួយយឺតៗជារង្វង់មូល
ចេញក្រៅ ជុំវិញ ចុះក្រោម និងឡើងលើវិញ។
បើជើងណាមួយឈប់ធ្វើចលនាហើយ
កន្ត្រាក់ ឬញោច និងឮសូរនៅពេល
អ្នកទាញវាញែកទៅខាង នោះ
អាចនឹងភ្លាត់ឆ្អឹង ។
សូម ពិនិត្យទារកម្តងទៀតនៅពីរសប្តាហ៍ក្រោយ។ បើអ្នក
នៅតែស្ទាប ឬ ឮសូរឆ្អឹងភ្លាត់ ឬ ញោចសូមរកការជួយ
សង្គ្រោះ។ សូមរករណបយ៉ាងសាមញ្ញ ដើម្បីទប់ជើងទារក
ឲ្យកន្ធែកក្នុងរយៈពេលពីរបីសប្តាហ៍។ វាអាចទប់ស្កាត់ពិការ
ភាពរយៈពេលវែង ។ `
ជើងខ្វេរ
បើ ទារកទើបនឹងកើតមានជើងម្ខាងបែរទៅខាងក្នុង ឬខុសទ្រុងទ្រាយ(ជើងខ្វេរ) សូមព្យាយាមពត់វាឲ្យត្រឹមត្រូវតាមស្ថានភាពជើង។ បើអ្នកអាចធ្វើបែបនេះបានងាយ ហើយព្យាយាមពត់ជើងទារកឲ្យបានពីរទៅបីដងក្នុងមួយថ្ងៃ។ ជើងគួរតែវិលត្រលប់ទៅសភាពត្រឹមត្រូវបន្តិចម្តង។ បើអ្នកមិនអាចពត់ជើងទារកបានទៅរកភាពធម្មតាទេ អ្នកត្រូវនាំទារកទៅមណ្ឌលសុខភាពក្រោយពីកើតបានពីរបីថ្ងៃ។ ជើងទារកត្រូវការតម្រង់ដោយពុម្ពសិប្បនិម្មិត។ បើអាចធ្វើទាន់ពេលវេលាតាំងពីទារកនៅអាយុតិច ពុម្ពសិប្បនិម្មិតអាចទប់ស្កាត់ការវះកាត់ ឬពិការទៅថ្ងៃក្រោយ
ម្រាមដៃម្រាមជើងដុះលើស
ម្រាមដៃ ឬម្រាមជើងតូចដុះលើសដែលមិនមានឆ្អឹងនៅខាងក្នុង អ្នកអាចដកវាចេញដោយប្រើខ្សែចងឲ្យតឹង ហើយនៅពេលវាក្រៀមស្វិត វានឹងដាច់ដោយឯកឯង។ បើម្រាមដៃឬម្រាមជើងដុះលើសដែលធំ ឬមានឆ្អឹង វានឹងមិនបង្ករគ្រោះថ្នាក់អ្វីទេ។ អ្នកអាចទុកវាបានយ៉ាងសុវត្ថិភាព ។
ម្រាមជើងដែលមានស្បែកជាប់គ្នាដូចនេះ
វា មិនមានជាបញ្ហាអ្វីទេ តែបើម្រាមដៃពីរ ឬក៏ច្រើនជាប់គ្នា គឺពិតជាត្រូវការការវះកាត់ ដើម្បីអាចឲ្យប្រើការបានត្រឹមត្រូវ ។
ភាពពិការខ្សោយសតិបញ្ញា
ភាព ពិការមួយនេះមានផលប៉ះពាល់ដល់ការគិត និងការរៀនសូត្រ។ វាអាចបង្ហាញឲ្យឃើញយ៉ាងឆាប់ក្រោយពេលកើត ឬក៏អ្នកមិនបានកត់សំគាល់ រហូតទារកក្លាយជាកុមារ។ ភាពពិការខ្សោយសតិបញ្ញា គឺតាមធម្មតាបណ្តាលឲ្យសតិបញ្ញាលូតលាស់យឺត។ លក្ខណៈសំគាល់មានដូចខាងក្រោម ៖
ខ្សែបាតដៃមានតែមួយ
ត្រចៀកតូចហើយស្បែកបត់នៅផ្នែកខាងលើ
ទៅទី២
មានចន្លោះធំ
បញ្ហា ខ្សោយសតិបញ្ញា មិនមែនបណ្តាលមកពីម្តាយ ឬមកពីអ្នកណាម្នាក់ធ្វើឲ្យកើតមាននោះទេ។ កាលណាស្ត្រីមានផ្ទៃពោះ គាត់មានអាយុលើសពី៣៥ឆ្នាំ នោះទារកដែលកើតមកភាគច្រើនអាចខ្សោយសតិបញ្ញា។ ទារកទាំងនេះក៏ត្រូវការការស្រលាញ់ និងយកចិត្តទុកដាក់ដូចទារកគ្រប់រូបដែរ ហើយសកម្មភាពងាយៗ និងច្បាស់លាស់អាចជួយឲ្យពួកគេរៀនសូត្របានល្អ។ ព័ត៌មានបនែ្ថមសូមអាន សៀវភៅកុមារពិការនៅក្នុងភូមិ របស់មូលនិធិហេសស្ពើរៀន ជំពូកទី៣២។
ការថែទាំកុមារដែលមានពិការភាព
ភាពខុសប្លែក គ្នាភាគច្រើននៃរាងកាយដែលបង្ករបញ្ហាចំពោះកុមារម្នាក់ៗ អាចត្រូវបានព្យាបាលដោយក្រុមគ្រួសារ ជាមួយនឹងការជួយពីបុគ្គលិកសុខាភិបាល។ អ្វីដែលសំខាន់ជាងការព្យាបាលដោយថ្នាំពេទ្យ គឺកុមារពិការត្រូវការ សេចក្តីស្រលាញ់ ថ្នាក់ថ្នម ការយកចិត្តទុកដាក់ ពេលវេលាសំរាប់លេងកំសាន្ត ពេលសំរាប់រៀនសូត្រ និងការទទួលខុសត្រូវដូចកុមារផ្សេងទៀតដែរ។ សូមសំគាល់រកមើលអំណោយធម្មជាតិ និងការប៉ិនប្រសព្វដែលកុមារម្នាក់ៗមានពីកំណើត។
វិធីការពារកុមារដ៏ល្អបំផុត គឺការថែរក្សាម្តាយរបស់ពួកគេ
បញ្ហាខូចទ្រង់ទ្រាយពីកំណើតដ៏ធ្ងន់ធ្ងរ
ការ ខូចទ្រង់ទ្រាយពីកំណើតដ៏ធ្ងន់ធ្ងរមួយចំនួន អាចនាំឲ្យទារកស្លាប់បាន។ ពេលនោះ ហើយដែលធ្វើឲ្យក្រុមគ្រួសារ និងមនុស្សក្នុងសហគមន៍មានការឈឺចាប់ និងសោកសង្រេងបំផុត។ ក្នុងនាមអ្នកជាបុគ្គលិកសុខាភិបាល អ្នកអាចជួយក្រុមគ្រួសារទារកឲ្យនិយាយពីអារម្មណ៍តូចចិត្ត និងសោកស្តាយរបស់ពួកគេ។
ការលាងសំអាត និងការស្លៀកពាក់ឲ្យទារក
ម្តាយជាច្រើនតែងតែចង់ការពារទារកពីធាតុអាកាសមិនល្អដោយប្រើ សំលៀកបំពាក់ច្រើនជាន់ ឬក៏ភួយក្រាស់ៗ។ បែបនេះធ្វើឲ្យទារកក្តៅខ្លាំងពេក! ទារកត្រូវការតែមួយជាន់ គឺគ្រប់គ្រាន់ហើយ |
សូម ជូតសំអាតឈាម និងលាមកដំបូងរបស់ទារក (ហៅថាអាចម៍ខ្មាំង ឬអាចម៍ព្រៃ)។ ប៉ុន្តែមិនចាំបាច់ងូតទឹកឲ្យទារកភ្លាមទេ។ ពីរបីថ្ងៃក្រោយមកក្រុមគ្រួសារគួរតែងូតទឹកឲ្យទារកឲ្យបានទៀងទាត់ លាងសំអាតទឹកដោះ ក្អួតក្អែរ ធូលីដី និងលាមក ។
ពេលដែល អ្នកស្លៀកសំលៀកបំពាក់ ទារកក៏ត្រូវការសំលៀកបំពាក់ដូចមនុស្សពេញវ័យដែរ តែសូមបន្ថែមមួយជាន់ទៀត។ ក្នុងមួយឬពីរសប្តាហ៍ដំបូង សូមគ្របក្បាលទារករយៈមួយ ព្រោះទារកបាត់បង់កំដៅតាមរយៈក្បាល។ សូមផ្លាស់ប្តូរសំលៀកបំពាក់ ឬកន្ទបឲ្យទារកឲ្យបានឆាប់ពេលសើមទឹកនោម ឬមានលាមក ។ បើស្បែកគូថទារក
មានរលាកកន្ទួល សូមកុំស្លៀកកន្ទប គឺទុកឲ្យស្បែកទារក
បានស្ងួតល្អ និងជួយឲ្យវាបានជាដាច់ទៅវិញ។