Hesperian Health Guides
បញ្ហាសុខភាពនៃទារកទើបនឹងកើត
វិគី ព័ត៌មាន សុខភាព > ទីណាគ្មានវេជ្ជបណ្ឌិត ថ្មី > ទារកទើបនឹងកើត និង ការបំបៅទឹកដោះម្តាយដល់ទារក > បញ្ហាសុខភាពនៃទារកទើបនឹងកើត
ទារក មានសុខភាពល្អ ដកដង្ហើមបានយ៉ាងងាយស្រួលដោយមិនមានបញ្ហាលំបាក។ ទារកគួរតែបៅដោះរៀងរាល់ ពីរទៅបួនម៉ោង ហើយភ្ញាក់ដោយខ្លួនឯងពេលឃ្លានឬក៏សើម។ ស្បែកទារកគួរតែថ្លាស្អាត មានកន្ទួលឬរមាស់តិចតួច វានឹងរលាយបាត់ទៅវិញក្នុងរយៈពេលពីរទៅបីថ្ងៃក្រោយ។ ទារក ដែលមិនជាទៅវិញដោយខ្លួនឯងទេ វាអាចមានបញ្ហា ហើយគួរតែរកការជួយសង្គ្រោះឲ្យបានឆាប់ ។
ជំងឺ ដែលអាចសម្លាប់មនុស្សពេញវ័យក្នុងប៉ុន្មានថ្ងៃឬសប្តាហ៍ វាអាចសំលាប់ទារក បានក្នុងរយៈពេលតែពីរ ឬ បីម៉ោងប៉ុណ្ណោះ
មាតិកា
ជំងឺឆ្លង (មេរោគឆ្លង)
ដំបៅ ឬការឆ្លងមេរោគលើទារកទើបកើត គឺគ្រោះថ្នាក់បំផុត ហើយទាមទារការព្យាបាលដោយថ្នាំផ្សះ។ វាអាស្រ័យលើចំងាយផ្លូវទៅមណ្ឌលសុខភាព និងថ្នាំអ្វីខ្លះដែលអ្នកមាន? អ្នកគួរតែរកការជួយជាបន្ទាន់ ឬធ្វើការព្យាបាលដោយខ្លួនឯង ទោះបអ្នកជួយកំពុងធ្វើដំណើរមករកអ្នកក៏ដោយ។
សញ្ញាគ្រោះថ្នាក់
- ដកដង្ហើមញាប់ ច្រើនជាង៦០ដងក្នុងមួយនាទី នៅពេលគេង ឬ សំរាក។
- ដង្ហក់ស្ទះផ្លូវដង្ហើម ទ្រូងផឺតផត ច្រមុះរួមរីកនៅពេលប្រឹងដកដង្ហើមក្នុងពេលគេង ឬសំរាក។
- គ្រុនក្តៅ លើសពី ៣៧.៥°C ឬ ស៊ីតុណ្ហភាពទាប ទាប ក្រោម ៣៥.៥°C។
- រមាស់កន្ទួលស្បែកធ្ងន់ធ្ងរ ជាមួយគ្រាប់មុន ឬពងទឹក (បើកន្ទួលតូចៗគឺធម្មតា)។
- មិនបៅដោះ
- ដេកសន្លឹមមិនដឹងខ្លួន ហាក់ដូចជាមិនឆ្លើយតបទៅរកអ្នក
- ប្រកាច់ បាត់បង់ស្មារតី និងញ័រកន្ត្រាក់។
សញ្ញា មួយនៃសញ្ញាទាំងអស់នេះ គឺមានន័យថាទារកអាចមានឆ្លងរោគអ្វីមួយ។ បើទារកមានសញ្ញាទាំងនេះលើសពីមួយចំណុច នោះទារកស្ថិតក្នុងភាពគ្រោះថ្នាក់ និងត្រូវផ្តល់ថ្នាំផ្សះភ្លាម។ បើមានតែមួយចំណុច ប៉ុន្តែមិនបានធូរស្រាលឆាប់រហ័សទេ គឺទារកត្រូវការការព្យាបាល ។
បើ ម្តាយមានជំងឺគ្រុនក្តៅក្នុងពេលកំពុងឈឺពោះសម្រាលកូន គឺត្រូវតែប្រុងប្រយ័ត្ន និងសង្កេតនូវសញ្ញាគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ។ ឧទាហរណ៍ដូចជាទារកជុះអាចម៍ក្នុងស្បូនម្តាយ នោះទារកនឹងដកដង្ហើមជាមួយលាមកនៅពេលកើត (ទឹកភ្លោះ និងលាយឡំនូវពណ៌ត្នោតបៃតង គឺមកពីលាមក។ ឬស្បែកទារកក៏អាចនឹងប្រឡាក់មានពណ៌លឿង)។ ករណីនេះបណ្តាលឲ្យមានមេរោគឆ្លងចូលក្នុងសួត អំឡុងពីរបីថ្ងៃដំបូង ដូចនេះត្រូវត្រៀមដើម្បីធ្វើការព្យាបាលទារកឲ្យបានឆាប់រហ័ស ពេលរោគសញ្ញាកើតឡើងដំបូង។
ការព្យាបាល
ត្រូវធ្វើ ការព្យាបាលដោយចាក់ថ្នាំអំពីស៊ីលីន និងជីនតាមីស៊ីន ជាបន្ទាន់និងបន្តរយៈពេល៥ថ្ងៃ។ កំរិតថ្នាំនៃការប្រើប្រាស់ គឺធ្វើតាមទំងន់ទារក ។
ទារក គួរតែបានធូរស្រាលក្នុងរយៈពេល២ថ្ងៃ។ តែបើទារកនៅតែមិនមានការធូរស្រាលទេ នោះគឺត្រូវការប្រីថ្នាំផ្សះប្រភេទផ្សេងទៀតដើម្បីសង្គ្រោះជីវិត ទារក។ សូមនាំទារកទៅមន្ទីរពេទ្យ ។
ថ្នាំផ្សះត្រូវចាក់ចូលតាមសាច់ដុំភ្លៅ |
ការស្រែកយំ
ទារក ខ្លះយំច្រើនជាងទារកដទៃទៀត។ ទារកខ្លះយំច្រើន អាចជាអាការៈធម្មតា បើសុខភាពមិនមានបញ្ហាអ្វីចម្លែក សូមពិនិត្យទារកដកដង្ហើមបានធម្មតា ឬអត់ ពេលដែលទារកយំ ។
ទារក ខ្លះយំស្ទើរតែគ្រប់ពេលវេលា ជារឿយៗអាក្រក់បំផុត គឺយំនៅពេលយប់ ដែលគេហៅថា (ទារកយំពេល) តែវានឹងបានប្រសើរឡើងក្នុងរយៈពេលប្រមាណបីខែ ហើយវាពិតជាពិបាកណាស់សំរាប់ទារក និងក្រុមគ្រួសារ។ អ្នកត្រូវមានសណ្តានចិត្តល្អចំពោះស្ត្រីដែលទើបក្លាយជាម្តាយ។ សូមធ្វើយ៉ាងណាឲ្យពួកគេបានសម្រាកគ្រប់គ្រាន់ និងជួយគាត់តាមត្រូវការ។
បើទារកយំច្រើនស្ទើរតែពេញមួយថ្ងៃ មិនព្រមញុំអាហារ មានក្តៅខ្លួន ឬក៏មានបញ្ហាផ្លូវដង្ហើម គឺបង្ហាញពីសញ្ញា នៃការឆ្លងមេរោគ
ការក្អូតចង្អោរ
ទារក ភើរនិងក្អែរទឹកដោះចេញមកក្រៅ ជួនកាលវាចេញមកតាមមាត់ ឬច្រមុះយ៉ាងច្រើន។ ការក្អែរក្អួតមិនមែនជាបញ្ហាយូរយារទេ ដ៏រាបណាទារកបានបៅញឹកញាប់ និងឡើងទំងន់។ ព្យាយាមបញ្ឈរទារកឡើងឲ្យត្រង់ខ្លួន ក្រោយពេលបំបៅដោះ ឬបញ្ចុកអាហារ ហើយ ម្តង។ ទារកនឹងពិតជាក្អួត បើញុំអាហារដោយញាត់បង្ខំ ឬក៏បៅដោះលើសចំណុះ។
សញ្ញាគ្រោះថ្នាក់
- ទារកក្អួតម្តងហើយម្តងទៀត ឬក៏មិនអាចទុកអាហារក្នុងពោះបាន។
- ទារកក្អួតឈាម។
- មានសញ្ញាខ្សោះជាតិទឹក ។
សូមពរទារកដាក់លើស្មារ ឬក៏ដាក់អង្គុយបញ្ឈរលើជង្គង់ ហើយទះខ្នងឲ្យទារកថ្នមៗ ដើម្បីឲ្យទារកបានភើរបន្ទាប់ពីបៅ។ ធ្វើបែបនេះនឹងជួយឲ្យខ្យល់ចេញ (ទារកបានលេបខ្យល់ក្នុងពេលកំពុងបៅ)។ |
ខ្សោះជាតិទឹក (ជាតិទឹកក្នុងខ្លួនមិនគ្រប់គ្រាន់)
ទារកងាយខ្សោះជាតិទឹក ហើយទារកខ្សោះជាតិទឹកក្នុងខ្លួន គឺគ្រោះថ្នាក់បំផុត.
មូលហេត
|
សញ្ញា
|
ប៉ុន្តែទារកមួយចំនួនអាចខ្សោះជាតិទឹក។ ការខ្សោះជាតិទឹកធ្ងន់ធ្ងរអាចបណ្តាលឲ្យភ្នែករូងខូង បង្ហើយក្បាលផត ស្រកទំងន់ និងភាពល្ហិតល្ហៃ មិនមានការឆ្លើយតប។
ការព្យាបាល
សញ្ញា ដំបូងនៃការខ្សោះជាតិទឹក ឬទារកមានជំងឺរាកឬមានក្អួតចង្អោរ ត្រូវបំប៉ននិងផ្តល់ជាតិទឹកជារឿយៗ ថែមទៀតរហូតដល់ទារកផឹកដាស់ទារកឲ្យភ្ញាក់ដើម្បីញ៉ាំទឹករៀងរាល់ ពីរម៉ោងម្តង។ អ្នកអាចផ្តល់ទឹកអូរ៉ាលីត្របង្គ្រប់ជាតិទឹក(យ៉ាងសាមញ្ញាគឺទឹកលាយ ជាមួយស្ករនិងអំបិលបន្តិច)។ សូមឲ្យទឹកអូរ៉ាលីត្របង្គ្រប់ជាតិទឹកក្រោយពេលបំបៅដោះកូន)។
វាជាការ កម្រកើតឡើងណាស់ដែលម្តាយមិនបានបំបៅញឹកញាប់ តែគាត់ផលិតទឹកដោះមិនគ្រប់គ្រាន់ បើទារកខ្សោះជាតិទឹក នៅតែមិនប្រសើរឡើងក្នុងរយៈពេលពីរ-បីម៉ោង សូមរកការជួយពីគ្រូពេទ្យ ដើម្បីបញ្ចូលជាតិទឹកឲ្យទារក ។
រោលរលាកកន្ទួល
ទារក ទើបនឹងកើត នៅលើស្បែកមានរោលរលាកកន្ទួលជាំ និងស្បែកមានឡើងពណ៌ផ្សេងៗ តែវាគ្មានគ្រោះថ្នាក់អ្វីទេ ហើយវានឹងបាត់ដោយឯកឯង។ ការរោលកន្ទួលលើស្បែកគូថទារក វាបណ្តាលមកពីសំណើមនៃទឹកនោម និងលាមក។ សូមសំអាតកន្លែងទាំងនោះឲ្យញឹកញាប់ ផ្លាស់ប្តូរកន្ទប និងសំលៀកបំពាក់ឲ្យបានឆាប់នៅពេលវាសើម និងប្រឡាក់ស្អុយ។ សំរាប់ទារកដែលមានអាយុច្រើនខែបន្តិច អ្នកគួរតែឲ្យទារកស្រាតខោ ដើម្បីឲ្យគូថត្រូវខ្យល់ កាលណាមានអាកាសធាតុក្តៅ ដើម្បីឲ្យការរលាកគូថបានជាសះស្បើយ។ លាបក្រែបសង្កសីអុកស៊ីត វាអាចជួយបាន។ តែបើវានៅតែមិនបានជាសះក្នុងរយៈពេលបីថ្ងៃនោះទេ វាអាចឆ្លងរោគផ្សិតយីស សូមប្រើក្រែម នីស្តាទីន ។
បើ ទារកមានកន្ទួលពងទឹកលើស្បែក ឬជាពិសេសបើទារកហាក់ដូចជាឈឺស្រៀវស្រាញ ឬក៏គ្រុនក្តៅ នោះទារកអាចនឹងមានឆ្លងមេរោគ បើនៅតែមិនឆាប់ធូរស្បើយទេ វាអាចជាសញ្ញាចំលងរោគយ៉ាងធ្ងន់ធ្ងរ គឺសូមផ្តល់ថ្នាំផ្សះ ដែលមានឈ្មោះ ។
ជំងឺខាន់លឿ
ស្បែក លឿង ឬក៏ភ្នែកលឿង គឺហៅថាជំងឺខាន់លឿង។ សំរាប់ទារកមានសម្បុរស្រគាំ គឺត្រូវពិនិត្យភ្នែក។ ជំងឺខាន់លឿងអាចកើតមានក្នុងរយៈពេលពីរទៅប្រាំថ្ងៃក្រោយពេលកើត។ វាមិនមែនជាសញ្ញាគ្រោះថ្នាក់ទេ។ ការព្យាបាលយ៉ាងល្អបំផុត ដោយគ្រាន់តែព្យាយាមបំបៅទារកឲ្យបានញឹកញាប់ ដូចនេះទារកនឹងនោមបញ្ចេញចោលអស់នូវជាតិគីមីដែលធ្វើឲ្យទារកកើត ខាន់លឿង។ ដាស់ទារកឲ្យបៅដោះរៀងរាល់ពីរម៉ោងម្តង ហើយត្រូវឲ្យទារកត្រូវកំដៅថ្ងៃពេលព្រឹករយៈពេល១៥នាទីម្តងឲ្យបានពីរ បីថ្ងៃ។
សញ្ញាគ្រោះថ្នាក់
- រោគសញ្ញាចាប់ផ្តើមក្នុងអំឡុងពេល ២៤ម៉ោងដំបូង ក្រោយពេលកើត។
- ក្រោយមកទៀត ជំងឺខាន់លឿងក៏អាចកើតឡើង គឺមានពាសពេញរាងកាយ។
- ទារកកើតជំងឺខាន់លឿង គឺងងុយគេងខ្លាំង និងមិនងាយភ្ញាក់មកញុំអាហារបាន។
ត្រូវរកការជួយបើមានសញ្ញាទាំងនេះ ។
ចក្ខុ (ភ្នែក)
រន្ធតូចៗដែល ផលិតទឹកភ្នែក និងប្រេងសំរាប់ផ្សើមកែវភ្នែកដែលហូរចេញតាមធម្មតា។ វាអាចលែងជ្រាបចេញរួច ពេលនោះភ្នែកនឹងស្អិត។ អ្នកត្រូវប្រើកំណត់សើម ក្តៅឧណ្ហៗជូតពីភ្នែកម្ខាងទៅភ្នែកម្ខាង គឺត្រូវប្រើកំណាត់ស្អាតផ្សេងពីគ្នា។ វិធីនេះបង្ការបើភ្នែកម្ខាងមានឆ្លងមេរោគ វានឹងមិនឆ្លងទៅម្ខាងទៀត។
ត្របកភ្នែក ហើមក្រហម និងខ្ទុះឈាមក្រោយពេលទារកកើតបាន៥ថ្ងៃ គឺដោយសារការឆ្លងមេរោគក្លាមីដា ឬ ប្រមេះ ដូចនេះត្រូវឲ្យទារកញុំ ថ្នាំផ្សះ អេរីត្រូម៉ីស៊ីន (Erythromycin) ដោយកិននិងលាយជាមួយទឹកដោះម្តាយ ។ ម្តាយនិងឪពុកគួរតែព្យាបាលជំងឺក្លាមីដា ឬ ប្រមេះឲ្យជាសះ។ បើភ្នែកទារកដែលឆ្លងមេរោគមិនបានធូរស្រាលក្នុងអំឡុងពេលមួយ ឬពីរថ្ងៃទេនោះ អ្នកត្រូវឲ្យទារកញុំថ្នាំផ្សះផ្សេងទៀត ដើម្បីការពារភ្នែកទារកមិនឲ្យពិការ។ សូមរកការជួយជាបន្ទាន់។
បង្ហើយក្បាល
បង្ហើយក្បាលគួរតែរាបស្មើ បើផត ឬ ហើម គឺជាសញ្ញាគ្រោះថ្នាក់ ។
បង្ហើយក្បាលផតគឺជាសញ្ញានៃការខ្វះជាតិទឹក សូមបំបៅទារកនិងផ្តល់ជាតិទឹកបន្ថែម | បង្ហើយក្បាលហើមជាសញ្ញានៃរោគរលាកស្រោមខួរ |
ទងផ្ចិត
បន្ទាប់ពី កាត់ទងផ្ចិត សូមទុកទងផ្ចិតដោយឡែក កុំគ្រប ឬរុំកន្ទប និងស្លៀកសំលៀកបំពាក់ពីលើ និងហាមប៉ះវា។ ប៉ុន្តែបើអ្នកចាំបាច់ត្រូវប៉ះ មុនដំបូងសូមលាងដៃជាមួយសាប៊ូនិងទឹក។ បើសិនជាទងផ្ចិត ឬផ្ចិតកខ្វក់ ឬក្រៀមដោយឈាមកក សូមសំអាតដោយសាប៊ូ និងទឹកដោយប្រើកំណាត់ស្អាតបំផុត ។
បើសិន ម្តាយរុំទងផ្ចិតនឹងបង់ ឬកំណាត់ ត្រូវប្រាកដច្បាស់ថាវាស្អាត និងធូរល្មម ហើយប្តូរកំណាត់ពីរ-បីដង ក្នុង១ថ្ងៃ។ ទងផ្ចិតគួរតែស្ងួត ហើយវាអាចជ្រុះក្នុងអំឡុងពេលមួយសប្តាហ៍ ។
ទុកដាក់របស់ឲ្យឆ្ងាយពីទងផ្ចិត-អ្នកនឹងនៅឆ្ងាយពីការឆ្លងមេរោគដែរ |
បើ នៅជុំវិញទងផ្ចិតក្លាយជាពណ៌ក្រហម មានក្លិនស្អុយ ឬក៏មានហូរខ្ទុះវាប្រហែលជាឆ្លងមេរោគ។ ចូរសំអាតឲ្យស្អាត ហើយឲ្យទារកញុំថ្នាំផ្សះ អាម៉ុក ស៊ីស៊ីលីន (Amoxicillin).
បើ ទារកញាក់មុខញាក់មាត់ មិនបៅ ឬរឹងខ្លួន ជាពិសេសនៅជុំវិញទងផ្ចិត ហាក់ដូចជាក្លាយដោយការឆ្លងមេរោគ គឺទារកអាចមាន ជំងឺតេតាណុស ដូច្នេះត្រូវការសង្គ្រោះបន្ទាន់។