Hesperian Health Guides
ថ្នាំប្រឆាំងនឹងមេរោគ
ជំងឺកាមរោគ៖ ថ្នាំពេទ្យ
Acyclovir
Acyclovir គឺជាថ្នាំប្រើសម្រាប់ប្រឆាំងនឹងមេរោគនៃជំងឺពងបែកនៅប្រដាប់ភេទ។ Acyclovir មិនព្យាបាលជំងឺពងបែកនៅប្រដាប់ភេទ ឲ្យជាសះស្បើយទេ ប៉ុន្តែវាធ្វើឲ្យដំបៅមិនសូវឈឺចាប់ និងមិនឲ្យរាលដាល។
ឥទ្ធិពលថ្នំាធ្វើទុក

Acyclovir ជួនកាលអាចធ្វើឲ្យឈឺក្បាល វិលមុខ ចង្អោរ និងក្អួត។
សំខាន់

សូមកុំប្រើថ្នាំនេះ ប្រសិនបើអ្នកមានបញ្ហាតម្រងនោម។
វិធីប្រើប្រាស់

ចូរចាប់ផ្តើមប្រើថ្នាំ acyclovir ឲ្យបានឆាប់នៅពេលរោគសញ្ញាចាប់ផ្តើមចេញ។
សម្រាប់ការឆ្លងជំងឺពងបែកលើប្រដាប់ភេទ លើកដំបូង៖
ផ្តល់ចំនួន 200 mg ជាថ្នាំលេប, ៥ដងក្នុងមួយថ្ងៃ រយៈពេល ៧ថ្ងៃ
ឬ

ផ្តល់ចំនួន 200 mg ជាថ្នាំលេប, ៥ដងក្នុងមួយថ្ងៃ រយៈពេល ៥ថ្ងៃ
ឬ
ប្រសិនបើអ្នកមានចេញរោគសញ្ញា ៦ដងឬច្រើនជាងនេះក្នុងមួយឆ្នាំ ចូរជជែកជាមួយបុគ្គលិកសុខាភិបាលថាតើការប្រើថ្នាំ acyclovir រយៈពេលយូរ មានប្រយោជន៍ដែរឬទេ។
ទំព័រនេះត្រូវបានធ្វើបច្ចុប្បន្នភាព៖ ០៨ មិថុនា ២០១៩