Hesperian Health Guides
ជំងឺកាមរោគ៖ ថ្នាំពេទ្យ
ថ្នាំសម្រាប់ជំងឺកាមរោគ មានប្រសិទ្ធភាពលុះត្រាតែអ្នកប្រើថ្នាំទាំងអស់ដែលបានផ្តល់ឲ្យ។ បើទោះជារោគសញ្ញាបាត់ទៅវិញក៏ដោយ អ្នកនឹងមិនជាសះស្បើយទេ លុះត្រាតែថ្នាំទាំងអស់មានពេលវេលាដើម្បីធ្វើការ។ ប្រសិនបើរោគសញ្ញាមិនចាប់ផ្តើមបាត់ក្នុងរយៈពេល ៣ថ្ងៃបន្ទាប់ពីលេបថ្នាំទេ ត្រូវជួបបុគ្គលិកសុខាភិបាល។ ការឈឺចាប់ក្នុងទ្វារមាស ឬការធ្លាក់ស ក៏អាចបណ្តាលមកពីបញ្ហាផ្សេងទៀតដែរ ឬមួយអ្នកប្រហែលជាត្រូវការថ្នាំផ្សេងទៀត។
ចំណាំ៖ គ្រប់កម្រិតដូសទាំងអស់ គឺសម្រាប់មនុស្សពេញវ័យនិងកុមារដែលមានអាយុលើ ១២ឆ្នាំ។
ថ្នាំអង់ទីប៊ីយោទិកប្រយុទ្ធនឹងការបង្ករោគដោយបាក់តេរី។ ថ្នាំអង់ទីប៊ីយោទិកផ្សេងគ្នា ប្រយុទ្ធនឹងបាក់តេរីផ្សេងគ្នាដែរ។ ថ្នាំអង់ទីប៊ីយោទិកដែលមានធាតុគីមីផ្សំដូចគ្នា ត្រូវបានចាត់ទុកថាមកពីអម្បូរតែមួយ។ ជាការសំខាន់ណាស់ដែលត្រូវដឹងពីអម្បូរនៃថ្នាំអង់ទីប៊ីយោទិក ព្រោះ៖
- ថ្នាំអង់ទីប៊ីយោទិកមកពីអម្បូរតែមួយ ភាគច្រើនអាចព្យាបាលជំងឺដូចគ្នា។ នេះមានន័យថា ជួនកាលអ្នកអាចប្រើថ្នាំផ្សេងគ្នាដែលមកពីអម្បូរតែមួយ។
- ប្រសិនបើអ្នកមានអាល់ឡែស៊ីជាមួយនឹងថ្នាំអង់ទីប៊ីយោទិកមួយ អ្នកក៏នឹងមានអាល់ឡែស៊ីជាមួយថ្នាំផ្សេងទៀតនៃអម្បូរអង់ទីប៊ីយោទិកមួយនោះ។ នេះមានន័យថា អ្នកមិនត្រឹមតែត្រូវប្រើថ្នាំផ្សេងប៉ុណ្ណោះទេ ប៉ុន្តែត្រូវប្រើថ្នាំមកពីអម្បូរផ្សេងទៅទៀត។
ថ្នាំអង់ទីប៊ីយោទិកត្រូវតែផ្តល់ឱ្យសម្រាប់មួយចប់។ ការបញ្ឈប់មុនពេល បើទោះជាអ្នកមានអារម្មណ៍ធូរស្រាលក៏ដោយ អាចធ្វើឱ្យមេរោគត្រលប់មកវិញក្នុងទម្រង់មួយដែលកាន់តែពិបាកក្នុងការបញ្ឈប់។ ទោះជាយ៉ាងនេះក៏ដោយ ប្រសិនបើមានផលប៉ះពាល់ធ្ងន់ធ្ងរពីថ្នាំអង់ទីប៊ីយោទិក ដូចជារាករូសញឹកញាប់ ឬកន្ទួលរមាស់ដែលរាលដាលពេញរាងកាយយ៉ាងឆាប់រហ័ស អ្នកប្រហែលជាត្រូវឈប់ប្រើថ្នាំអង់ទីប៊ីយោទិក។ សម្រាប់ជំនួយក្នុងការសម្រេចចិត្ត សូមជួបបុគ្គលិកសុខាភិបាលជាបន្ទាន់។
មាតិកា
Amoxicillin
Amoxicillin គឺជាអង់ទីប៊ីយ៉ូទិកមកពីអម្បូរ penicillin ដែលត្រូវបានប្រើដើម្បីព្យាបាលជំងឺកាមរោគ និងជំងឺឆ្លងផ្សេងទៀត។ ដោយសារតែមានភាពស៊ាំនឹងថ្នាំ ថ្នាំនេះមិនសូវមានប្រយោជន៍ដូចកាលពីមុនទេ។

Amoxicillin អាចបណ្តាលឲ្យរាក មានកន្ទួល ចង្អោរ ឬក្អួត។ វាអាចបណ្តាលឱ្យមានការបង្ករោគដោយមេរោគផ្សិតទៅលើស្ត្រី ឬមានកន្ទួលលើកុមារ។

សូមកុំប្រើ ប្រសិនបើមានអាល់ឡែស៊ីទៅនឹងថ្នាំមកពីអម្បូរ penicillin ។
ប្រសិនបើមិនចាប់ផ្តើមមានភាពធូរស្រាលក្នុងរយៈពេល ៣ថ្ងៃទេ អ្នកប្រហែលជាត្រូវការថ្នាំផ្សេងទៀត។

លេបជាមួយអាហារ។
សម្រាប់ជំងឺប្រមេះទឹកថ្លា៖

សម្រាប់ជំងឺរលាកអាងត្រគាក (PID)៖

Azithromycin
Azithromycin គឺជាថ្នាំអង់ទីប៊ីយ៉ូទិកនៃអម្បូរ macrolide ដែលត្រូវបានប្រើសម្រាប់ព្យាបាលជំងឺកាមរោគជាច្រើនប្រភេទ។ វាមានសុវត្ថិភាពក្នុងអំឡុងពេលមានផ្ទៃពោះ និងពេលបំបៅកូនដោយទឹកដោះម្តាយ។

Azithromycin អាចបណ្តាលឲ្យរាក ចង្អោរ ក្អួត និងឈឺពោះ។

សូមកុំប្រើថ្នាំអង់ទីប៊ីយោទិកនេះ ប្រសិនបើអ្នកមានអាល់ឡែស៊ីទៅនឹងថ្នាំ erythromycin ឬថ្នាំផ្សេងទៀតក្នុងអម្បូរ macrolide ។

សម្រាប់ជំងឺប្រមេះទឹកបាយ ជំងឺប្រមេះទឹកថ្លា ឬជំងឺដំបៅប្រដាប់ភេទ៖

សម្រាប់ជំងឺរលាកអាងត្រគាក (PID)៖

Benzathine penicillin
Benzathine penicillin គឺជាថ្នាំអង់ទីប៊ីយោទិកដែលមានសកម្មភាពយូរនៃអម្បូរ penicillin ដែលត្រូវបានប្រើសម្រាប់ព្យាបាលជំងឺស្វាយ និងជំងឺដំបៅប្រដាប់ភេទ។ វាត្រូវបានផ្តល់ជាថ្នាំចាក់ចូលសាច់ដុំ។

សូមកុំប្រើប្រសិនបើអ្នកមានអាល់ឡែស៊ីទៅនឹងថ្នាំនៃអម្បូរ penicillin ។ ត្រូវមានថ្នាំ epinephrine ជាប់ជានិច្ចនៅពេលដែលអ្នកចាក់ថ្នាំ penicillin ។
សង្កេតមើលប្រតិកម្មអាល់ឡែស៊ី និងស្ហុកអាល់ឡែស៊ី ដែលអាចនឹងចាប់ផ្តើមក្នុងរយៈពេល ៣០នាទី។

អាចមានភាពឈឺចាប់ក្នុងពេលចាក់។ ចូរលាយជាមួយថ្នាំ lidocaine 1% ប្រសិនបើអ្នកចេះ។
សម្រាប់ជំងឺស្វាយ៖

ប្រសិនបើមនុស្សម្នាក់ទំនងជាមានជំងឺស្វាយជាងមួយឆ្នាំហើយ ឬមានបញ្ហាផ្លូវចិត្ត ឬបញ្ហាដទៃទៀតដែលកើតឡើងបន្ទាប់ពីមានជំងឺស្វាយជាច្រើនឆ្នាំមក ដូច្នេះថ្នាំតែមួយដូស គឺមិនគ្រប់គ្រាន់ទេ។ នៅពេលការធ្វើតេស្ត៍បង្ហាញថាជាជំងឺស្វាយ ហើយប្រហែលជាមានយ៉ាងតិច ២ឆ្នាំមកហើយ ឬយូរជាងនេះ, ត្រូវចាក់ 2,4 លាន Units ទៅក្នុងសាច់ដុំ មួយសប្តាហ៍ម្តង រយៈពេល ៣សប្តាហ៍។ ជួយអ្នកជំងឺឱ្យទទួលបានការធ្វើតេស្ត៍និងការព្យាបាលត្រឹមត្រូវពីបុគ្គលិកសុខាភិបាលដែលមានបទពិសោធន៍។
Cefixime
Cefixime គឺជាថ្នាំអង់ទីប៊ីយោទិកមកពីអម្បូរ cephalosporin ដែលត្រូវបានប្រើសម្រាប់ព្យាបាលជំងឺឆ្លងជាច្រើន រួមទាំងជំងឺប្រមេះទឹកបាយ។

Cefixime អាចបណ្តាលឲ្យឈឺក្រពះ រាក និងឈឺក្បាល។

សូមកុំប្រើប្រសិនបើអ្នកអាល់ឡែស៊ីទៅនឹងថ្នាំនៃអម្បូរ cephalosporin ។ ចូរសង្កេតមើលប្រតិកម្មអាល់ឡែស៊ី។ ត្រូវត្រៀមខ្លួនជាស្រេចក្នុងការព្យាបាលប្រតិកម្មនិងស្ហុកអាល់ឡែហ្ស៊ី នៅពេលអ្នកចាក់ថ្នាំអង់ទីប៊ីយោទិក។
អ្នកដែលមានបញ្ហាថ្លើម គួរប្រុងប្រយ័ត្ននៅពេលប្រើថ្នាំ cefixime ។

សម្រាប់ជំងឺប្រមេះទឹកបាយ៖

Ceftriaxone
Ceftriaxone គឺជាថ្នាំអង់ទីប៊ីយោទិកនៃអម្បូរ cephalosporin ដែលត្រូវបានចាក់ទៅក្នុងសាច់ដុំ និងសរសៃវ៉ែន។ វាត្រូវបានប្រើសម្រាប់ជំងឺឆ្លងជាច្រើន រួមទាំងជំងឺប្រមេះទឹកបាយ និងជំងឺរលាកអាងត្រគាក (PID)។

សូមកុំប្រើថ្នាំនេះ ប្រសិនបើអ្នកអាល់ឡែស៊ីទៅនឹងថ្នាំនៃអម្បូរ cephalosporin ។ ចូរសង្កេតមើលប្រតិកម្មអាល់ឡែស៊ី។ ត្រូវត្រៀមខ្លួនជាស្រេចក្នុងការព្យាបាលប្រតិកម្មនិងស្ហុកអាល់ឡែហ្ស៊ី នៅពេលអ្នកចាក់ថ្នាំអង់ទីប៊ីយោទិក។

អាចមានភាពឈឺចាប់ក្នុងពេលចាក់។ ចូរលាយជាមួយថ្នាំ lidocaine 1% ប្រសិនបើអ្នកចេះ។
សម្រាប់ជំងឺប្រមេះទឹកបាយ លើមនុស្សពេញវ័យ៖


Ciprofloxacin
Ciprofloxacin គឺជាថ្នាំអង់ទីប៊ីយោទិកនៃអម្បូរ quinolone ដែលត្រូវបានប្រើសម្រាប់ជំងឺផ្សេងៗ រួមទាំងជំងឺដំបៅប្រដាប់ភេទ។

Ciprofloxacin អាចបណ្តាលឲ្យចង្អោរ រាក ក្អួត ឬឈឺក្បាល។

សូមកុំប្រើថ្នាំនេះ ប្រសិនបើអ្នកមានផ្ទៃពោះ កំពុងបំបៅដោះកូន ឬមានអាយុក្រោម ១៦ឆ្នាំ។
កុំប្រើជាមួយផលិតផលទឹកដោះគោ។

សូមផឹកទឹកមួយកែវ បន្ទាប់ពីប្រើថ្នាំនេះរួច។
សម្រាប់ជំងឺដំបៅប្រដាប់ភេទ៖

Clindamycin
Clindamycin គឺជាថ្នាំអង់ទីប៊ីយោទិកប្រើសម្រាប់ជំងឺផ្សេងៗ រួមទាំងជំងឺរលាកទ្វារមាសដោយបាក់តេរី។

ចង្អោរ ក្អួត និងរាក អាចកើតមានក្នុងអំឡុងពីរបីសប្តាហ៍ដំបូងនៃការប្រើថ្នាំ clindamycin ។ ប្រសិនបើអ្នកមានកន្ទួលលើស្បែក ត្រូវឈប់ប្រើវា រួចជួបបុគ្គលិកសុខាភិបាល។

ប្រសិនបើអ្នកកំពុងបំបៅដោះកូន ហើយថ្នាំនេះធ្វើឲ្យកូនរបស់អ្នក រាក ត្រូវឈប់ប្រើវា។
ការប្រើច្រើនជាង ៣០ថ្ងៃ អាចបណ្តាលឲ្យមានជ្រាំង និងការបង្ករោគដោយមេរោគផ្សិត និងគ្រោះថ្នាក់ចំពោះអ្នកដែលមានបញ្ហាតម្រងនោមនិងថ្លើម។ ថ្នាំក្រែមប្រើក្នុងទ្វារមាស អាចធ្វើឲ្យស្រោមអនាម័យចុះខ្សោយរយៈពេលដល់ ៣ថ្ងៃ បន្ទាប់ពីប្រើ។

វាមានជាថ្នាំគ្រាប់សម្រាប់លេប និងជាថ្នាំក្រែម។
សម្រាប់ជំងឺរលាកទ្វារមាសដោយបាក់តេរី៖

Doxycycline
Doxycycline គឺជាថ្នាំអង់ទីប៊ីយោទិកនៃអម្បូរ tetracycline ដែលប្រើសម្រាប់ព្យាបាលជំងឺកាមរោគជាច្រើនប្រភេទ។ វាអាចត្រូវបានប្រើជំនួសថ្នាំ tetracycline ហើយងាយស្រួលប្រើ ព្រោះវាត្រូវលេបតិចដងក្នុងមួយថ្ងៃ។

Doxycycline អាចបណ្តាលឲ្យរាក ឬឈឺក្រពះ។ មនុស្សខ្លះមានកន្ទួលរមាស់ បន្ទាប់ពីត្រូវកម្តៅថ្ងៃយ៉ាងយូរ។

សូមកុំប្រើប្រសិនបើអាល់ឡែស៊ីនឹងថ្នាំអង់ទីប៊ីយោទិកនៃអម្បូរ tetracycline ។
សូមកុំប្រើថ្នាំ doxycycline ប្រសិនបើមានផ្ទៃពោះ ហើយព្យាយាមចៀសវាងប្រសិនបើកំពុងបំបៅដោះកូន។

ចៀសវាងទឹកដោះគោ ថ្នាំជាតិដែក និងថ្នាំបន្សាបជាតិអាស៊ីដ រយៈពេល ២ម៉ោងមុនឬក្រោយលេបថ្នាំ។ សូមកុំប្រើថ្នាំ ភ្លាមៗនៅមុនពេលសម្រាក។ ក្រោកអង្គុយនៅពេលលេបថ្នាំ ហើយផឹកទឹកឲ្យបានច្រើនដើម្បីបង្ការការរលាកដែលបណ្តាលមកពីការលេបថ្នាំនេះ។
សម្រាប់ជំងឺប្រមេះទឹកបាយ ឬជំងឺប្រមេះទឹកថ្លា៖
សម្រាប់ជំងឺស្វាយដំបូងៗ៖


Erythromycin
Erythromycin គឺជាថ្នាំអង់ទីប៊ីយូទិកក្នុងអម្បូរ macrolide ដែលប្រើសម្រាប់ព្យាបាលការបង្ករោគជាច្រើន រួមទាំងជំងឺកាមរោគមួយចំនួន។ វាមានសុវត្ថិភាពក្នុងការប្រើចំពោះស្ត្រីមានផ្ទៃពោះ និងអាចរកបានច្រើនកន្លែង, ប៉ុន្តែសម្រាប់ជំងឺកាមរោគភាគច្រើន វាលែងមានប្រសិទ្ធភាពដូចថ្នាំអង់ទីប៊ីយោទិកដទៃទៀតហើយ។

Erythromycin អាចបណ្តាលឲ្យឈឺក្រពះ ឬធ្វើឲ្យចង្អោរ ក្អួត និងរាក។

សូមកុំប្រើប្រសិនបើអ្នកអាល់ឡែស៊ីនឹងថ្នាំអង់ទីប៊ីយោទិកក្នុងអម្បូរ macrolide ។

Erythromycin មានប្រសិទ្ធភាពបំផុតនៅពេលដែលលេប ១ម៉ោងមុន ឬ ២ម៉ោងក្រោយហូបអាហារ។ ប្រសិនបើលេបបែបនេះ ធ្វើទុក្ខក្រពះខ្លាំងពេក ចូរលេបជាមួយអាហារបន្តិច។ មិនត្រូវបំបែកគ្រាប់ថ្នាំទេ ព្រោះវាត្រូវបានរុំស្រោបដើម្បីការពារពីទឹកអាស៊ីដក្រពះ មុននឹងវាអាចចាប់ផ្តើមធ្វើការនៅក្នុងពោះវៀន។
សម្រាប់ជំងឺប្រមេះទឹកថ្លា៖
សម្រាប់ជំងឺដំបៅប្រដាប់ភេទ៖

សម្រាប់ជំងឺស្វាយ៖

សម្រាប់ជំងឺរលាកអាងត្រគាក (PID)៖

Metronidazole
Metronidazole គឺជាថ្នាំអង់ទីប៊ីយោទិកប្រើសម្រាប់ព្យាបាលការបង្ករោគនៅទ្វារមាសដែលបណ្តាលមកពីជំងឺរលាកទ្វារមាសដោយបាក់តេរី (BV), ជំងឺទ្រីកូម៉ូណាស់, ឬជំងឺរលាកអាងត្រគាក។

Metronidazole អាចបណ្តាលឲ្យមានរសជាតិដែកនៅក្នុងមាត់ ទឹកនោមពណ៌ចាស់ ឈឺក្រពះ ចង្អោរ និងឈឺក្បាល។

សូមកុំប្រើថ្នាំនេះប្រសិនបើអ្នកមានជំងឺខាន់លឿង (ភ្នែកលឿង) ឬបញ្ហាផ្សេងៗទៀតពាក់ព័ន្ធនឹងថ្លើមើ។
ត្រូវឈប់លេបថ្នាំប្រសិនបើអ្នកមានអារម្មណ៍ស្ពឹកៗ។
ក្នុងពេលប្រើថ្នាំ metronidazole មិនត្រូវផឹកស្រាទេ សូម្បីតែ ១កំប៉ុង។ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ចង្អោរយ៉ាងខ្លាំង។

វាមានជាថ្នាំស៊កក្នុងទ្វារមាស និងជាថ្នាំលេប។
សម្រាប់ជំងឺរលាកទ្វារមាសដោយបាក់តេរី ឬជំងឺទ្រីកូម៉ូណាស់៖
ឬ
ផ្តល់ចំនួន 400 ទៅ 500 mg ជាថ្នាំលេប, ២ដងក្នុងមួយថ្ងៃ, រយៈពេល ៧ថ្ងៃ
ឬ
ស៊កមួយគ្រាប់ 500 mg ទៅក្នុងទ្វារមាសយ៉ាងជ្រៅ រៀងរាល់យប់ រយៈពេល ៧យប់

Spectinomycin
Spectinomycin គឺជាថ្នាំអង់ទីប៊ីយោទិក aminocyclitol ប្រើសម្រាប់ព្យាបាលជំងឺរលាកអាងត្រគាក និងជំងឺប្រមេះទឹកបាយ, ប៉ុន្តែវាគ្មានប្រសិទ្ធភាពចំពោះជំងឺប្រមេះទឹកបាយក្នុងបំពង់កនោះទេ។ វាមានប្រយោជន៍ពិសេសសម្រាប់អ្នកដែលអាល់ឡែស៊ីនឹងពួកថ្នាំអង់ទីប៊ីយោទិក penicillin និង cephalosporin ។

វាអាចបណ្តាលឲ្យញ័រញាក់, ឈឺចាប់ឬឡើងក្រហមនៅកន្លែងចាក់, វិលមុខ, និងចង្អោរ។

វាមានជាថ្នាំដបសម្រាប់ចាក់ ចំនួន 2 g ។
សម្រាប់ជំងឺប្រមេះទឹកបាយ ឬជំងឺរលាកអាងត្រគាក (PID)៖
Tetracycline
Tetracycline គឺថ្នាំអង់ទីប៊ីយោទិកក្នុងអម្បូរ tetracycline, ប្រើសម្រាប់ព្យាបាលការបង្ករោគជាច្រើន រួមទាំងជំងឺប្រមេះទឹកថ្លា។ Doxycycline មានប្រសិទ្ធភាពសម្រាប់ការបង្ករោគដូចគ្នា អាចតម្លៃទាបជាង និងស្រួលលេបជាង។

ប្រសិនបើអ្នកស្ថិតក្រោមកម្តៅថ្ងៃយូរ វាអាចបណ្តាលឲ្យឡើងកន្ទួលរមាស់។ វាអាចបណ្តាលឲ្យរាក ឬឈឺក្រពះ។

សូមកុំលេប ប្រសិនបើអាល់ឡែស៊ីនឹងថ្នាំអង់ទីប៊ីយោទិកក្នុងអម្បូរ tetracycline family ។
សូមកុំប្រើថ្នាំ tetracycline ប្រសិនបើអ្នកមានផ្ទៃពោះ ឬបំបៅដោះកូន។

ចៀសវាងទឹកដោះគោ ថ្នាំជាតិដែក និងថ្នាំបន្សាបជាតិអាស៊ីដនៅ ២ម៉ោងមុនឬក្រោយលេបថ្នាំ។
សម្រាប់ជំងឺប្រមេះទឹកថ្លា៖
Tinidazole
Tinidazole គឺជាថ្នាំអង់ទីប៊ីយោទិក ស្រដៀងនឹង metronidazole ដែរ ហើយប្រើសម្រាប់ព្យាបាលការបង្ករោគនៅទ្វារមាសមួយចំនួន។

Tinidazole អាចបណ្តាលឲ្យមានរសជាតិដែកនៅក្នុងមាត់ ឈឺក្រពះ ចង្អោរ ឬឈឺក្បាល។

សូមកុំប្រើថ្នាំនេះប្រសិនបើមានផ្ទៃពោះ។
មិនត្រូវផឹកស្រាទេ សូម្បីតែ ១កំប៉ុង ក្នុងពេលអ្នកកំពុងប្រើថ្នាំ tinidazole ឬពេល ៣ថ្ងៃបន្ទាប់។ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ចង្អោរយ៉ាងខ្លាំង។

ផឹកទឹកមួយកែវ បន្ទាប់ពីប្រើថ្នាំនេះរួច។
សម្រាប់ជំងឺរលាកទ្វារមាសដោយបាក់តេរី ឬជំងឺទ្រីកូម៉ូណាស់៖
ឬ

ចំពោះជំងឺទ្រីកូម៉ូណាស់ ចូរព្យាបាលដៃគូរួមភេទរបស់គាត់ផងដែរ, ប៉ុន្តែវាមិនចាំបាច់ទេចំពោះជំងឺរលាកទ្វារមាសដោយបាក់តេរី។