Clotrimazole
Clotrimazole គឺជាថ្នាំប្រឆាំងនឹងមេរោគផ្សិត ប្រើសម្រាប់ព្យាបាលការបង្ករោគដោយមេរោគផ្សិត នៅក្នុងទ្វារមាស លិង្គ មាត់ និងស្បែក។
ឥទ្ធិពលថ្នំាធ្វើទុក
Clotrimazole អាចធ្វើឲ្យរមាស់ស្បែក។ ឈប់ប្រើវាប្រសិនបើឡើងកន្ទួល។
វិធីប្រើប្រាស់
វាមានជាទម្រង់ថ្នាំសុលសម្រាប់ទ្វារមាស និងជាថ្នាំក្រែម។
សម្រាប់ការបង្ករោគដោយមេរោគផ្សិត នៅទ្វារមាសបើប្រើថ្នាំក្រែម 1% ៖ ដាក់បញ្ចូលថ្នាំក្រែមចំនួន 5 g យ៉ាងជ្រៅទៅក្នុងទ្វារមាស រៀងរាល់យប់ រយៈពេល ៧យប់
ឬ
បើប្រើថ្នាំក្រែម 2% ៖ ដាក់បញ្ចូលថ្នាំក្រែមចំនួន 5 g យ៉ាងជ្រៅទៅក្នុងទ្វារមាស រៀងរាល់យប់ រយៈពេល ៣យប់
ឬ
បើប្រើថ្នាំសុល ចូរសុលថ្នាំមួយគ្រាប់យ៉ាងជ្រៅទៅក្នុងទ្វារមាស រៀងរាល់យប់ រួមទាំងពេលមានរដូវ។ ប្រើថ្នាំសុល 100 mg រយៈពេល ៧យប់, 200 mg រយៈពេល ៣យប់, ឬ 500 mg រយៈពេល ១យប់ប៉ុណ្ណោះ។
សម្រាប់ការបង្ករោគដោយមេរោគផ្សិត នៅលិង្គ៖លាបថ្នាំក្រែម 1% លើស្បែកដែលមានបញ្ហា រៀងរាល់យប់ រយៈពេល ៧យប់។
Gentian violet (GV, methylrosanilinium chloride)
Gentian violet គឺជាថ្នាំរម្ងាប់មេរោគ ប្រើដើម្បីប្រឆាំងនឹងការបង្ករោគនៅទ្វារមាស មាត់ និងស្បែក។
សំខាន់
Gentian violet ធ្វើឲ្យអ្វីៗជាប់ពណ៌ស្វាយ។ វារលុបពីស្បែកក្នុងរយៈពេលពីរបីថ្ងៃ ប៉ុន្តែអាចប្រឡាក់សម្លៀកបំពាក់ជាប់រហូត។
វិធីប្រើប្រាស់
សម្រាប់ការបង្ករោគដោយមេរោគផ្សិត នៅទ្វារមាសជ្រលក់សំឡីស្អាតក្នុងថ្នាំទឹក 1% រួចដាក់ក្នុងទ្វារមាសយ៉ាងជ្រៅរៀងរាល់យប់ រយៈពេល ៣យប់។ ត្រូវប្រាកដថាយកសំឡីចេញរៀងរាល់ព្រឹក។ ប្រសិនបើការបង្ករោគមិនចាប់ផ្តើមធូរស្រាលក្នុងអំឡុងពេល ២ថ្ងៃទេ ចូរសាកល្បងអ្វីផ្សេងទៀត។
Miconazole
Miconazole គឺជាថ្នាំប្រឆាំងនឹងមេរោគផ្សិត ប្រើសម្រាប់ព្យាបាលការបង្ករោគដោយមេរោគផ្សិត នៅទ្វារមាស លិង្គ និងស្បែក។
ឥទ្ធិពលថ្នំាធ្វើទុក
Miconazole អាចធ្វើឲ្យរមាស់ស្បែក។ ឈប់ប្រើវាប្រសិនបើអ្នកឡើងកន្ទួល។
វិធីប្រើប្រាស់
វាមានជាទម្រង់ថ្នាំសុលទ្វារមាស និងថ្នាំក្រែម។
សម្រាប់ការបង្ករោគដោយមេរោគផ្សិត នៅទ្វារមាសបើប្រើថ្នាំក្រែម 2% ៖ ដាក់ចំនួន 5 g ក្នុងទ្វារមាសរៀងរាល់យប់ រយៈពេល ៧យប់
ឬ
បើប្រើថ្នាំសុល៖ សុលមួយគ្រាប់យ៉ាងជ្រៅទៅក្នុងទ្វារមាសរៀងរាល់យប់ រួមទាំងពេលមករដូវ។ ប្រើថ្នាំសុល 100 mg រយៈពេល ៧យប់, ឬថ្នាំសុល 200 mg រយៈពេល ៣យប់។
សម្រាប់ការបង្ករោគដោយមេរោគផ្សិត នៅលិង្គ៖លាបថ្នាំក្រែម 2% លើស្បែកលិង្គត្រង់កន្លែងរងការប៉ះពាល់, ២ដងក្នុងមួយថ្ងៃ រយៈពេល ៧ ទៅ ១៤ថ្ងៃ។
Nystatin
Nystatin គឺជាថ្នាំប្រឆាំងមេរោគផ្សិត ប្រើសម្រាប់ព្យាបាលការបង្ករោគដោយមេរោគផ្សិត នៅទ្វារមាស លិង្គ មាត់ និងស្បែក។
ឥទ្ធិពលថ្នំាធ្វើទុក
Nystatin អាចធ្វើឲ្យរមាស់ស្បែក។ ឈប់ប្រើវាប្រសិនបើអ្នកឡើងកន្ទួល។
វិធីប្រើប្រាស់
វាមានជាទម្រង់ថ្នាំសុលទ្វារមាស និងថ្នាំក្រែម
សម្រាប់ការបង្ករោគដោយមេរោគផ្សិត នៅទ្វារមាសបើប្រើថ្នាំក្រែម៖ ដាក់ថ្នាំក្រែមទៅក្នុងទ្វារមាស មួយថ្ងៃពីរដង រយៈពេល ១០ ទៅ ១៤ថ្ងៃ
ឬ
បើប្រើថ្នាំសុល៖ ផ្សើមវាជាមុន រួចសុលថ្នាំ 100,000 IU ទៅក្នុងទ្វារមាសយ៉ាងជ្រៅ រៀងរាល់យប់ រយៈពេល ១៤យប់ រួមទាំងពេលមានរដូវ។
សម្រាប់ការបង្ករោគដោយមេរោគផ្សិត នៅលិង្គ៖លាបថ្នាំក្រែមលើស្បែកលិង្គដែលរងការប៉ះពាល់, ២ដងក្នុងមួយថ្ងៃ រយៈពេល ៧ ទៅ ១៤ថ្ងៃ។
ទំព័រនេះត្រូវបានធ្វើបច្ចុប្បន្នភាព៖ ០៥ មករា ២០២៤