Hesperian Health Guides

ជំងឺគ្រុនចាញ់

នៅក្នុងជំពូកនេ:

Mosquito.

គ្រុនចាញ់គឺជាការចម្លងឈាមដែលបង្កឲ្យមានគ្រុនក្តៅខ្លាំងនិងញាក់។ គ្រុនចាញ់បង្កឡើងដោយមេរោគប៉ារាស៊ីតមួយ(ហៅថា ប្លាស្មូដ្យូម) ដែលត្រូវបានចម្លងទៅមនុស្សតាមរយៈមូសប្រភេទខ្លះដែលខាំភាគច្រើននៅពេលយប់។ ប្រជាជនរាប់លាននាក់ បានស្លាប់ដោយសារជំងឺគ្រុនចាញ់រៀងរាល់ឆ្នាំ ហើយជាច្រើនលាននាក់ថែមទៀត រស់នៅដោយមានជំងឺនេះ។

ជំងឺគ្រុនចាញ់មានគ្រោះថ្នាក់ធ្ងន់ធ្ងរជាពិសេសចំពោះកុមារអាយុក្រោម៥ឆ្នាំ, ស្ត្រីមានផ្ទៃពោះ, និងអ្នកដែលមានមេរោគអេដស៍/ជំងឺអេដស៍។ ការមានផ្ទៃពោះធ្វើឲ្យលទ្ធភាពស្ត្រីក្នុងការប្រយុទ្ធជាមួយជំងឺ និងការបង្ករោគ(infection) ធ្លាក់ចុះ។ ប្រសិនបើគាត់មានជំងឺគ្រុនចាញ់ គាត់នឹងមានភាពស្លេកស្លាំងធ្ងន់ធ្ងរ ដែលធ្វើឲ្យឱកាសនៃការស្លាប់ក្នុងពេលឬក្រោយពេលសម្រាល កើនឡើង។ គ្រុនចាញ់លើស្ត្រីមានផ្ទៃពោះក៏អាចបណ្តាលឲ្យបាត់បង់ទារក(រលូត) ឬទារកឆាប់កើត(កើតមិនគ្រប់ខែ), ទារកតូចពេក, ឬទារកស្លាប់(ស្លាប់មុនកំណើត)។

ជំងឺគ្រុនចាញ់មានច្រើនប្រភេទ។ មនុស្សអាចរស់នៅជាច្រើនឆ្នាំពេលមានជំងឺគ្រុនចាញ់ប្រភេទខ្លះ ហើយគ្រុនចាញ់ស្ទើរតែគ្រប់ប្រភេទសុទ្ធតែអាចព្យាបាលសះស្បើយ។ ប៉ុន្តែជំងឺគ្រុនចាញ់សន្ធំ(ប្លាស្មូដ្យូមហ្វាល់ស៊ីប៉ារូម ឬប៉េហ្វាល់ស៊ីប៉ារូម) អាចបណ្តាលឲ្យស្លាប់ក្នុងរយៈពេល១ឬ២ថ្ងៃក្រោយការឆ្លងរោគ។ ក្នុងតំបន់ដែលមានគ្រុនចាញ់សន្ធំនេះ ជាការសំខាន់ខ្លាំងណាស់គឺត្រូវស្វែងរកការធ្វើតេស្ត៍និងព្យាបាល ភ្លាមៗ បើអ្នកសង្ស័យថាមានជំងឺគ្រុនចាញ់នេះ។

ជាធម្មតាជំងឺគ្រុនចាញ់បង្កឲ្យមានគ្រុនក្តៅរៀងរាល់២-៣ថ្ងៃម្តង ប៉ុន្តែនៅដំណាក់កាលដំបូង អាចមានគ្រុនក្តៅរៀងរាល់ថ្ងៃ។ បើនរណាម្នាក់មានគ្រុនក្តៅមិនអាចយល់បាន គួរតែធ្វើតេស្ត៍ឈាមរកជំងឺគ្រុនចាញ់នេះ។ យើងអាចធ្វើតេស្ត៍នេះនៅក្នុងមណ្ឌលសុខភាពភាគច្រើន។ ប្រសិនបើតេស្ត៍ឈាមវិជ្ជមាន ឬមិនមានតេស្ត៍សម្រាប់ធ្វើ គួរតែទទួលការព្យាបាលភ្លាម។


alt=A woman sings to her baby. Malaria Song (from Mozambique.) Iប្រសិនបើកូនអ្នកមានគ្រុនក្តៅ   និងគ្មានជំងឺរាក  និងគ្មានក្អក   វាគឺជាជំងឺគ្រុនចាញ់ នាំកូនអ្នកទៅកាន់មន្ទីរពេទ្យ ចាប់ផ្តើមប្រើថ្នាំនៅថ្ងៃទី១ បន្ត២ថ្ងៃបន្ថែមទៀត នៅពេលដែលគេធូរស្រាលវិញហើយ ផ្តល់អាហរបន្ថែមដល់កុមារ ៣លើករៀងរាល់ថ្ងៃ ធ្វើដូច្នេះឲ្យបាន២សប្តាហ៍ ដូច្នេះកូនរបស់អ្នករស់នៅច្រើនឆ្នាំបន្តទៀត។
រោគសញ្ញា

ការវាយǓហាររបស់ជំងឺNjុនចាញ់ មានបីដំណាក់កាល:

  1. ១. សញ្ញាដំបូងគឺរងារញាក់ និងជាញឹកញាប់គឺឈឺក្បាល។ អ្នកជំងឺញាក់ពី១៥នាទីទៅ១ម៉ោង។
  2. ២. បន្ទាប់ពីរងារញាក់ គឺមានគ្រុនក្តៅខ្លាំង។ អ្នកជំងឺខ្សោយ ហើយមានពេលខ្លះមានស្មារតីមិនល្អ(រវើរវាយ)។ គ្រុនក្តៅអាចមានរយៈពេលច្រើនម៉ោងឬច្រើនថ្ងៃ។
  3. ៣. ចុងបញ្ចប់ អ្នកជំងឺចាប់ផ្តើមបែកញើស រួចកម្តៅក៏ចុះថយ។ ក្រោយពេលគ្រុនក្តៅធ្លាក់ចុះ អ្នកជំងឺមានអារម្មណ៍ថាខ្សោយ។
ការព្យាបាល

ប្រសិនបើអាច ត្រូវធ្វើតេស្ត៍ឈាម។ ចាប់ផ្តើមព្យាបាលឲ្យបានឆាប់នៅពេលរោគសញ្ញាដំបូងចាប់ផ្តើមបង្ហាញ។ ដោយសារជំងឺគ្រុនចាញ់ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដោយសារសត្វមូស ដូច្នេះការព្យាបាលអ្នកជំងឺម្នាក់ ក៏អាចបង្ការអ្នកដទៃទៀតមិនឲ្យឆ្លងជំងឺនេះដែរ។ ក្រោយពេលអ្នកបានទទួលការព្យាបាល នោះមូសដែលខាំអ្នក នឹងមិនអាចចម្លងជំងឺគ្រុនចាញ់ទៅអ្នកឯទៀតបានឡើយ។

ស្វែងយល់អំពីថ្នាំដែលអាជ្ញាធរសុខភាពក្នុងតំបន់ បានណែនាំសម្រាប់ព្យាបាលជំងឺគ្រុនចាញ់។ ក្នុងតំបន់ជាច្រើន ប៉ារាស៊ីតជំងឺគ្រុនចាញ់បានធន់នឹងថ្នាំ។ នេះមានន័យថាថ្នាំនេះមិនមានប្រសិទ្ធភាពសម្រាប់បង្ការ និងព្យាបាលបានតទៅទៀតទេ។ ថ្នាំដែលអាចព្យាបាលជំងឺគ្រុនចាញ់ក្នុងតំបន់មួយ អាចគ្មានប្រសិទ្ធភាពព្យាបាលជំងឺគ្រុនចាញ់ដែលរកឃើញក្នុងតំបន់ផ្សេងទៀតទេ។

សព្វថ្ងៃនេះមានថ្នាំថ្មីៗ ឬថ្នាំផ្សំចូលគ្នា ត្រូវបានផ្តល់ឲ្យប្រើប្រាស់សម្រាប់ព្យាបាលជំងឺគ្រុនចាញ់ក្នុងតំបន់ផ្សេងគ្នា។ ថ្នាំមួយក្នុងចំណោមនោះគឺ អាទែមីស៊ីនីន(artemisinin) (ត្រូវបានប្រើប្រាស់ជាច្រើនឆ្នាំនៅប្រទេសចិន) ជាញឹកញាប់ត្រូវបានផ្សំជាមួយថ្នាំប្រឆាំងជំងឺគ្រុនចាញ់ដទៃទៀត ឬជាមួយថ្នាំផ្សះ។ ក្នុងតំបន់ខ្លះ ថ្នាំក្លរូគីន(chloroquine ) (ជាថ្នាំប្រើប្រាស់ញឹកញាប់ជាងគេច្រើន ឆ្នាំមកហើយ) នៅតែមានប្រសិទ្ធភាព។ មធ្យោបាយតែមួយដើម្បីឲ្យដឹងថា ថ្នាំណាមានប្រសិទ្ធភាពនៅក្នុងតំបន់របស់អ្នក គឺត្រូវផ្ទៀងផ្ទាត់ជាមួយអាជ្ញាធរសុខាភិបាលក្នុងតំបន់របស់អ្នក។

សំខាន់! សំខាន់៖ ត្រូវលេបថ្នាំឲ្យគ្រប់ចំនួន ទោះបីជាអ្នកមានអារម្មណ៍ថាធូរស្រាលហើយក៏ដោយ។ ប្រសិនបើអ្នកឈប់លេបថ្នាំមុនកំណត់ នោះជំងឺអាចនឹងត្រឡប់មកវិញ ហើយថ្នាំនេះអាចលែងមានប្រសិទ្ធិភាព។
A standing woman points to her pill bottle.
ស្ត្រីដែលលេបថ្នាំគ្រប់ចំនួន បានធូរស្បើយ។
A woman shakes with fever as she lies on a cot.
ស្ត្រីដែលបានឈប់លេបថ្នាំមុនកំណត់ នៅតែឈឺដេកលើគ្រែនៅឡើយ។
ការបង្ការ

ជំងឺគ្រុនចាញ់កើតឡើងភាគច្រើននៅរដូវភ្លៀង រដូវក្តៅ ដោយសារសត្វមូសដែលចម្លងជំងឺនេះ បង្កកំណើតក្នុងទឹកនឹងថ្កល់និងក្តៅឧណ្ឌ។ ប៉ុន្តែនៅកន្លែងខ្លះនៃពិភពលោក ជំងឺគ្រុនចាញ់ក៏អាចឃើញនៅរដូវស្ងួតដែរ នៅពេលសត្វមូសស្វែងរកបង្កកំណើតក្នុងទឹកថ្លុកតូច។ ក៏ដូចជាជំងឺគ្រុនឈាម និងគ្រុនលឿងដែរ មធ្យោបាយល្អបំផុតក្នុងការបង្ការជំងឺគ្រុនចាញ់ គឺជៀសវាងមូសខាំ និងប្រើប្រាស់វិធីគ្រប់គ្រងមូសក្នុងសហគមន៍

ការដេកក្នុងមុងជ្រលក់ថ្នាំ គឺជាមធ្យោបាយដ៏ល្អក្នុងការបង្ការនិងគ្រប់គ្រងជំងឺគ្រុនចាញ់។ មុងនេះត្រូវបានជ្រលក់ជាមួយថ្នាំសម្លាប់សត្វល្អិត ហៅថា “ពីរីទ្រីន” (pyrethrins) ដែលមានសុវត្ថិភាព ជាពិសេសបើគេប្រៀបធៀបទៅនឹងការមានជំងឺគ្រុនចាញ់។ គ្រោះថ្នាក់ធំបំផុតចំពោះមុងជ្រលក់ថ្នាំនេះ គឺក្នុងពេលដែលគេជ្រលក់ទៅក្នុងទឹកថ្នាំ(នាំឲ្យមានការប្រឈមតាមរយៈស្បែក), ពេលកុមារបៀមឬជញ្ជក់មុង(នាំឲ្យមានការប្រឈមតាមរយៈការលេប), និងពេលដែលបោកគក់មុង(ព្រោះថ្នាំសម្លាប់សត្វល្អិតអាចបំពុលដល់ប្រភពទឹក និងធ្វើឲ្យមានគ្រោះថ្នាក់ដល់ត្រី សត្វល្អិត សត្វពាហនៈ និងប្រជាជន ដែលស្ថិតនៅក្រោមខ្សែទឹក)។

មុងអាចការពារបានតែនៅពេលដែលការរហែកឬប្រហោងណាមួយត្រូវបានដេរប៉ះភ្លាម។ ម្យ៉ាងទៀតថ្នាំដែលនៅជាប់មុង លែងមានប្រសិទ្ធភាពក្រោយរយៈពេល៦-១២ខែ ឬឆាប់ជាងនេះបើបោកគក់ញឹកញាប់។ ប្រសិនបើមុងនៅមានសភាពល្អនៅឡើយ អ្នកអាចលាយថ្នាំ រួចជ្រលក់មុងឡើងវិញ ប៉ុន្តែប្រសិនបើមុងមានសភាពធ្លុះធ្លាយឬរហែកជាច្រើនកន្លែង នោះដើម្បីសុវត្ថិភាពត្រូវប្តូរមុងថ្មី។ នៅពេលជ្រលក់ថ្នាំសម្លាប់សត្វល្អិតសាជាថ្មី ត្រូវពាក់ស្រោមដៃ និងធ្វើតាមសេចក្តីណែនាំយ៉ាងប្រុងប្រយ័ត្ន។

2 people sleep in a bed draped with mosquito netting.
មូសដែលចម្លងជំងឺគ្រុនចាញ់ ខាំនៅពេលយប់។ ដើម្បីបង្ការជំងឺគ្រុនចាញ់ ត្រូវគេងក្នុងមុងជ្រលក់ថ្នាំ។

ការព្យាបាលសម្រាប់មនុស្សគ្រប់គ្នា

ជំងឺគ្រុនចាញ់កើតឡើងញឹកញាប់បំផុតក្នុងចំណោមប្រជាជនក្រីក្រ ហើយចំនួននៃករណីស្លាប់បានកើនឡើងជារៀងរាល់ឆ្នាំ។ នៅពេលប្រជាជនមិនអាចចំណាយលើការធ្វើតេស្ត៍ឈាមនិងថ្នាំព្យាបាលបានទេ នោះ ពួកគេត្រូវបង្ខំចិត្តរស់នៅជាមួយ និងស្លាប់ដោយសារជំងឺនេះ។ ហើយដរាបណាមនុស្សម្នាក់មានជំងឺនេះ នោះជំងឺនេះអាចឆ្លងទៅអ្នកដទៃទៀត។

ជំងឺគ្រុនចាញ់ភាគច្រើនកើតឡើងនៅក្នុងសហគមន៍ដែលមានភាពក្រីក្រ និងអយុតិ្តធម៌សង្គម។ ដើម្បីឲ្យយុទ្ធនាការបង្ការជំងឺ ទទួលបានជោគជ័យ គេត្រូវផ្តោតទៅលើមូលហេតុឫសគល់នៃភាពក្រីក្រ និង អយុត្តិធម៌សង្គម ក៏ដូចជាផ្តល់ការព្យាបាលសម្រាប់មនុស្សគ្រប់គ្នាផងដែរ។