Hesperian Health Guides

តើសត្វមូសបង្កជំងឺដោយរបៀបណា

នៅក្នុងជំពូកនេ:

ជំងឺធ្ងន់ធ្ងរបីយ៉ាងដែលឆ្លងតាមសត្វមូស គឺជំងឺគ្រុនចាញ់, គ្រុនឈាម, និងគ្រុនលឿង។ ជំងឺនីមួយៗមានរោគសញ្ញាខុសៗគ្នា និងចម្លងដោយសត្វមូសប្រភេទផ្សេងៗគ្នា ហើយសត្វមូសនោះក៏មានរបៀបបង្កកំណើតខុសៗគ្នាដែរ។ប៉ុន្តែជំងឺទាំងនេះអាចត្រូវបានបង្ការដោយមធ្យោបាយដូចគ្នា ព្រោះវាត្រូវបានចម្លងពីសត្វមូសមកមនុស្ស។

តើជំងឺដែលឆ្លងតាមមូស រាលដាលដោយរបៀបណា
Km EHB Ch8 Page 143-1.png
មូសបានខាំមនុស្សដែលមានជំងឺគ្រុនចាញ់ គ្រុនឈាម ឬគ្រុនលឿង
មូសដដែលនេះទៅខាំមនុស្សដែលមានសុខភាពល្អ
មូសដដែលខាំមនុស្សមានជំងឺ
មនុស្សមានសុខភាពល្អ ចាប់មានជំងឺ
មូសខាំមនុស្សផ្សេងទៀត នាំឲ្យឆ្លងរាលដាលជំងឺ

ការបង្ការមូសខាំ

ជំងឺដែលឆ្លងតាមមូស អាចត្រូវបានបង្ការ ដោយការការពារមិនឲ្យមូសខាំ។ ដើម្បីបង្ការកុំឲ្យមូសបង្កកំណើត សូមអាន កម្មវិធីគ្រប់គ្រងមូសក្នុងសហគមន៍។ ។ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ពីសត្វមូសខាំ:

  • ស្លៀកពាក់សម្លៀកបំពាក់ដែលគ្របដណ្តប់ទាំងដៃជើង និងក(ដៃវែង ខោវែង សំពត់ និងគ្របក្បាល)
  • ប្រើធូបមូស ឬថ្នាំបណ្តេញមូស ដូចជាស្លឹកគ្រៃ ប្រេងនីម(neem oil) ឬស្លឹកជីក្រហម។ ថ្នាំបណ្តេញមូសមានសារសំខាន់ជាពិសេសចំពោះកុមារ ដោយសារវាអាចការពារមូសខាំ ទោះបីវិធានការបង្ការដទៃទៀតមិនត្រូវបានអនុវត្តក៏ដោយ។
  • ដាក់សំណាញ់មូសនៅបង្អួច និងទ្វារ។
  • ដាក់សំណាញ់មូស និងដេកក្នុងមុងជ្រលក់ថ្នាំសម្លាប់សត្វល្អិត ដើម្បីការពារមូសខាំអ្នកនិងកូនអ្នកក្នុងពេលគេង។ ញាត់ជើងមុងដើម្បីកុំឲ្យមានប្រឡោះដែលមូសអាចចូលបាន។ នៅកន្លែងជាច្រើន កម្មវិធីថែទាំស្ត្រីមានផ្ទៃពោះ បានផ្តល់មុងដល់ស្ត្រីនិងកុមារតូចៗក្នុងតម្លៃទាប ឬមិនបង់ថ្លៃ។ ដើម្បីឲ្យមានប្រសិទ្ធភាព មុងត្រូវតែជ្រលក់ថ្នាំរៀងរាល់៦ខែទៅ១២ខែ។ នៅពេលដេកក្រៅផ្ទះ ត្រូវប្រើមុងផងដែរ។


ចំណាំ: 1មុងមានប្រសិទ្ធភាពបំផុតចំពោះជំងឺគ្រុនចាញ់ ប៉ុន្តែមិនសូវមានប្រសិទ្ធភាពចំពោះជំងឺគ្រុនឈាម និងគ្រុនលឿងទេ។