Hesperian Health Guides
ទឹកមានគ្រប់គ្រាន់ ក៏មានសារសំខាន់ដូចទឹកមានសុវត្ថិភាពដែរ
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ៥. បញ្ហាសុខភាពដែលបង្កឡើងដោយ ទឹកគ្មានសុវត្ថិភាព > ទឹកមានគ្រប់គ្រាន់ ក៏មានសារសំខាន់ដូចទឹកមានសុវត្ថិភាពដែរ
នៅក្នុងជំពូកនេ:
ប្រជាជនជាច្រើនគ្មានទឹកគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការប្រចាំថ្ងៃរបស់ខ្លួនទេ។ នៅពេលគ្មានទឹកគ្រប់គ្រាន់សម្រាប់លាងសម្អាត ប្រជាជនអាចមានការឆ្លងរោគផ្សេងៗ ដូចជារមាសអាត់ និងជំងឺត្រាកូមភ្នែក។ បើគ្មានទឹកគ្រប់គ្រាន់សម្រាប់ផឹក និងលាងសម្អាត ក៏អាចបណ្តាលឲ្យមានការឆ្លងរោគទៅលើប្លោកនោម និងតម្រងនោម ជាពិសេសចំពោះស្ត្រី។ (សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺទាំងនេះ សូមអានសៀវភៅ ទីណាដែលគ្មានវេជ្ជបណ្ឌិត, ឬឯកសារសុខភាពទូទៅដទៃទៀត)។ នៅក្នុងមន្ទីរពេទ្យ និងមណ្ឌលសុខភាព ប្រសិនបើគ្មានទឹកគ្រប់គ្រាន់សម្រាប់លាងសម្អាតទេ ជំងឺឆ្លងអាចឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ជាពិសេសចំពោះកុមារ ប្រសិនបើគ្មានទឹកគ្រប់គ្រាន់ អាចបណ្តាលឲ្យខ្សោះជាតិទឹក និងស្លាប់។

បន្ទុករបស់ស្ត្រី
ពេលណាដែលទឹកមានការខ្វះខាត អ្នកដែលទៅដងឬរែកទឹក ជាពិសេសស្ត្រីនិងកុមារ ត្រូវធ្វើដំណើរយ៉ាងឆ្ងាយ និងរែកសែងទឹកយ៉ាងធ្ងន់។ ទាំងនេះអាចនាំឲ្យមានរបួសលើកញ្ជឹងក ខ្នង និងអាងត្រគាក។ ការដងទឹកត្រូវការកម្លាំងនិងពេលវេលាយូរ ដូច្នេះពួកគេនិងគ្រួសាររបស់គេអាចប្រើប្រាស់ទឹកតិចជាងបរិមាណដែលត្រូវការ។ ការស្វែងរកទឹកអាចត្រូវការពេលវេលាច្រើន ដែលស្ត្រីត្រូវធ្វើការបន្ថែមដើម្បីទ្រទ្រង់សុខភាពគ្រួសារ រួមទាំងការថែទាំកុមារ និងការប្រមូលផលដែលមិនទាន់បានធ្វើ។
ទឹកអាចបង្ការនិងព្យាបាលជំងឺជាច្រើន
ទឹកត្រូវបានប្រើប្រាស់ដើម្បីកាត់បន្ថយកម្តៅ, និងដើម្បីសម្អាតមុខរបួស និងការបង្ករោគនៅលើស្បែក។ ការផឹកទឹកច្រើនអាចជួយបង្ការនិងព្យាបាលជំងឺរាក, ការបង្ករោគនៅប្រព័ន្ធទឹកមូត្រ, ក្អក, និងការទល់លាមក។ ការលាងសម្អាតដៃជាមួយសាប៊ូនិងទឹកក្រោយពីប្រើប្រាស់បង្គន់ និងមុនពេលបរិភោគ ឬការរៀបចំម្អូបអាហារ, ក៏ជួយបង្ការជំងឺជាច្រើនផងដែរ។
![]() |
![]() |
![]() |
ការលាងសម្អាតដំបៅជាមួយសាប៊ូនិងទឹក ជួយបង្ការការបង្ករោគ។ | ព្យាបាលការរលាកភ្លើងតូចតាច ដោយការត្រាំក្នុងទឹកត្រជាក់។ | ការដាក់កំប្រេះនិងស្អំក្តៅ ព្យាបាលអាប់សែ បូសទ្រនិច ឈឺចាប់សាច់ដុំ និងរឹងសន្លាក់។ |