Hesperian Health Guides
តើមេរោគនិងដង្កូវឆ្លងរាលដាលយ៉ាងដូចម្តេច
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ៥. បញ្ហាសុខភាពដែលបង្កឡើងដោយ ទឹកគ្មានសុវត្ថិភាព > តើមេរោគនិងដង្កូវឆ្លងរាលដាលយ៉ាងដូចម្តេច
- ការពារប្រភពទឹក និងប្រើប្រាស់ទឹកស្អាត សម្រាប់ផឹកនិងលាងសម្អាត។ ត្រូវបន្សុទ្ធទឹកមុនប្រើប្រាស់ លុះត្រាតែអ្នកបានដឹងថាទឹកនោះមានសុវត្ថិភាព។
- ត្រូវលាងដៃជានិច្ចបន្ទាប់ពីប្រើប្រាស់បង្គន់ និងមុនពេលរៀបចំអាហារ។ ប្រើប្រាស់ទឹកស្អាត និងសាប៊ូប្រសិនបើមាន។ ប្រសិនបើគ្មានសាប៊ូ ត្រូវប្រើខ្សាច់ស្អាត ឬផេះ។ កាត់ក្រចកឲ្យខ្លី។ នេះក៏អាចជួយរក្សាដៃឲ្យស្អាតដែរ។
- ប្រើប្រាស់បង្គន់។ មធ្យោបាយនេះអាចធ្វើឲ្យមេរោគនិងដង្កូវ មិនអាចប៉ះពាល់ជាមួយមនុស្ស។ ប្រសិនបើគ្មានបង្គន់ទេ ជាការល្អត្រូវបន្ទោរបង់លាមកនៅកន្លែងឆ្ងាយពីប្រភពទឹក ឬនៅកន្លែងដែលមនុស្សឬសត្វមិនអាចប៉ះពាល់បាន។ យកដីកប់លាមក ដើម្បីកុំឲ្យរុយរោម។
- ប្រើប្រាស់មធ្យោបាយស្អាតនិងមានសុវត្ថិភាពក្នុងការរៀបចំនិងរក្សាទុកម្ហូបអាហារ។ លាងសម្អាតផ្លែឈើនិងបន្លែ ឬចម្អិនឲ្យបានល្អមុនពេលបរិភោគ។ គួរយកអាហារដែលសេសសល់ពីការបរិភោគ ទៅឲ្យសត្វស៊ី ឬក៏ចាក់វាចូលទៅក្នុងរណ្តៅជីកំប៉ុស ឬចាក់ចូលក្នុងបង្គន់។ ចោលម្ហូបដែលផ្អូម, ដាក់សាច់និងគ្រឿងសមុទ្រឲ្យដាច់ពីអាហារដទៃទៀត, និងត្រូវប្រាកដថាសាច់ ស៊ុត និងត្រីត្រូវបានចម្អិនយ៉ាងល្អមុននឹងបរិភោគ។ លាងសម្អាតចានក្បាន ជ្រុញ និងឧបករណ៍ប្រើប្រាស់ដទៃទៀតជាមួយទឹកនិងសាប៊ូក្រោយពីប្រើប្រាស់វារួច ហើយហាលថ្ងៃវាឲ្យស្ងួតល្អ ប្រសិនបើអាច។
- ការពារសត្វចិញ្ចឹមឲ្យនៅឆ្ងាយពីអាហារក្នុងផ្ទះ និងប្រភពទឹកក្នុងសហគមន៍។
- ពាក់ស្បែកជើង ដើម្បីកុំឲ្យដង្កូវចូលតាមជើង។
- ដាក់អន្ទាក់សត្វរុយ និងគ្របម្ហូបអាហារដើម្បីបង្ការកុំឲ្យរុយចម្លងមេរោគ។ បង្គន់ដែលបង្ឃាំងសត្វរុយ ឬបញ្ឈប់ការលូតលាស់របស់វា ក៏អាចជាជំនួយផងដែរ។
មាតិកា
របៀបធ្វើអន្ទាក់សត្វរុយដោយប្រើដបជ័រ
- ១. កាត់ផ្នែកខាងលើនៃដបជ័រចេញ។
- ២. កាត់ផ្នែកខាងលើនៃដបជ័រចេញ។ភ្ជាប់ខ្សែលួសទៅដបជ័រសម្រាប់កាន់។
- ៣. កាត់ផ្នែកខាងលើនៃដបជ័រចេញ។ដាក់នុយផ្អែម ដូចជាស្ករ ផ្លែឈើ ទៅក្នុងដប។
- ៤. កាត់ផ្នែកខាងលើនៃដបជ័រចេញ។ដាក់ក្បាលដបដែលកាត់ចេញចូលបញ្ជ្រាស់មកវិញ។
- ៥. កាត់ផ្នែកខាងលើនៃដបជ័រចេញ។សត្វរុយនឹងហើរចូល តែមិនអាចហើរចេញបានទេ។
- ៦. កាត់ផ្នែកខាងលើនៃដបជ័រចេញ។នៅពេលដបពេញ ចាក់វាចូលទៅក្នុងបង្គន់ ឬរណ្តៅជីកំប៉ុស។ ត្រូវប្រាកដថារុយទាំងអស់នោះងាប់ហើយ មុននឹងចាក់វាចេញ។
ដើម្បីកាត់បន្ថយចំនួន, ៉សូមព្យួរអន្ទាក់ក្បែរបង្គន់និងកន្លែងដលរៀបចំអាហារ។
ការលាងសម្អាតដៃ
វិធីល្អបំផុតក្នុងការបង្ការបញ្ហាសុខភាពពីមេរោគនិងដង្កូវ គឺការលាងសម្អាតដៃជាមួយសាប៊ូនិងទឹក ក្រោយពេលបន្ទោរបង់លាមក ឬក្រោយពេលលាងសម្អាតគូថកុមារ, និងមុនពេលរៀបចំអាហារ ផ្តល់អាហារដល់កុមារ ឬបរិភោគអាហារ។
រៀបចំដាក់ប្រភពទឹកដែលស្អាតនៅក្បែរផ្ទះរបស់អ្នក ដើម្បីងាយលាងដៃ។ ប៉ុន្តែការលាងដៃជាមួយទឹកតែមួយមុខ គឺមិនទាន់មានប្រសិទ្ធិភាពគ្រប់គ្រាន់នៅឡើយទេ។ គួរប្រើសាប៊ូដើម្បីសម្អាតភាពកខ្វក់និងមេរោគ។ ប្រសិនបើគ្មានសាប៊ូទេ អាចប្រើខ្សាច់ ឬផេះ។
ត្រដុសដៃចូលគ្នាជាមួយសាប៊ូ រួចស្រោចទឹកពីក្បាលស្នប់ ឬក្បាលរូប៊ីណេ ឬក្បាលស្រោចទឹកច្នៃ។ ប្រសិនបើគ្មានទឹករូប៊ីណេទេ អាចប្រើចានលាងសម្អាតឬផ្តិល។
ត្រដុសសាប៊ូ (ត្រដុសខ្សាច់ ឬផេះ) ពេញសព្វដៃរបស់អ្នក ហើយរាប់ឲ្យបាន៣០ដងក្នុងពេលត្រដុស។ បន្ទាប់មកត្រដុសដៃរបស់អ្នកចូលគ្នាពីខាងក្រោមទឹកហូរ ដើម្បីលាងជម្រះឲ្យអស់សាប៊ូ។ សម្ងួតជាមួយក្រណាត់ស្អាត ឬហាលដៃក្នុងខ្យល់ឲ្យស្ងួត។
ក្បាលស្រោចទឹកច្នៃ ៖ ប្រដាប់លាងសម្អាតដៃដ៏សាមញ្ញ
ក្បាលស្រោចទឹកច្នៃអាចឲ្យអ្នកលាងសម្អាតដៃដោយប្រើទឹកតិចបំផុត។ ហើយវាក៏អាចឲ្យអ្នកប្រើប្រាស់ដៃទាំង២ត្រដុសចូលគ្នាក្នុងពេលទឹកកំពុងហូរទៅលើដៃទាំងពីរ។ ក្បាលស្រោចទឹកច្នៃនេះផលិតឡើងពីសម្ភារៈដែលមានស្រាប់ និងអាចដាក់នៅកន្លែងណាក៏បានតាមដែលត្រូវការលាងដៃ, ឧទាហរណ៍នៅក្បែរចង្ក្រានដាំស្ល នៅក្នុងបង្គន់ ឬនៅផ្សារ។
វិធីបង្កើតក្បាលស្រោចទឹកច្នៃពីប្លាស្ទិក
ដើម្បីបង្កើត អ្នកត្រូវការ ១.) ដបប្លាស្ទិកដែលមានក្បាលមួល(ប្រភេទភេសជ្ជៈសូដាម្យ៉ាង) និង ២.) បំពង់បឺត ឬបំពង់ប៊ិច ឬបំពង់តូចរឹងផ្សេងទៀត។
- ១. លាងឲ្យស្អាត។
- ២. យកដែកក្តៅចោះប្រហោងតូចមួយនៅផ្នែកខាងក្រោមដប។
- ៣. ប្រសិនបើអ្នកគ្មានបំពង់បឺត គួរសម្អាតផ្នែកខាងក្នុងរបស់បំពង់ប៊ិច, កាត់ផ្នែកស្តួចចេញ។ ហើយដាក់វាតាមប្រហោងដែលបានចោះ។ បំពង់បឺតគួរតែដាក់ឲ្យបានតឹងណែនល្អនឹងប្រហោង។
៤. ដាក់ទឹកក្នុងដប ហើយមួលគម្រប។ ពេលដែលគម្របបានមួលយ៉ាងណែន នោះទឹកមិនហូរតាម បំពង់ទេ។ ពេលដែលមួលគម្របឲ្យរលុង ពេលនោះទឹកក៏បាញ់ចេញពីបំពង់។ នៅពេលដែលអ្នក ប្រាកដថាវាដំណើរការល្អ ចូរចងព្យួរវានៅធ្នើរ នៅកន្លែងដែលអ្នកអាចប្រើប្រាស់វាសម្រាប់លាង, ហើយដាក់សាប៊ូក្បែរនោះ ឬយកដុំសាប៊ូចងខ្សែព្យួរនៅក្បែរនោះ។ |
៥. ដើម្បីប្រើប្រាស់ ត្រូវបន្ធូរក្បាលដបរហូតដល់ទឹកហូរចេញ។ ផ្សើមដៃ, ដុសសាប៊ូ, ត្រដុសដៃចូលគ្នា ពីក្រោមទឹកហូររហូតដល់ស្អាត។ |