Hesperian Health Guides

ភាពកខ្វក់ដោយសារសារធាតុពុលនៅក្នុងទឹក

នៅក្នុងជំពូកនេ:

កសិកម្ម, ការជីករ៉ែ, ការខួងប្រេងកាត, និងឧស្សាហកម្មដទៃទៀត, បានចាក់ចោលនូវកាកសំណល់គីមីចូលទៅក្នុងប្រភពទឹក។ បែបនេះធ្វើឲ្យទឹកគ្មានសុវត្ថិភាពសម្រាប់ផឹក ឬប្រើប្រាស់សម្រាប់រៀបចំអាហារ សម្រាប់ងូត និងសម្រាប់ស្រោចស្រប់។

នៅទីកន្លែងខ្លះ ទឹកត្រូវបានធ្វើឲ្យកខ្វក់ដោយសារសារធាតុពុលដែលមានជាធម្មជាតិនៅក្នុងដី ដូចជា អាសេនិច និងហ្លុយអរ័រីត (ជាសារធាតុធម្មជាតិដែលបណ្តាលឲ្យមានចំណុចៗពណ៌ត្នោតនៅលើធ្មេញ និងធ្វើឲ្យឆ្អឹងខ្សោយជាខ្លាំង)។ ពេលដែលទឹកក្រោមដីត្រូវបានប្រើប្រាស់យ៉ាងច្រើន ការប្រឈមនឹងសារធាតុពុលធម្មជាតិក៏កើនឡើង ព្រោះវាបានប្រមូលផ្តុំនៅក្នុងទឹកដែលនៅសល់តិចតួចនេះ។

ទោះបីវាចេញមកពីឧស្សាហកម្ម ឬពីក្នុងដីក៏ដោយ, សារធាតុគីមីពុលទាំងនេះជាធម្មតាមិនអាចមើលឃើញ និងពិបាកក្នុងការពិនិត្យរកណាស់។ ការធ្វើតេស្ត៍ទឹកនៅក្នុងមន្ទីរពិសោធន៍ អាចជួយស្វែងរកទាំងសារធាតុពុលធម្មជាតិ និងសារធាតុគីមីពុលចេញពីឧស្សាហកម្ម។

គំនូររូបភាពសម្រាប់ពិភាក្សា ៖ តើសារធាតុគីមីពុលអាចចូលទៅក្នុងទឹកបានដោយរបៀបណា?

In a landscape where a stream flows through fields near a factory, people fish and get water as a man sprays pesticide.

Km EHB Ch5 Page 59-2.png

សំណួរសម្រាប់ពិភាក្សា ៖

  • ក្នុងរបៀបអ្វីខ្លះដែលអ្នកឃើញថាសារធាតុគីមីពុលបានចូលទៅក្នុងទឹក?
  • តើយើងអាចធ្វើអ្វីខ្លះដើម្បីការពារទឹកកុំឲ្យកខ្វក់ដោយសារសារធាតុពុល?
  • តើការផឹកទឹក ឬការបរិភោគត្រីដែលបានមកពីប្រភពទឹកទាំងនេះ អាចប៉ះពាល់ដល់សុខភាពមនុស្សតាមរបៀបណា?

ការបង្ការភាពក ខ្វក់ដោយសារសារធាតុពុល

វិធីតែមួយគត់ដែលធានាថាទឹកនឹងគ្មានសារធាតុគីមីពុល គឺការបង្ការមិនឲ្យមានភាពកខ្វក់នៅប្រភពទឹក។ ប្រសិនបើអ្នកគិតថាទឹករបស់អ្នកត្រូវបានកខ្វក់ដោយសារសារធាតុពុល អ្នកអាចរៀបចំសហគមន៍របស់អ្នកឲ្យគូរផែនទីប្រភពទឹក និងស្វែងរកបញ្ហាក្នុងការផ្គត់ផ្គង់ទឹក បន្ទាប់មកចាត់វិធានការដើម្បីបញ្ឈប់ភាពកខ្វក់នេះ។ ប៉ុន្តែវិធីតែមួយដែលអាចដឹងបានថាមានសារធាតុគីមីអ្វីខ្លះនៅក្នុងទឹក គឺត្រូវធ្វើតេស្ត៍នៅមន្ទីរពិសោធន៍

សំខាន់! សំខាន់ ៖ ចូរចងចាំ ៖ ការធ្វើឲ្យទឹកមានសុវត្ថិភាពពីមេរោគនិងដង្កូវ មិនបានធ្វើឲ្យវាមានសុវត្ថិភាពពីសារធាតុគីមីពុលនោះទេ។ ហើយការធ្វើឲ្យទឹកមានសុវត្ថិភាពពីសារធាតុពុល ក៏មិនបានធ្វើឲ្យវាមានសុវត្ថិភាពពីមេរោគនិងដង្កូវនោះដែរ។

ដើម្បីបង្ការការចម្លងសារធាតុគីមីពុលចូលទៅក្នុងទឹក ៖

  • ត្រូវមានផែនការផ្លូវនិងស្ពាន ជាមួយនឹងប្រឡាយបង្ហូរ ដើម្បីនាំភាពកខ្វក់ចេញពីរថយន្ត និងរថយន្តដឹកទំនិញធំៗ ឲ្យចេញឆ្ងាយពីផ្លូវទឹក។
  • ការដាំដើមឈើតាមដងផ្លូវ ក៏អាចជួយបង្ការភាពកខ្វក់នៃប្រភពទឹកបានខ្លះដែរ ព្រោះដើមឈើអាចជួយបឺតស្រូបភាពកខ្វក់ខ្លះចេញពីបរិយាកាស។
  • • ឧស្សាហកម្មត្រូវតែមានភាពពុលតិចតួច។ រោងចក្រអាចរម្ងាប់មេរោគក្នុងកាកសំណល់ ហើយក្រុមហ៊ុនតូចធំអាចប្រើប្រាស់មធ្យោបាយផលិតកម្មស្អាត
  • ការជីករ៉ែ និងការខួងអណ្តូងប្រេងកាតមិនគួរធ្វើឡើងនៅទីកន្លែងដែលគុណភាពទឹកនៅទីនោះស្ថិតក្នុងភាពប្រឈមគ្រោះថ្នាក់ទេ។
  • កសិករចាំបាច់ត្រូវតែកាត់បន្ថយ ឬបោះបង់ការប្រើប្រាស់ថ្នាំគីមីសម្លាប់សត្វល្អិត និងជីគីមី, ហើយធានាថាសារធាតុគីមីនោះមិនហូរចូលទៅក្នុងប្រភពទឹកទេ។ ពួកគេអាចជំនួសសារធាតុគីមីនោះដោយការគ្រប់គ្រងសត្វល្អិតតាមបែបធម្មជាតិ និងការប្រើប្រាស់ជីធម្មជាតិ
  • រដ្ឋាភិបាលអាចបង្កើតឬពង្រឹងច្បាប់ដើម្បីបង្ការភាពកខ្វក់ទៅក្នុងទឹក។ សូមអានផងដែរសេចក្តីបន្ថែម ខ អំពីច្បាប់អន្តរជាតិដែលការពារទឹក។


ការបង្ការភាពកខ្វក់ទៅក្នុងទឹកដោយសារសារធាតុពុល តម្រូវឲ្យមានសកម្មភាពចេញពីសហគមន៍ រដ្ឋាភិបាល និងឧស្សាហកម្ម។ សម្រាប់ព័ត៌មានបន្ថែមអំពីការបង្ការនិងកាត់បន្ថយផលប៉ះពាល់បណ្តាលមកពីសារធាតុគីមីពុល សូមមើលជំពូក២០

A village sits across a river from a factory spewing dark smoke.
សារធាតុអាសេនិចក្នុងទឹក “សុវត្ថិភាព”

ជាច្រើនសតវត្សរ៍មកហើយ ប្រជាជនជាច្រើនក្នុងប្រទេសបង់ក្លាដេស បានផឹកទឹកក្នុងត្រពាំងដែលមានការការពារយ៉ាងប្រុងប្រយ័ត្ន។ ប៉ុន្តែចំពោះការងូត និងសម្អាតចានក្បាន និងសម្លៀកបំពាក់ ពួកគេប្រើប្រាស់ទឹកស្ទឹង ប្រឡាយ និងប្រភពទឹកផ្សេងទៀតដែលមិនបានការពារ។ ជាញឹកញាប់ទឹកទាំងនេះត្រូវបានឆ្លងមេរោគ ដែលបង្កឲ្យមានជំងឺរាក អាសន្នរោគ រលាកថ្លើម និងបញ្ហាសុខភាពផ្សេងៗទៀត។ ដូច្នេះរដ្ឋាភិបាលក៏បានធ្វើការងារជាមួយភ្នាក់ងារអន្តរជាតិជាច្រើនដើម្បីសាងសង់អណ្តូងស្នប់រាក់ៗជាច្រើនពាសពេញប្រទេស។ យុទ្ធនាការសុខភាពសាធារណៈបានជំរុញឲ្យប្រជាជនប្រើប្រាស់ទឹក“សុវត្ថិភាព”ក្រោមដី ដែលបានពីអណ្តូងស្នប់ ជំនួសទឹកលើដីវិញ។


ប៉ុន្តែក៏មានការរាយការណ៍ពីបរិមាណដ៏ច្រើននៃសារធាតុពុលនៅក្នុងទឹក ដោយបានចាប់ផ្តើមក្នុងអំឡុងឆ្នាំ១៩៨។ ប្រជាជនជាច្រើននាក់មានជំងឺដំបៅស្បែក មហារីក ខូចប្រព័ន្ធប្រសាទ ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។ ប្រជាជនជាច្រើនបានស្លាប់។ គ្មាននរណាម្នាក់ដឹងថាអ្វីទៅជាមូលហេតុនៃជំងឺទាំងនេះទេ។ ក្នុងឆ្នាំ១៩៩៣ អ្នកវិទ្យាសាស្ត្របានឯកភាពគ្នាថា ជំងឺនេះបានបង្កឡើងដោយជាតិអាសេនិចដែលមាននៅក្នុងទឹកក្រោមដី។ គ្មាននរណាម្នាក់បានធ្វើតេស្ត៍ជាតិអាសេនិចក្នុងទឹកក្រោមដីនោះទេ។ ប៉ុន្តែ ប្រហែលពាក់កណ្តាលនៃអណ្តូងស្នប់ទាំងអស់ បានបូមទឹកដែលមានជាតិអាសេនិចយ៉ាងច្រើន។


តើអាសេនិចបានចូលទៅក្នុងទឹកយ៉ាងដូចម្តេច? សារធាតុអាសេនិចមានជាធម្មជាតិនៅក្នុងទឹកក្រោមដីរួចមក ហើយ ដូច្នេះប្រជាជនដែលបានបរិភោគទឹកនោះ ត្រូវតែមានការកើនឡើងដែលធ្វើឲ្យពួកគេមានជំងឺ។


បច្ចេកវិទ្យាដូចគ្នានេះដែរ ដែលបានឈានទៅកាន់ការអភិវឌ្ឍកសិដ្ឋានជំនួញធំៗ ក៏បានយកទឹក“សុវត្ថិភាព”ពីក្នុងដីនៅក្នុងភូមិ ទៅស្រោចស្រប់ផ្ទៃដីដ៏ធំ។ ការទាញទឹកពីក្រោមដីច្រើនពេកសម្រាប់ស្រោចស្រប់ បានធ្វើឲ្យអាសេនិចកាន់តែខាប់(កាន់តែខ្លាំង)ក្នុងទឹកក្រោមដីដែលនៅសល់។ ព្រមជាមួយគ្នាផងដែរ ការប្រើប្រាស់ជីគីមី(ដែលជាញឹកញាប់បានបញ្ចូលនូវជាតិអាសេនិច) ក៏មានការកើនឡើង ហើយថ្នាំសម្លាប់សត្វល្អិតពុល ក៏បានបាញ់ទៅលើដីស្រែចម្ការ។ ការបំពុលលើប្រជាជនបង់ក្លាដេស កើតមានកាន់តែធ្ងន់ធ្ងរឡើងថែមទៀតព្រោះកាកសំណល់ពុលដែលបានមកពីរោងចក្រសម្លាប់ស្បែក និងរោងចក្រដទៃទៀត ក៏បានចាក់ចូលទៅក្នុងផ្លូវទឹកផងដែរ។


ឥឡូវនេះប្រជាជនបង់ក្លាដេសប្រហែល៤០.០០០នាក់ មានជំងឺដែលបណ្តាលមកពីការបំពុលដោយអាសេនិច, ភាគច្រើនជាស្ត្រី ប្រជាជនក្រីក្រ និងកម្មករក្នុងស្រុក។ បញ្ហាសុខភាពដែលទាក់ទងនឹងអាសេនិច ប្រើពេលច្រើនឆ្នាំក្នុងការវិវឌ្ឍន៍ ដូច្នេះនៅមានប្រជាជនច្រើនថែមទៀតដែលនឹងមានជំងឺ។ មធ្យោបាយតែមួយគត់ដើម្បីព្យាបាលបញ្ហាសុខភាពដែលបណ្តាលមកពីអាសេនិចច្រើន គឺការប្រើប្រាស់ទឹកដែលល្អប្រសើរ។


មហន្តរាយនេះមានសភាពធ្ងន់ធ្ងរក្នុងរយៈពេលដ៏យូរ និងមិនទាន់មានការសិក្សាឬការព្យាបាលច្រើននៅឡើយទេ ព្រោះប្រជាជនដែលរងគ្រោះ គឺស្ថិតក្នុងចំណោមអ្នកក្រីក្របំផុតក្នុងពិភពលោក។ ប្រសិនបើទឹកនៅក្នុងទីក្រុងដាកា(Dhaka) ត្រូវបានកខ្វក់(ជាក់ស្តែងគឺមិនកខ្វក់ទេ) ឬជំងឺបានកើតឡើងក្នុងប្រទេសអ្នកមានវិញ នោះនឹងមានវិធានការឆាប់រហ័សជាងនេះ។


ការពុលនៅក្នុងប្រទេសបង់ក្លាដេស បានបង្ហាញពីគ្រោះថ្នាក់នៃការធ្វើឲ្យកខ្វក់ដល់ទឹកលើដី និងទឹកក្រោមដី។ វាក៏បានបង្ហាញផងដែរនូវសារសំខាន់នៃការធ្វើតេស្ត៍ប្រភពទឹក និងការចាត់វិធានការយ៉ាងឆាប់រហ័សប្រសិនបើសង្ស័យពីសុវត្ថិភាពទឹក។

ដើម្បីបំបាត់សារធាតុអាសេនិចពីទឹកផឹក

ឧបករណ៍ចម្រោះយ៉ាងសាមញ្ញត្រូវបានបង្កើតឡើងនៅក្នុងប្រទេសបង់ក្លាដេស ដោយប្រើប្រាស់ដែកគោលដើម្បីទាញយកជាតិអាសេនិចចេញពីក្នុងទឹក(ផ្នែកធនធាន)។ វាអាចកាត់បន្ថយបរិមាណនៃសារធាតុពុល ប៉ុន្តែវាមិនអាចដោះស្រាយបញ្ហាទឹកដែលត្រូវបានធ្វើឲ្យកខ្វក់នោះទេ។