Hesperian Health Guides

អ្វីទៅដែលធ្វើឲ្យទឹកក្លាយជាគ្មានសុវត្ថិភាព?

នៅក្នុងជំពូកនេ:

ទឹកគ្មានសុវត្ថិភាពនៅពេលណាដែលមានមេរោគ ដង្កូវ និងសារធាតុគីមីពុល(សម្រាប់ព័ត៌មានអំពីសារធាតុពុល សូមមើលជំពូក១៦ និងជំពូក២០ )។ មេរោគ(វត្ថុមានជីវិត, ទំហំតូចមិនអាចមើលឃើញ, និងបង្កឲ្យមាន ជំងឺច្រើនប្រភេទ) និងដង្កូវ ដូចជាព្រូនចង្កិះ ព្រូនទំពក់ និងព្រូនរំពាត់សេះ, បង្កជំងឺធ្ងន់ធ្ងរជាច្រើនយ៉ាង។

មេរោគនិងដង្កូវ រស់នៅក្នុងកាកសំណល់មនុស្សនិងសត្វ(ទឹកនោម និងលាមក) និងអាចបង្កជាជំងឺធ្ងន់ធ្ងរនិង យូរអង្វែង នៅពេលដែល ៖

 A woman holds a pitcher of water while drinking from a glass.

  • គ្មានមធ្យោបាយល្អក្នុងការចោលកាកសំណល់មនុស្សនិងសត្វ។
  • ប្រភពទឹកមិនត្រូវបានការពារ និងរក្សាឲ្យស្អាត។
  • គ្មានទឹកគ្រប់គ្រាន់សម្រាប់លាងសម្អាត។

ជំងឺមួយចំនួនដែលបង្កឡើង, ដូចជាអាសន្នរោគ, អាចឆ្លងរាលដាលយ៉ាងឆាប់រហ័ស និងអាចបណ្តាលឲ្យស្លាប់យ៉ាងច្រើន។ ជំងឺដទៃទៀតដែលបណ្តាលមកពីមេរោគនិងដង្កូវ អាចបណ្តាលឲ្យមានជំងឺយូរឆ្នាំ និងនាំទៅរកបញ្ហាសុខភាពផ្សេងទៀត ដូចជាការខ្សោះជាតិទឹក ការក្លាយរោគ ភាពស្លេកស្លាំង(កង្វះគ្រាប់ឈាម) និងកង្វះអាហារូបត្ថម្ភ។ ដោយហេតុថារោគសញ្ញាញឹកញាប់បំផុតនៃជំងឺដែលបង្កឡើងពីមេរោគនិងដង្កូវ គឺការរាក, ដូច្នេះជំងឺទាំងអស់នេះពេលខ្លះត្រូវបានហៅថា ជំងឺរាក។

មាតិកា

រឿងរ៉ាវរបស់ទីមូធី

យូគីរស់នៅក្នុងភូមិមួយជាមួយកូនប្រុសរបស់គាត់ដែលមានអាយុ១ឆ្នាំ ឈ្មោះទីមូធី។ ក៏ដូចជាអ្នកភូមិដទៃទៀតដែរ គាត់បានយកទឹកពីអណ្តូងស្នប់ដែលបានសាងសង់ជាច្រើនឆ្នាំមកហើយដោយក្រុមអភិវឌ្ឍន៍។ នៅពេលដែលស្នប់អណ្តូងខូច ក្រុមអភិវឌ្ឍន៍បានទិញគ្រឿងបន្លាស់ដើម្បីជួសជុល។ ប៉ុន្តែនៅពេលដែលក្រុមអភិវឌ្ឍន៍បានចាកចេញ គ្មាននរណាម្នាក់ដឹងពីរបៀបជួសជុលស្នប់ ឬទីកន្លែងដែលត្រូវទិញគ្រឿងបន្លាស់ ទេ។ ហើយម្យ៉ាងទៀត ពួកគេក៏គ្មានប្រាក់សម្រាប់ទិញគ្រឿងបន្លាស់ផងដែរ។


ដូច្នេះនៅពេលដែលស្នប់ខូច ស្ត្រីត្រូវទៅដងទឹកនៅអណ្តូងជីកដោយដៃដែលស្ថិតនៅក្រៅភូមិ។ អណ្តូងជីកក៏ត្រូវបានប្រើប្រាស់ដោយសត្វផងដែរ ហើយទឹកត្រូវបានចម្លងដោយដង្កូវ និងមេរោគ។ ក្រោយពីបានផឹកទឹកអណ្តូងជីកនោះមក ទីមូធីក៏ចាប់ផ្តើមមានជំងឺរាកដូចទឹកយ៉ាងធ្ងន់ធ្ងរ។ ទីមូធីចាប់ផ្តើមខ្សោយបន្តិចម្តង។ យូគីគ្មានប្រាក់សម្រាប់នាំកូនទៅមណ្ឌលសុខភាពជាច្រើនម៉ោងទេ។ ប៉ុន្មានថ្ងៃក្រោយមក ទីមូធីក៏បានស្លាប់ទៅ។

ការខ្សោះជាតិទឹកដែលបណ្តាលមកពីជំងឺរាក គឺជាមូលហេតុញឹកញាប់បំផុតនៃការស្លាប់របស់កុមារនៅក្នុងពិភពលោក។ ការពិភាក្សាអំពីរបៀបដែលប្រជាជនកើតជំងឺរាក មានបន្តនៅទំព័របន្ទាប់ទៀត។

ការយល់ដឹងអំពីមូលហេតុដែលធ្វើឲ្យទីមូធីស្លាប់

សកម្មភាព “ប៉ុន្តែហេតុអ្វី…?” អាចជួយឲ្យអ្នកយល់អំពីមូលហេតុផ្សេងៗដែលបណ្តាលឲ្យទីមូធីមានជំងឺនិងស្លាប់។

អ្វីទៅជាមូលហេតុនៃការស្លាប់របស់ទីមូធី? ជំងឺរាក និងការខ្សោះជាតិទឹក។

ប៉ុន្តែហេតុអ្វីកុមារមានជំងឺរាក? ព្រោះមានមេរោគនៅក្នុងទឹក។

ប៉ុន្តែហេតុអ្វីមានមេរោគនៅក្នុងទឹក? ព្រោះអណ្តូងជីកដោយដៃ មិនត្រូវបានការពារ និងមានការចម្លងមេរោគនិងដង្កូវ។

ប៉ុន្តែហេតុអ្វីទីមូធីផឹកទឹកអណ្តូងជីកដែលមិនបានការពារ? ព្រោះអណ្តូងស្នប់ក្នុងភូមិខូច។

ប៉ុន្តែហេតុអ្វីអណ្តូងស្នប់មិនអាចជួសជុលបាន?

A woman speaking.
បន្ត ”ចង្វាក់សំនួរ” រហូតដល់អស់សំណួរ។ អ្នកក៏អាចវិលត្រឡប់ទៅចំណុចដើមៗ និងសួររកមូលហេតុដទៃទៀត។ ឧទាហរណ៍ ៖

ប៉ុន្តែហេតុអ្វីយូគីមិនធ្វើឲ្យទឹកមានសុវត្ថិភាពសម្រាប់ផឹក? ព្រោះគ្មានឱកាសគ្រប់គ្រាន់សម្រាប់ចម្អិនទឹក និងគ្មានប្រាក់សម្រាប់ការរម្ងាប់មេរោគដោយក្លរីនដែរ។

សំណួរ “ប៉ុន្តែហេតុអ្វី…” អាចបន្តរហូតដល់ប្រជាជនបានទៅដល់ហេតុផលដែលធ្វើឲ្យទីមូធីស្លាប់។ ចង្វាក់នៃមូលហេតុដែលបានគូសនៅលើក្រដាស ឬក្តាខៀន ឬលើក្រដាស់រឹង, អាចបង្ហាញពីមូលហេតុនីមួយៗដែលភ្ជាប់ទៅនឹងមូលហេតុផ្សេងៗទៀត។ សម្រាប់ហេតុផលដែលបានផ្តល់ឲ្យនីមួយៗ ត្រូវភ្ជាប់ទៅនឹងចង្វាក់មួយ។ តាមរយៈមធ្យោបាយនេះ ប្រជាជនអាចនឹងយល់អំពីមូលហេតុផ្សេងៗនៃជំងឺ និងរបៀបដែលអាចបង្ការមូលហេតុទាំងនោះ។


illustration of the below: chain links.


សាច់រឿងយ៉ាងសមញ្ញអំពីរបៀបធ្វើដំណើររបស់មេរោគ

illustration of the below: man defecating.
illustration of the below: dog.
EHB Ch5 Page 48-5.png illustration of the below: child with dog.
illustration of the below: mother crouching near child.
១. មនុស្សម្នាក់មានជំងឺរាក និងបន្ទោបង់លាមកនៅខាងក្រៅ ២. សត្វឆ្កែបានស៊ីលាមករបស់មនុស្សនោះ ៣. កុមារលេងជាមួយសត្វឆ្កែ និងជាប់លាមកនៅលើដៃ ៤. កុមារស្រែកយំ ហើយម្តាយរបស់វាបានលួងវា។ កុមារជូតដៃរបស់វាលើសម្លៀកបំពាក់ម្តាយ។
illustration of the below: hand, cloth and griddle.
illustration of the below: man, woman and two children.
illustration of the below: man, woman and two children looking ill.
៥. ម្តាយចម្អិនអាហារ។ មេរោគដែលជាប់នៅលើសម្លៀកបំពាក់គាត់ បានឆ្លងមកជាប់នឹងដៃគាត់។ គាត់ រៀបចំម្ហូបអាហារដោយប្រើដៃទាំងពីរនេះ។ ៦. គ្រួសារបរិភោគអាហារ ៧. បន្ទាប់មកគ្រួសារទាំងមូលក៏កើតជំងឺរាក

តើមេរោគនិងដង្កូវឆ្លងរាលដាលយ៉ាងដូចម្តេច

ជួនកាលគេអាចដឹងពីទីកន្លែងរបស់មេរោគនិងដង្កូវបានយ៉ាងងាយ ជាពិសេសក្នុងវត្ថុដែលមិនស្អាតដូចជាលាមក អាហារផ្អូម បន្ទប់ទឹកកខ្វក់...។ ប៉ុន្តែពេលខ្លះ វាស្ថិតនៅកន្លែងដែលមើលទៅឃើញដូចជាស្អាត ដូចជាទឹកថ្លា ឬដៃរបស់យើង។

មេរោគនិងដង្កូវអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់, តាមរយៈខ្យល់ដែលមានធូលី, ឬពេលដែលមនុស្សក្អកឬកណ្តាស់។ វាអាចឆ្លងតាមរយៈអាហារនិងទឹកផឹក, ឬអាចផ្ទុកតាមរយៈសត្វរុយ ឬសត្វល្អិតដទៃទៀត, និងសត្វពាហនៈ។ មេរោគទាំងនេះអាចស្ថិតនៅក្នុងអាហារដែលមិនបានចម្អិន ឬចម្អិនមិនបានល្អ។ ដង្កូវខ្លះទៀតអាចឆ្លងតាមរយៈការផឹក ការប៉ះពាល់ ឬលាងសម្អាតជាមួយទឹកមិនស្អាត ឬបរិភោគពពួកសត្វខ្យងគ្រែង ឬរុក្ខជាតិដែលដុះនៅកន្លែងទឹកមិនស្អាត។ មេរោគនិងដង្កូវដែលបង្ក ជំងឺរាក ធ្វើដំណើរតាមផ្លូវទាំងនេះ ៖

arrows showing path of germs from man defecating, to hand, flies, corn stalks and river, to cup and plate of food, to person eating.
មធ្យោបាយមួយដែលជាជំនួយក្នុងការចងចាំអំពីផ្លូវដើររបស់មេរោគ គឺវាចាប់ផ្តើមដោយអក្សរ F ៖ fingers(ម្រាមដៃ), flies(រុយ), feces(លាមក), fields(ស្រែចម្ការ), foods(អាហារ), និង fluids(ទឹក)។
របៀបឆ្លងរាលដាលនៃជំងឺរាក

សកម្មភាពនេះជួយបង្ហាញពីរបៀបដែលមេរោគបង្កជំងឺរាក ដោយឆ្លងកាត់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ប្រជាជនគូររូប រួចដាក់បញ្ចូលគ្នាបង្កើតបានជាសាច់រឿងមួយ។

រយៈពេល ៖ ១ម៉ោងទៅ១ម៉ោងកន្លះ

សម្ភារៈ ៖ ក្រដាសគូររូបតូចៗ ក្រដាសគូររូបធំៗ ប៊ិចឬហ្វឺតពណ៌ ក្រដាសស្អិត រូបគំនូរគំរូ។

examples of drawings; dirty hands and feet, plate of food covered with flies, man defecating, woman washing plate in stream, and person eating.
  1. ១. បែងចែកមនុស្សជាក្រុមៗដែលមានគ្នាពី៥ទៅ៨នាក់។ មនុស្សម្នាក់ៗគូររូបភាពមួយដែលបង្ហាញពីរបៀបដែលមនុស្សម្នាក់មានជំងឺរាក។ គំនូរនីមួយៗគួរបង្ហាញតែផ្នែកណាមួយនៃសាច់រឿងដែលបង្ហាញអំពីរបៀបដែលជំងឺឆ្លងរាលដាល។ ប្រសិនបើមិនសូវចេះគូរ អាចសរសេរជាអក្សរជំនួស ឬសុំឲ្យអ្នកផ្សេងជួយក៏បាន។ វាក៏ល្អផងដែរ ប្រសិនបើមានរូបគំនូរគំរូ ដើម្បីជំរុញដល់ក្រុមពិភាក្សា។
  2. ២. មនុស្សគ្រប់គ្នាបង្ហាញរូបគំនូររបស់ខ្លួនឲ្យសមាជិកក្រុមមើល។ សមាជិកក្នុងក្រុមនិយាយប្រាប់អ្នកដទៃក្នុងក្រុមជាមួយ ថាខ្លួនយល់យ៉ាងដូចម្តេចចំពោះរូបគំនូរនេះ។ ធ្វើរបៀបនេះដើម្បីប្រាកដថាមនុស្សគ្រប់គ្នាយល់ពីគំនូរនេះដូចគ្នា។
  3. ៣. ក្រុមនីមួយៗដាក់រូបគំនូររបស់ខ្លួនតាមលំដាប់លំដោយដែលបង្កើតជាសាច់រឿងអំពីរបៀបឆ្លងរាលដាលនៃមេរោគ។ ប្រសិនបើក្នុងក្រុមបានឃើញថា បាត់រូបគំនូរណាមួយ នោះពួកគេអាចគូររូបថ្មីថែមទៀតដើម្បីបំពេញសាច់រឿង។ នៅពេលដែលសាច់រឿងត្រូវបានរៀបចំតាមលំដាប់ហើយ ចូរបិតរូបគំនូរទាំងនោះទៅលើផ្ទាំងក្រដាសធំ។ គូសសញ្ញាព្រួញនៅចន្លោះរូបគំនូរទាំងនោះ ដើម្បីបង្កើតជាផែនទីមួយដែលនិយាយប្រាប់ពីសាច់រឿងនៃរបៀបឆ្លងរាលដាលនៃមេរោគ។
  4. ៤. ក្រុមនីមួយៗបង្ហាញពីផែនទីនៃសាច់រឿងរបស់ខ្លួន ទៅកាន់ក្រុមផ្សេងទៀត។ ក្រុមដែលកំពុងបង្ហាញនោះ និយាយរៀបរាប់នូវសាច់រឿងអំពីបៀបដែលជំងឺរាកឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
  5. ៦. ក្រុមទាំងមូលពិភាក្សាអំពីសកម្មភាពនេះ។ តើសាច់រឿងរបស់ក្រុមនីមួយៗដូចគ្នាដែរឬទេ? តើរឿងទាំងអស់នោះខុសគ្នាយ៉ាងដូចម្តេច? ហេតុអ្វី? និយាយអំពីរបៀបដែលជំងឺរាកឆ្លងរាលដាល។ តើស្ថានភាពសេដ្ឋកិច្ចនិងសង្គម ធ្វើឲ្យពួកគេស្ថិតនៅក្នុងការប្រឈមគ្រោះថ្នាក់យ៉ាងដូចម្តេច? តើឥរិយាបទនិងជំនឿអ្វីខ្លះដែលធ្វើឲ្យពួកគេស្ថិតក្នុងការប្រឈមគ្រោះថ្នាក់? តើមានរបៀបឆ្លងណាផ្សេងទៀតដែលមិនត្រូវបានគូរនៅក្នុងសកម្មភាពនេះដែរឬទេ?

ជំងឺរាក

crouching child having diarrhea.

ភាគច្រើនបំផុតនៃជំងឺរាក មានមូលហេតុបណ្តាលមកពីកង្វះទឹកសម្រាប់ធ្វើអនាម័យផ្ទាល់ខ្លួន, បង្គន់ដែលមិនស្អាតនិងគ្មានសុវត្ថិភាព, និងទឹក និងអាហារដែលបានឆ្លងមេរោគ។

រោគសញ្ញា

រោគសញ្ញាញឹកញាប់បំផុតនៃជំងឺរាកគឺការបញ្ចេញនូវលាមករាវៗ និងញឹកញាប់។ រោគសញ្ញាផ្សេងទៀតរួមមាន គ្រុនក្តៅ ឈឺក្បាល ញ័រញាក់ ខ្សោយ ឈឺក្រពះ និងពោះវៀន ក្អួត ហើមពោះ។ ការព្យាបាលគឺអាស្រ័យលើប្រភេទជំងឺរាកដែលមនុស្សម្នាក់ៗមាន។ រោគសញ្ញាទាំងនេះអាចជួយអ្នកឲ្យបានដឹងថា តើជំងឺរាកណាមួយដែលមនុស្សម្នាក់ៗមាន ៖

  • ជំងឺអាសន្នរោគ ៖ រាកមានសភាពដូចជាទឹកបាយ ឈឺ និងចុកពោះ ក្អួត។
  • គ្រុនពោះវៀន ៖ ក្តៅខ្លួន ឈឺ និងចុកពោះខ្លាំង ឈឺក្បាល ទល់លាមក ឬក៏រាកខាប់។
  • ជំងឺដង្កូវហ្សាដ្យា ៖ រាកមានលាមកសភាពដូចខ្លាញ់ អណ្តែត និងក្លិនអាក្រក់ ឈឺពោះវៀន កម្តៅតិចៗ ក្អួត ផោម ភើដែលពេលខ្លះមានក្លិនដូចពងមាន់រលួយ។
  • បាក់តេរីរាកមួល(ស៊ីហ្សែលឡា) ៖ រាកមានឈាម ពី១០-២០ដងក្នុងមួយថ្ងៃ គ្រុនក្តៅ ចុកពោះ និងឈឺពោះខ្លាំង។
  • រាកមួលអាមីប ៖ រាកពី៤-១០ដងក្នុងមួយថ្ងៃ ជាញឹកញាប់មានជាតិរំអិល គ្រុនក្តៅ ឈឺពោះ និងចុកពោះ និងមានរាក ក្រោយពីបរិភោគអាហារ។
  • ព្រូនចង្កិះ ៖ ហើមពោះ ខ្សោយ មានដង្កូវពណ៌សឬផ្កាឈូកយ៉ាងធំដែលអាចចេញមកក្រៅតាមមាត់ ឬតាមច្រមុះ។
  • ព្រូនទំពក់ ៖ រាក ខ្សោយ ស្លេក ស្បែកស្លាំង។ កុមារដែលមានព្រូនទំពក់នេះអាចបណ្តាលមកពីស៊ីដីកខ្វក់។
  • ព្រូនរំពាត់សេះ ៖ រាកដែលមានព្រូនពណ៌ប្រផេះឬផ្កាឈូកក្នុងលាមក។


សម្រាប់ព័ត៌មានបន្ថែមអំពីការព្យាបាលជំងឺរាកនិងដង្កូវ សូមមើលជំពូក១២ និង១៣ ក្នុងសៀវភៅ ទីណាគ្មានវេជ្ជបណ្ឌិត។ .

ការព្យាបាលជំងឺរាក

ការព្យាបាលជំងឺរាកដែលល្អបំផុត គឺការផ្តល់ទឹកនិងអាហារឲ្យបានច្រើន។ ក្នុងករណីភាគច្រើន, ប៉ុន្តែមិនទាំងអស់នោះទេ, គ្មានឱសថណាមួយដែលចាំបាច់នោះទេ។ (សម្រាប់ព័ត៌មានបន្ថែម សូមជជែកជាមួយបុគ្គលិកសុខាភិបាល ឬអានសៀវភៅសុខភាពទូទៅដូចជា ទីណាគ្មានវេជ្ជបណ្ឌិត)។

  • រាកមួលអាមីប ៖ ជាការល្អត្រូវព្យាបាលដោយឱសថ។
  • គ្រុនពោះវៀន ៖ ជាការល្អបំផុតត្រូវព្យាបាលដោយអង់ទីប៊ីយោទិក ដោយសារវាអាចវិវឌ្ឍន៍ក្នុងរយៈពេលច្រើនសប្តាហ៍ និងបណ្តាលឲ្យស្លាប់។
  • អាសន្នរោគ ៖ ត្រូវបានព្យាបាលដោយភេសជ្ជៈបង្គ្រប់ជាតិទឹក ផឹកទឹកឲ្យបានច្រើន និងអាហារដែលងាយរំលាយ ដើម្បីជំនួសមកវិញនូវសារធាតុចិញ្ចឹមដែលបានបាត់បង់ដោយសារការរាកនិងក្អួត។ អាចប្រើឱសថដើម្បីបង្ការការឆ្លងរាលដាលនៃអាសន្នរោគ។


ប្រសិនបើអ្នកជំងឺមានរាកឈាម គ្រុនក្តៅ ឬមានភាពធ្ងន់ធ្ងរ ត្រូវនាំអ្នកជំងឺទៅកាន់មន្ទីរពេទ្យ។

Km EHB Ch5 Page 52-1.png

ជំងឺរាក និងការខ្សោះជាតិទឹក

មនុស្សជាច្រើនបានស្លាប់ដោយសារជំងឺរាក ជាពិសេសកុមារ។ កាន់តែញឹកញាប់ទៅទៀត ពួកគេស្លាប់ដោយសារការខ្សោះជាតិទឹក។

មិនថាមនុស្សមានអាយុប៉ុន្មានក៏ដោយ សុទ្ធតែអាចមានការខ្សោះជាតិទឹក។ ប៉ុន្តែការខ្សោះជាតិទឹកធ្ងន់ធ្ងរអាចកើតឡើងយ៉ាងរហ័សលើកុមារតូចៗ និងកាន់តែមានគ្រោះថ្នាក់បំផុតចំពោះពួកគេ។

រាល់កុមារដែលមានរាកដូចទឹក គឺស្ថិតក្នុងគ្រោះថ្នាក់នៃការខ្សោះជាតិទឹក។ ផ្តល់ទឹកឲ្យបានច្រើន ហើយនាំកុមារដែលមានសញ្ញានៃការខ្សោះជាតិទឹក ទៅកាន់មណ្ឌលសុខភាព។

EHB Ch5 Page 52-2.png
សញ្ញាការខ្សោះជាតិទឹក
បង្ហើយខូងលើទារក
ភ្នែកខូង និងគ្មានទឹកភ្នែក
ស្រេកទឹក និងស្ងួតមាត់,
ស្រកទម្ងន់យ៉ាងឆាប់រហ័ស,
ទឹកនោមតិចឬគ្មាន ឬទឹកនោមលឿងខាប់
ការបាត់បង់ភាពតឹងរបស់ស្បែក
ទាញស្បែកដោយម្រាមពីរ ដូចរូបភាព។
ប្រសិនបើស្បែកមិនត្រឡប់ទៅធម្មតាវិញភ្លាមនោះទេ នោះកុមារមានការខ្សោះជាតិទឹក។
ដើម្បីបង្ការឬព្យាបាលការខ្សោះជាតិទឹក

នៅពេលដែលកុមារមានរាកដូចទឹក ឬមានរាកក្អួត, មិនត្រូវរងចាំរហូតដល់មានសញ្ញានៃការខ្សោះជាតិទឹក ទេ។ ត្រូវធ្វើសកម្មភាពឲ្យបានឆាប់។

  • ផ្តល់សារធាតុរាវឲ្យបានច្រើន ដូចជាបបរធញ្ញជាតិរាវ ឬបបររាវ ស៊ុប ទឹក ឬភេសជ្ជៈបង្គ្រប់ជាតិទឹក
  • បន្តផ្តល់អាហារជានិច្ច។ នៅពេលកុមារ(ឬមនុស្សចាស់)ដែលឈឺ អាចទទួលទានអាហារឡើងវិញបាន ត្រូវផ្តល់អាហារឲ្យបានញឹកញាប់តាមដែលគេចូលចិត្ត។ ចំពោះទារក បន្តបំបៅដោះឲ្យបានញឹកញាប់ និងត្រូវបំបៅមុនពេលផ្តល់អាហារឬភេសជ្ជៈផ្សេងទៀត។
  • ភេសជ្ជៈបង្គ្រប់ជាតិទឹក ជួយការពារ និងព្យាបាលការខ្សោះជាតិទឹកបាន។ វាមិនបានព្យាបាល ទៅលើជំងឺរាកទេ ប៉ុន្តែវាអាចទ្រទ្រង់អ្នកដែលមានជំងឺ រហូតដល់រាកបានត្រូវបញ្ឈប់។
របៀបរៀបចំភេសជ្ជៈបង្គ្រប់ជាតិទឹក

នេះគឺជាវិធីពីរយ៉ាងក្នុងការរៀបចំភេសជ្ជៈបង្គ្រប់ជាតិទឹក។ ប្រសិនបើអាច គួរបន្ថែមទឹកផ្លែឈើ ទឹកដូង ចេកទំកិនម៉ត់ ចំនួនកន្លះពែងទៅក្នុងភេសជ្ជៈ។ វាមានជាតិប៉ូតាស្យូម ដែលជាសារធាតុរ៉ែជួយឲ្យមនុស្សឈឺអាចទទួលអាហារនិងភេសជ្ជៈបានថែមទៀត។

ឲ្យកុមារផឹកភេសជ្ជៈនេះតិច(ជិប) រៀងរាល់៥នាទី ទាំងយប់និងថ្ងៃ រហូតទាល់តែវាចាប់ផ្តើមនោមធម្មតា។ មនុស្សធំត្រូវការបីលីត្រឬច្រើនជាងនេះក្នុងមួយថ្ងៃ។ កុមារតូចៗជាធម្មតាត្រូវការយ៉ាងហោច១លីត្រក្នុង១ថ្ងៃ ឬ១កែវរៀងរាល់ពេលរាកម្តង។ បន្តផ្តល់ភេសជ្ជៈនេះឲ្យកុមារឲ្យបានញឹកញាប់ និងក្នុងបរិមាណតិច។ ទោះបីអ្នកជំងឺក្អួតក៏ដោយ មិនមែនមានន័យថាភេសជ្ជៈបានក្អួតមកទាំងអស់នោះទេ។ ក្រោយពីរយៈពេលមួយថ្ងៃ ត្រូវចោលភេសជ្ជៈនេះ និងត្រូវរៀបចំភេសជ្ជៈថ្មីមួយទៀតបើចាំបាច់។


ការរៀបចំដោយប្រើម្សៅធញ្ញជាតិ និងអំបិល

(ល្អបំផុតគឺម្សៅអង្ករ ប៉ុន្តែអ្នកអាចប្រើប្រាស់ម្សៅពោតកិនម៉ត់ ម្សៅមី ម្សៅស្រូវសាឡី ឬដំឡូងឆ្អិនកិនម៉ត់)។

WWHND ChSk Page 540-2.png
WWHND ChSk Page 540-3.png
ក្នុងទឹកស្អាតមួយលីត្រ ដាក់អំបិលកន្លះស្លាបព្រាកាហ្វេស្មើ


និងម្សៅធញ្ញជាតិ៨ស្លាបព្រាកាហ្វេពេញហៀរ។
EHB Ch5 Page 53-5.png


ចម្អិនរយៈពេល៥-៧នាទីដើម្បីបង្កើតបានជាបបរទឹក ឬបបររាវ។ ធ្វើឲ្យត្រជាក់ឲ្យបានឆាប់ រួចផ្តល់ឲ្យ អ្នកជំងឺ។

ប្រយ័ត្ន ! ភ្លក់ភេសជ្ជៈរៀងរាល់ពេល ដើម្បីប្រាកដថាវាមិនផ្អូម។ ភេសជ្ជៈធញ្ញជាតិនេះងាយនឹងផ្អូមក្នុងរយៈពេលពីរបីម៉ោងប៉ុណ្ណោះនៅអាកាសធាតុក្តៅ។


ការរៀបចំដោយប្រើស្ករ និងអំបិល

(អ្នកអាចប្រើស្ករស ស្ករត្នោត ឬទឹកអំពៅ)

WWHND ChSk Page 540-3.png
WWHND ChSk Page 540-2.png
ក្នុងទឹកស្អាតមួយលីត្រ ដាក់អំបិលកន្លះស្លាបព្រាកាហ្វេស្មើ

និងស្ករ៨ស្លាបព្រាស្មើ។
និងកូរឲ្យសព្វ។
EHB Ch5 Page 53-4.png


ប្រយ័ត្ន ! មុនពេលដាក់ស្ករបន្ថែម ភ្លក់ទឹកភេសជ្ជៈ ជាមុន ដើម្បីប្រាកដថាវាមានជាតិប្រៃតិចជាងទឹកភ្នែក។

សំខាន់! ប្រសិនបើការខ្សោះជាតិទឹកកាន់តែធ្ងន់ទៅៗ ឬមានសញ្ញាគ្រោះថ្នាក់ផ្សេងទៀតកើតឡើង នោះត្រូវរកជំនួយពីគ្រូពេទ្យ។
បញ្ឈប់ការរាលដាលនៃជំងឺរាក

សកម្មភាពនេះប្រើប្រាស់សាច់រឿងនៃការធ្វើសកម្មភាព “របៀបដែលជំងឺរាកឆ្លងរាលដាល” ដើម្បីបង្ហាញពីរបៀបបង្ការជំងឺរាកមិនឲ្យរាលដាល។
រយៈពេល ៖ ៣០នាទី ទៅ១ម៉ោង
សម្ភារៈ ៖ ក្រដាសគូរូបធំ ប៊ិចឬហ្វឺតពណ៌ បង់ស្អិត រូបភាពពីសកម្មភាព “របៀបឆ្លងរាលដាលនៃជំងឺរាក”

Km EHB Ch5 Page 54-1.png
  1. ១. ចាប់ក្រុមជាមួយសមាជិកក្រុមដូចកាលពីមុន គឺក្នុងសកម្មភាព “របៀបឆ្លងរាលដាលនៃជំងឺរាក។ ក្រុមនីមួយៗពិនិត្យលើរូបភាពដែលបានមកពីសកម្មភាព “របៀបឆ្លងរាលដាលនៃជំងឺរាក។ បន្ទាប់មកពិភាក្សាគ្នាអំពីវិធីបញ្ឈប់ការឆ្លងរាលដាលនៃជំងឺ ដោយការលាងដៃ, ប្រើប្រាស់បង្គន់, ការពារអាហារនិងទឹក ។ល។ សកម្មភាពទាំងនេះគឺជារបាំងរារាំងដែលបញ្ឈប់ការឆ្លងរាលដាលនៃមេរោគ។
  2. ២. នៅពេលដែលក្រុមនីមួយៗឯកភាពគ្នាលើរបាំងរារាំងណាដែលនឹងបញ្ឈប់ការឆ្លងរាលដាលនៃមេរោគ, ក្រុមនីមួយៗត្រូវគូររូបដែលបង្ហាញពីមធ្យោបាយផ្សេងៗក្នុងការបញ្ឈប់ការឆ្លងរាលដាលនៃជំងឺរាក។
  3. ៣. បន្ទាប់មកក្រុមនីមួយៗត្រូវនិយាយអំពីរបៀបផ្លាស់ប្តូរសាច់រឿងពី “របៀបឆ្លងរាលដាលនៃជំងឺរាក” ទៅជា “បញ្ឈប់ការឆ្លងរាលដាលនៃជំងឺរាក។ តើរូបគំនូរថ្មីៗត្រូវដាក់ត្រង់កន្លែងណាដែលវានឹងបញ្ឈប់ការឆ្លងរាលដាលជំងឺ? រូបភាពថ្មីៗនេះត្រូវបានបិតភ្ជាប់នៅត្រង់កន្លែងសាច់រឿងចាស់ ដើម្បីបង្ហាញអំពីរបៀបដែលសាច់រឿងអាចផ្លាស់ប្តូរ។
  4. ៤. ក្រុមនីមួយៗបង្ហាញសាច់រឿងថ្មីរបស់ខ្លួន។ ក្រុមទាំងអស់ពិភាក្សាអំពី ថាតើរបាំងណាខ្លះដែលគេប្រើ និងរបាំងណាខ្លះដែលគេមិនប្រើ។ ហេតុអ្វីពិបាកប្រើរបាំងខ្លះ? តើសហគមន៍អាចធ្វើការរួមគ្នាបែបណា ដើម្បីឲ្យប្រាកដថាជំងឺរាកមិនឆ្លងរាលដាល?
Km EHB Ch5 Page 54-2.png

ដង្កូវហ្គីនណេ

ដង្កូវហ្គីណេគឺជាដង្កូវដែលមានរាងវែងតូច ដែលរស់នៅពីក្រោមស្បែក និងធ្វើឲ្យឈឺចាប់ជាខ្លាំងនៅក្នុងរាងកាយ។ ដង្កូវដែលមានរាងជាសរសៃអំបោះស អាចរីកធំធាត់ប្រវែងលើសពីមួយម៉ែត្រ។ ដង្កូវហ្គីណេនេះឃើញមាននៅផ្នែកខ្លះនៃអាហ្វ្រិក ឥណ្ឌា និងមជ្ឈឹមបូព៌ា។

រោគសញ្ញា

ការហើមនិងឈឺ ជាទូទៅមាននៅកជើងនិងជើង ប៉ុន្តែអាចមាននៅកន្លែងផ្សេងទៀតនៃរាងកាយ។ ពីរបីថ្ងៃទៅមួយសប្តាហ៍ក្រោយមក វាក៏មានកើតជាពងលើស្បែក ដែលនឹងវិវឌ្ឍន៍យ៉ាងឆាប់រហ័សទៅជាបែកធ្លាយ និងមានប្រហោង និងបង្កើតជាដំបៅ។ បញ្ហានេះមានជាញឹកញាប់នៅពេលមនុស្សឈរនៅក្នុងទឹក ឬនៅក្នុងអាងទឹក។ ចុងក្រោយ ដង្កូវហ្គីណេដែលមានរូបរាងជាសរសៃអំបោះស បានចាក់ទម្លុះចេញពីដំបៅ។ ក្នុងសប្តាហ៍បន្ទាប់មកទៀត ដង្កូវព្យាយាមចេញមកក្រៅខ្លួនមនុស្សតាមមធ្យោបាយរបស់វា។ ប្រសិនបើដំបៅ មានភាពកខ្វក់ និងក្លាយរោគ ឬប្រសិនបើដំបៅបានដាច់ដោចដោយការព្យាយាមទាញវាមកក្រៅ នោះការឈឺចាប់និងហើម នឹងរាលដាលឡើង ហើយអាចពិបាកក្នុងការដើរជាខ្លាំង។

ដង្កូវហ្គីណេឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរបៀបដូចខាងក្រោម

Km EHB Ch5 Page 55-1.png
១. អ្នកជំងឺដែលមានដំបៅប្រហោង បានដើរកាត់ទឹក។ ដង្កូវក៏បានចេញពីដំបៅ និងពងនៅក្នុងទឹក។
២. ចៃទឹកតូចៗស៊ីពងដង្កូវនោះ។
៣. មនុស្សផ្សេងទៀតផឹកទឹកនោះ និងលេបចូលចៃទឹក និងពងដង្កូវដែលនៅក្នុងទឹក។
៤. ពងដង្កូវមួយចំនួនបានវិវឌ្ឍន៍យឺតៗទៅជាដង្កូវនៅពីក្រោមស្បែក។ មួយឆ្នាំក្រោយមក ដំបៅក៏កើតឡើងនៅពេលដែលដង្កូវបានទម្លាយស្បែកដើម្បីចេញមកពងខាងក្រៅ។

ដើម្បីព្យាបាលជំងឺដង្កូវហ្គីណេ សូមជួបជាមួយបុគ្គលិកសុខាភិបាល ឬមើលសៀវភៅសុខភាពទូទៅ ដូចជា ទីណាគ្មានវេជ្ជបណ្ឌិត ។ ម្យ៉ាងទៀត ត្រូវចាត់វិធានការផងដែរដើម្បីបង្ការការប៉ះពាល់ជាមួយដង្កូវ។ .

ដើម្បីបង្ការជំងឺដង្កូវហ្គីណេ ត្រូវការពារប្រភពទឹក និងច្រោះទឹក។ ប្រសិនបើគ្មាននរណាម្នាក់ចុះឬងូតក្នុងទឹកដែលប្រើប្រាស់សម្រាប់ផឹកទេ នោះការឆ្លងរោគមិនអាចកើតឡើងបានដែរ ហើយជំងឺនេះនឹងបាត់ចេញពីក្នុងតំបន់របស់អ្នក។

ជំងឺដង្កូវក្នុងឈាម (ស៊ីស្តូសូមីញ៉ា, ប៊ីឡាហ្ស៊ី, គ្រុនខ្យង)

ជំងឺនេះត្រូវបានបង្កឡើងដោយសារដង្កូវម្យ៉ាងដែលចូលទៅក្នុងឈាមតាមស្បែក ក្រោយពីបានដើរឆ្លងកាត់ លាងសម្អាត និងងូតទឹកដែលមានឆ្លងដង្កូវនេះ។ ជំងឺនេះក៏បង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរទៅលើថ្លើម និងតម្រងនោម និងអាចបណ្តាលឲ្យស្លាប់ក្នុងរយៈពេលប៉ុន្មានខែឬឆ្នាំក្រោយ។ ស្ត្រីជាអ្នកប្រឈមគ្រោះថ្នាក់ខ្ពស់ ចំពោះជំងឺនេះ ដោយហេតុថាពួកគាត់ចំណាយពេលច្រើនលើបញ្ហាទឹកនេះ ដូចជាការដងទឹកប្រើប្រាស់ បោកគក់សម្លៀកបំពាក់ និងងូតទឹកឲ្យកូន។

ពេលខ្លះវាមិនមានសញ្ញាដែលលេចឡើងជាដំបូងនោះទេ។ រោគសញ្ញាជាញឹកញាប់នៅក្នុងតំបន់ខ្លះ គឺការមានឈាមនៅក្នុងទឹកនោមនិងក្នុងលាមក។ វាក៏អាចបណ្តាលឲ្យឈឺចាប់លើប្រដាប់ភេទស្ត្រី។ ក្នុងតំបន់ដែលមានជំងឺនេះកើតឡើងញឹកញាប់, អ្នកដែលមានសញ្ញាតិចតួច ឬមានការឈឺពោះ គួរតែទៅធ្វើតេស្ត៍។

Km EHB Ch5 Page 56-1.png

ជំងឺដង្កូវក្នុងឈាមឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដូចខាងក្រោម

១. អ្នកមានជំងឺនេះបាននោមឬបន្ទោរបង់លាមកក្នុងទឹក។
២. ទឹកនោមនិងលាមកមានពងដង្កូវក្នុងនោះ។
៣. ពងដង្កូវបានញាស់ ហើយដង្កូវបានចូលក្នុងខ្យង។
៤. កូនដង្កូវបានចាកចេញពីខ្យង និងចូលទៅក្នុងមនុស្សម្នាក់ទៀត។
៥. តាមរបៀបនេះ អ្នកដែលលាងសម្អាតឬហែលទឹកដែលអ្នកជំងឺបាននោមឬបន្ទោរបង់លាមកដាក់ ក៏ក្លាយជាអ្នកឆ្លងរោគដែរ។





ការព្យាបាល

ជំងឺដង្កូវក្នុងឈាមនេះអាចទទួលការព្យាបាលបានល្អបំផុតដោយប្រើថ្នាំពេទ្យ។ សួរបុគ្គលិកសុខភិបាលថាតើត្រូវប្រើថ្នាំណា ឬមើលសៀវភៅសុខភាពទូទៅដូចជា ទីណាគ្មានវេជ្ជបណ្ឌិត។ ការឈឺចាប់ក្នុងប្រព័ន្ធបន្តពូជ និងឈាមក្នុងទឹកនោម ក៏ជាសញ្ញាមួយបញ្ជាក់ពីជំងឺកាមរោគដែរ។ ស្ត្រីខ្លះមិនព្រមស្វែងរកការព្យាបាលនោះទេ ដោយសារតែគាត់ខ្លាចគេមើលងាយព្រោះមានជំងឺកាមរោគ។ កង្វះការព្យាបាលអាចបណ្តាលឲ្យមានជំងឺធ្ងន់ធ្ងរដទៃទៀត និងអាចធ្វើឲ្យស្ត្រីអា(មិនអាចមានកូនបាន)។

ការការពារ

ដង្កូវក្នុងឈាមមិនអាចឆ្លងដោយផ្ទាល់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាននោះទេ។ ជីវិតរបស់ដង្កូវនេះត្រូវតែបានឆ្លងកាត់ការរស់នៅក្នុងប្រភេទខ្យងតូចៗក្នុងទឹកជាមុន។ កម្មវិធីសហគមន៍អាចរៀបចំឡើងដើម្បីសម្លាប់ខ្យងទាំងនេះ និងបង្ការជំងឺដង្កូវក្នុងឈាមនេះ។ កម្មវិធីនេះអាចដំណើរការបានលុះត្រាតែប្រជាជនគោរពតាមជំហានបង្ការយ៉ាងសាមញ្ញ ៖ មិនត្រូវនោមឬបន្ទោរបង់លាមកនៅក្នុងឬនៅក្បែរទឹក។