Hesperian Health Guides

១១. ការកែប្រែដី និងការដាំដើមឈើឡើងវិញ

នៅក្នុងជំពូកនេ:

People tend a garden outside some houses with a city in the background.

សហគមន៍មួយមានសុខភាពល្អ គឺអាស្រ័យលើការផ្គត់ផ្គង់ទឹកស្អាតយ៉ាងទៀងទាត់, ដីមានជីជាតិ, និងជាទូទៅគឺអាស្រ័យលើដើមឈើ និងធនធានដែលពួកគេបានការពារ។ ដើម្បីថែទាំនិងកែលម្អសុខភាពសហគមន៍ ជាការសំខាន់គឺត្រូវស្វែងយល់ពីវិធីកែប្រែដីឡើងវិញ និងពីវិធីប្រើប្រាស់ដីក្នុងវិធីស្ថិរភាព។ នៅពេលដីត្រូវបានបំផ្លាញ, ដើមឈើបានកាប់រំលំ, ដីបានបាត់បង់ដោយសារសំណឹកពីខ្យល់និងទឹក, ក៏នៅមានវិធីជាច្រើនដែលអាចធ្វើឲ្យដីមានសុខភាពប្រសើរនិងមានផលិតភាពឡើងវិញបាន។