Hesperian Health Guides
ការដាំដើមឈើ
វិគី ព័ត៌មាន សុខភាព > សៀវភៅណែនាំសម្រាប់សហគមន៍ស្តីអំពីសុខភាពបរិស្ថាន > ១១. ការកែប្រែដី និងការដាំដើមឈើឡើងវិញ > ការដាំដើមឈើ
មានវិធីច្រើនយ៉ាងក្នុងការដាំដើមឈើ:
- ដាំគ្រាប់ពូជឬកំណាត់មែកឈើដោយផ្ទាល់ទៅក្នុងដី។
- ប្រមូលនិងផ្សាំកូនឈើព្រៃ។
- បណ្តុះកូនឈើនៅក្នុងផើង រួចផ្សាំវាក្នុងដី។
- យកកំណាត់មែកឈើដែលអ្នកចង់បាន មកបំបៅជាមួយឫសនៃដើមឈើមួយទៀត។ (ជាទូទៅវិធីបំបៅមែកឈើត្រូវបានប្រើក្នុងការដាំដើមឈើហូបផ្លែ ហើយសៀវភៅនេះមិនមានពន្យល់ពីវិធីនេះទេ)។
មធ្យោបាយដែលអ្នកជ្រើសរើស អាស្រ័យលើប្រភេទដើមឈើដែលអ្នកចង់ដាំ និងនៅលើថាតើគ្រាប់ពូជនិងមែកឈើអ្វីខ្លះដែលអាចរកបាន។
មាតិកា
ការជ្រើសរើសគ្រាប់ពូជឬមែកឈើ
មនុស្សជាច្រើនមានសុភាសិតមួយដែលនិយាយថា "ស្រឡាញ់ឪពុកម្តាយ ស្រឡាញ់កូន"។ កុមារដែលមានឪពុកម្តាយខ្ពស់ៗ ទំនងជានឹងលូតលាស់បានខ្ពស់ដែរ។ យ៉ាងណាមិញ កូនឈើដែលមេរបស់វាមានដើមត្រង់ដែលល្អសម្រាប់ឈើអារ ឬផ្តល់ឱសថមានប្រយោជន៍, កូនឈើនេះទំនងជានឹងមានគុណភាពដូចដើមមេដែរ។ ប្រសើរបំផុតគួរប្រមូលគ្រាប់ពូជឬមែកឈើពីដើមមេដែលលូតលាស់យ៉ាងល្អនិងមានគុណភាពដែលអ្នកត្រូវការ។ ប្រសិនបើអ្នកមិនអាចរកគ្រាប់ពូជនៅក្នុងតំបន់អ្នកទេ អ្នកប្រហែលជាអាចរកនៅកន្លែងបណ្តុះកូនឈើ ឬនៅសួនច្បារក្នុងក្រុងជិតខាង។
ការរៀបចំគ្រាប់ពូជសម្រាប់ដាំ
គ្រាប់ពូជខ្លះ, ជាទូទៅពពួកដែលមានសម្បកទន់ និងគ្រើមៗឬសើម, ចាំបាច់ត្រូវដាំវាឲ្យបានឆាប់បន្ទាប់ពីប្រមូលយកមក។ គ្រាប់ដទៃទៀតអាចត្រូវការរក្សាទុករយៈពេលច្រើនខែមុននឹងដាំវា។
គ្រាប់ពូជភាគច្រើនត្រូវការទឹកដើម្បីចេញពន្លក។ នៅពេលគ្រាប់ពូជមានសម្បកក្រាស់ឬរឹង នោះយើងប្រហែលជាត្រូវបន្ទន់សម្បក ឬកាត់វាចោល ទើបទឹកអាចជ្រាបចូលបាន។ គ្រាប់ពូជខ្លះអាចត្រូវការជំនួយបន្ថែមទៀតមុននឹងអាចដាំបាន។
- ប្រសិនបើសម្បកគ្រាប់ពូជមិនសូវរឹង(អ្នកអាចពត់ឬកាច់វាបានដោយប្រើក្រចកដៃ) និងមិនសូវក្រាស់ទេ(មិនក្រាស់ជាងគម្របសៀវភៅនេះ) អ្នកអាចដាំវាដោយផ្ទាល់ទៅក្នុងដីសើម។
- ប្រសិនបើសម្បកគ្រាប់ពូជរឹងប៉ុន្តែស្តើង ត្រូវរុំគ្រាប់ពូជទាំងនេះនៅក្នុងក្រណាត់។ ជ្រលក់ទឹកក្តៅ(ប៉ុន្តែមិនទាន់ពុះ, ៨០°C)រយៈពេល១នាទី។ ដកវាចេញពីទឹកក្តៅឲ្យឆាប់ រួចត្រាំក្នុងទឹកត្រជាក់មួយយប់។ ដាំវានៅថ្ងៃបន្ទាប់។
- វិធីមួយទៀតក្នុងការបន្ទន់សម្បកគ្រាប់ពូជដែលរឹងប៉ុន្តែស្តើង គឺត្រូវត្រាំវានៅក្នុងទឹកត្រជាក់ពេញ១ថ្ងៃ បន្ទាប់មកខ្ចប់វាក្នុងក្រណាត់សើមរយៈពេល២៤ម៉ោងទៀត។ ធ្វើដដែលៗឡើងវិញរយៈពេល៦ថ្ងៃ។ នៅថ្ងៃទី៧ អ្នកអាចដាំគ្រាប់ពូជបាន។
- ប្រសិនបើសម្បកក្រាស់និងរឹង ត្រូវត្រដុសវាជាមួយនឹងថ្មគ្រើមឬក្រដាស់ខាត់រហូតទាល់តែមើលឃើញផ្នែកទន់នៅខាងក្នុងគ្រាប់។ ត្រូវប្រយ័ត្នកុំត្រដុសឲ្យដាច់ច្រើនពេក ឬធ្វើឲ្យខូចគ្រាប់ពូជ។
- ប្រសិនបើសម្បកទន់ប៉ុន្តែក្រាស់ ចូរចៀរបន្ទះស្តើងនូវផ្នែកទន់ខាងក្នុងគ្រាប់ ដោយប្រយ័ត្នចៀរសាច់គ្រាប់ឲ្យតិចបំផុត។
- ចំពោះគ្រាប់ពូជខ្លះដែលមានសម្បកក្រាស់ ល្អបំផុតគឺត្រូវត្រាំទឹកលាយជាមួយលាមកគោរយៈពេល១យប់ បន្ទាប់មកហាលថ្ងៃឲ្យស្ងួតរយៈពេល១ថ្ងៃ។ ធ្វើដដែលៗឡើងវិញរយៈពេល៣ទៅ៤ថ្ងៃ។ គ្រាប់ពូជដែលល្អនឹងចេញពន្លក ហើយរួចរាល់សម្រាប់ដាំ។ គ្រាប់ពូជដែលមិនចេញពន្លក អាចបោះវាចោលបាន។
គ្រាប់ពូជខ្លះត្រូវការជំនួយស្មុគស្មាញ ដូចជាការអាំងភ្លើង ដាក់ឲ្យត្រជាក់ ឬឲ្យសត្វស៊ីរួចចាំយកលាមកវាវិញ។ ចូរធ្វើការពិសោធន៍ដើម្បីរកមើលថាតើវិធីណាមានប្រសិទ្ធភាពបំផុត។ បន្ទាប់ពីព្យាយាមច្រើនដង អ្នកនឹងក្លាយជាអ្នកជំនាញផ្នែកបណ្តុះគ្រាប់ពូជ។
ការរៀបចំកំណាត់មែកឈើ
ដើមឈើខ្លះលូតលាស់បានល្អបំផុតដោយការដាំកំណត់មែកឈើទៅក្នុងដី រួចស្រោចទឹកវារហូតទាល់តែវាចេញឫសនិងស្លឹក។ ដើមឈើដែលលូតលាស់ចេញពីមែកឈើ ជាទូទៅចេញផ្លែឬគ្រាប់ បានឆាប់ជាងដើមឈើដែលលូតលាស់ចេញពីគ្រាប់ពូជ។
មែកឈើខ្លះអាចដាំដោយផ្ទាល់ទៅក្នុងដីដែលអ្នកចង់ឲ្យវាដុះ។ មែកឈើខ្លះទៀតគួរតែបណ្តុះនៅមណ្ឌលបណ្តុះកូនឈើ រហូតទាល់តែវាចេញស្លឹកនិងឫសជាច្រើន និងអាចរស់រានដោយខ្លួនវាបាន។
កាប់មែកឈើត្រង់កណ្តាល, យកមែកដែលពត់បានតិចៗ ប៉ុន្តែក៏មិនមែនរឹងឆ្កឹងដែរ។ កាត់យកមួយកំណាត់ដែលមានថ្នាំង(កំពកនៅលើមែកដែលស្លឹកដុះឬធ្លាប់ដុះតាមនេះ)ពី៦ទៅ១។ យកស្លឹកឈើចេញថ្នមៗដោយប្រយ័ត្នមិនឲ្យខូចថ្នាំង។ កាប់មែកដែលដុះផ្អៀងបន្តិច, ជាជាងមែកដែលដុះត្រង់ស្របផ្ទៃដី, ដើម្បីជួយឲ្យវាចេញឫសបានល្អ។
ទោះបីមែកឈើត្រូវបានបណ្តុះនៅមណ្ឌលបណ្តុះកូនឈើ ឬដាំទៅក្នុងដីដោយផ្ទាល់ក៏ដោយ ត្រូវប្រាកដថាវាមានទឹកច្រើន និងបានការពារពីសត្វល្អិតរហូតទាល់តែវាចេញឫសគ្រប់គ្រាន់អាចស្វែងរកទឹកដោយខ្លួនឯង។
ការផ្សាំកូនឈើព្រៃ
ការយកកូនឈើពីក្នុងព្រៃមកផ្សាំ |
វិធីមួយទៀតក្នុងការបង្កើតព្រៃឈើ គឺការជីកយកកូនឈើពីក្នុងព្រៃ យកមកដាំកន្លែងផ្សេងដែលអ្នកចង់បាន។ រកមើលដើមមេដែលដុះយ៉ាងល្អ រួចជ្រើសរើសកូនឈើដែលដុះនៅក្បែរឬនៅក្រោមមេវា។
ជីកកូនឈើតូចៗដោយប្រយ័ត្នកុំឲ្យដាច់ឫសកែវរបស់វា។ ប្រសិនបើដាច់ឫសនេះ ដើមឈើនឹងមិនលូតលាស់ល្អទេ។ ជីកដីជារង្វង់ជុំវិញកូនឈើ និងជីកចុះក្រោមឲ្យជ្រៅតាមដែលអ្នកគិតថាឫសកែវរបស់វាអ្នកចាក់ចុះដល់។ ប្រើដៃឬឧបករណ៍អ្វីមួយដើម្បីលើកយកវាឲ្យនឹង មិនឲ្យរង្គើជ្រុះដីជុំវិញឫសវា។
រក្សាសំណើមនៃដីជុំវិញឫសឈើ រហូតទាល់តែដល់ពេលដាំទៅក្នុងដី។ បន្តស្រោចទឹកវារហូតទាល់តែឫសរបស់វាចាក់ក្នុងកន្លែងថ្មី ហើយអាចរកទឹកដោយខ្លួនឯង។
ការបណ្តុះឈើនៅមណ្ឌលបណ្តុះកូនឈើ
មណ្ឌលបណ្តុះកូនឈើ ផ្តល់ការចាប់ផ្តើមដ៏ល្អដល់កូនឈើមុននឹងយកទៅផ្សាំនៅកន្លែងផ្សេង។ ប៉ុន្តែការបណ្តុះនិងការថែទាំកូនឈើអាចជាការងារដែលស៊ីពេលច្រើន។ លក្ខខណ្ឌដែលអ្នកគួរបណ្តុះឈើនៅមណ្ឌលបណ្តុះ គឺនៅពេលណាដែល:
- គ្រាប់ឬមែកឈើដែលអ្នកចង់ដាំ កំពុងខ្វះខាត។
- សត្វល្អិតនឹងបំផ្លាញកូនឈើប្រសិនបើមិនការពារវា។
- បុគ្គលិកមានពេលគ្រប់គ្រាន់ក្នុងការថែទាំនៅមណ្ឌលបណ្តុះកូនឈើ។
ការដាំដើមឈើដោយផ្ទាល់ គឺងាយស្រួលជាងការបណ្តុះវាជាមុននៅមណ្ឌលបណ្តុះកូនឈើ រួចផ្សាំវាជាក្រោយ។ ប៉ុន្តែមានកូនឈើជាច្រើនបានងាប់ដោយសារការដាំដោយផ្ទាល់ ជាជាងការបណ្តុះនៅមណ្ឌលបណ្តុះកូនឈើ។
គួរចាប់ផ្តើមដាំឈើនៅពេលណា
ពេលវេលាដែលអ្នកដាំដើមឈើ គឺអាស្រ័យលើរយៈពេលដែលវាត្រូវស្ថិតនៅក្នុងមណ្ឌលបណ្តុះកូនឈើ។ ប្រសិនបើតំបន់របស់អ្នកមានរដូវប្រាំងនិងរដូវវស្សា ចូរដាំដើមឈើនៅពេលរដូវវស្សាចាប់ផ្តើមភ្លាម ដូច្នេះអ្នកនឹងមិនចាំបាច់ស្រោចទឹកវាច្រើនពេក។ ដើមឈើភាគច្រើនត្រូវស្ថិតក្នុងមណ្ឌលបណ្តុះកូនឈើពី៣ទៅ៤ខែ មុននឹងវាលូតលាស់ធំល្មមអាចដាំនៅកន្លែងផ្សេង។
គួរបង្កើតមណ្ឌលបណ្តុះកូនឈើនៅទីណា
មណ្ឌលបណ្តុះកូនឈើគួរធ្វើឲ្យកន្លែងណាដែលមនុស្សអាចទៅរកបានយ៉ាងងាយ និងដំណើរការយ៉ាងយូរដែលផ្តល់ពេលគ្រប់គ្រាន់ក្នុងការបណ្តុះឈើមុននឹងយកទៅផ្សាំនៅកន្លែងផ្សេង។ មនុស្សដែលនឹងធ្វើការនៅក្នុងមណ្ឌលបណ្តុះកូនឈើ ក៏គួរតែអាចធ្វើដំណើរទៅទីនោះបានយ៉ាងងាយដែរ។ មណ្ឌលបណ្តុះកូនឈើទាំងអស់ត្រូវមានលក្ខណៈទាំងនេះ៖
ការបណ្តុះកូនឈើនៅក្នុងផើង
ការបណ្តុះកូនឈើនៅក្នុងផើង ធ្វើឲ្យយើងអាចជញ្ជូននិងដាំវាបានយ៉ាងងាយ។ ផើងទាំងនេះគួរមានមុខកាត់ខាងលើនិងជម្រៅល្មមនឹងឲ្យកូនឈើដុះឫស ប៉ុន្តែមិនត្រូវធំពេកដែលធ្វើឲ្យធ្ងន់ៗជក់ទឹកច្រើនលើសតម្រូវការរបស់កូនឈើទេ។
កាលណាកូនឈើត្រូវស្ថិតនៅក្នុងមណ្ឌលបណ្តុះកូនឈើកាន់តែយូរ នោះអ្នកត្រូវធ្វើផើងវាកាន់តែធំដែរ។ ទំហំដែលល្អសម្រាប់កូនឈើភាគច្រើន គឺមុខកាត់ខាងលើប្រហែល១៥ស.ម និងជម្រៅប្រហែល២៣ស.ម។ ផើងទាំងនេះគួរមានកម្លាំងគ្រប់គ្រាន់អាចទប់ទល់នឹងទម្ងន់បាននៅពេលដាក់ដីពេញ និងគួរមានរន្ធតូចៗពីក្រោមដើម្បីឲ្យទឹកដែលលើសលុបហូរចេញ។
ផើងដែលនឹងរលួយ(ក្រដាសកាសែត ស្លឹកឈើ ប្រអប់ឡាំង) អាចត្រូវបានដាំដោយផ្ទាល់ទៅក្នុងដីជាមួយនឹងកូនឈើ។ ផើងដែលធ្វើពីប្លាស្ទិក កែវ ឬឈើ ត្រូវយកវាចេញមុនពេលដាំ ប៉ុន្តែអាចយកប្រើបណ្តុះកូនឈើឡើងវិញជាច្រើនដងទៀត។ |
ជីករណ្តៅបួនជ្រុងជម្រៅជ្រៅជាងផើង១ដងកន្លះ។ រណ្តៅមូលបង្ការឫសឈើមិនឲ្យចាក់ទៅដល់ដីជុំវិញបាន។ | ដាក់ដីក្នុងរណ្តៅដើម្បីឲ្យដើមកូនឈើមានកម្ពស់ស្មើគ្នានឹងផ្ទៃដីនៅពេលបំពេញរណ្តៅហើយ។ អ្នកក៏អាចដាក់ជីកំប៉ុសឬដីខ្មៅមានជីជាតិ ពីរបីក្តាប់ដៃ ដើម្បីផ្តល់ការចាប់ផ្តើមដ៏ល្អ។ បន្ទាប់ពីដាំរួច ចូរស្រោចទឹកនៅលើដីជុំវិញកូនឈើឲ្យជោគ។ |
ការផ្សាំកូនឈើក្នុងកន្លែងពិបាក
ក្នុងកន្លែងស្ងួត ចូរធ្វើរណ្តៅរាក់ជុំវិញកូនឈើដើម្បីត្រងទឹក។ |
ការថែទាំដើមឈើតូចៗ
ធ្វើរបងការពារដើមឈើតូច។ |
ដើមឈើត្រូវការការពារពេញមួយឆ្នាំដំបូងនៃជីវិត។ មានគម្រោងដាំដើមឈើជាច្រើនបានទទួលបរាជ័យដោយសារតែគ្មាននរណាម្នាក់ថែទាំដើមឈើ។
ប្រសិនបើអាកាសធាតុក្តៅនិងស្ងួត ត្រូវស្រោចទឹកកូនឈើមួយថ្ងៃម្តងនៅពេលដំបូង បន្ទាប់មកស្រោចពីរឬបីថ្ងៃម្តង។ ពីរបីសប្តាហ៍បន្ទាប់មក ឫសឈើគួរអាចស្វែងរកទឹកបាន។ ប៉ុន្តែបើអាកាសធាតុនៅតែក្តៅនិងស្ងួត ត្រូវស្រោចទឹកតាមដែលដើមឈើត្រូវការ។
កាត់ស្មៅរហូតទាល់តែដើមឈើដុះខ្ពស់ជាងស្មៅ។ ប្រសិនបើសត្វឬកុមារអាចធ្វើឲ្យដើមឈើតូចៗខូច ចូរព័ទ្ធរបងជុំវិញវា។
ប្រសិនបើដើមឈើមិនលូតលាស់ល្អ ឬស្លឹកឈើប្រែពណ៌ជាលឿងឬមិនល្អ អ្នកអាចជួយរោយជីធម្មជាតិជារង្វង់ឲ្យបានគ្របដណ្តប់ឫសទាំងអស់របស់ដើមឈើ។